ព័ត៌មានជាតិ

លទ្ធផលការងាររបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង កន្លងមក និងកំពុងអនុវត្តការងារបន្ត

(កំពង់ឆ្នាំង)៖មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេ ត្តកំពង់ឆ្នាំង បានបង្ហាញអំពីលទ្ធផលនិងសកម្មភាពការងារ ដែលបានអនុវត្តកន្លងមករួមទាំងទិន្នផលស្រូវប្រាំងដែលប្រជាកសិករក្នុងខេត្តទទួលបាននិងលើកទិសដៅការងារដែលត្រូវអនុវត្តបន្តចាប់ពីពេល នេះ ដើម្បីជំរុញការខិតខំប្រឹងប្រែងដោយធ្វើយ៉ាងណាឲ្យការងារមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតពិ សេសគឺយកចិត្តទុកដាក់ទៅលើការចុះជួយដោះ ស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករអោយអស់លទ្ធភាពនិងទាន់ពេលវេលា។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំ ងបានផ្ដល់បទសម្ភាសន៍កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ អោយដឹងថា:ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់អំពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងមានការយកចិត្តទុកដាក់ទៅលើវិស័យកសិកម្មរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលលោកតែងជំរុញជាញឹកញាប់ឲ្យយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យកសិកម្មនេះ គិតគូរដល់ប្រជាកសិករនៅគ្រប់មូលដ្ឋាននៅទូទាំងខេត្ត។ ក្នុងនាមលោកជាថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង កន្លងមកលោកតែងដឹកនាំក្រុមការងារនិងមន្ត្រីក្រោមឱវាទចុះជួបជាមួយប្រជាកសិករនៅតាមមូលដ្ឋានដោយផ្ទាល់ ដើម្បីផ្ដល់នូវការប្រឹក្សាផ្នែកបច្ចេកទេសក្នុងការបង្កបង្កើន ផលឲ្យទទួលបានទិន្នផលល្អ ពិសេសគឺបានផ្ដល់និងប្រឹក្សាពាក់ព័ន្ធទៅនឹងការប្រើប្រាស់ ជី, ថ្នាំកំចាត់សត្វ ល្អិត,និងថ្នាំបាញ់សម្លាប់ស្មៅ។ល។ដើម្បីឱ្យពួកគាត់ប្រើប្រាស់ឲ្យចំគោលដៅនិងមានប្រសិទ្ធភាព ចៀស វាងការខាតបង់ថវិកា។ដោយឡែកផ្នែកចិញ្ចឹមសត្វពាហនៈ និងសត្វស្លាប់ផ្សេងៗ លោកក៏តែងតែជំរុញឲ្យមន្ត្រីបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តចុះផ្ដល់ការប្រឹក្សាផ្នែកបច្ចេកទេសនៃការចិញ្ចឹម និងចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗដល់សត្វពាហនៈ និងសត្វស្លាបជូនដល់ប្រជាកសិករនៅគ្រប់មូលដ្ឋានឲ្យបានញឹកញាប់ផងដែរ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: ចំណែកការបង្កបង្កើនផលស្រូវ និងផលដំណាំផ្សេងៗនៅក្នុងខេត្តកំព ង់ឆ្នាំងមានផ្ទៃដីការធ្វើស្រូវវស្សាចំនួន១៣.១០០០ ហិកតា ផ្ទៃដីធ្វើស្រូវប្រាំងមានចំនួន៣.៧០០០ហិកតា និងផ្ទៃដីដាំដំណាំរួមផ្សំមានចំនួនជាង១០.០០០ ហិកតា។ដោយឡែកការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករក្នុងឆ្នាំនេះគឺទទួលបានទិន្នផលជាមធ្យម៥តោនក្នុង១ហិកតា។លោកបញ្ជាក់ថាឆ្នាំនេះពុំមានស្រូវខូចខាតធ្ងន់ធ្ងរដោយសារតែការខ្វះទឹកស្រោចស្រព្យ ឬក៏សត្វល្អិតបំផ្លាញនោះឡើយ។ចំណែកត ម្លៃស្រូវឆ្នាំនេះ គឺមានការធ្លាក់ចុះបន្តិចចំពោះតែស្រូវប្រភេទ(អ៉ីអ៊ែរ)និងស្រូវ(អូអឹម)តែប៉ុណ្ណោះ ចំណែកស្រូវសែនក្រអូប និងស្រូវផ្ការំដួល គឺតម្លៃនៅតែល្អដ ដែល។ ពាក់ព័ន្ធទៅនឹងបទល្មើសនេសាទក្នុងបឹងទន្លេសាប លោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា […]

