ព័ត៌មានជាតិ

រដ្ឋបាលស្រុកកំពង់លែង រៀបចំពិធីនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តសុំពរជ័យថ្ងៃបើកសង្ក្រាន្តឆ្នាំថ្មីនិងចែកអំណោយជូនដល់អតីតយុទ្ធជន និងជនមានពិការភាពចំនួន៥៦នាក់

(កំពង់ឆ្នាំង)៖រដ្ឋបាលស្រុកកំពង់លែង នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខនិងសុំពរជ័យ ក្នុងពិធីរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ដែលនិងប្រារព្ធធ្វើរយៈពេល ៣ថ្ងៃក្នុងស្រុកកំពង់លែង។ពិធីសាសនានេះក៏មានការនិមន្តព្រះ សង្ឃចម្រើនព្រះបរិត្តប្រសិទ្ធិពរជ័យ សិរីមង្គល ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ក្នុងពិធីនេះក៏មានចែកអំណោយដល់អតីតយុទ្ធជននិងជនមានពិការភាពចំនួន៦៥នាក់ផងដែរ។ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានប្រាប់ឱ្យដឹងថា: ការរៀបចំពិធីខាងលើនេះក្រោមអធិបតីភាពលោកឧត្តម សេនីយ៍ អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងនិងថ្នាក់ដឹកនាំជាអភិបាល និងអភិបាលរងស្រុកជាច្រើន រូបទៀតបានអញ្ជើញចូលរួមផងដែរ។បន្ទាប់ពីធ្វើពិធីសាសនាដោយបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីសុំពរជ័យជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនិងប្រជាពលរដ្ឋរួចមកក៏បានចែកអំណោយ ជូនដល់អតីតយុទ្ធជននិងជនមានពិការភាពចំនួន៦៥នាក់មកពីតាមបណ្ដាឃុំនានាក្នុងស្រុកកំពង់លែង។ លោកអភិបាលស្រុកបានបញ្ជាក់ឲ្យដឹងទៀតថា: អំណោយដែលបានយកមកចែកជូនដល់អតីតយុទ្ធជ ននិងជនមានពិការភាពទាំងអស់ខាងលើនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេច អធិបតី ហ៊ុន ម៉ាណែត ចែកជូនអតីតយុទ្ធជននិងជនមានពិការភាពដែល ក្នុងម្នាក់ៗទទួលបានអង្ករ២០គីឡូក្រាមមី១កេះ ,ទឹកស៉ីអ៉ីវ១យួរ, ទឹកត្រី១យួរ,និងថវិកា៣ម៉ឺនរៀល។ បន្ទាប់ពីទទួលបានអំណោយដ៏សប្បុរសរបស់ សម្ដេច អធិបតី ខាងលើកនេះ អតីតយុទ្ធជន និងជនមានពិការភាពទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់សម្ដេច និងលោក ជំទាវព្រមទាំងបុត្រាបុត្រី និងថ្នាក់ដឹកនាំដែលបានគិតគូរដល់អតីតយុទ្ធជនពិសេសជនមានពិការភាពទាំងអស់ខាងលើនេះ ពួកគាត់ក៏បានលើកដៃបួងសួងដល់ទេវតាឆ្នាំថ្មី […]

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងមន្ត្រីរាជការ និងតាជីដូនជីប្រារព្ធពិធីបែបសាសនា បួងសួង សុំសេចក្តីសុខ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(កំពង់ឆ្នាំង)៖អាជ្ញាធរខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីដែលនិងប្រារព្ធធ្វើរយៈពេល៤ ថ្ងៃក្នុងខេត្តកំពង់ឆ្នាំង ពិធីសាសនានេះក៏មានការនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យសិរីមង្គលជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង នាឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ពិធីនេះបានប្រារព្ធធ្វើនៅមន្ទីរបក្សខេត្ត។ ពិធីបួងសួងនេះដែរ ក្រោមវត្តមានរបស់លោក ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង ឈុនឡៃ តំណាងរាស្ត លោក ស្រី កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ព្រមទាំងលោក- លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ និងលោកតាជីដូនជីជាច្រើនរូបអញ្ជើញចូលរួមផងដែរ។ ពិធីសាសនាបួងសួងសុំសេចក្តីសុខនិងដោយមានការនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តខាងលើនេះ គឺជាការគោរពបូជានូវព្រះ ពុទ្ធសាសនានៃយើង ដែលប្រពៃណីរបស់ខ្មែរយើងដែលតែងតែប្រារព្ធនៅរៀងរាល់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនិងនៅក្នុងពិធីសាសនាផ្សេងៗផងដែរ។ បន្ទាប់ពីព្រះសង្ឃចម្រើនព្រះបរិត្ត និងលោកអាចារ្យធ្វើកិច្ចចប់សព្វគ្រប់អស់លោក-លោកស្រីដែលជាថ្នាក់ដឹកនាំនិងអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងក៏បានប្រគេននិងជូនបច្ច័យមួយចំនួនដល់ព្រះសង្ឃនិងលោកតាជីលោកយាយជីនៅក្នុងពិធីនោះ និងបានអនុមោទនាទទួលយកនូវមគ្គផល កុសលផលបុណ្យរៀងៗខ្លួន៕

