Video inside (កំពង់ឆ្នាំង)៖នៅក្រុងកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គេសង្កេតឃើញ មានថ្នាក់ដឹកនាំមន្ត្រីរាជការ យុវជនយុវនារី សិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវជាតិ និងភ្ញៀវបរទេស ដែលអញ្ជើញមកពីតាមបណ្ដាខេត្ត មានចំនួនរាប់ម៉ឺននាក់បានមកលេងកម្សាន្តនៅតាមបណ្ដាទីកំសាន្តនានា និងនៅទីធ្លាប្រគុំតន្ត្រីក្នុងក្រុងកំពង់ឆ្នាំង ក៏ដូចជានៅតាមបណ្ដាមូលដ្ឋានតាមបណ្ដាស្រុកទាំង៨ នៅទូទាំងខេត្តកំពង់ឆ្នាំង ប្រកបដោយភាពសប្បាយរីករាយយ៉ាងក្រៃលែងក្រោមដំបូលសុខសន្តិភាព។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធ សករាជ ២៥៦៩ គ្រឹស្តសករាជ២០២៥នេះ នៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង គេក៏សង្កេតឃើញមានការរៀបចំសង្ក្រាន្តនៅតាមទីវត្តអារាម និងសហគមន៍កំសាន្តផ្សេងៗដោយមានការរៀបចំនូវសោភ័ណភាពបានយ៉ាងល្អឥត ខ្ចោះសម្រាប់ទទួលប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាប្រ ជាពលរដ្ឋជាភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សាន្ត។ កម្មវិធីសង្ក្រាន្តឆ្នាំថ្មីក្នុងខេត្តកំពង់ឆ្នាំងដែលបានប្រព្រឹត្ត ទៅរយៈពេល១ថ្ងៃកន្លងមកនេះ គឺប្រកបដោយភាពសប្បា យរីករាយ និងមានសុខសុវត្ថិភាពនិងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈយ៉ាងពេញលេញផងដែរ។ លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា:ភ្ញៀវជាតិនិងភ្ញៀវបរទេសដែលបានមកលេងកម្សាន្តសប្បា យសង្ក្រាន្តឆ្នាំថ្មី ក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៥ ជាថ្ងៃបុណ្យចូលឆ្នាំទី១ ទាំងភ្ញៀវជាតិនិងភ្ញៀវបរទេសសរុបមានចំនួន៣៣.៥៤២៨នាក់ក្នុងនោះភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកំសាន្តក្នុងក្រុងកំពង់ឆ្នាំងមានចំនួន ២៧៧.២៧៧នាក់។លោកសង្ឃឹមថា ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះនៅថ្ងៃចូលឆ្នាំទី២ និងថ្ងៃទី៣ និងមានភ្ញៀវជាតិនិងភ្ញៀវបរទេ សអញ្ជើញមកលេងកម្សាន្តក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំងនិ ងមានចំនួនកើនឡើងបន្ថែមទៀតផងដែរ។ លោកវីរៈសេនីយ៍ឯក […]
Month: April 2025
សង្ក្រាន្តឆ្នាំថ្មីរយៈពេល២ថ្ងៃកន្លងទៅនេះ ខេត្តកំពង់ឆ្នាំងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ និងទទួលបានភ្ញៀវជាតិនិងភ្ញៀវបរទេសជាង៧០ម៉ឺននាក់
Video inside កំពង់ឆ្នាំង៖រយៈពេល២ថ្ងៃក្នុងមហាព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ត្រូវនិងថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០២៥ នៅក្នុងខេត្តកំពង់ឆ្នាំង កំណើនភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សាន្ត កើនដល់លើសពី៧០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសជាង៤០០នាក់ផងដែរ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព. ស.២៥៦៩ គ.ស.២០២៥នេះ នៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង ពិសេសនៅតាមទីវត្តអារាមនិងសហគមន៍កំសាន្តនានាៗគេក៏សង្កេតឃើញមានការរៀបចំលេងនូវល្បែងល្បាំប្រជាប្រិយខ្មែរជាច្រើន និងមានប្រជាពលរដ្ឋចូលរួមលេងកំសាន្តយ៉ាងសប្បាយរីករាយ ប្រកបដោយសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អដែលបានបង្ករភាពកក់ក្តៅដល់ប្រជាពលរដ្ឋលេងកម្សាន្តទាំងយប់ទាំងថ្ងៃនៅគ្រប់ទីកន្លែងនៅទូទាំងខេត្ត។ លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះបានផ្ដល់របាយការណ៍ស្ដីពីចំនួនភ្ញៀវជាតិនិងភ្ញៀវបរទេសដែលមកលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងខេត្តកំពង់ឆ្នាំង រយៈពេល២ថ្ងៃ គឺថ្ងៃ១៤-១៥ ខែមេសា ឆ្នាំ២០២៥ ដែលមានភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកំសាន្តសរុបចំនួន៧៤៨.