(កំពង់ឆ្នាំង)៖នៅក្នុងបរិវេណសាលាស្រុកកំពង់លែងកាល ពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះទីភ្នាក់ងារជាតិមុខ របរនិងការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជី វៈបានធ្វើការផ្សព្វផ្សាយនិងជួបសំណេះសំណាលសួរសុខ ទុក្ខជាមួយបងប្អូនពលករមានស្រុកកំណើតក្នុងស្រុកកំព ង់លែង ដែលមកពីធ្វើការនៅក្នុងប្រទេសថៃចំនួន៩៧នាក់ ដែលពួកគាត់កំពុងស្វែងរកការងារធ្វើនៅក្នុងស្រុក។ ពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខដល់បងប្អូនព លករនៅក្នុងស្រុកកំពង់លែង កាលពីព្រឹកមិញនេះដែរ គឺបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រ សួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងដោយមានការអញ្ជើញចូលរួមពីលោក ស៉ឹម វឌ្ឍនៈ ប្រធានមន្ទីរបណ្ដុះប ណ្ដាលវិជ្ជាជីវៈនិងក្រុមការងារ លោកអភិបាលស្រុកកំពង់ លែង-លោកអភិបាលរងស្រុក-មន្ត្រីរាជការ កងកម្លាំង យុវ ជនសិស្សានុសិស្ស និងបងប្អូនពលករជាច្រើនរូបទៀតផ ងដែរ។ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកស្រី អ៊ូច ជាច័ន្ទមល្លិកា ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោ ក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិ ជ្ជាជីវៈ មកដល់បងប្អូនពលករប្រកបដោយមនោសញ្ចេត នានឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត។លោកស្រីក៏បានលើកឡើងផងដែរថា បច្ចុប្បន្នទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានជម្រាបជូនបងប្អូនប្រជាពលករទាំងអស់ ដែលទើបត្រឡ ប់មកពីប្រទេសថៃ […]
Author: tnr
គ្រួសារក្រីក្រមានកូនតូចៗ៣នាក់មានពិការភាពពីកំណើត រស់នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្នើសុំជំនួយឧបត្ថម្ភពីសប្បុរសជន និងថ្នាក់ដឹកនាំ video inside
(កំពង់ឆ្នាំង)៖គ្រួសារក្រីក្រមួយគ្រួសារមានកូនតូចៗ៤នាក់នៅក្នុង បន្ទុក បានអំពាវនាវស្នើសុំដល់សប្បុរសជនដែលលោកមានចិត្តសប្បុរសធម៌និងថ្នាក់ដឹកនាំ មេត្តាជួយសម្រាលទុក្ខក្នុងគ្រួសាររបស់ពួកគាត់ដែលកំពុងតែជួបនូវការលំបាកទាំងជីវភាពរស់នៅប្រចាំថ្ងៃនិងការចិញ្ចឹមកូនតូចៗ៣នាក់ដែលមានពិការភាពតាំងពីកំណើត។ គ្រួសារក្រីក្រខាងលើនេះស្ត្រីជាម្ដាយមាន ឈ្មោះ សេន ដា អាយុ ២០ឆ្នាំ ឯបុរសជាឪពុកមានឈ្មោះ ប៉ិល សំ អាយុ២៣ឆ្នាំ បច្ចុប្បន្នមានទីលំនៅក្នុងភូមិបំពង់ផ្ចឹក ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។បើតាមការរៀបរាប់ពីស្ត្រីជាម្ដាយបានឲ្យដឹងថា នាងមានកូនប្រុស-ស្រី៤នាក់ នៅក្នុងបន្ទុក កូនច្បងគឺជាកូនភ្លោះស្រី១ ប្រុស១ បច្ចុប្បន្នពួកគេមានអាយុ២ខួបកន្លះ គឺកើតមកពិការទាំង២នាក់ ដើរមិនរួច កម្រើកដៃជើងបានតិចតួចតែកាន់របស់អ្វីមិន កើត និងដើរមិនរួច ភ្នែកក៏មើលមិនច្បាស់ទាំង២នាក់។ចំ ណែកកូនប្រុសម្នាក់ទៀត អាយុជាង១ខួបក៏ពិការពីកំណើ តមានអាការៈដូចគ្នាផងដែរ បច្ចុប្បន្នត្រូវបានបងប្អូនយកទៅជួយចិញ្ចឹម និងក៏មានកូនពៅម្នាក់ទៀតទើបតែមានអា យុកន្លះខែ មិនទាន់ដឹងថា រូបគេពិការដែរឬយ៉ាងណានៅ ឡើយនោះទេ។ ស្ត្រីជាម្ដាយបានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្ននាងពុំមា នផ្ទះសំបែងផ្ទាល់ខ្លួនស្នាក់នៅនោះទេ ដោយបានសុំផ្ទះម្ដា យស្នាក់នៅជាមួយ ឯប្ដីរបស់នាងធ្វើការជាជាងសំណង់បានប្រាក់បន្តិចបន្តួចយកមកដោះស្រាយជីវភាព និងទិញទឹកដោះគោ(គឺទឹកដោះគោធម្មតា)ចិញ្ចឹមកូនតូចៗទាំង៣ នាក់ ចំណែកនាងជាម្ដាយពុំបានរកស៊ីអ្វីកើតនោះទេគឺនៅ ផ្ទះដើម្បីមើលថែកូន។ដោយជួបការលំបាកគ្រប់បែបយ៉ាង និងមិនមានលទ្ធភាពក្នុងការចិញ្ចឹមនិងមើលថែកូនពិការដូចបានរៀបរាប់ជូនខាងលើនេះ ទើបនាងនិងគ្រួសារស ម្រេចចិត្តលើកដៃសំពះសុំអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ និងថ្នាក់ដឹកនាំដែលលោកមានចិត្តសប្បុរសធម៌ មេ ត្តាជួយឧបត្ថម្ភទៅតាមលទ្ធភាព ដើម្បីជួយសម្រាលបន្ទុកដល់ធ្ងន់មួយនេះដល់គ្រួសារនាងដោយក្តីសន្តោសប្រណី […]
លទ្ធផលការងាររបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង កន្លងមក និងកំពុងអនុវត្តការងារបន្ត
(កំពង់ឆ្នាំង)៖មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេ ត្តកំពង់ឆ្នាំង បានបង្ហាញអំពីលទ្ធផលនិងសកម្មភាពការងារ ដែលបានអនុវត្តកន្លងមករួមទាំងទិន្នផលស្រូវប្រាំងដែលប្រជាកសិករក្នុងខេត្តទទួលបាននិងលើកទិសដៅការងារដែលត្រូវអនុវត្តបន្តចាប់ពីពេល នេះ ដើម្បីជំរុញការខិតខំប្រឹងប្រែងដោយធ្វើយ៉ាងណាឲ្យការងារមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតពិ សេសគឺយកចិត្តទុកដាក់ទៅលើការចុះជួយដោះ ស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករអោយអស់លទ្ធភាពនិងទាន់ពេលវេលា។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំ ងបានផ្ដល់បទសម្ភាសន៍កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ អោយដឹងថា:ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់អំពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងមានការយកចិត្តទុកដាក់ទៅលើវិស័យកសិកម្មរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលលោកតែងជំរុញជាញឹកញាប់ឲ្យយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យកសិកម្មនេះ គិតគូរដល់ប្រជាកសិករនៅគ្រប់មូលដ្ឋាននៅទូទាំងខេត្ត។ ក្នុងនាមលោកជាថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង កន្លងមកលោកតែងដឹកនាំក្រុមការងារនិងមន្ត្រីក្រោមឱវាទចុះជួបជាមួយប្រជាកសិករនៅតាមមូលដ្ឋានដោយផ្ទាល់ ដើម្បីផ្ដល់នូវការប្រឹក្សាផ្នែកបច្ចេកទេសក្នុងការបង្កបង្កើន ផលឲ្យទទួលបានទិន្នផលល្អ ពិសេសគឺបានផ្ដល់និងប្រឹក្សាពាក់ព័ន្ធទៅនឹងការប្រើប្រាស់ ជី, ថ្នាំកំចាត់សត្វ ល្អិត,និងថ្នាំបាញ់សម្លាប់ស្មៅ។ល។ដើម្បីឱ្យពួកគាត់ប្រើប្រាស់ឲ្យចំគោលដៅនិងមានប្រសិទ្ធភាព ចៀស វាងការខាតបង់ថវិកា។ដោយឡែកផ្នែកចិញ្ចឹមសត្វពាហនៈ និងសត្វស្លាប់ផ្សេងៗ លោកក៏តែងតែជំរុញឲ្យមន្ត្រីបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តចុះផ្ដល់ការប្រឹក្សាផ្នែកបច្ចេកទេសនៃការចិញ្ចឹម និងចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗដល់សត្វពាហនៈ និងសត្វស្លាបជូនដល់ប្រជាកសិករនៅគ្រប់មូលដ្ឋានឲ្យបានញឹកញាប់ផងដែរ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: ចំណែកការបង្កបង្កើនផលស្រូវ និងផលដំណាំផ្សេងៗនៅក្នុងខេត្តកំព ង់ឆ្នាំងមានផ្ទៃដីការធ្វើស្រូវវស្សាចំនួន១៣.