ព័ត៌មានជាតិ

ទំនាស់ដីផ្នូរបញ្ចុះសពដ៏រាំរ៉ៃមួយកន្លែង ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានដោះស្រាយបញ្ចប់រឿង

(កំពង់ឆ្នាំង)៖ករណីវិវាទទីតាំងដីផ្នូរបញ្ចុះសពមួយកន្លែង ស្ថិតនៅចំណុចទួលតាជា ក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាករណីដ៏ចម្រូងចម្រាស់ និងបានប្ដឹងផ្ដល់គ្នាទៅតុលាការជាច្រើនឆ្នាំកន្លងមកហើយនោះ ពេលនេះត្រូវបានសម្រប សម្រួលដោះស្រាយបញ្ចប់រឿង តាមអំណាចសាលដីការបស់តុលាការឧទ្ធរណ៍ និងតុលាការកំពូល កាលពីព្រឹកថ្ងៃទី១១ ខែ មេសា ឆ្នាំ២០២៤នេះ ក្រោមការដឹកនាំអនុវត្ត និងសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង។ លោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលលោកបានដឹកនាំអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ចុះធ្វើការសម្របសម្រួលនិងអនុវត្តសាលដីការដ្ឋប្បវេណីលេខ១៥ (ក្រIII ច)ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣របស់សាលាឧទ្ធរណ៍ភ្នំពេញ និងដីកាសម្រេចលេខ១៩៩ ដ.ស ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៦ របស់តុលាការកំពូល នៅសាលាស្រុ កបរិបូណ៌ កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ព្រឹកមិញនេះ លោកបានប្រាប់អោយដឹងថា: ដើម្បីអនុវត្តប្រកបដោយសន្តិវិធី ដោយមិនមានការបង្ខិតបង្ខំ និងមិនចង់ឱ្យមានភាគីណាម្នាក់ជួបផលលំបាកក្នុងការអនុវត្តនីតិវិធីដោយបង្ខំខាងលើនេះ លោកក៏បានកោះហៅភាគីទាំងសងខាងមកធ្វើការសម្របសម្រួលគ្នាដើម្បីរកដំណោះស្រាយសមស្របណាមួយដែលអាចទទួលយកបានទាំងសងខាង។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: បន្ទាប់ពីលោកបានអាននៅសាលដីការរបស់សាលាឧទ្ធរណ៍ភ្នំពេញ និងអានដីកាសម្រេចរបស់តុលាការកំពូលរួចមក លោកនិងក្រុមការងារក៏បានធ្វើការសម្រប សម្រួលដល់ភាគីទាំងសងខាងបន្ថែមដើម្បីធ្វើយ៉ាងណាឲ្យមានការ ព្រមព្រៀងគ្នាដោយសន្តិវិធី។បន្ទាប់មកទើបភាគីកូន បំណុលម្ចាស់ផ្នូរយល់ព្រមឱ្យគាស់ផ្នូរបញ្ចុះសពចេញដើម្បីយកទៅទុកដាក់នៅ […]

ព័ត៌មានជាតិ

ទំនាស់ដីផ្នូរបញ្ចុះសពដ៏រាំរ៉ៃមួយកន្លែង ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានដោះស្រាយបញ្ចប់រឿង