ព័ត៌មានជាតិ

ប័ណ្ណសម្គាល់អចលនវត្ថុចំនួន៣.៦៦៦ប័ណ្ណត្រូវបានធ្វើពិធីប្រគល់ជូនប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ជូនដល់ប្រជាពលរដ្ឋជាង៣.០០០ប័ណ្ណក្នុងខេត្តកំពង់ឆ្នាំង។ ក្នុងពិធីខាងលើនេះផងដែរដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់,លោក- លោកស្រី ប្រតិភូអមដំណើរ, លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ,លោក-លោកស្រីក្រុមប្រឹក្សាខេត្ត,លោក-លោកស្រី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងថ្នាក់ដឹកនាំខេត្ត,ក្រុង-ស្រុក រួមទាំងប្រជាពលរដ្ឋសរុបជាង៤ពាន់នាក់។ នៅក្នុងពិធីខាងលើនេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍លើកឡើងឱ្យដឹងថា ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាលដែលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីផ្ដល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកពីក្រុង-ស្រុកចំនួន៤ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីព្រះបរមរាជវាំង,និងក៏មានវត្តមានដ៏ឧត្តុងឧត្តមរបស់លោកបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដែលលោកទាំង២បានអញ្ជើញជាអធិបតីនៅក្នុងពិធីនេះប្រកបទៅដោយមហាកិត្តិយសយ៉ាងក្រៃលែង។ លោកអភិបាលខេត្តបានមានប្រសាសន៍លើកឡើងបន្តទៀតថា ថ្ងៃនេះប្រជាពលរដ្ឋអញ្ជើញមកពី៤ក្រុង -ស្រុក ក្នុងនោះមាន៖១-ក្រុងកំពង់ ឆ្នាំង,២- ស្រុកជលគីរី,៣- ស្រុកទឹកផុស,និង ៤-ស្រុកបរិបូរណ៍,ដែលមានចំនួន៣. ៦៦៦ប័ណ្ណ។ ជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង លោកអភិបាលខេត្តក៏បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់ប្រមុខថ្នាក់ដឹកនាំដែលបានធ្វើការប្ដេជ្ញាដោយឆន្ទៈមនសិការរួមសុខ […]

ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្ដីអំពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥អាណត្តិទី៥ និងរបាយការណ៍បូកសរុបការងារត្រួតពិនិត្យគណបក្ស ឆ្នាំ២០២៤ និងទិសដៅភារកិច្ចុ ឆ្នាំ២០២៥

