(កំពង់ឆ្នាំង)៖ដើម្បីរួមគ្នាអនុវត្តតាមគោលការណ៍របស់លោកអភិបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់និងបង្ក្រាបនូវរាល់បទល្មើសនៃការបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងបឹងទន្លេសាបដូចជា៖បទល្មើសនេសាទ បទល្មើសការកាប់បំផ្លាញព្រៃលិចទឹកនិងបទល្មើសការទន្ទ្រានយកដីព្រៃតំបន់៣របស់រដ្ឋ។ល។ឱ្យមាន ប្រសិទ្ធភាព។នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ អ្នកសារព័ត៌មានមួយក្រុមសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានបានចុះទៅថតផ្តិតយករូបភាពទីតាំងបទល្មើសនេសាទ១កន្លែងនៅចំណុចបឹងធំ ស្ថិតក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជល់គិរី។ នៅទីនោះ(បឹងធំ)បឹងនេះចែកជា២កំណាត់ប៉ែកខាងលើត្រូវបានកំណត់ជាតំបន់អភិរក្ស និងមួយកំណត់ទៀតទុកឱ្យប្រជានេសាទអាចរកនេសាទជាលក្ខណៈគ្រួសារ។បឹងនេះផងដែរក្នុងរដូវប្រាំងមានផ្ទៃទឹកសរុបប្រមាណជា៥០ហិកតា នេះបើតាមការស្មានផ្ទាល់ភ្នែក។បើតាមការពិនិត្យជាក់ស្ដែងដែលក្រុមការងារបានចុះទៅថតផ្ដិតយករូបភាពនៅទីតាំងខាងលើនេះ ឃើញមានគេយកស្បៃមុងមកហ៊ុំព័ទ្ធជុំវិញបរិវេណផ្ទៃទឹកមួយកន្លែងក្នុងបឹងនេះ ដែលមានទទឹ ងប្រមាណជាង១០០ម៉ែត្រ និងបណ្ដោយប្រមាណជាង៣០០ម៉ែត្រ ដោយស្បៃមុងរបស់គេចង់ជាប់នឹងបង្គោលអភិរក្សពូជត្រីនៅចំណុច(បឹងធំ)នេះតែម្ដង។ ដោយឡែកនៅផ្នែកកណ្ដាលស្បៃមុងនេះដែរក៏មាន ការកាប់មែកឈើព្រៃលិចទឹកដឹកយកមកធ្វើជាស ម្រាស់ដាក់ពាសពេញផ្ទៃទឹកក្នុងបរិវេណស្បៃមុងនោះសម្រាប់ជាជម្រកត្រីផងដែរ។ បើតាមការឲ្យដឹងពីប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា: រូបភាពខាងលើនេះគឺគេធ្វើដើម្បីចាប់ត្រីនៅក្នុងបឹងនេះ ជាពិសេសការដាក់សម្រាស់ជាប់នឹងឡូអភិរក្សពូជត្រីដូចខាងលើនេះត្រីនៅក្នុងបឹងអភិរក្សជាប់នៅទីនោះ ភាគច្រើនគឺវារត់មកចូលជ្រកក្នុងសម្រាស់របស់ពួកគេដែលដាក់នៅក្បែរនោះស្ទើរគ្មានសល់នោះឡើយ។បើតាមពួកគាត់បានអោយដឹងថា: កន្លែងខ្លះគេអាចដាក់ចំណីដូចជាស្បែកគោ ឬចំណីត្រីផ្សេងៗដើម្បីឲ្យត្រីដែលនៅជុំវិញបរិវេណនោះចូលមកស៊ីហើយជ្រកនៅក្នុងសម្រាស់នោះផងដែរ។ ប្រភពដដែលបានបន្តដឹងទៀតថា: បើតាមគាត់ដឹងឆ្នាំកន្លងទៅសម្រាស់ដែលមានទំហំធំដាក់នៅទីតាំងខាងលើនេះ គេប្រើកម្មករពី១០ទៅ២០នាក់ហើយការរើសម្រាស់មែកឈើចេញដើម្បីយកកន្លែងចាប់ត្រី