(កំពង់ឆ្នាំង)៖ករណីវិវាទទីតាំងដីផ្នូរបញ្ចុះសពមួយកន្លែង ស្ថិតនៅចំណុចទួលតាជា ក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាករណីដ៏ចម្រូងចម្រាស់ និងបានប្ដឹងផ្ដល់គ្នាទៅតុលាការជាច្រើនឆ្នាំកន្លងមកហើយនោះ ពេលនេះត្រូវបានសម្រប សម្រួលដោះស្រាយបញ្ចប់រឿង តាមអំណាចសាលដីការបស់តុលាការឧទ្ធរណ៍ និងតុលាការកំពូល កាលពីព្រឹកថ្ងៃទី១១ ខែ មេសា ឆ្នាំ២០២៤នេះ ក្រោមការដឹកនាំអនុវត្ត និងសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង។ លោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលលោកបានដឹកនាំអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ចុះធ្វើការសម្របសម្រួលនិងអនុវត្តសាលដីការដ្ឋប្បវេណីលេខ១៥ (ក្រIII ច)ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣របស់សាលាឧទ្ធរណ៍ភ្នំពេញ និងដីកាសម្រេចលេខ១៩៩ ដ.ស ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៦ របស់តុលាការកំពូល នៅសាលាស្រុ កបរិបូណ៌ កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ព្រឹកមិញនេះ លោកបានប្រាប់អោយដឹងថា: ដើម្បីអនុវត្តប្រកបដោយសន្តិវិធី ដោយមិនមានការបង្ខិតបង្ខំ និងមិនចង់ឱ្យមានភាគីណាម្នាក់ជួបផលលំបាកក្នុងការអនុវត្តនីតិវិធីដោយបង្ខំខាងលើនេះ លោកក៏បានកោះហៅភាគីទាំងសងខាងមកធ្វើការសម្របសម្រួលគ្នាដើម្បីរកដំណោះស្រាយសមស្របណាមួយដែលអាចទទួលយកបានទាំងសងខាង។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: បន្ទាប់ពីលោកបានអាននៅសាលដីការរបស់សាលាឧទ្ធរណ៍ភ្នំពេញ និងអានដីកាសម្រេចរបស់តុលាការកំពូលរួចមក លោកនិងក្រុមការងារក៏បានធ្វើការសម្រប សម្រួលដល់ភាគីទាំងសងខាងបន្ថែមដើម្បីធ្វើយ៉ាងណាឲ្យមានការ ព្រមព្រៀងគ្នាដោយសន្តិវិធី។បន្ទាប់មកទើបភាគីកូន បំណុលម្ចាស់ផ្នូរយល់ព្រមឱ្យគាស់ផ្នូរបញ្ចុះសពចេញដើម្បីយកទៅទុកដាក់នៅ […]

ព័ត៌មានជាតិ

សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៃវិទ្យាល័យព្រះបាទសុរាម្រិតនៅក្នុងក្រុងកំពង់ឆ្នាំង ប្រារព្ធពិធីតាំងពិពណ៌ស្នាដៃសិស្ស និងរៀបចំសង្ក្រាន្តឆ្នាំថ្មីរយៈពេល២ថ្ងៃ