១០០០ ហិកតា ផ្ទៃដីធ្វើស្រូវប្រាំងមានចំនួន៣.៧០០០ហិកតា និងផ្ទៃដីដាំដំណាំរួមផ្សំមានចំនួនជាង១០.០០០ ហិកតា។ដោយឡែកការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករក្នុងឆ្នាំនេះគឺទទួលបានទិន្នផលជាមធ្យម៥តោនក្នុង១ហិកតា។លោកបញ្ជាក់ថាឆ្នាំនេះពុំមានស្រូវខូចខាតធ្ងន់ធ្ងរដោយសារតែការខ្វះទឹកស្រោចស្រព្យ ឬក៏សត្វល្អិតបំផ្លាញនោះឡើយ។ចំណែកត ម្លៃស្រូវឆ្នាំនេះ គឺមានការធ្លាក់ចុះបន្តិចចំពោះតែស្រូវប្រភេទ(អ៉ីអ៊ែរ)និងស្រូវ(អូអឹម)តែប៉ុណ្ណោះ ចំណែកស្រូវសែនក្រអូប និងស្រូវផ្ការំដួល គឺតម្លៃនៅតែល្អដ ដែល។ ពាក់ព័ន្ធទៅនឹងបទល្មើសនេសាទក្នុងបឹងទន្លេសាប លោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា […]
ប័ណ្ណសម្គាល់អចលនវត្ថុចំនួន៣.៦៦៦ប័ណ្ណត្រូវបានធ្វើពិធីប្រគល់ជូនប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ជូនដល់ប្រជាពលរដ្ឋជាង៣.០០០ប័ណ្ណក្នុងខេត្តកំពង់ឆ្នាំង។ ក្នុងពិធីខាងលើនេះផងដែរដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់,លោក- លោកស្រី ប្រតិភូអមដំណើរ, លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ,លោក-លោកស្រីក្រុមប្រឹក្សាខេត្ត,លោក-លោកស្រី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងថ្នាក់ដឹកនាំខេត្ត,ក្រុង-ស្រុក រួមទាំងប្រជាពលរដ្ឋសរុបជាង៤ពាន់នាក់។ នៅក្នុងពិធីខាងលើនេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍លើកឡើងឱ្យដឹងថា ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាលដែលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីផ្ដល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកពីក្រុង-ស្រុកចំនួន៤ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីព្រះបរមរាជវាំង,និងក៏មានវត្តមានដ៏ឧត្តុងឧត្តមរបស់លោកបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដែលលោកទាំង២បានអញ្ជើញជាអធិបតីនៅក្នុងពិធីនេះប្រកបទៅដោយមហាកិត្តិយសយ៉ាងក្រៃលែង។ លោកអភិបាលខេត្តបានមានប្រសាសន៍លើកឡើងបន្តទៀតថា ថ្ងៃនេះប្រជាពលរដ្ឋអញ្ជើញមកពី៤ក្រុង -ស្រុក ក្នុងនោះមាន៖១-ក្រុងកំពង់ ឆ្នាំង,២- ស្រុកជលគីរី,៣- ស្រុកទឹកផុស,និង ៤-ស្រុកបរិបូរណ៍,ដែលមានចំនួន៣. ៦៦៦ប័ណ្ណ។ ជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង លោកអភិបាលខេត្តក៏បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់ប្រមុខថ្នាក់ដឹកនាំដែលបានធ្វើការប្ដេជ្ញាដោយឆន្ទៈមនសិការរួមសុខ […]
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្ដីអំពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥អាណត្តិទី៥ និងរបាយការណ៍បូកសរុបការងារត្រួតពិនិត្យគណបក្ស ឆ្នាំ២០២៤ និងទិសដៅភារកិច្ចុ ឆ្នាំ២០២៥