និងការចាប់ត្រីទៀតសោត ត្រូវប្រើរយៈពេលពី ១៥ទៅ២០ថ្ងៃឯណោះ។ឯឧបករណ៍សម្រាប់ចាប់ត្រីក្នុងស៊ងរបស់គេនេះវិញកាលពីឆ្នាំមុនៗ គឺគេប្រើឧបករណ៍សាច់អួនក្រឡាញឹកដែលមានមុខពី១៣ទៅ១៥ម៉ែត្របំពាក់ទៅដោយឧបករណ៍ឆក់ត្រជាក់អូសដោយកម្លាំងម៉ាស៊ីនធ្វើសកម្មភាពចាប់ត្រីដែលសូម្បី តែត្រីឆ្លូញដែលនៅបាតផុកក៏ត្រូវឡើងមកទាំងអស់ដោយសារតែឧបករណ៍ឆក់ត្រជាក់របស់ពួកគេ។នេះជាប្រភពពីប្រជាពលរដ្ឋដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ដែលគេធ្លាប់ធ្វើសកម្មភាពកាលពីឆ្នាំមុនៗកន្លងទៅ។ រីឯប្រភេទត្រីដែលបានមកពីការហ៊ុំព័ទ្ធសម្រាស់ខាងលើនេះគឺភាគ ច្រើនជាត្រីល្អៗដូចជាត្រីសណ្ដាយ ត្រីក្រពាត់ ត្រីទ្រនេល ត្រីឆ្លាំង ត្រីកេះ ត្រីឆ្លូញ។ល។ផលត្រីដែលគេប្រមូលបានមានចំនួនរហូតទៅដល់រាប់តោនឯណោះ។ប្រភពខាងលើបានបញ្ជាក់អោយដឹងទៀតថា: សម្រាស់មួយកន្លែងដែលមានទំហំនេះគឺម្ចាស់មានតែ២ ទៅ៣នាក់តែប៉ុណ្ណោះ ប្រជាពលរដ្ឋធម្មតាមិនមានលទ្ធភាព និងមិនអាចធ្វើបាននោះឡើយ។ហេតុនេះពួកគាត់ស្នើសុំឲ្យថ្នាក់ដឹកនាំខេត្ត មេត្តាចាត់វិធានការឲ្យបានតឹងរឹងបំផុត ចំពោះជនដែលបានប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ខាងលើនេះ ដើម្បីឲ្យរៀងចាលបើមិនដូច្នោះទេពួកគេនិងបន្តធ្វើជារៀងរាល់ឆ្នាំជាបន្តបន្ទាប់ទៀត។រឿងដែលប្រជាពលរដ្ឋឈឺឆ្អាលបំផុតនោះគឺកំហុសបទល្មើសនេសាទខាងលើនេះ៖ទី១-គឺការដាក់សម្រាស់ចាប់ត្រីមានទំហំធំដោយខុសច្បាប់ ទី២-ហ៊ុំព័ទ្ធចាប់ត្រីដោយប្រើឧបករណ៍ស្បៃមុង ទី៣-កាប់មែកឈើព្រៃលិចទឹកយកមកធ្វើជាសម្រាស់ដាក់ចាប់ត្រីដែលខុសច្បាប់ ទី៤-ការដាក់សម្រាស់ជាប់នឹងឡូត៍អភិរក្សពូជត្រី និងទី៥-ការចាប់ត្រីដោយប្រើឧបករណ៍អួនក្រឡាញឹកមុខធំអូសដោយកម្លាំងម៉ាស៊ីន […]
Month: February 2024
ពិធីប្រកួតបាល់ទាត់សិស្សអនុវិទ្យាល័យស្រុកបរិបូ ណ៌ដើម្បីជ្រើសរើសជើងឯកប្រចាំស្រុក ត្រៀមឡើងប្រកួតជ្រើសរើសជើងឯកប្រចាំខេត្តជាបន្ត
(កំពង់ឆ្នាំង)៖ពិធីប្រកួតបាល់ទាត់កម្រិតសិស្សសាលាថ្នាក់អនុវិទ្យា ល័យ ដើម្បីជ្រើសរើសជើងឯកប្រចាំស្រុក និងត្រៀមឡើងមកប្រកួតប្រចាំខេត្តបន្តដើម្បីជ្រើសរើសជើងឯកសិស្សអនុវិទ្យាល័យប្រចាំខេត្ត។ពិធីនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងសាលាអនុវិទ្យាល័យបរិបូរណ៍ខាងជើងស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ លោក ឌឿ ម៉ុន