(កំពង់ឆ្នាំង)៖លោក សាន់ យូ សមាជិកអចិន្ត្រៃយ៍គណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង អនុប្រធានប្រចាំការយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងលោក ឡុច សុវណ្ណារ៉ា សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០ ២៥នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រជុំផ្សព្វ ផ្សាយសេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥អាណត្តិទី៥ និងរបាយការណ៍បូកសរុបការងារត្រួតពិនិត្យគណបក្សឆ្នាំ២០២៤និងទិសដៅភារកិច្ចឆ្នាំ២០២៥។
ពិធីនេះដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ខេត្តចុះជួយឃុំទាំង៩ក្នុងស្រុកកំពង់លែង ក្រុមការងារគណបក្សថ្នាក់ស្រុក សមាជិកសមាជិកានិងយុវជនគណបក្សតាមបណ្ដាឃុំសរុបចំនួន ១៧០នាក់។មានប្រសាសន៍នៅក្នុងពិធីខាងលើនេះលោក សាន់ យូ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍លើកឡើងថា ឆ្នាំ២០២៤ ជាឆ្នាំទី២ដែលគណបក្សទាំងមូលបានអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ អនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣។សភាពការណ៍ទូទៅក្នុងឆ្នាំនេះមានលក្ខណៈល្អប្រសើរធានាដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជីវភាពដ៏សុខសាន្តដល់ប្រជាជនក្រោមម្លប់នៃសន្តិភាព។
តាមរយៈសមិទ្ធផលធំៗលើគ្រប់វិស័យដែលសម្រេចបាននៅឆ្នាំ ២០២៤ក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ បានឆ្លុះបញ្ចាំងច្បាស់អំពីការបន្តជំហានទៅមុខដ៏រឹងមាំរបស់ប្រជាជនកម្ពុជាលើមាគ៌ាសន្តិភាពប្រជាធិបតេយ្យនីតិ រដ្ឋ និងអភិវឌ្ឍន៍ព្រមទាំងពង្រឹងបាននូវមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០និងបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២ ០៥០ ទោះបីត្រូវប្រឈមនឹងការលំបាកយ៉ាងច្រើនទាំងកត្តាខាងក្នុងនិងកត្តាខាងក្រៅក្តី។
លោកបានបន្តឲ្យដឹងទៀតថា: អង្គសន្និបាតបានសំដែងការកោត សរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានី-ខេត្ត អង្គការយុវជនបណ្ដាអង្គការមហាជនរបស់គណបក្សមន្ត្រី និងសមាជិកសមាជិកាគណបក្សនៅគ្រ ប់មូលដ្ឋានដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្ដាលយកអស់កម្លាំងកាយកម្លាំង ចិត្តខិតខំអនុវត្តកម្មវិធីនយោបាយគោលការណ៍គោលនយោបាយនិងសេចក្តីសម្រេចនានា របស់គណបក្សឲ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។ជាពិសេសលោកសូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនយុវជន និងសមាជិកសមាជិកានៅគ្រប់មូលដ្ឋាន រួមទាំងប្រជាពលរដ្ឋនៅគ្រប់ទិសទីដែលមានការជឿ ជាក់និងការគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជារយៈពេល៤៦ឆ្នាំកន្លងមកនេះធ្វើឲ្យគណបក្សមាន លទ្ធភាពពេញលេញក្នុងការបម្រើជាតិនិងប្រជាជនប្រកបដោយជោគជ័យ។
គណបក្សប្រជាជនកម្ពុជាក៏សូមអំពាវនាវដល់បងប្អូនសមាជិកសមាជិកានិងយុវជនទាំងអស់សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការកសាងនិងការពារមាតុភូមិកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿងលើសន្តិភាពប្រជាធិប តេយ្យនីតិរដ្ឋ និងអភិវឌ្ឍន៍។
បន្ទាប់ពីបញ្ចប់ពិធីផ្សព្វផ្សាយលទ្ធផលសន្និបាទដល់សមាជិកសមា ជិកា និងយុវជនគណបក្ស ត្រូវបានបិទបញ្ចប់លោក សាន់ យូ និងលោក ឡុច សុវណ្ណារ៉ា បានដឹកនាំក្រុមការងារគណបក្សបន្តដំណើរ ចុះពិនិត្យការស្នើសុំស្ដារប្រឡាយមូលនិធិឃុំស្ថិតនៅក្នុងតំបន់១ និងតំបន់២ ត្រង់ចំណុវខ្នាយរាំង ភូមិកំពង់បាចិន ឃុំពោធិ៍ ស្រុកកំពង់លែង ដើម្បីរាយការណ៍ជូនលោកអភិបាលខេត្តពិនិត្យនិងសម្រេចផងដែរ៕