(កំពង់ឆ្នាំង)៖លោក សាន់ យូ សមាជិកអចិន្ត្រៃយ៍គណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង អនុប្រធានប្រចាំការយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងលោក ឡុច សុវណ្ណារ៉ា សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០ ២៥នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រជុំផ្សព្វ ផ្សាយសេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥អាណត្តិទី៥ និងរបាយការណ៍បូកសរុបការងារត្រួតពិនិត្យគណបក្សឆ្នាំ២០២៤និងទិសដៅភារកិច្ចឆ្នាំ២០២៥។ ពិធីនេះដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ខេត្តចុះជួយឃុំទាំង៩ក្នុងស្រុកកំពង់លែង ក្រុមការងារគណបក្សថ្នាក់ស្រុក សមាជិកសមាជិកានិងយុវជនគណបក្សតាមបណ្ដាឃុំសរុបចំនួន ១៧០នាក់។មានប្រសាសន៍នៅក្នុងពិធីខាងលើនេះលោក សាន់ យូ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍លើកឡើងថា ឆ្នាំ២០២៤ ជាឆ្នាំទី២ដែលគណបក្សទាំងមូលបានអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ អនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣។សភាពការណ៍ទូទៅក្នុងឆ្នាំនេះមានលក្ខណៈល្អប្រសើរធានាដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជីវភាពដ៏សុខសាន្តដល់ប្រជាជនក្រោមម្លប់នៃសន្តិភាព។ តាមរយៈសមិទ្ធផលធំៗលើគ្រប់វិស័យដែលសម្រេចបាននៅឆ្នាំ ២០២៤ក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ បានឆ្លុះបញ្ចាំងច្បាស់អំពីការបន្តជំហានទៅមុខដ៏រឹងមាំរបស់ប្រជាជនកម្ពុជាលើមាគ៌ាសន្តិភាពប្រជាធិបតេយ្យនីតិ រដ្ឋ និងអភិវឌ្ឍន៍ព្រមទាំងពង្រឹងបាននូវមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០និងបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២ ០៥០ ទោះបីត្រូវប្រឈមនឹងការលំបាកយ៉ាងច្រើនទាំងកត្តាខាងក្នុងនិងកត្តាខាងក្រៅក្តី។ លោកបានបន្តឲ្យដឹងទៀតថា: អង្គសន្និបាតបានសំដែងការកោត សរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានី-ខេត្ត អង្គការយុវជនបណ្ដាអង្គការមហាជនរបស់គណបក្សមន្ត្រី និងសមាជិកសមាជិកាគណបក្សនៅគ្រ ប់មូលដ្ឋានដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្ដាលយកអស់កម្លាំងកាយកម្លាំង ចិត្តខិតខំអនុវត្តកម្មវិធីនយោបាយគោលការណ៍គោលនយោបាយនិងសេចក្តីសម្រេចនានា របស់គណបក្សឲ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។ជាពិសេសលោកសូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនយុវជន និងសមាជិកសមាជិកានៅគ្រប់មូលដ្ឋាន រួមទាំងប្រជាពលរដ្ឋនៅគ្រប់ទិសទីដែលមានការជឿ ជាក់និងការគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជារយៈពេល៤៦ឆ្នាំកន្លងមកនេះធ្វើឲ្យគណបក្សមាន លទ្ធភាពពេញលេញក្នុងការបម្រើជាតិនិងប្រជាជនប្រកបដោយជោគជ័យ។ គណបក្សប្រជាជនកម្ពុជាក៏សូមអំពាវនាវដល់បងប្អូនសមាជិកសមាជិកានិងយុវជនទាំងអស់សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការកសាងនិងការពារមាតុភូមិកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿងលើសន្តិភាពប្រជាធិប តេយ្យនីតិរដ្ឋ […]
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៥ ដែលជាថ្ងៃបុណ្យចូលឆ្នាំទី១ ខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិនិងភ្ញៀវបរ ទេសមកលេងកំសាន្តជាង៣៣ម៉ឺននាក់