(កំពង់ឆ្នាំង)៖លោក សាន់ យូ សមាជិកអចិន្ត្រៃយ៍គណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង អនុប្រធានប្រចាំការយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងលោក ឡុច សុវណ្ណារ៉ា សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០ ២៥នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រជុំផ្សព្វ ផ្សាយសេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥អាណត្តិទី៥ និងរបាយការណ៍បូកសរុបការងារត្រួតពិនិត្យគណបក្សឆ្នាំ២០២៤និងទិសដៅភារកិច្ចឆ្នាំ២០២៥។ ពិធីនេះដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ខេត្តចុះជួយឃុំទាំង៩ក្នុងស្រុកកំពង់លែង ក្រុមការងារគណបក្សថ្នាក់ស្រុក សមាជិកសមាជិកានិងយុវជនគណបក្សតាមបណ្ដាឃុំសរុបចំនួន ១៧០នាក់។មានប្រសាសន៍នៅក្នុងពិធីខាងលើនេះលោក សាន់ យូ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍លើកឡើងថា ឆ្នាំ២០២៤ ជាឆ្នាំទី២ដែលគណបក្សទាំងមូលបានអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ អនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣។សភាពការណ៍ទូទៅក្នុងឆ្នាំនេះមានលក្ខណៈល្អប្រសើរធានាដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជីវភាពដ៏សុខសាន្តដល់ប្រជាជនក្រោមម្លប់នៃសន្តិភាព។ តាមរយៈសមិទ្ធផលធំៗលើគ្រប់វិស័យដែលសម្រេចបាននៅឆ្នាំ ២០២៤ក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ បានឆ្លុះបញ្ចាំងច្បាស់អំពីការបន្តជំហានទៅមុខដ៏រឹងមាំរបស់ប្រជាជនកម្ពុជាលើមាគ៌ាសន្តិភាពប្រជាធិបតេយ្យនីតិ រដ្ឋ និងអភិវឌ្ឍន៍ព្រមទាំងពង្រឹងបាននូវមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០និងបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២ ០៥០ ទោះបីត្រូវប្រឈមនឹងការលំបាកយ៉ាងច្រើនទាំងកត្តាខាងក្នុងនិងកត្តាខាងក្រៅក្តី។ លោកបានបន្តឲ្យដឹងទៀតថា: អង្គសន្និបាតបានសំដែងការកោត សរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានី-ខេត្ត អង្គការយុវជនបណ្ដាអង្គការមហាជនរបស់គណបក្សមន្ត្រី និងសមាជិកសមាជិកាគណបក្សនៅគ្រ ប់មូលដ្ឋានដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្ដាលយកអស់កម្លាំងកាយកម្លាំង ចិត្តខិតខំអនុវត្តកម្មវិធីនយោបាយគោលការណ៍គោលនយោបាយនិងសេចក្តីសម្រេចនានា របស់គណបក្សឲ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។ជាពិសេសលោកសូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនយុវជន និងសមាជិកសមាជិកានៅគ្រប់មូលដ្ឋាន រួមទាំងប្រជាពលរដ្ឋនៅគ្រប់ទិសទីដែលមានការជឿ ជាក់និងការគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជារយៈពេល៤៦ឆ្នាំកន្លងមកនេះធ្វើឲ្យគណបក្សមាន លទ្ធភាពពេញលេញក្នុងការបម្រើជាតិនិងប្រជាជនប្រកបដោយជោគជ័យ។ គណបក្សប្រជាជនកម្ពុជាក៏សូមអំពាវនាវដល់បងប្អូនសមាជិកសមាជិកានិងយុវជនទាំងអស់សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការកសាងនិងការពារមាតុភូមិកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿងលើសន្តិភាពប្រជាធិប តេយ្យនីតិរដ្ឋ […]

ព័ត៌មានជាតិ

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៥ ដែលជាថ្ងៃបុណ្យចូលឆ្នាំទី១ ខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិនិងភ្ញៀវបរ ទេសមកលេងកំសាន្តជាង៣៣ម៉ឺននាក់

Video inside (កំពង់ឆ្នាំង)៖នៅក្រុងកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គេសង្កេតឃើញ មានថ្នាក់ដឹកនាំមន្ត្រីរាជការ យុវជនយុវនារី សិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវជាតិ និងភ្ញៀវបរទេស ដែលអញ្ជើញមកពីតាមបណ្ដាខេត្ត មានចំនួនរាប់ម៉ឺននាក់បានមកលេងកម្សាន្តនៅតាមបណ្ដាទីកំសាន្តនានា និងនៅទីធ្លាប្រគុំតន្ត្រីក្នុងក្រុងកំពង់ឆ្នាំង ក៏ដូចជានៅតាមបណ្ដាមូលដ្ឋានតាមបណ្ដាស្រុកទាំង៨ នៅទូទាំងខេត្តកំពង់ឆ្នាំង ប្រកបដោយភាពសប្បាយរីករាយយ៉ាងក្រៃលែងក្រោមដំបូលសុខសន្តិភាព។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធ សករាជ ២៥៦៩ គ្រឹស្តសករាជ២០២៥នេះ នៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង គេក៏សង្កេតឃើញមានការរៀបចំសង្ក្រាន្តនៅតាមទីវត្តអារាម និងសហគមន៍កំសាន្តផ្សេងៗដោយមានការរៀបចំនូវសោភ័ណភាពបានយ៉ាងល្អឥត ខ្ចោះសម្រាប់ទទួលប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាប្រ ជាពលរដ្ឋជាភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សាន្ត។ កម្មវិធីសង្ក្រាន្តឆ្នាំថ្មីក្នុងខេត្តកំពង់ឆ្នាំងដែលបានប្រព្រឹត្ត ទៅរយៈពេល១ថ្ងៃកន្លងមកនេះ គឺប្រកបដោយភាពសប្បា យរីករាយ និងមានសុខសុវត្ថិភាពនិងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈយ៉ាងពេញលេញផងដែរ។ លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា:ភ្ញៀវជាតិនិងភ្ញៀវបរទេសដែលបានមកលេងកម្សាន្តសប្បា យសង្ក្រាន្តឆ្នាំថ្មី ក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៥ ជាថ្ងៃបុណ្យចូលឆ្នាំទី១ ទាំងភ្ញៀវជាតិនិងភ្ញៀវបរទេសសរុបមានចំនួន៣៣.៥៤២៨នាក់ក្នុងនោះភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកំសាន្តក្នុងក្រុងកំពង់ឆ្នាំងមានចំនួន ២៧៧.២៧៧នាក់។លោកសង្ឃឹមថា ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះនៅថ្ងៃចូលឆ្នាំទី២ និងថ្ងៃទី៣ និងមានភ្ញៀវជាតិនិងភ្ញៀវបរទេ សអញ្ជើញមកលេងកម្សាន្តក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំងនិ ងមានចំនួនកើនឡើងបន្ថែមទៀតផងដែរ។ លោកវីរៈសេនីយ៍ឯក […]

