ព័ត៌មានជាតិ

មនុស្ស៤នាក់រងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍ផ្ទុះគ្រាប់ចាស់១គ្រាប់សល់ពីសង្គ្រាម នៅក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌

(កំពង់ឆ្នាំង)៖មនុស្ស៤នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍ផ្ទុះគ្រាប់ដែលបន្សល់ទុកពីសម័យសង្គ្រាមមួយគ្រាប់ មិនស្គាល់ប្រភេទគ្រាប់ ដែលជនរងគ្រោះរើសបានពីក្នុងទឹកទន្លេ និងបានយកមកគប់លេងបណ្តាលគ្រាប់នោះផ្ទុះឡើង ទើបបណ្ដាលឱ្យមានមនុស្សក្មេងចាស់រងរបួសធ្ងន់និងស្រាលចំនួន៤នាក់។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងនៅ៤៖០០នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចកោះមនោ ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះថា: ករណីខាងលើនេះ នៅមុនពេលកើតហេតុមានបុរសម្នាក់រស់នៅក្នុងភូមិឃុំខាងលើ បានយកមងទៅរាយនៅក្នុងទន្លេ ហើយក៏បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់មិនស្គាល់ប្រភេទជាគ្រាប់អ្វីនោះទេ និងបានស្រង់យកគ្រាប់នោះមកគប់លេងនៅលើដីមាត់ ច្រាំងទន្លេ លុះគប់ចុះឡើងជាច្រើនសារ ទើបគ្រាប់នោះក៏បានផ្ទុះឡើង បណ្ដាលឲ្យមានមនុស្ស២នាក់រងរបួសស្រាលក្នុងនោះមានកុមារអាយុទើបតែ១ខូបម្នាក់ផងដែរ។និងមនុស្សចាស់២នាក់ទៀតរងរបួសធ្ងន់ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ភ្លាមៗនោះដែរជនរងគ្រោះទាំង៤នាក់ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍។ លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៍ បានអោយអ្នកសារព័ត៌មានដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះថា: ជនរងគ្រោះទាំង៤នាក់ខាងលើនេះមាន ១-ឈ្មោះ សេន សារី ភេទប្រុសអាយុ២៣ឆ្នាំ រងរបួសធ្ងន់ ,ទី២-ឈ្មោះ សេន ពូកៅ ភេទប្រុសអាយុ ៤៣ឆ្នាំ រងរបួសធ្ងន់ ,ទី៣-ឈ្មោះ សេន ម៉ាលិច ភេទ ប្រុសអាយុ១០ឆ្នាំ រងរបួសស្រាលនិងក្មេងម្នាក់ទៀត ទើបតែមានអាយុជាង១ខួប រងរបួសស្រាលជនរងគ្រោះទាំងអស់ជាជនជាតិខ្មែរឥស្លាម […]

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ធ្វើពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់សរុបជាង៨០០នាក់

(កំពង់ឆ្នាំង)៖គណៈកម្មាធិការគណបក្សប្រជាជនក ម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹក១៥ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងស្រុកនិងអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីផ្សព្វផ្សាយផែនការយុទ្ធនាការឃោសនាបោះឆ្នោតនិងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាក្រុង ស្រុក របស់គណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យក្នុងពេលខាងមុខនេះ។កិច្ចសំណេះសំណា លខាងលើនេះបានធ្វើឡើងក្រោមអធិបតីភាព បណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ក ណ្ដាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដោយមានសមាជិកសមាជិកាគណបក្សជាសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ចូលរួមសរុបចំនួន៨៤៩នាក់។ នៅក្នុងកិច្ចប្រជុំនេះដែរលោក ស៊ុន សុវណ្ណារិទ្ធិ សមាជិកគណៈ កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍បូកសរុបអំពីវឌ្ឍនភាពនៃការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ជូនអង្គពិធីស្តាប់យ៉ាងក្បោះក្បាយដើម្បីជាមូលដ្ឋានដល់សាខាបក្ស ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងឃុំសង្កាត់ ក្នុងការបន្តអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀតក្រោមម្លប់សុខសន្តិភាព។ នៅក្នុងពិធីនេះដែរ បណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក៏បានផ្ដល់នូវអនុសាសន៍ដឹកនាំ និងណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំបក្សគ្រប់សាខាបក្ស នៅគ្រប់មូលដ្ឋានបក្ស ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវនូវគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា។ជាពិសេសត្រូវយកចិត្តទុកដាក់ចូលរួមឲ្យបានសកម្មក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តនិងក្រុងស្រុក និងការចូលរួមរបស់អង្គបោះឆ្នោតដែ លជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវតែគោរពច្បាប់ស្ដីពីការបោះឆ្នោតឲ្យបានខ្ជាប់ខ្ជួន […]