(កំពង់ឆ្នាំង)៖លោកគ្រូអ្នកគ្រូនឹងសិក្សានុសិស្សនៅក្នុងវិទ្យាល័យព្រះបាទសុរាម្រិតស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ បានប្រារព្ធពិធីតាំងពិពរណ៌ស្នាដៃសិស្ស និងពិធីសង្ក្រាន្តឆ្នាំថ្មី ក្រោមអធិបតីភាពលោក យិន សាវេ៉ន អភិបា លរងខេត្តកំពង់ឆ្នាំង។និងដោយមានការសហការចូលរួមពីរដ្ឋបាលក្រុងកំពង់ឆ្នាំង ការិយាល័យអប់រំយុវជន និងកីឡាក្រុងកំពង់ឆ្នាំង និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយវិទ្យាល័យព្រះបាទសុរាម្រិតផងដែរ។ នៅក្នុងពិធីនេះលោក យិន សាវេន អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា: ពិធីតាំងពិពណ៌ស្នាដៃសិស្សានុសិស្សក្នុងវិទ្យាល័យព្រះបាទសុរាម្រិតក្នុងពេលនេះ បានបង្ហាញអំពីចំណេះដឹងចំណេះ ធ្វើរបស់សិស្សានុសិស្ស ដែលជាការវាស់ស្ទង់នូវចំណេះដឹងបំណិនជីវិត សម្រាប់អនាគតសិស្សដែលជាទំពាំងស្នងឬស្សីបន្តវេនក្នុងការអភិវឌ្ឍន៍សង្គមជាតិពីរៀមច្បងយើង ។ ទន្ទ្រឹមគ្នានេះដែរ លោកអភិបាលរងខេត្តក៏បានបញ្ជាក់ផងដែរថា: ពាក្យថាសង្ក្រាន្ត ភាសាសសាំងសុក្រិត្យ ដែលជាវប្បធម៌ប្រពៃណីរបស់ដូនតាខ្មែរមានតាំងពីបុរាណកាលមកជាពិសេសមានរូបភាពបញ្ជាក់យ៉ាងច្បាស់នៅលើសិលាចារឹកជញ្ជាំងអង្គរវត្ត។សង្ក្រាន្តនេះបានប្រើប្រាស់នៅក្នុងប្រទេសចំនួន៤៖មានកម្ពុ ជា- ថៃ-ឡាវ-និងភូមា-ដែលមានការថែរក្សាប្រពៃណី វប្បធម៌របស់ប្រទេសជាតិនីមួយៗដោយឡែកៗពីគ្នា ។ចំពោះសង្ក្រាន្តរបស់ខ្មែរយើងគឺមានការលេងល្បែ ងប្រជាប្រិយជាប្រពៃណីរបស់ខ្មែរមានដូចជា៖ចោល ឈូង- បោះអង្គុញ- លាក់កន្សែង-ទាញព្រ័ត-ដណ្ដើមស្លឹកឈើ- វាយក្អម-រាំវងើ-រាំក្បាច់-រាំសារ៉ាវ៉ាន់-ជា ដើម។ល។ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្មែរយើងនៅតាមតំបន់មួយចំនួនបែរជាយកសង្ក្រាន្តវប្បធម៌របស់ប្រទេសដទៃមកលេងនៅក្នុងស្រុកយើងដូចជាការលេងបាញ់ទឹក លេងប៉ាតម្សៅជាដើមទាំងនេះគឺជាវប្បធម៌ប្រពៃណីរបស់ប្រទេសគេ។ ដូច្នេះក្នុងនាមសិស្សានុសិស្សដែលជាយុវជនសសរទ្រូងរបស់ប្រទេសជាតិនិងជាទំពាំងស្នងឬស្សីត្រូវតែរួបរួមគ្នាថែរក្សាសង្ក្រាន្ត ដែលជាប្រពៃណីរបស់ដូនតាខ្មែរយើងឲ្យបានគង់វង្ស ដោយត្រូវណែនាំអប់រំបងប្អូនកូនចៅរបស់យើង កុំនាំគ្នាចម្លងវប្បធម៌សង្ក្រាន្តរបស់គេ គឺកុំនាំគ្នាលេងបាញ់ទឹក និងកុំលេងប៉ាតម្សៅក្នុងពិធីបុណ្យសង្ក្រាន្តចូលឆ្នាំខ្មែរជាបន្តទៀត។ គួរបញ្ជាក់ផងដែរថា: នៅក្នុងកម្មវិធីខាងលើនេះវិទ្យាល័យនិងប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីរយៈពេល២ថ្ងៃ គឺថ្ងៃទី៥ និងថ្ងៃទី៦ ខែមេសា ដោយមានការបង្កលក្ខណៈអោយសិស្សាសិស្សនៅក្នុងវិទ្យាល័យលេងល្បែងប្រជាប្រិយខ្មែរគ្រប់រូបភាពដែលមានតាំងពីដូនតាមក […]

ព័ត៌មានជាតិ

វត្ថុតាងដែលជាឧបករណ៍ល្មើសច្បាប់នៅក្នុងស្រុកទឹកផុសត្រូវបានលោកព្រះរាជអាជ្ញាបញ្ជាឲ្យសមត្ថ កិច្ចដឹកយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរមាសដើម្បីចាត់ការបន្ត