ព័ត៌មានជាតិ

សង្ក្រាន្តឆ្នាំថ្មីរយៈពេល២ថ្ងៃកន្លងទៅនេះ ខេត្តកំពង់ឆ្នាំងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ និងទទួលបានភ្ញៀវជាតិនិងភ្ញៀវបរទេសជាង៧០ម៉ឺននាក់

Video inside កំពង់ឆ្នាំង៖រយៈពេល២ថ្ងៃក្នុងមហាព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ត្រូវនិងថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០២៥ នៅក្នុងខេត្តកំពង់ឆ្នាំង កំណើនភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សាន្ត កើនដល់លើសពី៧០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសជាង៤០០នាក់ផងដែរ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព. ស.២៥៦៩ គ.ស.២០២៥នេះ នៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង ពិសេសនៅតាមទីវត្តអារាមនិងសហគមន៍កំសាន្តនានាៗគេក៏សង្កេតឃើញមានការរៀបចំលេងនូវល្បែងល្បាំប្រជាប្រិយខ្មែរជាច្រើន និងមានប្រជាពលរដ្ឋចូលរួមលេងកំសាន្តយ៉ាងសប្បាយរីករាយ ប្រកបដោយសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អដែលបានបង្ករភាពកក់ក្តៅដល់ប្រជាពលរដ្ឋលេងកម្សាន្តទាំងយប់ទាំងថ្ងៃនៅគ្រប់ទីកន្លែងនៅទូទាំងខេត្ត។ លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះបានផ្ដល់របាយការណ៍ស្ដីពីចំនួនភ្ញៀវជាតិនិងភ្ញៀវបរទេសដែលមកលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងខេត្តកំពង់ឆ្នាំង រយៈពេល២ថ្ងៃ គឺថ្ងៃ១៤-១៥ ខែមេសា ឆ្នាំ២០២៥ ដែលមានភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកំសាន្តសរុបចំនួន៧៤៨.៧២១នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន៤៤៣ នាក់។ លោកបានបញ្ជាក់ឱ្យដឹងផងដែរថា: ក្នុងចំណោមភ្ញៀវសរុបជាង ៧០ម៉ឺននាក់ដែលបានអញ្ជើញមកលេងកំសាន្តក្នុងខេត្តកំពង់ឆ្នាំងរយៈពេល២ថ្ងៃខាងលើនេះ គឺនៅថ្ងៃបុណ្យចូលឆ្នាំទី១ ត្រូវនិងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥មានភ្ញៀវជាតិនិងភ្ញៀវបរទេសមក លេងកម្សាន្តជាង៣៣ម៉ឺននាក់ដោយឡែកនៅថ្ងៃចូលឆ្នាំទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ មានភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សា ន្តចំនួន៤១៣.២៩៣នាក់ មានចំនួនកើនជាងថ្ងៃបុណ្យចូលឆ្នាំទី១ ទាំង២ថ្ងៃនេះទាំងភ្ញៀវជាតិនិងភ្ញៀវបរទេសបានមកលេងកំសាន្តនៅក្នុងខេត្តកំពង់ឆ្នាំងសរុបចំនួនជាង៧០ម៉ឺននាក់។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: នេះគឺជាមោទនភាពមួយយ៉ាងក្រៃលែងសម្រាប់ខេត្តកំពង់ឆ្នាំងដែលទទួលបានភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវបរទេសយ៉ាងច្រើនបែបនេះ ក្នុងនាមលោកជាថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោកសូមស្វាគមន៍នូវរាល់ការអញ្ជើញមកលេ […]

ព័ត៌មានជាតិ

ពលរដ្ឋសាទរចំពោះការដោះស្រាយបញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង ត្រូវបានដោះស្រាយប្រកបដោយតម្លាភាព និងពុំមានការរើសអើង