Video inside (កំពង់ឆ្នាំង)៖នៅក្រុងកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គេសង្កេតឃើញ មានថ្នាក់ដឹកនាំមន្ត្រីរាជការ យុវជនយុវនារី សិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវជាតិ និងភ្ញៀវបរទេស ដែលអញ្ជើញមកពីតាមបណ្ដាខេត្ត មានចំនួនរាប់ម៉ឺននាក់បានមកលេងកម្សាន្តនៅតាមបណ្ដាទីកំសាន្តនានា និងនៅទីធ្លាប្រគុំតន្ត្រីក្នុងក្រុងកំពង់ឆ្នាំង ក៏ដូចជានៅតាមបណ្ដាមូលដ្ឋានតាមបណ្ដាស្រុកទាំង៨ នៅទូទាំងខេត្តកំពង់ឆ្នាំង ប្រកបដោយភាពសប្បាយរីករាយយ៉ាងក្រៃលែងក្រោមដំបូលសុខសន្តិភាព។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធ សករាជ ២៥៦៩ គ្រឹស្តសករាជ២០២៥នេះ នៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង គេក៏សង្កេតឃើញមានការរៀបចំសង្ក្រាន្តនៅតាមទីវត្តអារាម និងសហគមន៍កំសាន្តផ្សេងៗដោយមានការរៀបចំនូវសោភ័ណភាពបានយ៉ាងល្អឥត ខ្ចោះសម្រាប់ទទួលប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាប្រ ជាពលរដ្ឋជាភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សាន្ត។ កម្មវិធីសង្ក្រាន្តឆ្នាំថ្មីក្នុងខេត្តកំពង់ឆ្នាំងដែលបានប្រព្រឹត្ត ទៅរយៈពេល១ថ្ងៃកន្លងមកនេះ គឺប្រកបដោយភាពសប្បា យរីករាយ និងមានសុខសុវត្ថិភាពនិងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈយ៉ាងពេញលេញផងដែរ។ លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា:ភ្ញៀវជាតិនិងភ្ញៀវបរទេសដែលបានមកលេងកម្សាន្តសប្បា យសង្ក្រាន្តឆ្នាំថ្មី ក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៥ ជាថ្ងៃបុណ្យចូលឆ្នាំទី១ ទាំងភ្ញៀវជាតិនិងភ្ញៀវបរទេសសរុបមានចំនួន៣៣.៥៤២៨នាក់ក្នុងនោះភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកំសាន្តក្នុងក្រុងកំពង់ឆ្នាំងមានចំនួន ២៧៧.២៧៧នាក់។លោកសង្ឃឹមថា ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះនៅថ្ងៃចូលឆ្នាំទី២ និងថ្ងៃទី៣ និងមានភ្ញៀវជាតិនិងភ្ញៀវបរទេ សអញ្ជើញមកលេងកម្សាន្តក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំងនិ ងមានចំនួនកើនឡើងបន្ថែមទៀតផងដែរ។ លោកវីរៈសេនីយ៍ឯក […]
សង្ក្រាន្តឆ្នាំថ្មីរយៈពេល២ថ្ងៃកន្លងទៅនេះ ខេត្តកំពង់ឆ្នាំងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ និងទទួលបានភ្ញៀវជាតិនិងភ្ញៀវបរទេសជាង៧០ម៉ឺននាក់
Video inside កំពង់ឆ្នាំង៖រយៈពេល២ថ្ងៃក្នុងមហាព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ត្រូវនិងថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០២៥ នៅក្នុងខេត្តកំពង់ឆ្នាំង កំណើនភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សាន្ត កើនដល់លើសពី៧០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសជាង៤០០នាក់ផងដែរ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព. ស.២៥៦៩ គ.ស.២០២៥នេះ នៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង ពិសេសនៅតាមទីវត្តអារាមនិងសហគមន៍កំសាន្តនានាៗគេក៏សង្កេតឃើញមានការរៀបចំលេងនូវល្បែងល្បាំប្រជាប្រិយខ្មែរជាច្រើន និងមានប្រជាពលរដ្ឋចូលរួមលេងកំសាន្តយ៉ាងសប្បាយរីករាយ ប្រកបដោយសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អដែលបានបង្ករភាពកក់ក្តៅដល់ប្រជាពលរដ្ឋលេងកម្សាន្តទាំងយប់ទាំងថ្ងៃនៅគ្រប់ទីកន្លែងនៅទូទាំងខេត្ត។ លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះបានផ្ដល់របាយការណ៍ស្ដីពីចំនួនភ្ញៀវជាតិនិងភ្ញៀវបរទេសដែលមកលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងខេត្តកំពង់ឆ្នាំង រយៈពេល២ថ្ងៃ គឺថ្ងៃ១៤-១៥ ខែមេសា ឆ្នាំ២០២៥ ដែលមានភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកំសាន្តសរុបចំនួន៧៤៨.