(កំពង់ឆ្នាំង)៖ករណីដែលមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាបទីតាំងដាក់ម៉ាស៊ីនកិនកម្ទេចឈើខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ដែលដឹកនាំរុករកនិងបង្ក្រាបដោយលោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។ករណីនេះផងដែរមកដល់រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ តាមបញ្ជារបស់លោកព្រះរាជអាជ្ញា សមត្ថកិច្ចចម្រុះមាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានររឹបអូសម៉ាស៊ីនកិនកម្ទេចឈើចំនួន២គ្រឿង និងគ្រឿងចក្រចំនួន២គ្រឿងជាវត្ថុតាងនៃបទល្មើសយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរមាស ដើម្បីកសាងសំណុំ រឿងតាមនិតិវិធី។ លោក ពារ គឹមហេង នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៣០ ខែមីនានេះ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា: ដោយអនុវត្តតាមបទបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត នៅរសៀលថ្ងៃទី៣០ ខែមីនានេះ សមត្ថកិច្ចបានរឹបអូសដោះយកម៉ាស៊ីនកិនកំទេចឈើចំនួន២គ្រឿង និងឌីណាម៉ូបំពាក់លើម៉ាស៊ីនកិនកម្ទេចឈើចំនួន២គ្រឿង ព្រមទាំងគ្រឿងចក្រចាប់លើកដើមឈើចំនួន២គ្រឿង(គ្រឿងចក្រសម្រាប់ចាប់លើកដើមឈើញាត់ចូលម៉ាស៊ីនកិន) នៅលើទីតាំងដីក្រុមហ៊ុន(ហ្គ្រីនរីសត)ស្ថិតនៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ដែលបានធ្វើសកម្មភាពបទល្មើសកិនកំទេចឈើដោយគ្មានច្បាប់អនុញ្ញាត វត្ថុតាងធ្វើសកម្មភាពល្មើសទាំងអស់ខាងលើនេះបានយកទៅរក្សាទុក្ខនៅផ្នែករដ្ឋបាលព្រៃឈើរមាសក្នុងស្រុកទឹកផុស។ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថា: នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣ សកម្មភាពកិនកំទេចដើមឈើរបស់ក្រុមហ៊ុនខាងលើនេះត្រូវបានសមត្ថកិច្ចរបស់លោកធ្វើការផាកពិន័យ និងផ្អាកសកម្មភាពម្ដងរួចមកហើយ កាល ណោះម្ចាស់ក្រុមហ៊ុនបានអះអាងថា គេកិនកម្ទេចឈើយកទៅធ្វើជី ចំណែកឈើដែលដឹកយកមកកិននោះគឺកាប់នៅក្នុងដីចម្ការរបស់គេតែប៉ុណ្ណោះ ហើយមន្ត្រីរបស់លោកក៏បានណែនាំឲ្យម្ចាស់ក្រុមហ៊ុនសុំច្បាប់អនុញ្ញាតពីក្រសួងកសិកម្មឱ្យបានត្រឹមត្រូវសិន ព្រោះអាជីវកម្មទ្រង់ទ្រាយធំបែបនេះថ្នាក់ខេត្ត ពុំមានសិទ្ធិសម្រេចនោះឡើយ។ ប៉ុន្តែមកដល់ពេលនេះក្រុមហ៊ុននៅតែលួចលាក់ធ្វើសកម្មភាពដោយមិនមានច្បាប់អនុញ្ញាតដដែល ហើយនៅពេលសមត្ថកិច្ចចុះមកពិនិត្យទីតាំងធ្វើសកម្មភាពខាងលើនេះជាក់ស្ដែង […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋឃុំស្វាយរំពារបានថ្លែងអំណរគុណដល់លោកអភិបាលស្រុក ដែលបានយកចិត្តទុកដាក់ផ្ដល់ជាប្រេងសម្រាប់បូមទឹកស្រោចស្រពស្រូវប្រាំងរបស់ពួកគាត់ ដែលកំពុងខ្វះខាតទឹកមុនពេលប្រមូលផល