(កំពង់ឆ្នាំង)៖រដ្ឋបាលស្រុកកំពង់លែង នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ មានរៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានអញ្ជើញមកពី៩ឃុំក្នុងស្រុកកំពង់លែងទាំងមូលដែលមានប្រជាពលរដ្ឋមកចូលរួមចំនួន៩៩គ្រួសារ ពិធីនេះបានរៀបចំនៅក្នុងសាលាស្រុកកំពង់លែង ក្រោមអធិបតីភាពលោក កែវ វណ្ណដេត មេបញ្ជាការកងទ័ពជើងអាកាស តំណាងលោកបណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង។ និងដោយមានការអញ្ជើញចូលរួមពីលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង លោក-លោក ស្រីអភិបាលរងស្រុក លោកមេបញ្ជាការ-មេបញ្ជា ការរង និងលោកអធិការ-អធិការរង -នាយប៉ុស្តិ៍នគរ បាលរដ្ឋបាល និងប្រជាពលរដ្ឋជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។ លោកអភិបាលស្រុកកំពង់លែង បានលើកឡើងឱ្យដឹងថា រយៈពេល កន្លងមកនិងក្នុងពេលបច្ចុប្បន្ន ថ្នា ក់ដឹកនាំស្រុក មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ និងកងកម្លាំងទាំង៣ប្រភេទ ចំណុះឱ្យស្រុកកំពង់លែង បានខិតខំយកចិត្តទុកដាក់បម្រើនិងដោះស្រាយនូវរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមបណ្ដាលមូលដ្ឋានទាំង៩ឃុំទូទាំងស្រុកកំពង់លែង ទាំងសណ្ដាប់ធ្នាប់សាធារណៈ ទាំងបញ្ហាប្រឈមនានា ទាំងការសំណូមពររបស់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំក្នុងមូលដ្ឋានបានខិតខំយកចិត្តទុកដាក់ដោះស្រាយទៅលើបញ្ហាទាំងអស់នោះជូនប្រជាពលរដ្ឋ ដោយយកអស់ពីកម្លាំងកាយចិត្តដោយមិនមានការរើសអើងនោះឡើយ។បើទោះជាការដោះស្រាយពុំទទួលបានលទ្ធផលមួយរយភាគរយក៏ដោយ ក៏រដ្ឋបាលស្រុក និងថ្នាក់ដឹកនាំក្នុងមូលដ្ឋាននៅតែបន្តប្រឹងប្រែងខិត ខំយកអស់ពីកម្លាំងការចិត្តដើម្បីដោះស្រាយជូនពួកគាត់ប្រកបដោយភាពទទួលខុសត្រូវ។ លោកអភិបាលស្រុកបានបន្តឲ្យដឹងទៀតថា: នៅក្នុងពេលថ្មីៗកន្លងទៅនេះ នៅក្នុងឃុំស្វាយរំពារក៏ជួបនូវបញ្ហាប្រឈមមួយចំនួន តែក្នុងនាមលោកជាថ្នាក់ដឹកនាំស្រុក លោកបានយកចិត្តទុកដាក់ដោះស្រាយសម្របសម្រួលករណីនេះ ដែលមកដល់ពេលនេះ រាល់បញ្ហាប្រឈមនានាត្រូវបានដោះស្រាយបញ្ចប់ផងដែរ។ទន្ទឹមនឹងនេះលោកអភិបាលស្រុកក៏សូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន […]

ព័ត៌មានជាតិ

មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង មានការវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិស័យដែលធ្វើឲ្យទទួលបានចំណាត់ថ្នាក់ល្អក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងមានការកោតសរសើរពីថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋក្នុងខេត្ត