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សាធារណរដ្ឋកូរ៉េបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងរយៈពេល២ថ្ងៃបានចំនួន៣៥០០នាក់

(កំពង់ឆ្នាំង)៖ប្រជាពលរដ្ឋចំនួន៣៥០០នាក់មកពី៧ឃុំក្នុងស្រុកកំពង់លែង មានឃុំច្រណូក ,ឃុំដារ, ឃុំសំរោងសែន,ឃុំស្វាយរំពារ,ឃុំត្រងិល,ឃុំកំពង់ហៅ,និងឃុំពោធិ៍,នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ ទទួលបានការព្យាបាលដោយមិនគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុង អ៊ូលសាន នៃសាធារណៈរដ្ឋកូរ៉េ។ដែលការព្យាបាលនេះធ្វើឡើងមានរយៈពេល២ថ្ងៃគឺថ្ងៃទី៧និងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបានឲ្យដឹងថា: ពិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋខាងលើនេះផងដែរ បានប្រព្រឹត្តទៅដោយមានការចូលរួមពីលោក យ៉ិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ចំណែកក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីក្រុង អ៊ូលសាន នៃសាធារណៈរដ្ឋកូរ៉េ និងក្រុមគ្រូពេទ្យសា ធារណរដ្ឋកូរ៉េសរុបមានចំនួន១៩នាក់ក្នុងនោះក៏មា នការអញ្ជើញចូលរួមពីសំណាក់អស់លោក- លោកស្រី ក្រុមការងាររដ្ឋបាលខេត្ត-ស្រុក អាជ្ញាធរឃុំ កង កម្លាំង យុវជនស.ស.យ.ក ប្រមាណជា៦០នាក់ យុវជនស្រឡាញ់សន្តិភាព៣០នាក់ និងប្រជាពលរដ្ឋដែលត្រូវមកពិនិត្យជំងឺសរុបទាំងពីរថ្ងៃនេះមានចំនួន៣ ៥០០។ លោក យ៉ិន សាវ៉េន អភិបាលរងខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាលាក្រុង អ៊ូលសាន នៃសាធារណៈរដ្ឋកូរ៉េ ដោយបានស្ម័គ្រចិត្តអញ្ជើញមកពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល២ថ្ងៃ។ក្នុងនាមថ្នាក់ដឹកនាំខេត្ត ជួសមុខឱ្យប្រជាពល រដ្ឋក្នុងស្រុកកំពង់លែងទាំងមូលសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសកម្មភាពមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាធារណរដ្ឋកូរ៉េដែលបានលះបង់ពេលវេលាហ្នឹងថវិកាមកជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិត ថ្លៃ។ឆ្លៀតក្នុងឱកាសនេះផងដែរលោកអភិបាល ស្រុកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងទាំងអស់ដូចជាប្រជា ពលរដ្ឋនៅតាមបណ្ដាស្រុកដទៃទៀត សូមអញ្ជើញមកពិនិត្យនិងព្យាបាលជំងឺជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាធារណរដ្ឋកូរ៉េដែលសុទ្ធសឹងជាគ្រូពេទ្យដែលមានបទពិសោធន៍និងមានជំនាញច្បាស់លាស់ក្នុងការពិនិត្យនិងព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់។ […]