(កំពង់ឆ្នាំង)៖ប្រជាពលរដ្ឋ២ភូមិ ក្នុងឃុំស្វាយរំពារស្រុកកំពង់លែង បានថ្លែងអំណរគុណដល់លោកអភិបាលស្រុកដែលបានជួយ ឧបត្ថម្ភប្រេងចំនួន៤កានដើម្បីចាក់ម៉ាស៊ីនបូមទឹកស្រោចស្រពស្រូវ ប្រាំងរបស់ពួកគាត់ដែលជិតដល់ពេលប្រមូលផលហើយតែខ្វះខាតទឹកស្រោចស្រពគេលើកចុងក្រោយ។ លោក ផង់ មឹប តំណាងឲ្យប្រជាពលរដ្ឋទាំង២ភូមិខាងលើនេះបានប្រាប់នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះឲ្យដឹងថា: ស្រូវ ប្រាំងពួកគាត់ទាំងពីរភូមិខាងលើនេះគឺមានភូមិល្វារ និងភូមិតាឡាត់ ស្ថិតក្នុងឃុំស្វាយរំពារស្រុកកំពង់លែង។ដែលមានស្រូវស្រែរបស់ប្រជាកសិករសរុបប្រមាណជា២៨០ហិកតាក្នុងចំណោមស្រូវប្រាំ ងទាំង២៨០ហិកតាមានខ្លះនៅសល់តែប៉ុន្មានជាកន្លះខែទៀត នឹងបានប្រមូលផល ឯស្រូវមួយចំនួនទៀតនៅប្រមាណជាមួយខែទៀតក៏ត្រូវប្រមូលផលផងដែរ។ លោកបានបន្តឲ្យដឹងទៀតថា: កន្លងមកនៅតំបន់នេះស្រូវរបស់ប្រជាពលរដ្ឋក៏មានការខ្វះខាតទឹករយៈពេលជាច្រើនខែមកដែរ តែប្រជាពលរដ្ឋបានដោះស្រាយប្រេងនិងមធ្យោបាយបូមទឹកដោយ ខ្លួនឯង ដោះស្រាយទៅតាមម្ចាស់ស្រែនីមួយៗ តែរយៈពេលពីកន្លះខែទៅមួយខែទៅមុខទៀត មុននឹងប្រមូលផលប្រជាពលរដ្ឋមានការខ្វះខាតថវិកាដើម្បីដោះស្រាយប្រេងបន្តបូមទឹកបញ្ចូលស្រែជាលើកចុងក្រោយទើបពួកគាត់បានស្នើសុំទៅរកអភិបាលស្រុកឲ្យជួយដោះ ស្រាយ ហើយលោកអភិបាលស្រុកក៏បានអញ្ជើញចុះមកពិនិត្យស្រូវស្រែរបស់ប្រជាពលរដ្ឋនិងបានជួយដោះស្រាយប្រេងចំនួន៤កានហើយលោកនឹងបន្តជួយជាបន្តបន្ទាប់ទៀតផងដែរ។ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបានប្រាប់នៅរសៀលថ្ងៃទី២៩ ខែមីនា នេះឲ្យដឹងផងដែរថា: បច្ចុប្បន្នអាជ្ញាធរស្រុក បានយកចិត្តទុកដាក់ជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពល រដ្ឋដែលជួបការខ្វះខាតទឹកស្រោចស្រពនៅគ្រប់មូលដ្ឋានទូទាំងស្រុក ជាលទ្ធផ លក្រុមការងារបានជួយ សង្គ្រោះស្រូវប្រាំងប្រជាព លរដ្ឋក្នុងស្រុកកំពង់លែង បានរាប់ពាន់ហិកតាជាប ន្តបន្ទាប់ ចំណែកស្រូវប្រជាពលរដ្ឋនៅចំណុចឃុំស្វាយរំពារខាងលើនេះលោកនឹងខិតខំធ្វើយ៉ាងណា ជួយសង្គ្រោះ ដោយផ្ដល់ជាប្រេងជូនប្រជាពលរដ្ឋរហូតដល់ពួកគាត់បានទទួលផល៕

ព័ត៌មានជាតិ

ទីតាំងដាក់ម៉ាស៊ីនកិនកំទេចឈើខុសច្បាប់មួយកន្លែងក្នុងស្រុកទឹកផុស ត្រូវបានសមត្ថកិច្ចដឹកនាំដោយលោកព្រះរាជអាជ្ញារងចុះបង្ក្រាប

(កំពង់ឆ្នាំង)៖ទីតាំងដាក់ម៉ាស៊ីនកិនកំទេចឈើ ខ្នាតធំខុសច្បាប់មួយកន្លែងដែលមានលាក់ទុកកូនឈើរាប់រយម៉ែត្រគូបនិងកំទេចឈើកិនរួចរាប់រយតោននៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹក ផុស ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងស្រាវជ្រាវរកឃើញ នៅវេលាម៉ោ១៣៖០០នាទីរសៀលថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៤ បច្ចុប្បន្នត្រូវបានកំពុ ងអនុវត្តនីតិវិធីច្បាប់បញ្ជូនទៅតុលាការ។ លោកឧត្តមសេនីយ៍ត្រី ចាប ចន្ថា ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ជាអ្នកដឹកនាំសមត្ថកិច្ចបង្ក្រាបករណីខាង លើនេះ បានឱ្យដឹងថា: អនុវត្តតាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់លោក ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមានការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្នុងកិច្ចការពារធនធានធម្មជាតិតាមអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមួយក្រុមមានកម្លាំង១៣នាក់មធ្យោបាយរថយន្ត៣គ្រឿង ដោ យមានកិច្ចសម្របសម្រួលនិងដឹកនាំដោយផ្ទាល់ពីលោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញប្រតិបត្តិការស្រាវជ្រាវរុករកឃើញទីតាំងដាក់ម៉ាស៊ីនកិនកំទេចឈើដ៏ទំនើប២គ្រឿងខុសច្បាប់ នៅក្នុងទីតាំងក្រុមហ៊ុន (ហ្គ្រីនរីសត)ស្ថិត នៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុសនៅវេលាម៉ោង១៣៖០០នាទី រសៀលថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៤នេះ។ នៅក្នុងទីតាំងខាងលើនេះសមត្ថកិច្ចបានរកឃើញម៉ាស៊ីនកិនដើមឈើឱ្យទៅជាកម្ទេចឈើ ដ៏ទំនើបខ្នាតធំ២គ្រឿង និងគំនរកំទេចឈើកិនរួចរាប់រយតោន៣កន្លែង និងគ្រឿងចក្រសម្រាប់ចាប់លើកដើមឈើចូលម៉ាស៊ីនកិនចំនួន២គ្រឿង រថយន្តធុនធំសម្រាប់ដឹកកំទេចឈើលាក់ទុកក្នុងព្រៃមួយគ្រឿង និងគ្រឿងបន្លាស់គ្រ្រឿងចក្រកិនកំទេចឈើមួយចំ នួនទៀត។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា: ក្នុងពេលប្រតិបត្តិការនៅលើទីតាំងខាងលើនេះ កម្មករ និងម្ចាស់ក្រុមហ៊ុនបានចាក់សោទ្វារចេញចូលក្នុងទីតាំងក្រុម ហ៊ុន […]

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំង ចាត់ឱ្យលោកអភិបាលរងខេត្ត បន្តចុះពង្រឹងដល់ថ្នាក់ដឹកនាំនិងកងកម្លាំងប្រដាប់អាវុធ ក្នុងមូលដ្ឋានស្រុកកំពង់លែង ទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសការឈូសឆាយទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋ

(កំពង់ឆ្នាំង)៖នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ត្រូវបានលោកអភិបាលខេត្ត ចាត់ឱ្យបន្តចុះពង្រឹងការងារចាំបាច់មួយចំនួន និងដឹកនាំក្រុមការងារប្រជុំផ្សព្វផ្សាយ ស្ដីពីការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងដីព្រៃលិច ទឹកក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ការប្រជុំពង្រឹងការងារខាងលើនេះ ដោយមានការចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាល អភិបាលរងស្រុកកំពង់លែង មេ បញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ស្នងការរងនគរបាលខេត្ត អាជ្ញាធរឃុំទាំង៩ ប្រជាពលរដ្ឋនិងម្ចាស់ត្រាក់ទ័រទាំងអស់នៅតាមបណ្ដាឃុំនានាក្នុងស្រុកកំពង់លែង អញ្ជើញចូលរួមផងដែរ។ ក្នុងពិធីខាងលើនេះលោកអភិបាលរងខេត្ត បានមានប្រសាសន៍ណែនាំឲ្យអាជ្ញាធរស្រុក រួមទាំងមេឃុំនិងក្រុមប្រឹក្សាឃុំទាំង៩ ក្នុងស្រុកកំពង់លែង ត្រូវធ្វើការទប់ស្កាត់ករណីភ្លើងឆេះព្រៃនៅក្នុងដែនតំបន់ប្រើប្រាស់ច្រើនយ៉ាងចាប់ពីភ្នំនាងកង្រី រហូតដល់ភ្នំទូកមាស ដែលមានផ្ទៃដីព្រៃសរុបជាង៥.០០០ហិកតា និងត្រូវធ្វើការត្រួតពិនិត្យធ្វើរបាយការណ៍ លើផ្ទៃដីរួមនិងចំនួនគ្រួសារធ្វើស្រែប្រាំង ដាំដំណាំរួមផ្សំដូចជាស ណ្ដែក ពោត ល្ង ។ល។និងពិនិត្យទៅលើទិន្នផលស្រូវ ដំណាំកសិកម្មផ្សេងៗនៅគ្រប់បណ្ដាឃុំ ដែលបានអាស្រ័យផលកន្លងមក។ត្រូវធ្វើការត្រួតពិនិត្យលើទិន្នផលស្រូវ និងដំណាំកសិកម្មផ្សេងទៀត ដែលប្រជាកសិករប្រមូលផលរួច ពិនិត្យទៅលើផ្ទៃដីស្រែ ប្រាំងដែលរងការខូចខាតបណ្ដាលមកពីមូលហេតុខ្វះខាតទឹកស្រោចស្រព្វរយៈពេលកន្លងទៅក្នុងឆ្នាំ នេះ។ ទន្ទឹមនោះផងដែរ លោកអភិបាលរងខេត្ត បានដាក់ចេញនូវវិធាន ការទប់ស្កាត់យ៉ាងតឹងរឹង ចំពោះជនណាដែលបំពានទៅលើដីព្រៃ លិចទឹកដីតំបន់៣ដែលត្រូវបានហាមឃាត់។ចំពោះម្ចាស់ត្រាក់ទ័រដែលបានចុះបញ្ជីមានឈ្មោះត្រឹមត្រូវ ពីអាជ្ញាធរស្រុក ក៏ត្រូវទទួល ខុសត្រូវខ្ពស់ ក្នុងការភ្ជួររាស់ដីស្រែបស់ប្រជាពលរដ្ឋ […]