(កំពង់ឆ្នាំង)៖មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីបិទអង្គសន្និបាតបន្ទាប់ពីអង្គសន្និបាតប្រនានព្រឹត្តទៅអស់រយៈពេល២ថ្ងៃ វិធីនេះដែរធ្វើឡើងក្រោមអធិបតីភាពលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិ បាល និងមានការអញ្ជើញចូលរួមពីលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលគ្រប់លំដាប់ថ្នាក់ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ,មណ្ឌលសុខភាព,ប៉ុស្តសុខភាព,ប្រធានមន្ទីរជំនាញពាក់ព័ន្ធតំណាងអង្គការដៃគូរអភិវឌ្ឍន៍សរុបប្រមាណ១៣៥នាក់។ ក្នុងពិធីខាងលើនេះក៏មានបទបង្ហាញស្ដីពីកម្មវិធីប្រយុទ្ធនិងជំងឺមិនឆ្លង,កម្មវិធីសុខភាពបន្តពូជ,សុខភាពមាតា,ទារក,កុមារ,និងអាហាររូបត្ថម្ភ,កម្មវិធីប្រយុទ្ធនិងជំងឺឆ្លង,និយ័តកម្មសុខាភិបាល,និងបទបង្ហាញមេរៀនបទពិសោធន៍ការផ្ដល់សេវាសាធារណៈគំរូរបស់មន្ទីរខេត្តកំពង់ឆ្នាំង។ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍លើកឡើងឲ្យដឹងថា: ក្រោមម្លប់នៃសន្តិភាព និងដោយមានការគាំទ្រយ៉ាងសកម្មពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងដោយមានការណែនាំផ្ទាល់ពីលោកអភិបាលខេត្តកំពង់ឆ្នាំង នៅឆ្នាំ២០២៤មន្ទីរសុខាភិបាលខេត្តសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ស្របតាមផែនការប្រតិបត្តិប្រចាំឆ្នាំ និងគោលដៅយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល។ជាក់ស្ដែងគឺធានាបាននូវការផ្ដល់សេវាជូនប្រជាជនទាន់ពេល និងអនុវត្តបានត្រឹមត្រូវទៅតាមគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាលមន្ទីរសុខាភិបាលគ្រប់លំដាប់ថ្នាក់បានចូលរួមផ្ដល់សេវាយ៉ាងស្រស្រាក់ស្រស្រាំសំដៅ លើកកម្ពស់ស្ថានភាពសុខភាពជូនប្រជាជនឲ្យកាន់តែល្អប្រសើរប្រកបដោយឥរិយាបថល្អ។ លោកប្រធានមន្ទីរសុខាភិបាលបានបន្តឲ្យដឹងទៀតថា: ដោយឡែកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមន្ទីរពេទ្យ គឺបានរៀបចំកែលម្អឲ្យមានបន្ទប់សង្គ្រោះបន្ទាន់ចំនួន២បន្ទប់ និងសាងសង់ជួសជុលពង្រីកអគារជំងឺកុមារ១ខ្នង និងការបំពាក់គ្រែសម្រាកនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច កែលម្អអគារពិគ្រោះជំងឺដំបូង,អគារវះកាត់រៀបចំឲ្យមានបន្ទប់វះកាត់ចំនួន៤បន្ទប់និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដូចជាប្រព័ន្ធលូបង្ហូរ ទឹកភ្លៀង និងទឹកកខ្វក់ រៀបចំបន្ទប់ទឹកបន្ទប់បោកគក់ បន្ទប់សម្លាប់មេរោគលើសម្ភារៈប្រើប្រាស់នៅមន្ទីរពេទ្យខេត្ត។ល។។ ដោយឡែកឱសថបរិក្ខារ និងបរិក្ខាពេទ្យ៖ មន្ទីរពេទ្យខេត្តបានបំពាក់សម្ភារៈវះកាត់ដូចជាម៉ាស៊ីនដាក់ថ្នាំសណ្ដំ,គ្រែវះកាត់, អំពូលភ្លើងហ្វាវះកាត់,និងសម្ភារៈសង្គ្រោះបន្ទាន់ ម៉ាស៊ីនលាងឈាម២គ្រឿងបានទទួលឱសថព្យាបាលទឹកនោមផ្អែម លើសសម្ពាធឈាមមានក្នុងស្តុកជាប្រចាំ។បានបំពាក់ឧបករណ៍កម្ដៅទារ ក,ឧបករណ៍តាមដានការកន្ត្រាក់ស្បូននៅបន្ទប់សំរាលកូនក្នុងមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច។ ចំពោះធនធានមនុស្ស និងការគ្រប់គ្រង៖មន្ត្រីសុខាភិបាលសរុបចំនួន៨២៧នាក់ […]

ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំងជាខេត្តដ៏ឆ្នើមទាំងការអភិវឌ្ឍន៍ ទាំងបរិស្ថា នអនាម័យល្អនិងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដោ យទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ ពីមជ្ឈដ្ឋានសាធារណៈ និងពីប្រជាពលរដ្ឋរស់នៅក្នុងខេត្ត

