(កំពង់ឆ្នាំង)៖លោកគ្រូអ្នកគ្រូនឹងសិក្សានុសិស្សនៅក្នុងវិទ្យាល័យព្រះបាទសុរាម្រិតស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ បានប្រារព្ធពិធីតាំងពិពរណ៌ស្នាដៃសិស្ស និងពិធីសង្ក្រាន្តឆ្នាំថ្មី ក្រោមអធិបតីភាពលោក យិន សាវេ៉ន អភិបា លរងខេត្តកំពង់ឆ្នាំង។និងដោយមានការសហការចូលរួមពីរដ្ឋបាលក្រុងកំពង់ឆ្នាំង ការិយាល័យអប់រំយុវជន និងកីឡាក្រុងកំពង់ឆ្នាំង និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយវិទ្យាល័យព្រះបាទសុរាម្រិតផងដែរ។
នៅក្នុងពិធីនេះលោក យិន សាវេន អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា: ពិធីតាំងពិពណ៌ស្នាដៃសិស្សានុសិស្សក្នុងវិទ្យាល័យព្រះបាទសុរាម្រិតក្នុងពេលនេះ បានបង្ហាញអំពីចំណេះដឹងចំណេះ ធ្វើរបស់សិស្សានុសិស្ស ដែលជាការវាស់ស្ទង់នូវចំណេះដឹងបំណិនជីវិត សម្រាប់អនាគតសិស្សដែលជាទំពាំងស្នងឬស្សីបន្តវេនក្នុងការអភិវឌ្ឍន៍សង្គមជាតិពីរៀមច្បងយើង ។
ទន្ទ្រឹមគ្នានេះដែរ លោកអភិបាលរងខេត្តក៏បានបញ្ជាក់ផងដែរថា: ពាក្យថាសង្ក្រាន្ត ភាសាសសាំងសុក្រិត្យ ដែលជាវប្បធម៌ប្រពៃណីរបស់ដូនតាខ្មែរមានតាំងពីបុរាណកាលមកជាពិសេសមានរូបភាពបញ្ជាក់យ៉ាងច្បាស់នៅលើសិលាចារឹកជញ្ជាំងអង្គរវត្ត។សង្ក្រាន្តនេះបានប្រើប្រាស់នៅក្នុងប្រទេសចំនួន៤៖មានកម្ពុ ជា- ថៃ-ឡាវ-និងភូមា-ដែលមានការថែរក្សាប្រពៃណី វប្បធម៌របស់ប្រទេសជាតិនីមួយៗដោយឡែកៗពីគ្នា ។ចំពោះសង្ក្រាន្តរបស់ខ្មែរយើងគឺមានការលេងល្បែ ងប្រជាប្រិយជាប្រពៃណីរបស់ខ្មែរមានដូចជា៖ចោល ឈូង- បោះអង្គុញ- លាក់កន្សែង-ទាញព្រ័ត-ដណ្ដើមស្លឹកឈើ- វាយក្អម-រាំវងើ-រាំក្បាច់-រាំសារ៉ាវ៉ាន់-ជា ដើម។ល។ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្មែរយើងនៅតាមតំបន់មួយចំនួនបែរជាយកសង្ក្រាន្តវប្បធម៌របស់ប្រទេសដទៃមកលេងនៅក្នុងស្រុកយើងដូចជាការលេងបាញ់ទឹក លេងប៉ាតម្សៅជាដើមទាំងនេះគឺជាវប្បធម៌ប្រពៃណីរបស់ប្រទេសគេ។
ដូច្នេះក្នុងនាមសិស្សានុសិស្សដែលជាយុវជនសសរទ្រូងរបស់ប្រទេសជាតិនិងជាទំពាំងស្នងឬស្សីត្រូវតែរួបរួមគ្នាថែរក្សាសង្ក្រាន្ត ដែលជាប្រពៃណីរបស់ដូនតាខ្មែរយើងឲ្យបានគង់វង្ស ដោយត្រូវណែនាំអប់រំបងប្អូនកូនចៅរបស់យើង កុំនាំគ្នាចម្លងវប្បធម៌សង្ក្រាន្តរបស់គេ គឺកុំនាំគ្នាលេងបាញ់ទឹក និងកុំលេងប៉ាតម្សៅក្នុងពិធីបុណ្យសង្ក្រាន្តចូលឆ្នាំខ្មែរជាបន្តទៀត។
គួរបញ្ជាក់ផងដែរថា: នៅក្នុងកម្មវិធីខាងលើនេះវិទ្យាល័យនិងប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីរយៈពេល២ថ្ងៃ គឺថ្ងៃទី៥ និងថ្ងៃទី៦ ខែមេសា ដោយមានការបង្កលក្ខណៈអោយសិស្សាសិស្សនៅក្នុងវិទ្យាល័យលេងល្បែងប្រជាប្រិយខ្មែរគ្រប់រូបភាពដែលមានតាំងពីដូនតាមក ដើម្បីរួមគ្នារក្សាវប្បធម៌ប្រពៃណីសង្ក្រាន្តរបស់ខ្មែរយើង និងដើម្បីអបអរពិធីសង្ក្រាន្តឆ្នាំថ្មី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិក្នុងពេលខាងមុខនេះដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃដែលជាទំនៀមទម្លាប់តាំងពីដូនតារបស់យើងមក៕