(កំពង់ឆ្នាំង)៖លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ ទោ តេង ចាន់ណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះទៅពិនិត្យទីតាំ ងកន្លែងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលមានរថយន្ត៤គ្រឿង និងម៉ូតូមួយគ្រឿងបុកគ្នាកណ្ដាលផ្លូវជាតិលេខ៥ បណ្ដាលឱ្យមានមនុស្សស្លាប់៣នាក់ និងរងរបួសធ្ងន់និងស្រាល២នាក់។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចភូមិអូររំចេក ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ លោកវីរៈសេនីយ៍ឯក លី ណា នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា: បន្ទាប់ពីលោកព្រះរាជអាជ្ញា និងលោកស្នងការបានចុះពិនិត្យទីតាំងកើតហេតុខាងលើនេះរួចហើយនោះ លោកទាំងពីរក៏បានអញ្ជើញទៅចូលរួមនៅក្នុងពិធីបុណ្យសពជន រងគ្រោះទាំង៣នាក់ ដើម្បីចូលរួមរំលែកនូវមរណៈទុក្ខដ៏សែនក្រៀមក្រំរបស់ក្រុមគ្រួសារនៃសព។ក្នុងការអញ្ជើញចូលរួមរំលែកមរណៈទុក្ខដ៏សែនក្រៀមក្រំរបស់គ្រួសារសពទាំង៣នាក់ខាងលើនេះ លោកទាំងពីរក៏បានចូលរួមជាថវិកាក្នុងពិធីបុណ្យសពដើម្បីរួមចំណែកនៅក្នុងកម្មវិធីបុណ្យក្នុងនោះលោកព្រះរាជអាជ្ញាចូលរួមជាថវិកា២០ម៉ឺនរៀលនិងលោក ស្នងការចូលរួមក្នុងពិធីបុណ្យសពថវិកាចំនួន៥០ម៉ឺនរៀលផងដែរ។ លោកវរសេនីយ៍ឯក បានបន្តឲ្យដឹងទៀតថា: នៅក្នុងពេលចុះពិនិត្យទីតាំងកើតហេតុខាងលើនេះ លោកឧត្តមសេនីយ៍ទោស្នងការក៏បានផ្ដល់នូវវិធីសាស្រ្តសំខាន់ៗមួយចំនួនក្នុងការស្រាវជ្រាវនិងបន្តនីតិវិធីក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការបន្តនីតិវិធីរបស់សមត្ថកិច្ចជំនាញក្នុងការបំពេញការងារជាបន្ត។ដោយឡែកលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏បានប្តេជ្ញាអនុវត្តនិងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុតចំពោះតៃកុងរថយន្តបង្ក ដើម្បីផ្ដល់យុត្តិធម៌ជូនគ្រួសារជនរងគ្រោះ និងជនរងគ្រោះដែលបានស្លាប់ទៅ។ លោកវរសេនីយ៍ឯកបន្តថា: រឿងដែលគួរអោយសង្វែកជាទីបំផុតនោះ គឺជនរងគ្រោះទាំង៣នាក់ជាបងថ្លៃ ប្អូន ថ្លៃ និងក្មួយ ដែលជនរងគ្រោះទាំង៣អ្នកនេះ រស់នៅជាមួយម្ដាយចាស់ជរានិងជាស្ត្រីមេម៉ាយក្នុងដំបូលផ្ទះតែមួយ។ សូមបញ្ជាក់ថា៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ លោកវីរៈសេនីយ៍ឯក […]