(កំពង់ឆ្នាំង)៖គម្រោងជួសជុលនិងស្ថាបនាហេដ្ឋារចនាស ម្ព័ន្ធចំនួន៤ នៅក្រុងកំពង់ឆ្នាំងបានចាប់ផ្តើមធ្វើជូនដល់ប្រ ជាពលរដ្ឋបង្ករភាពងាយស្រួលដល់អ្នកប្រើប្រាស់ផ្លូវ ក្នុងការធ្វើដំណើរ និងដើម្បីធានាបាននូវសុវត្ថិភាពពេលធ្វើដំណើរ ក្រោមគម្រោងថវិការបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រាប់ឆ្នាំ២០២៥នេះ។ លោក ហែ ពុធភក្តី ដែលជាប្រធានអង្គភាពលទ្ធកម្មសាលាខេត្តបានបញ្ជាក់ប្រាប់ឱ្យដឹងថា គម្រោងទាំង ៤ដែលកំពុងត្រូវបានអនុវត្តក្នុងក្រុងកំពង់ឆ្នាំង រួមមាន៖ ១-ផ្លូវលេខ២ ចាក់កៅស៊ូអេស៊ី(AC)មានប្រវែង៩២០ម៉ែត្រ ទទឹង៦ម៉ែត្រ មានផ្ទៃក្រឡា ៥.៥២០ម៉ែត្រការ៉េ និងគូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ ដល់ព្រំប្រទល់ផ្លូវលេខ៣ស្ថិត ក្នុងសង្កាត់ខ្សាម ២-ផ្លូវលេខ៣ ប្រវែង៩៥០ម ទទឹង៦ម៉ែត្រ មានផ្ទៃ៥៧០០ម៉ែត្រក្រឡា និងគូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ ដល់ព្រំប្រទល់ផ្លូវលេខ២ ស្ថិតក្នុងសង្កាត់ខ្សាម,៣-ផ្លូវលេខ ២៤ប្រវែង៣៩០ម៉ែត្រ ទទឹង៦ម៉ែត្រ មានផ្ទៃ២៣៤០ ម៉ែត្រក្រឡា និងគូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ដល់ព្រំប្រទល់ផ្លូវលេខ៥០ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង,និង៤-ផ្លូវលេខ២៥ប្រវែង១៧ ០ម៉ែត្រ ទទឹង៦ម៉ែត្រ មានផ្ទៃ១០៥០ម៉ែត្រក្រឡា និង គូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ ដល់ព្រំប្រទល់ផ្លូវលេខ៤៥ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ លោក ហែ ពុធភក្តី បានបញ្ជាក់ទៀតថា នេះជាជំហានថ្មីមួយទៀត នៃការអភិវឌ្ឍរបស់ខេត្តកំពង់ឆ្នាំង ដែលមានលោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំងបានធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងក្រុងកំពង់ឆ្នាំងត្រូវបានស្ថាបនា នឹងបន្តធ្វើជាជំហានជាបន្តបន្ទាប់ […]

ព័ត៌មានជាតិ

ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង សាទរយ៉ាងក្រៃលែងចំពោះចំ ណាត់ការដ៏ក្តៅធ្វើឲ្យមានការថមថយជាច្រើននូវបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងឈានទៅលុបបំបាត់បាន១០០ភាគ រយ “និងក្លាយជាខេត្តកំពង់ឆ្នាំងគ្មានបទល្មើសនេសាទ”