ក្រុមការងារក្នុងការប្រកួតបាល់ទាត់ក្រុមយុវសិស្សថ្នាក់អនុវិទ្យាល័យខាងលើនេះបានប្រាប់បណ្ដាញព័ត៌មានទស្សនៈរាស្ត្រឲ្យដឹងថា: ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកនៃសិស្សអនុវិទ្យាល័យខាងលើនេះ ការប្រកួតគឺរវាងសិស្សអនុវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ខាងជើង រវាង អនុវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ខាងត្បូង ប្រកួតដើម្បីជ្រើសរើសជើងឯកប្រចាំស្រុក ត្រៀមឡើងទៅប្រកួតជ្រើសរើសជើងឯកប្រចាំខេត្តជាបន្តទៀតសម្រាប់កីឡាបាល់ទាត់សិស្សអនុវិទ្យាល័យ។ពិធីប្រកួតបានចាប់ផ្ដើមដំណើរការក្រោមអធិបតីភាពលោក អ៉ី សារី អភិបាលរងស្រុកបរិបូណ៌ លោកប្រាក់ យី កាន ជាមន្ត្រីគយប្រចាំខេត្តកំពង់ឆ្នាំង លោកនាយកវិទ្យាល័យបរិបូរណ៍ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋជាច្រើនអ្នកបានចូលរួមទស្សនាផងដែរ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: បញ្ចប់ការប្រកួតជាលទ្ធផលសិស្សអនុវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ខាង ជើងទទួលបានមួយគ្រាប់ និងអនុវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ខាងត្បូង0ពិន្ទុ។ការប្រកួតប្រព្រឹត្តទៅអស់រយៈពេល៩០នាទីក្រុមទាំងពីរពុំទទួលបានពិន្ទុនោះឡើយ។លុះបន្ថែមម៉ោងដើម្បីទាត់បាល់ប៉េណាំងទី។ទើបក្រុមកីឡាបាល់ទាត់សិស្សអនុវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ខាងជើងទាត់បាល់ប៉េណាំងទីចូលបានមួយគ្រាប់។ ពិធីប្រកួតបាល់ទាត់ខាងលើនេះបានប្រព្រឹត្តទៅយ៉ាងសប្បាយភ្ញៀវខ្ញា ដោយមានការគាំទ្រក្រុមកីឡាបាល់ទាត់ទាំងសងខាងប្រកបទៅដោយភក្តីភាពដោយឡែកក្រុមកីឡាបាល់ទាត់ទាំងអស់បានទទួល យកលទ្ធផលដោយក្តីរីករាយផងដែរ៕
ពលរដ្ឋក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ថ្លែងអំណរគុណដល់ថ្នាក់ ដឹកនាំដែលបានចុះជួយដោះស្រាយនូវគ្រប់មធ្យោបាយក្នុងការ សង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ដែលកំពុងខ្វះខាតទឹកស្រោចស្រព