៧២១នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន៤៤៣ នាក់។ លោកបានបញ្ជាក់ឱ្យដឹងផងដែរថា: ក្នុងចំណោមភ្ញៀវសរុបជាង ៧០ម៉ឺននាក់ដែលបានអញ្ជើញមកលេងកំសាន្តក្នុងខេត្តកំពង់ឆ្នាំងរយៈពេល២ថ្ងៃខាងលើនេះ គឺនៅថ្ងៃបុណ្យចូលឆ្នាំទី១ ត្រូវនិងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥មានភ្ញៀវជាតិនិងភ្ញៀវបរទេសមក លេងកម្សាន្តជាង៣៣ម៉ឺននាក់ដោយឡែកនៅថ្ងៃចូលឆ្នាំទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ មានភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សា ន្តចំនួន៤១៣.២៩៣នាក់ មានចំនួនកើនជាងថ្ងៃបុណ្យចូលឆ្នាំទី១ ទាំង២ថ្ងៃនេះទាំងភ្ញៀវជាតិនិងភ្ញៀវបរទេសបានមកលេងកំសាន្តនៅក្នុងខេត្តកំពង់ឆ្នាំងសរុបចំនួនជាង៧០ម៉ឺននាក់។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: នេះគឺជាមោទនភាពមួយយ៉ាងក្រៃលែងសម្រាប់ខេត្តកំពង់ឆ្នាំងដែលទទួលបានភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវបរទេសយ៉ាងច្រើនបែបនេះ ក្នុងនាមលោកជាថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោកសូមស្វាគមន៍នូវរាល់ការអញ្ជើញមកលេ […]
ពលរដ្ឋសាទរចំពោះការដោះស្រាយបញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង ត្រូវបានដោះស្រាយប្រកបដោយតម្លាភាព និងពុំមានការរើសអើង
(កំពង់ឆ្នាំង)៖រដ្ឋបាលស្រុកកំពង់លែង នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ មានរៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានអញ្ជើញមកពី៩ឃុំក្នុងស្រុកកំពង់លែងទាំងមូលដែលមានប្រជាពលរដ្ឋមកចូលរួមចំនួន៩៩គ្រួសារ ពិធីនេះបានរៀបចំនៅក្នុងសាលាស្រុកកំពង់លែង ក្រោមអធិបតីភាពលោក កែវ វណ្ណដេត មេបញ្ជាការកងទ័ពជើងអាកាស តំណាងលោកបណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង។ និងដោយមានការអញ្ជើញចូលរួមពីលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង លោក-លោក ស្រីអភិបាលរងស្រុក លោកមេបញ្ជាការ-មេបញ្ជា ការរង និងលោកអធិការ-អធិការរង -នាយប៉ុស្តិ៍នគរ បាលរដ្ឋបាល និងប្រជាពលរដ្ឋជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។ លោកអភិបាលស្រុកកំពង់លែង បានលើកឡើងឱ្យដឹងថា រយៈពេល កន្លងមកនិងក្នុងពេលបច្ចុប្បន្ន ថ្នា ក់ដឹកនាំស្រុក មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ និងកងកម្លាំងទាំង៣ប្រភេទ ចំណុះឱ្យស្រុកកំពង់លែង បានខិតខំយកចិត្តទុកដាក់បម្រើនិងដោះស្រាយនូវរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមបណ្ដាលមូលដ្ឋានទាំង៩ឃុំទូទាំងស្រុកកំពង់លែង ទាំងសណ្ដាប់ធ្នាប់សាធារណៈ ទាំងបញ្ហាប្រឈមនានា ទាំងការសំណូមពររបស់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំក្នុងមូលដ្ឋានបានខិតខំយកចិត្តទុកដាក់ដោះស្រាយទៅលើបញ្ហាទាំងអស់នោះជូនប្រជាពលរដ្ឋ ដោយយកអស់ពីកម្លាំងកាយចិត្តដោយមិនមានការរើសអើងនោះឡើយ។បើទោះជាការដោះស្រាយពុំទទួលបានលទ្ធផលមួយរយភាគរយក៏ដោយ ក៏រដ្ឋបាលស្រុក និងថ្នាក់ដឹកនាំក្នុងមូលដ្ឋាននៅតែបន្តប្រឹងប្រែងខិត ខំយកអស់ពីកម្លាំងការចិត្តដើម្បីដោះស្រាយជូនពួកគាត់ប្រកបដោយភាពទទួលខុសត្រូវ។ លោកអភិបាលស្រុកបានបន្តឲ្យដឹងទៀតថា: នៅក្នុងពេលថ្មីៗកន្លងទៅនេះ នៅក្នុងឃុំស្វាយរំពារក៏ជួបនូវបញ្ហាប្រឈមមួយចំនួន តែក្នុងនាមលោកជាថ្នាក់ដឹកនាំស្រុក លោកបានយកចិត្តទុកដាក់ដោះស្រាយសម្របសម្រួលករណីនេះ ដែលមកដល់ពេលនេះ រាល់បញ្ហាប្រឈមនានាត្រូវបានដោះស្រាយបញ្ចប់ផងដែរ។ទន្ទឹមនឹងនេះលោកអភិបាលស្រុកក៏សូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន […]
មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង មានការវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិស័យដែលធ្វើឲ្យទទួលបានចំណាត់ថ្នាក់ល្អក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងមានការកោតសរសើរពីថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋក្នុងខេត្ត
(កំពង់ឆ្នាំង)៖មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីបិទអង្គសន្និបាតបន្ទាប់ពីអង្គសន្និបាតប្រនានព្រឹត្តទៅអស់រយៈពេល២ថ្ងៃ វិធីនេះដែរធ្វើឡើងក្រោមអធិបតីភាពលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិ បាល និងមានការអញ្ជើញចូលរួមពីលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលគ្រប់លំដាប់ថ្នាក់ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ,មណ្ឌលសុខភាព,ប៉ុស្តសុខភាព,ប្រធានមន្ទីរជំនាញពាក់ព័ន្ធតំណាងអង្គការដៃគូរអភិវឌ្ឍន៍សរុបប្រមាណ១៣៥នាក់។ ក្នុងពិធីខាងលើនេះក៏មានបទបង្ហាញស្ដីពីកម្មវិធីប្រយុទ្ធនិងជំងឺមិនឆ្លង,កម្មវិធីសុខភាពបន្តពូជ,សុខភាពមាតា,ទារក,កុមារ,និងអាហាររូបត្ថម្ភ,កម្មវិធីប្រយុទ្ធនិងជំងឺឆ្លង,និយ័តកម្មសុខាភិបាល,និងបទបង្ហាញមេរៀនបទពិសោធន៍ការផ្ដល់សេវាសាធារណៈគំរូរបស់មន្ទីរខេត្តកំពង់ឆ្នាំង។ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍លើកឡើងឲ្យដឹងថា: ក្រោមម្លប់នៃសន្តិភាព និងដោយមានការគាំទ្រយ៉ាងសកម្មពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងដោយមានការណែនាំផ្ទាល់ពីលោកអភិបាលខេត្តកំពង់ឆ្នាំង នៅឆ្នាំ២០២៤មន្ទីរសុខាភិបាលខេត្តសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ស្របតាមផែនការប្រតិបត្តិប្រចាំឆ្នាំ និងគោលដៅយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល។ជាក់ស្ដែងគឺធានាបាននូវការផ្ដល់សេវាជូនប្រជាជនទាន់ពេល និងអនុវត្តបានត្រឹមត្រូវទៅតាមគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាលមន្ទីរសុខាភិបាលគ្រប់លំដាប់ថ្នាក់បានចូលរួមផ្ដល់សេវាយ៉ាងស្រស្រាក់ស្រស្រាំសំដៅ លើកកម្ពស់ស្ថានភាពសុខភាពជូនប្រជាជនឲ្យកាន់តែល្អប្រសើរប្រកបដោយឥរិយាបថល្អ។ លោកប្រធានមន្ទីរសុខាភិបាលបានបន្តឲ្យដឹងទៀតថា: ដោយឡែកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមន្ទីរពេទ្យ គឺបានរៀបចំកែលម្អឲ្យមានបន្ទប់សង្គ្រោះបន្ទាន់ចំនួន២បន្ទប់ និងសាងសង់ជួសជុលពង្រីកអគារជំងឺកុមារ១ខ្នង