(កំពង់ឆ្នាំង)៖បច្ចុប្បន្នបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង បាននឹងកំពុងមានការថមថយជាបណ្ដើរៗ ដោយសារតែសកម្មភាពការចុះបង្ក្រាបនិងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ទាំងយប់ទាំងថ្ងៃ យ៉ាងស កម្មជាទីបំផុតរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះពី សំណាក់កងទ័ពជើងគោកជាច្រើនអង្គភាពដែលបានខិត ខំប្រឹងប្រែងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់និងតឹងរឹង ជាទីបំផុត។ កម្លាំងកងឯកភាពដឹកនាំការបង្ក្រាបបទល្មើសនេសាទខុ សច្បាប់គ្រប់ប្រភេទដែលឈរជើងនៅក្នុងទឹកដីភូមិសា ស្ត្រនៃខេត្តកំពង់ឆ្នាំងបច្ចុប្បន្នមាន៖កងពលតូចអន្តរាគម ន៍លេខ១,ទ័ពពិសេសឆ័ត្រយោង៩១១,កងពលតូចលេខ ៧០,និងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។និងមានមុខពាក្យអង្គភាពមួយចំនួនទៀតកម្លាំងកងទ័ពជើងគោកទាំ ងអស់ខាងលើនេះ បច្ចុប្បន្នបានដាក់ពង្រាយចំនួន៥ស្រុក -ក្រុងក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ក្នុងនោះមាន៖ស្រុកកំពង់ត្រឡាច, ស្រុកជល់គីរី, ស្រុកកំពង់លែង,ក្រុងកំពង់ ឆ្នាំង,និងស្រុកបរិបូរណ៍,ស្រុកទាំង៥នេះគឺមានភូមិសាស្ត្រជាប់នឹងបឹងទន្លេ។ យោងតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ទទួលបានកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះបានបញ្ជាក់ឲ្យ ដឹងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះដែរ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការណ៍ជាមួយកងអន្តរាគមន៍បង្រ្កាបបទល្មេីសនេសាទលេីផ្ទៃទន្លេសាប កងពលលេខ៥២ យោធភូមិភាគ៥ បានចុះប្រតិបត្តិការបង្រ្កាបបទល្មេីស(សម្រាស់)ដែលជនល្មេីសបានធ្វេីសកម្ម ភាពប្រេីប្រាសអួនហ៊ុំព័ទ្ធដុំសម្រាស់នៅចំណុចត្រសេសចោះ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដោយក្នុងនោះសមត្ថកិច្ចបានឯកភាពគ្នាឃាត់ចាប់ជន សង្ស័យ និងដកហូតវត្ថុតាងល្មេីសច្បាប់មួយចំ នួនមានដូចជា៖ -ទូកបាឡាស្មាច់៧.៩ម៉ែត្រ ភ្ជាប់ម៉ាសុីន១គ្រឿង. -ទូកបាឡាស្មាច់៦ម៉ែត្រ១គ្រឿង. -ម៉ាសុីនខ្យល់២គ្រឿង. -អួនហ៊ុំសម្រាស់ទំហ៊ំ(១៤០មx៥មx ក្រឡា៣ហ៊ុន)ចំនួន១វង់. -ជនល្មេីសចំនួន៥នាក់បច្ចុប្បន្នសម ត្ថកិច្ចកំពុងកសាងសំ ណុំរឿងបញ្ជូនទៅតុលាការស្របតាមច្បាប់ស្តីពីជលផល។ មន្ត្រីជំនាញរដ្ឋបាលជលផលក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ចំពោះបទល្មើសនេសាទ និងបទល្មើសការបំផ្លិចបំផ្លា ញធនធានធម្មជាតិផ្សេងៗចាប់ពីពេលនេះទៅនឹងត្រូវរិតបន្តឹងឲ្យបានម៉ឹងម៉ាត់ជាដាច់ខាត ដោយមិនអនុញ្ញាតឱ្យមានការបំផ្លិចបំផ្លាញធនធានធម្មជាតិជាបន្តទៀតនោះឡើ […]

ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចាប់ខ្លួនបុរសជាថៅកែម្នាក់ ក្រោយរំលោភ និងគំរាមសម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំ ដែលជាឈ្នួលធ្វើការនៅផ្ទះរបស់ជនល្មើស។

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចាប់ខ្លួនបុរសជាថៅកែម្នាក់ ក្រោយរំលោភ និងគំរាមសម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំ ដែលជាឈ្នួលធ្វើការនៅផ្ទះរបស់ជនល្មើស។ ជនល្មើសឈ្មោះ ប៉ាង គឹមចាន់ អាយុប្រហែល ៤០ឆ្នាំ មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ករណីនេះ កើតឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពេលដែលក្មេងស្រីរងគ្រោះ បានទៅធ្វើការជាឈ្នួលបម្រើនៅផ្ទះរបស់ជនល្មើស។ ពេលចាប់រំលោភដំបូង ជនល្មើសបានឲ្យលុយក្មេងស្រីរងគ្រោះ១០០ដុល្លារ ហើយគំរាមមិនឲ្យប្រាប់គេ បើប្រាប់គេនឹងសម្លាប់ចោល។ ក្រោយមកទៀត ក៏ចាប់រំលោភម្តងទៀត ហើយយកលុយ២០ម៉ឺនរៀល ឲ្យក្មេងស្រីរងគ្រោះ ពេលនាងយំ តែលុយនេះ ក្រោយមកក៏ត្រូវប្រពន្ធជនល្មើសដកពីក្មេងស្រីរងគ្រោះវិញ។                                   ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ក្មេងស្រីរងគ្រោះ បានឈប់ធ្វើការ […]