(កំពង់ឆ្នាំង)លោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៤នេះបានដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំនិងមន្ទីរពាក់ ព័ន្ធចុះសួរសុខទុក្ខប្រជាកសិករ និងពិនិត្យជួយសង្គ្រោះស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន២៣០ហិកតានៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលកំពុងត្រូវការទឹកជាចាំបាច់ដើម្បីស្រោចស្រព។ លោក ម៉ែន នួន មេឃុំស្វាយជ្រុំនៅព្រឹកថ្ងៃទី០៥ ខែមករានេះបានឲ្យដឹងថា: ស្រែប្រាំងនៅតំបន់ទំនប់២០ឧសភាស្ថិតក្នុងឃុំស្វាយជ្រុំនេះមានចំនួន២៣០ហិកតា ស្ថិតនៅក្នុងភូមិថ្មកែវ និងភូមិកំពង់រាំង ឃុំស្វាយជ្រុំកំពុងខ្វះខាតទឹកស្រោចស្រពក្នុងនោះស្រែប្រជាពលរដ្ឋ ចំនួន៨០ហិកតា បើមានទឹកគ្រប់គ្រាន់ប្រហែលជាជាង១០ថ្ងៃទៀត នឹងបានប្រមូលផលហើយ។ ជាមួយគ្នានេះដែរបើមានប្រេងគ្រប់គ្រាន់សម្រាប់ចាក់ម៉ាស៊ីនបូមទឹកឲ្យបានជាង២០ថ្ងៃទៀតនោះយើងនឹងសង្គ្រោះស្រូវប្រាំងដែលមានចំនួន២៣០ហិកតាខាងលើនេះបានជាស្ថាពរផងដែរ។ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្ត និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត ក្នុងពេលចុះត្រួតពិនិត្យការបូមទឹកបញ្ចូលស្រែប្រាំងនៅតំបន់ខាងលើនេះបានឲ្យដឹងថា: ដំណាំស្រូវប្រាំងក្នុងតំបន់នេះមិនទាន់មានការខូចខាតធ្ងន់ធ្ងរនៅឡើយទេ ដោយយើងអាចបូមទឹកពីទំនប់២០ឧសភាដាក់មកតាមប្រឡាយមេនិងបូមបន្តអាចជួយសង្គ្រោះបានទាន់ពេលវេលា។ដូច្នេះការបូមទឹកដាក់ចូលក្នុងប្រឡាយមេខាងលើនេះ ជាង១០ថ្ងៃទៀត អាចនឹងសង្គ្រោះស្រែប្រាំងនៅចំណុចនេះបានទាំងអស់។ ដោយឡែកលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្ត បានឱ្យដឹងទៀតថា: នៅក្នុងរដូវប្រាំងឆ្នាំ២០២៣និង២០២៤នេះ ស្រែប្រាំងដែលខ្វះខាតទឹកនៅក្នុងស្រុករលាប្អៀរ និងស្រុកបរិបូរណ៌ និងស្រុកកំពង់លែងមានជាង១.០០០ហិកតា។មកដល់ពេលនេះអាជ្ញាធរខេត្ត ស្រុក និងមន្ទីរពាក់ព័ន្ធបានជួយស […]
លោកអភិបាលខេត្តកំពង់ឆ្នាំង បញ្ហាចំពោះមុខដែលត្រូវដោះស្រាយជាបន្ទាន់គឺការសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋចំនួន៣ស្រុក ដែលកំពុងរងនូវការក្រៀមស្វិតមិនមានទឹកស្រោចស្រព
(កំពង់ឆ្នាំង)៖លោក អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់នៅយប់ថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២៤ នេះឲ្យដឹងថា: ការងារចាំបាច់ចំពោះ មុខដែលខេត្តត្រូវយកចិត្តទុកដាក់បំផុតនោះគឺការជួយសង្គ្រោះស្រូវ ប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងរងការក្រៀមស្វិតដោយសារមិនមានទឹកស្រោចស្រពភូមិសាស្ត្រដែលកំពុងរងនូវផលប៉ះពាល់ដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋនោះគឺមានស្រុកចំនួន៣ក្នុងនោះមានស្រុកបរិបូរណ៍ ស្រុករលាប្អៀរ និងស្រុកកំពង់លែង។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: ចំណែកស្រុក២គឺស្រុកបរិបូណ៌ និងស្រុករលាប្អៀរ គឺលោកបានប្រឹងប្រែងជីកនិងស្តាប្រឡាយបង្ហូរ ទឹកយកមកស្រោចស្រពនៅតាមបណ្ដាភូមិសាស្ត្រដែលរងការខ្វះ ខាតស្រូវប្រាំងរបស់ប្រជាពលរដ្ឋបានមួយចំនួនធំហើយ។ដោយ ឡែកនៅស្រុកកំពង់លែង ដែលដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋកំពុងខ្វះខាតទឹកដែរនោះគឺភូមិសាស្ត្រទីនោះកំពុងជួបបញ្ហាលំបាកក្នុងការនាំទឹកពីទន្លេយកមកស្រោចស្រព ដោយសារតែស្រុកកំពង់លែង ភូមិសាស្ត្រមួយចំនួនទីតាំងដីខ្ពស់ខ្លាំងជាងនីវ៉ូទឹកទន្លេ ដែលនាំឲ្យមានការលំបាកក្នុងការជីកប្រឡាយនាំទឹកឡើងយកមកស្រោចស្រពស្រូវបានងាយស្រួលដូចនៅតាមបណ្ដើរភូមិសាស្ត្រស្រុកផ្សេងៗ តែទោះជាយ៉ាងនេះក្តីក៏លោកអភិបាលនៅ តែរិះរកគ្រប់មធ្យោបាយ ដោយធ្វើយ៉ាងណាធានាឲ្យបាននូវការនាំទឹកដើម្បីយកមកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋឱ្យបានផងដែរ។ សូមបញ្ជាក់ថាៈ ប៉ុន្មានខែចុងក្រោយនេះនៅក្នុងខេត្តកំពង់ឆ្នាំងជួបបញ្ហាដំណាំស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានស្រុកចំនួន៣គឺស្រុកបរិបូណ៌ ស្រុករលាប្អៀរ និងស្រុកកំពង់លែង បានជួបប្រទះនូវការខ្វះខាតទឹកស្រោចស្រពដែលធ្វើឲ្យដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋមួយចំនួនរងការក្រៀមស្វិ តជាបណ្ដើរៗ។ ជាមួយគ្នានេះផងដែរ លោក អភិបាលខេត្ត បានប្រឹងប្រែងអស់ពីលទ្ធភាពនិងបានចុះពិនិត្យនៅគ្រប់ទីតាំង ដោយរិះរកគ្រប់មធ្យោ បាយធ្វើយ៉ាងណាត្រូវតែធ្វើការជួយសង្គ្រោះដំណាំស្រូវរបស់ប្រជា ពលរដ្ឋអោយបានទាន់ពេល។ជាមួយគ្នានេះផងដែរលោកអភិបាល ខេត្តក៏បានបែងចែកភារកិច្ចដល់លោកអភិបាលរងខេត្តជាច្រើនរូប និងបណ្តាអង្គភាពមន្ទីរពាក់ព័ន្ធមួយចំនួន ដោយបែងចែកកម្លាំងចុះទៅតាមបណ្ដាភូមិសាស្ត្រស្រុកទាំង៣ខាងលើនេះ ដើម្បីសហ ការជាមួយអាជ្ញាធរស្រុកនិងឃុំ ចុះពិនិត្យទីតាំងប្រឡាយចាស់ៗដែលត្រូវស្ដារនាំទឹកយកមកសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋកុំឱ្យក្រៀមស្វិតទាន់ ដោយឡែកដំណាំស្រូវដែលបានក្រៀមស្វិតហើយនោះធ្វើយ៉ាងណាឲ្យរស់ឡើងវិញ។ ជាក់ស្ដែងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកអភិបាលខេត្ត បានចាត់ឱ្យលោក សាន់ យូ អភិបាលរងខេត្ត និងអាជ្ញាធរស្រុកកំពង់លែង ចុះពិនិត្យការជីក […]
លោកអភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំងដីព្រៃលិចទឹកមួយកន្លែងជាដីអតីតឡូនេសាទលេខ១៤ស្ថិតក្នុងឃុំពាមឆ្កោកស្រុកជលគីរី ដែលត្រូវបានគេកាប់ឆ្ការ និងដុតបំផ្លាញដើម្បីយកដីបម្រើប្រយោជន៍ផ្សេងៗ
(កំពង់ឆ្នាំង)៖លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះបានដឹកនាំក្រុមការងារចម្រុះមានអាជ្ញាធរថ្នាក់ខេត្ត ស្រុក និងថ្នាក់មូលដ្ឋាននឹងមន្ត្រីជំនាញរួមទាំងកងកម្លាំងប្រដាប់អាវុធចុះពិនិត្យទីតាំងដីព្រៃមួយកន្លែងជាដីព្រៃអតីតឡូនេសាទលេខ១៤ ស្ថិតនៅក្នុងភូមិភ្លង ឃុំពាមឆ្កោក ស្រុកជលគីរី ជាប់ព្រំប្រទល់និងភូមិពាមពពិច ឃុំកោះថ្កូវ ស្រុកជល់គីរី ដែលត្រូវបានគេកាប់ឆ្កានិងដុតបំផ្លាញយកដីបម្រើដល់ផលប្រយោជន៍ផ្សេងៗដោយពុំមានច្បាប់អនុញ្ញាត។ ក្រោយពីមានការចុះផ្សាយពីបណ្ដាញព័ត៌មានក្នុងស្រុកមួយចំនួនពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ពីរមួយកន្លែងស្ថិតក្នុងអតីតឡូនេសាទលេខ១៤ ក្នុងភូមិសាស្ត្រទីតាំងខាងលើនេះ និងដោយលោក អភិបាលខេត្ត ពុំមានការជឿជាក់ទៅលើរបាយការណ៍របស់ក្រុមចម្រុះ ដែលបានចុះមកពិនិត្យការកាប់ឆ្ការនិងដុតបំផ្លាញព្រៃលិចទឹកនៅទីតាំងខាងលើនេះកាលពីថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៤ ដែលដឹកនាំដោយលោក ដូវ គឹមស៊ីង អភិបាល ស្រុកជលគីរី ដោយក្នុងរបាយការណ៍នោះបានបញ្ជាក់ថា ពុំមានការកាប់ឆ្កា និងដុតបំផ្លាញដីព្រៃដែលមានទំហំធំដូចការចុះផ្សាយរបស់អ្នកសារព័ត៌មាននោះឡើយគឺមានតែប្រជាពលរដ្ឋកាប់ឆ្កាបន្លាយួនបន្តិចបន្តួចនៅជុំវិញខ្ទមរបស់គាត់តែប៉ុណ្ណោះ។ បន្ទាប់ពីលោក អភិបាលខេត្ត បានពិនិត្យក្នុងរបាយការណ៍របស់លោក អភិបាល ស្រុកជល់គីរី ឃើញមានការខុសគ្នាឆ្ងាយទាំងទំហំនៃការកាប់ទន្ទ្រាន និងរូបភាពព្រៃឈើធំៗដែលត្រូវបានគេកាប់និងដុតបំផ្លាញមិនដូចនៅក្នុងព័ត៌មានចុះ ផ្សាយលោក អភិបាលខេត្ត ចង់ឃើញទិដ្ឋភាពជាក់ស្ដែងលោកក៏បានដឹកនាំក្រុមការងារចម្រុះ ដោយបានរួមដំណើរដោយលោក សាន់ យូ អភិបាលរងខេត្ត លោកអនុប្រធានមន្ទីរកសិកម្មខេត្ត លោកនាយខណ្ឌរដ្ឋបាលជលផលខេត្ត លោកអភិបាលស្រុកជលគីរី លោកអភិបាល ស្រុករលាប្អៀរ អាជ្ញាធរភូមិ ឃុំ […]