ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងមន្ត្រីរាជការ និងតាជីដូនជីប្រារព្ធពិធីបែបសាសនា បួងសួង សុំសេចក្តីសុខ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(កំពង់ឆ្នាំង)៖អាជ្ញាធរខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីដែលនិងប្រារព្ធធ្វើរយៈពេល៤ ថ្ងៃក្នុងខេត្តកំពង់ឆ្នាំង ពិធីសាសនានេះក៏មានការនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យសិរីមង្គលជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង នាឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ពិធីនេះបានប្រារព្ធធ្វើនៅមន្ទីរបក្សខេត្ត។

ពិធីបួងសួងនេះដែរ ក្រោមវត្តមានរបស់លោក ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង ឈុនឡៃ តំណាងរាស្ត លោក ស្រី កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ព្រមទាំងលោក- លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ និងលោកតាជីដូនជីជាច្រើនរូបអញ្ជើញចូលរួមផងដែរ។

ពិធីសាសនាបួងសួងសុំសេចក្តីសុខនិងដោយមានការនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តខាងលើនេះ គឺជាការគោរពបូជានូវព្រះ ពុទ្ធសាសនានៃយើង ដែលប្រពៃណីរបស់ខ្មែរយើងដែលតែងតែប្រារព្ធនៅរៀងរាល់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនិងនៅក្នុងពិធីសាសនាផ្សេងៗផងដែរ។

បន្ទាប់ពីព្រះសង្ឃចម្រើនព្រះបរិត្ត និងលោកអាចារ្យធ្វើកិច្ចចប់សព្វគ្រប់អស់លោក-លោកស្រីដែលជាថ្នាក់ដឹកនាំនិងអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងក៏បានប្រគេននិងជូនបច្ច័យមួយចំនួនដល់ព្រះសង្ឃនិងលោកតាជីលោកយាយជីនៅក្នុងពិធីនោះ និងបានអនុមោទនាទទួលយកនូវមគ្គផល កុសលផលបុណ្យរៀងៗខ្លួន៕

tnr

Leave a Reply

Your email address will not be published.