និងការបំពាក់គ្រែសម្រាកនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច កែលម្អអគារពិគ្រោះជំងឺដំបូង,អគារវះកាត់រៀបចំឲ្យមានបន្ទប់វះកាត់ចំនួន៤បន្ទប់និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដូចជាប្រព័ន្ធលូបង្ហូរ ទឹកភ្លៀង និងទឹកកខ្វក់ រៀបចំបន្ទប់ទឹកបន្ទប់បោកគក់ បន្ទប់សម្លាប់មេរោគលើសម្ភារៈប្រើប្រាស់នៅមន្ទីរពេទ្យខេត្ត។ល។។ ដោយឡែកឱសថបរិក្ខារ និងបរិក្ខាពេទ្យ៖ មន្ទីរពេទ្យខេត្តបានបំពាក់សម្ភារៈវះកាត់ដូចជាម៉ាស៊ីនដាក់ថ្នាំសណ្ដំ,គ្រែវះកាត់, អំពូលភ្លើងហ្វាវះកាត់,និងសម្ភារៈសង្គ្រោះបន្ទាន់ ម៉ាស៊ីនលាងឈាម២គ្រឿងបានទទួលឱសថព្យាបាលទឹកនោមផ្អែម លើសសម្ពាធឈាមមានក្នុងស្តុកជាប្រចាំ។បានបំពាក់ឧបករណ៍កម្ដៅទារ ក,ឧបករណ៍តាមដានការកន្ត្រាក់ស្បូននៅបន្ទប់សំរាលកូនក្នុងមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច។ ចំពោះធនធានមនុស្ស និងការគ្រប់គ្រង៖មន្ត្រីសុខាភិបាលសរុបចំនួន៨២៧នាក់ […]
ខេត្តកំពង់ឆ្នាំងជាខេត្តដ៏ឆ្នើមទាំងការអភិវឌ្ឍន៍ ទាំងបរិស្ថា នអនាម័យល្អនិងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដោ យទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ ពីមជ្ឈដ្ឋានសាធារណៈ និងពីប្រជាពលរដ្ឋរស់នៅក្នុងខេត្ត
(កំពង់ឆ្នាំង)៖គម្រោងជួសជុលនិងស្ថាបនាហេដ្ឋារចនាស ម្ព័ន្ធចំនួន៤ នៅក្រុងកំពង់ឆ្នាំងបានចាប់ផ្តើមធ្វើជូនដល់ប្រ ជាពលរដ្ឋបង្ករភាពងាយស្រួលដល់អ្នកប្រើប្រាស់ផ្លូវ ក្នុងការធ្វើដំណើរ និងដើម្បីធានាបាននូវសុវត្ថិភាពពេលធ្វើដំណើរ ក្រោមគម្រោងថវិការបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រាប់ឆ្នាំ២០២៥នេះ។ លោក ហែ ពុធភក្តី ដែលជាប្រធានអង្គភាពលទ្ធកម្មសាលាខេត្តបានបញ្ជាក់ប្រាប់ឱ្យដឹងថា គម្រោងទាំង ៤ដែលកំពុងត្រូវបានអនុវត្តក្នុងក្រុងកំពង់ឆ្នាំង រួមមាន៖ ១-ផ្លូវលេខ២ ចាក់កៅស៊ូអេស៊ី(AC)មានប្រវែង៩២០ម៉ែត្រ ទទឹង៦ម៉ែត្រ មានផ្ទៃក្រឡា ៥.៥២០ម៉ែត្រការ៉េ និងគូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ ដល់ព្រំប្រទល់ផ្លូវលេខ៣ស្ថិត ក្នុងសង្កាត់ខ្សាម ២-ផ្លូវលេខ៣ ប្រវែង៩៥០ម ទទឹង៦ម៉ែត្រ មានផ្ទៃ៥៧០០ម៉ែត្រក្រឡា និងគូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ ដល់ព្រំប្រទល់ផ្លូវលេខ២ ស្ថិតក្នុងសង្កាត់ខ្សាម,៣-ផ្លូវលេខ ២៤ប្រវែង៣៩០ម៉ែត្រ ទទឹង៦ម៉ែត្រ មានផ្ទៃ២៣៤០ ម៉ែត្រក្រឡា និងគូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ដល់ព្រំប្រទល់ផ្លូវលេខ៥០ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង,និង៤-ផ្លូវលេខ២៥ប្រវែង១៧ ០ម៉ែត្រ ទទឹង៦ម៉ែត្រ មានផ្ទៃ១០៥០ម៉ែត្រក្រឡា និង គូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ ដល់ព្រំប្រទល់ផ្លូវលេខ៤៥ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ លោក ហែ ពុធភក្តី បានបញ្ជាក់ទៀតថា នេះជាជំហានថ្មីមួយទៀត នៃការអភិវឌ្ឍរបស់ខេត្តកំពង់ឆ្នាំង ដែលមានលោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំងបានធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងក្រុងកំពង់ឆ្នាំងត្រូវបានស្ថាបនា នឹងបន្តធ្វើជាជំហានជាបន្តបន្ទាប់ […]