(កំពង់ឆ្នាំង)៖នៅក្នុងបរិវេណសាលាស្រុកកំពង់លែងកាល ពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះទីភ្នាក់ងារជាតិមុខ របរនិងការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជី វៈបានធ្វើការផ្សព្វផ្សាយនិងជួបសំណេះសំណាលសួរសុខ ទុក្ខជាមួយបងប្អូនពលករមានស្រុកកំណើតក្នុងស្រុកកំព ង់លែង ដែលមកពីធ្វើការនៅក្នុងប្រទេសថៃចំនួន៩៧នាក់ ដែលពួកគាត់កំពុងស្វែងរកការងារធ្វើនៅក្នុងស្រុក។
ពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខដល់បងប្អូនព លករនៅក្នុងស្រុកកំពង់លែង កាលពីព្រឹកមិញនេះដែរ គឺបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រ សួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងដោយមានការអញ្ជើញចូលរួមពីលោក ស៉ឹម វឌ្ឍនៈ ប្រធានមន្ទីរបណ្ដុះប ណ្ដាលវិជ្ជាជីវៈនិងក្រុមការងារ លោកអភិបាលស្រុកកំពង់ លែង-លោកអភិបាលរងស្រុក-មន្ត្រីរាជការ កងកម្លាំង យុវ ជនសិស្សានុសិស្ស និងបងប្អូនពលករជាច្រើនរូបទៀតផ ងដែរ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោកស្រី អ៊ូច ជាច័ន្ទមល្លិកា ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោ ក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិ ជ្ជាជីវៈ មកដល់បងប្អូនពលករប្រកបដោយមនោសញ្ចេត នានឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត។លោកស្រីក៏បានលើកឡើងផងដែរថា បច្ចុប្បន្នទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានជម្រាបជូនបងប្អូនប្រជាពលករទាំងអស់ ដែលទើបត្រឡ ប់មកពីប្រទេសថៃ និងអ្នកដែលកំពុងស្វែងរកការងារ សូ មត្រៀមCV(ប្រវត្តិររូប)និងឯកសារមកជួបផ្ទាល់ជាមួយតំណាងក្រុមហ៊ុនធំៗចំនួន៥ដែលផ្ដល់ឱកាសការងារចំនួ ន៧៦១៩កន្លែង ក្នុងវេទិកាការងារ និងឱកាសក្មសិក្សាការងារ។
លោក ស៉ឹម វឌ្ឍនៈ ប្រធានមន្ទីរការ ងារ និងបណ្ដុះបណ្ដា លវិជ្ជាជីវៈ បានជម្រាបជូនបងប្អូនពលករផងដែរថា បច្ចុ ប្បន្នរោងចក្រនៅខេត្តកំពង់ឆ្នាំងតម្រូវការកម្មករបន្ថែមប្រ មាណ១៨ ៥០០នាក់ទៀត សម្រាប់រោងចក្រសហគ្រាស ក្នុងវិស័យកាត់ដេរនៅក្នុងខេត្តកំពង់ឆ្នាំងដែលមានចំនួន ២៧។បច្ចុប្បន្នមានកម្មករនិយោជិកសរុប៦៧ ៦៦៧នាក់ ដែលទទួលបានប្រាក់ចំណូលប្រមាណជា១៦លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែមួយៗផងដែរ។លោកក៏បានបញ្ជាក់បន្ថែមអោយដឹងទៀតថា ចំណែកក្រុមហ៊ុនទាំង៥ សម្រាប់ពលករទំនាក់ទំនងធ្វើការងារនោះ មានដូចខាង ក្រោម៖
១- តំណាងវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្ស ព្វផ្សាយពីវគ្គបណ្ដុះបណ្ដាល។
២- តំណាងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរ៉ូយ៉ាល់គ្រុបផ្ស ព្វផ្សាយពីឱកាសការងារ។
៣- តំណាងក្រុមហ៊ុនជប៉ុន Minibea Cambodia ផ្សព្វ ផ្សាយពីឱកាសការងារ។
៤- តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុបផ្សព្វផ្សាយពីឱកាសការងារ។
៥- តំណាងរោងចក្រ EALYTEX(Cambodia)GARM ENT CO.,LTD ឬក៏អាចទំនាក់ទំនងព័ត៌មានតាមរ យៈលេខទូរសព្ទ និងតេឡេក្រាមដូចខាងក្រោម៖
– ០៧៧ ២៣ ២៣ ៧៨
– ០១៦ ៧៨ ៦៦ ៥៥
ពាក់ព័ន្ធនឹងការងារសម្រាប់បងប្អូនពលករដែលត្រឡប់ម កស្រុកកំណើតវិញនេះផងដែរ លោកអភិបាលខេត្តកំពង់ ឆ្នាំង ក៏បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នលោកបានបង្កើតគ ណៈកម្មការមួយក្រុមសម្រាប់ធ្វើការទំនាក់ទំនងជាមួយអា ជ្ញាធរនៅតាមព្រំដែន ត្រៀមទទួលបងប្អូនពលករដែលវិល ត្រឡប់មកពីប្រទេសថៃមកស្រុកកំណើតវិញ ដោយជូនប ងប្អូនមកដល់ស្រុកកំណើត ហើយលោកអភិបាលខេត្ត ក៏ បានទំនាក់ទំនងជាមួយបងប្អូនពលករ និងមន្ទីរការងារ និ ងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីផ្ដល់កន្លែងការងារឱ្យបងប្អូ នពលករធ្វើផងដែរ។លោកអភិបាលខេត្តក៏បានបញ្ជាក់ឲ្យ ដឹងដែរថា បច្ចុប្បន្ននៅខេត្តកំពង់ឆ្នាំង មានក្រុមហ៊ុន រោង ចក្រ សហគ្រាសចំនួន៣៦ ហើយក៏កំពុងត្រូវការកម្មករចំ នួនជាង១ម៉ឺន៨ពាន់កន្លែងទៀត ករណីនេះលោកកំពុងតែខិតខំសម្របសម្រួល ដើម្បីផ្ដល់ការងារជូនបងប្អូនពលកររបស់យើងឱ្យមានការងារធ្វើគ្រប់ៗគ្នាផងដែរ៕