ព័ត៌មានជាតិ

ជនសង្ស័យម្នាក់សម្លាប់ប្រពន្ធខ្លួនឯងនិងម្នាក់ទៀតជាអ្នកសម គំនិត ត្រូវបានសមត្ថកិច្ចស្រុកសាមគ្គីមានជ័យ ឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត

(កំពង់ឆ្នាំង)៖ជនសង្ស័យ២នាក់ម្នាក់ជាឃាតករ និងម្នាក់ទៀតជាអ្នកសមគំនិតត្រូវបានសមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យ សហការជាមួយកម្លាំងជំនាញ នៃស្នងការនគរបាលខេត្ត ចាប់ខ្លួនបញ្ជូនមក កាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បន្ទាប់ពីជនទាំង២នាក់ខាងលើនេះបានសមគំនិតគ្នាសម្លាប់ស្ត្រីម្នាក់និងដឹកយកទៅបោះចោលទាំងកណ្ដាលយប់។ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នៅក្នុង ភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លោកវរ:សេនីយ៍ឯក សេង ចន្តា អធិការនគបាលស្រុកសាមគ្គីមានជ័យ បានប្រាប់អោយដឹងថា: នៅវេលាម៉ោង៧៖២០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានប្រទះឃើញសាក សពស្ត្រីម្នាក់ស្លាប់នៅចំណុចមាត់លូបឹងរលាំងស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ និងបានរាយការជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្នុងមូលដ្ឋាន បន្ទាប់ពីសមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុ និងឃើញមានសាកសពស្ត្រីរងគ្រោះខាងលើដូចការរាយការណ៍របស់ប្រជាពលរដ្ឋមែននោះលោកក៏បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចុះពិនិត្យនិងធ្វើកិច្ចការនេះទាំងទាំងយប់ផងដែរ។ លុះព្រឹកឡើងថ្ងៃទី២៣ ខែមីនា កម្លាំងនៃអធិការដ្ឋានស្រុកសាមគ្គីមានជ័យ បន្តសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបា លខេត្តធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ កំណត់បានមុខសញ្ញាជនដៃដល់ និងជនសមគំនិតដោយបាននាំជនសង្ស័យទាំងពីរនាក់ខាងលើនេះ មកធ្វើការសាកសួរទើបជននេះបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តដោយបានសម្លាប់ប្រពន្ធរបស់ខ្លួន ហើយដឹកយកទៅទម្លាក់ចោលនៅចំណុចខាងលើដើម្បីបង្វែងដានពិតប្រាកដមែន ។ លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា: នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាប្ដីបានសារភាពថា នៅមុនពេលកើតហេតុខ្លួននិងមិត្តភក្តរបស់ខ្លួនម្នាក់ទៀតបានអង្គុយហូបស្រា២នាក់នៅក្នុងផ្ទះជនរងគ្រោះ (ប្រពន្ធ)ខណៈដែលកំពុងអង្គុយផឹកជាមួយមិត្តភក្តិខ្លួនជាប្ដីក៏បានយកទូរស័ព្ទរបស់ប្រពន្ធមកចុចលេងខណៈនោះប្រពន្ធក៏បានទារយកទូរសព្ទទៅវិញដោយមិនចង់ឲ្យប្ដីយកទូរស័ព្ទរបស់ខ្លួនទៅចុចលេង ខណៈនោះដែរ ក៏បានបង្កទំនាស់ជាពាក្យ សំដីរហូតឈានដល់សម្លាប់ប្រពន្ធខ្លួនឯងតែម្ដង។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: ស្ត្រីរងគ្រោះឈ្មោះ មិត ធា អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅស្រុកមេ សាង ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅជាមួយបុរសជាប្តីឈ្មោះ […]