(កំពង់ឆ្នាំង)៖ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ គឺត្រីចាប់ផ្ដើមបម្លាស់ទីចេញពីបឹងទន្លេសាប បឹងបួរស្ទឹង និងព្រែកនានា ចូល ទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ ដែលជាការអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន។ហេតុនេះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដែលមានបំណងចង់មកទិញត្រីយកទៅធ្វើប្រហុក,ផ្អក,ត្រីឆ្អើរ, ទឹកត្រី,ដើម្បីទុកផ្គត់ផ្គង់ក្នុងគ្រួ សារនិងតុសម្រាប់ការទទួលទានមានរយៈពេលយូរ សូមអញ្ជើញរួសរាន់មកទិញត្រីនៅជួរមាត់ទន្លេ និងនៅតាមបណ្ដាភូមិសាស្ត្រផ្សេងៗក្នុងខេត្ត ឬក៏នៅជើងកំពង់ឆ្នុកទ្រូ ក្នុងស្រុកបរិបូរណ៍ ជាដើម។ ក្នុងនោះដែរ ខណ្ឌរដ្ឋបាលជលផលសំណូមពរដល់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយសម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរស្នាក់នៅនិងដឹកជញ្ជូនផលិតផលត្រីឱ្យបានសមស្របទៅតាមជាក់ស្ដែង។ ប្រជាពលរដ្ឋនៅក្នុងភូមិឆ្នុកទ្រូ ដែលមានមុខរបរនេសាទត្រី និងជាអ្នកទិញត្រីលក់ បានប្រាប់ឲ្យដឹងថា: ត្រីឆ្នាំនេះចាប់ផ្ដើមចុះយ៉ាងគំហុកចាប់ពីខ្នើតទី១ ដែលខុសពីឆ្នាំមុនៗ។កាលពីឆ្នាំមុនៗក្នុងខ្នើតទី១ ត្រីមិនសូវចុះច្រើននោះទេ រហូតដល់ខ្នើតទី២ និងខ្នើតទី ៣ ទើបត្រីសម្រុកចុះខ្លាំង។ដោយឡែកក្នុងឆ្នាំនេះត្រីគ្រប់ប្រភេទចាប់ផ្ដើមត្រូវតាំងពីថ្ងៃ៦កើត នៃខ្នើតទី១ ទៅហើយ។រីឯតម្លៃត្រីដែលត្រូវខ្លាំងក្នុងថ្ងៃទី១និងទី ២ក្នុងខ្នើតទី១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះដែរ ត្រីគ្រប់ប្រភេទមានតម្លៃដូចខាងក្រោម។ ប្រភេទត្រីឆ្កោក ត្រីមួយក្បាលមានទម្ងន់ចាប់ពី ១គីឡូកន្លះឡើងទៅ ក្នុងមួយគីឡូ តម្លៃ១៥,០០០រៀល,(មុនត្រីត្រូវតម្លៃ២៥,០០០ រៀលក្នុងមួយគីឡូ),ត្រីឆ្កោ កមួយក្បាលទម្ងន់១គីឡូ តម្លៃ១០,០០០រៀល,ត្រីឆ្កោ កទម្ងន់ ០.៨គីឡូ មួយក្បាលតម្លៃ៨,០០០រៀល,ត្រីឆ្កោកទម្ងន់០.៥គីឡូ តម្លៃ៦,០០០រៀល។ត្រីច្រកែងទំហំ៣ក្បាល១គីឡូ តម្លៃក្នុង១គីឡូ ៥,០០០រៀល, ត្រីរៀលប្រភេទត្រីឆ្អើរ តម្លៃមួយគីឡូ២,០០០រៀល,ត្រីចម្រុះប្រភេទ(ឆាកា) […]