ព័ត៌មានជាតិ

ថវិកាជាង១៣ម៉ឺនដុល្លារ ដែលកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ប្រមូលបានពីសប្បុរសជនក្នុងពិធីអបអរខួប១៦១ ទិវាកាកបាទក្រហមនិងអឌ្ឍចន្ទ័ ដែលបានប្រារព្ធធ្វើនៅក្នុងសាលាខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖លោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្នុងកិច្ចប្រារព្ធទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម របស់សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនៅក្នុងសាលាខេត្ត ក្រោមប្រធានបទ៖ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ និងអាកាសធាតុ។ លោកបណ្ឌិតសភាចារ្យ នៅក្នុងឱកាសប្រារព្ធទិវាកាកបាទក្រហម អឌ្ឍក្រហមខាងលើនេះ បានមានប្រសាសន៍អំពាវនាវដល់អស់ លោក-លោកស្រី លោកឧកញ៉ា អ្នកឧកញ៉ា មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន និងអាជីវករទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង សូមបន្តចូលរួមជួយឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាខេត្តកំពង់ ឆ្នាំងជាបន្តទៀតដើម្បីរួមគ្នាធ្វើមនុស្សធម៌តាមរយះកាកបាទក្រហម ខេត្តជួយសង្គ្រោះជនរងគ្រោះក្នុងគ្រោះថ្នាក់ និងគ្រោះមហន្តរាយនានាដែលបានកើតឡើង និងជួយដល់ជនងាយរងគ្រោះទូទៅនៅ ក្នុងខេត្តកំពង់ឆ្នាំង។ លោកបណ្ឌិតសុភាចារ្យក៏បានសំណូមពរផងដែរដល់មន្ត្រីទាំងអស់ នៅក្នុងគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងអនុសាខាកាកបាទក្រហមតាមក្រុង ស្រុក សូមចាត់តាំងធ្វើការងារមនុស្សធម៌ដោយតម្លាភាព និងគណន្យភាពក្នុងការឆ្លើយតបជួយសង្គ្រោះដល់ជនរងគ្រោះដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកពូជសាសន៍ ពណ៌សម្បុរ ភាសា និងសាសនានោះឡើយ។ តាមរបាយការណ៍របស់លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា: នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤នេះ សាខាខេត្តនិងអនុសាខាក្រុងស្រុកទាំង៨បានឆ្លើយតបដល់គ្រួសាររងគ្រោះ និងអ្នកងាយរង គ្រោះដោយគ្រោះមហន្តរាយផ្សេងៗសរុប១១០គ្រួសារស្មើនឹង ២២៩នាក់។ក្នុងនោះបានទទួលអំណោយសាខាចំនួន៣៨គ្រួសារនិងអនុសាខា៧២គ្រួសារ។គ្រោះថ្នាក់ផ្សេងៗខាងលើនេះរួមមានខ្យ ល់កន្ត្រាក់ បាក់រលំផ្ទះ […]