៧២១នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន៤៤៣ នាក់។ លោកបានបញ្ជាក់ឱ្យដឹងផងដែរថា: ក្នុងចំណោមភ្ញៀវសរុបជាង ៧០ម៉ឺននាក់ដែលបានអញ្ជើញមកលេងកំសាន្តក្នុងខេត្តកំពង់ឆ្នាំងរយៈពេល២ថ្ងៃខាងលើនេះ គឺនៅថ្ងៃបុណ្យចូលឆ្នាំទី១ ត្រូវនិងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥មានភ្ញៀវជាតិនិងភ្ញៀវបរទេសមក លេងកម្សាន្តជាង៣៣ម៉ឺននាក់ដោយឡែកនៅថ្ងៃចូលឆ្នាំទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ មានភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សា ន្តចំនួន៤១៣.២៩៣នាក់ មានចំនួនកើនជាងថ្ងៃបុណ្យចូលឆ្នាំទី១ ទាំង២ថ្ងៃនេះទាំងភ្ញៀវជាតិនិងភ្ញៀវបរទេសបានមកលេងកំសាន្តនៅក្នុងខេត្តកំពង់ឆ្នាំងសរុបចំនួនជាង៧០ម៉ឺននាក់។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: នេះគឺជាមោទនភាពមួយយ៉ាងក្រៃលែងសម្រាប់ខេត្តកំពង់ឆ្នាំងដែលទទួលបានភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវបរទេសយ៉ាងច្រើនបែបនេះ ក្នុងនាមលោកជាថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោកសូមស្វាគមន៍នូវរាល់ការអញ្ជើញមកលេ […]
ពលរដ្ឋសាទរចំពោះការដោះស្រាយបញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង ត្រូវបានដោះស្រាយប្រកបដោយតម្លាភាព និងពុំមានការរើសអើង
(កំពង់ឆ្នាំង)៖រដ្ឋបាលស្រុកកំពង់លែង នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ មានរៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានអញ្ជើញមកពី៩ឃុំក្នុងស្រុកកំពង់លែងទាំងមូលដែលមានប្រជាពលរដ្ឋមកចូលរួមចំនួន៩៩គ្រួសារ ពិធីនេះបានរៀបចំនៅក្នុងសាលាស្រុកកំពង់លែង ក្រោមអធិបតីភាពលោក កែវ វណ្ណដេត មេបញ្ជាការកងទ័ពជើងអាកាស តំណាងលោកបណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង។ និងដោយមានការអញ្ជើញចូលរួមពីលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង លោក-លោក ស្រីអភិបាលរងស្រុក លោកមេបញ្ជាការ-មេបញ្ជា ការរង និងលោកអធិការ-អធិការរង -នាយប៉ុស្តិ៍នគរ បាលរដ្ឋបាល និងប្រជាពលរដ្ឋជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។ លោកអភិបាលស្រុកកំពង់លែង បានលើកឡើងឱ្យដឹងថា រយៈពេល កន្លងមកនិងក្នុងពេលបច្ចុប្បន្ន ថ្នា ក់ដឹកនាំស្រុក មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ និងកងកម្លាំងទាំង៣ប្រភេទ ចំណុះឱ្យស្រុកកំពង់លែង បានខិតខំយកចិត្តទុកដាក់បម្រើនិងដោះស្រាយនូវរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមបណ្ដាលមូលដ្ឋានទាំង៩ឃុំទូទាំងស្រុកកំពង់លែង ទាំងសណ្ដាប់ធ្នាប់សាធារណៈ ទាំងបញ្ហាប្រឈមនានា ទាំងការសំណូមពររបស់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំក្នុងមូលដ្ឋានបានខិតខំយកចិត្តទុកដាក់ដោះស្រាយទៅលើបញ្ហាទាំងអស់នោះជូនប្រជាពលរដ្ឋ ដោយយកអស់ពីកម្លាំងកាយចិត្តដោយមិនមានការរើសអើងនោះឡើយ។បើទោះជាការដោះស្រាយពុំទទួលបានលទ្ធផលមួយរយភាគរយក៏ដោយ ក៏រដ្ឋបាលស្រុក និងថ្នាក់ដឹកនាំក្នុងមូលដ្ឋាននៅតែបន្តប្រឹងប្រែងខិត ខំយកអស់ពីកម្លាំងការចិត្តដើម្បីដោះស្រាយជូនពួកគាត់ប្រកបដោយភាពទទួលខុសត្រូវ។ លោកអភិបាលស្រុកបានបន្តឲ្យដឹងទៀតថា: នៅក្នុងពេលថ្មីៗកន្លងទៅនេះ នៅក្នុងឃុំស្វាយរំពារក៏ជួបនូវបញ្ហាប្រឈមមួយចំនួន តែក្នុងនាមលោកជាថ្នាក់ដឹកនាំស្រុក លោកបានយកចិត្តទុកដាក់ដោះស្រាយសម្របសម្រួលករណីនេះ ដែលមកដល់ពេលនេះ រាល់បញ្ហាប្រឈមនានាត្រូវបានដោះស្រាយបញ្ចប់ផងដែរ។ទន្ទឹមនឹងនេះលោកអភិបាលស្រុកក៏សូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន […]
មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង មានការវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិស័យដែលធ្វើឲ្យទទួលបានចំណាត់ថ្នាក់ល្អក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងមានការកោតសរសើរពីថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋក្នុងខេត្ត
(កំពង់ឆ្នាំង)៖មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីបិទអង្គសន្និបាតបន្ទាប់ពីអង្គសន្និបាតប្រនានព្រឹត្តទៅអស់រយៈពេល២ថ្ងៃ វិធីនេះដែរធ្វើឡើងក្រោមអធិបតីភាពលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិ បាល និងមានការអញ្ជើញចូលរួមពីលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលគ្រប់លំដាប់ថ្នាក់ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ,មណ្ឌលសុខភាព,ប៉ុស្តសុខភាព,ប្រធានមន្ទីរជំនាញពាក់ព័ន្ធតំណាងអង្គការដៃគូរអភិវឌ្ឍន៍សរុបប្រមាណ១៣៥នាក់។ ក្នុងពិធីខាងលើនេះក៏មានបទបង្ហាញស្ដីពីកម្មវិធីប្រយុទ្ធនិងជំងឺមិនឆ្លង,កម្មវិធីសុខភាពបន្តពូជ,សុខភាពមាតា,ទារក,កុមារ,និងអាហាររូបត្ថម្ភ,កម្មវិធីប្រយុទ្ធនិងជំងឺឆ្លង,និយ័តកម្មសុខាភិបាល,និងបទបង្ហាញមេរៀនបទពិសោធន៍ការផ្ដល់សេវាសាធារណៈគំរូរបស់មន្ទីរខេត្តកំពង់ឆ្នាំង។ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍លើកឡើងឲ្យដឹងថា: ក្រោមម្លប់នៃសន្តិភាព និងដោយមានការគាំទ្រយ៉ាងសកម្មពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងដោយមានការណែនាំផ្ទាល់ពីលោកអភិបាលខេត្តកំពង់ឆ្នាំង នៅឆ្នាំ២០២៤មន្ទីរសុខាភិបាលខេត្តសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ស្របតាមផែនការប្រតិបត្តិប្រចាំឆ្នាំ និងគោលដៅយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល។ជាក់ស្ដែងគឺធានាបាននូវការផ្ដល់សេវាជូនប្រជាជនទាន់ពេល និងអនុវត្តបានត្រឹមត្រូវទៅតាមគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាលមន្ទីរសុខាភិបាលគ្រប់លំដាប់ថ្នាក់បានចូលរួមផ្ដល់សេវាយ៉ាងស្រស្រាក់ស្រស្រាំសំដៅ លើកកម្ពស់ស្ថានភាពសុខភាពជូនប្រជាជនឲ្យកាន់តែល្អប្រសើរប្រកបដោយឥរិយាបថល្អ។ លោកប្រធានមន្ទីរសុខាភិបាលបានបន្តឲ្យដឹងទៀតថា: ដោយឡែកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមន្ទីរពេទ្យ គឺបានរៀបចំកែលម្អឲ្យមានបន្ទប់សង្គ្រោះបន្ទាន់ចំនួន២បន្ទប់ និងសាងសង់ជួសជុលពង្រីកអគារជំងឺកុមារ១ខ្នង និងការបំពាក់គ្រែសម្រាកនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច កែលម្អអគារពិគ្រោះជំងឺដំបូង,អគារវះកាត់រៀបចំឲ្យមានបន្ទប់វះកាត់ចំនួន៤បន្ទប់និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដូចជាប្រព័ន្ធលូបង្ហូរ ទឹកភ្លៀង និងទឹកកខ្វក់ រៀបចំបន្ទប់ទឹកបន្ទប់បោកគក់ បន្ទប់សម្លាប់មេរោគលើសម្ភារៈប្រើប្រាស់នៅមន្ទីរពេទ្យខេត្ត។ល។។ ដោយឡែកឱសថបរិក្ខារ និងបរិក្ខាពេទ្យ៖ មន្ទីរពេទ្យខេត្តបានបំពាក់សម្ភារៈវះកាត់ដូចជាម៉ាស៊ីនដាក់ថ្នាំសណ្ដំ,គ្រែវះកាត់, អំពូលភ្លើងហ្វាវះកាត់,និងសម្ភារៈសង្គ្រោះបន្ទាន់ ម៉ាស៊ីនលាងឈាម២គ្រឿងបានទទួលឱសថព្យាបាលទឹកនោមផ្អែម លើសសម្ពាធឈាមមានក្នុងស្តុកជាប្រចាំ។បានបំពាក់ឧបករណ៍កម្ដៅទារ ក,ឧបករណ៍តាមដានការកន្ត្រាក់ស្បូននៅបន្ទប់សំរាលកូនក្នុងមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច។ ចំពោះធនធានមនុស្ស និងការគ្រប់គ្រង៖មន្ត្រីសុខាភិបាលសរុបចំនួន៨២៧នាក់ […]