ព័ត៌មានជាតិ

លទ្ធផលការងាររបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង កន្លងមក និងកំពុងអនុវត្តការងារបន្ត

(កំពង់ឆ្នាំង)៖មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេ ត្តកំពង់ឆ្នាំង បានបង្ហាញអំពីលទ្ធផលនិងសកម្មភាពការងារ ដែលបានអនុវត្តកន្លងមករួមទាំងទិន្នផលស្រូវប្រាំងដែលប្រជាកសិករក្នុងខេត្តទទួលបាននិងលើកទិសដៅការងារដែលត្រូវអនុវត្តបន្តចាប់ពីពេល នេះ ដើម្បីជំរុញការខិតខំប្រឹងប្រែងដោយធ្វើយ៉ាងណាឲ្យការងារមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតពិ សេសគឺយកចិត្តទុកដាក់ទៅលើការចុះជួយដោះ ស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករអោយអស់លទ្ធភាពនិងទាន់ពេលវេលា។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំ ងបានផ្ដល់បទសម្ភាសន៍កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ អោយដឹងថា:ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់អំពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងមានការយកចិត្តទុកដាក់ទៅលើវិស័យកសិកម្មរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលលោកតែងជំរុញជាញឹកញាប់ឲ្យយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យកសិកម្មនេះ គិតគូរដល់ប្រជាកសិករនៅគ្រប់មូលដ្ឋាននៅទូទាំងខេត្ត។ ក្នុងនាមលោកជាថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង កន្លងមកលោកតែងដឹកនាំក្រុមការងារនិងមន្ត្រីក្រោមឱវាទចុះជួបជាមួយប្រជាកសិករនៅតាមមូលដ្ឋានដោយផ្ទាល់ ដើម្បីផ្ដល់នូវការប្រឹក្សាផ្នែកបច្ចេកទេសក្នុងការបង្កបង្កើន ផលឲ្យទទួលបានទិន្នផលល្អ ពិសេសគឺបានផ្ដល់និងប្រឹក្សាពាក់ព័ន្ធទៅនឹងការប្រើប្រាស់ ជី, ថ្នាំកំចាត់សត្វ ល្អិត,និងថ្នាំបាញ់សម្លាប់ស្មៅ។ល។ដើម្បីឱ្យពួកគាត់ប្រើប្រាស់ឲ្យចំគោលដៅនិងមានប្រសិទ្ធភាព ចៀស វាងការខាតបង់ថវិកា។ដោយឡែកផ្នែកចិញ្ចឹមសត្វពាហនៈ និងសត្វស្លាប់ផ្សេងៗ លោកក៏តែងតែជំរុញឲ្យមន្ត្រីបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តចុះផ្ដល់ការប្រឹក្សាផ្នែកបច្ចេកទេសនៃការចិញ្ចឹម និងចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗដល់សត្វពាហនៈ និងសត្វស្លាបជូនដល់ប្រជាកសិករនៅគ្រប់មូលដ្ឋានឲ្យបានញឹកញាប់ផងដែរ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: ចំណែកការបង្កបង្កើនផលស្រូវ និងផលដំណាំផ្សេងៗនៅក្នុងខេត្តកំព ង់ឆ្នាំងមានផ្ទៃដីការធ្វើស្រូវវស្សាចំនួន១៣.១០០០ ហិកតា ផ្ទៃដីធ្វើស្រូវប្រាំងមានចំនួន៣.៧០០០ហិកតា និងផ្ទៃដីដាំដំណាំរួមផ្សំមានចំនួនជាង១០.០០០ ហិកតា។ដោយឡែកការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករក្នុងឆ្នាំនេះគឺទទួលបានទិន្នផលជាមធ្យម៥តោនក្នុង១ហិកតា។លោកបញ្ជាក់ថាឆ្នាំនេះពុំមានស្រូវខូចខាតធ្ងន់ធ្ងរដោយសារតែការខ្វះទឹកស្រោចស្រព្យ ឬក៏សត្វល្អិតបំផ្លាញនោះឡើយ។ចំណែកត ម្លៃស្រូវឆ្នាំនេះ គឺមានការធ្លាក់ចុះបន្តិចចំពោះតែស្រូវប្រភេទ(អ៉ីអ៊ែរ)និងស្រូវ(អូអឹម)តែប៉ុណ្ណោះ ចំណែកស្រូវសែនក្រអូប និងស្រូវផ្ការំដួល គឺតម្លៃនៅតែល្អដ ដែល។ ពាក់ព័ន្ធទៅនឹងបទល្មើសនេសាទក្នុងបឹងទន្លេសាប លោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា […]

ព័ត៌មានជាតិ

ប័ណ្ណសម្គាល់អចលនវត្ថុចំនួន៣.៦៦៦ប័ណ្ណត្រូវបានធ្វើពិធីប្រគល់ជូនប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ជូនដល់ប្រជាពលរដ្ឋជាង៣.០០០ប័ណ្ណក្នុងខេត្តកំពង់ឆ្នាំង។ ក្នុងពិធីខាងលើនេះផងដែរដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់,លោក- លោកស្រី ប្រតិភូអមដំណើរ, លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ,លោក-លោកស្រីក្រុមប្រឹក្សាខេត្ត,លោក-លោកស្រី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងថ្នាក់ដឹកនាំខេត្ត,ក្រុង-ស្រុក រួមទាំងប្រជាពលរដ្ឋសរុបជាង៤ពាន់នាក់។ នៅក្នុងពិធីខាងលើនេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍លើកឡើងឱ្យដឹងថា ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាលដែលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីផ្ដល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកពីក្រុង-ស្រុកចំនួន៤ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីព្រះបរមរាជវាំង,និងក៏មានវត្តមានដ៏ឧត្តុងឧត្តមរបស់លោកបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដែលលោកទាំង២បានអញ្ជើញជាអធិបតីនៅក្នុងពិធីនេះប្រកបទៅដោយមហាកិត្តិយសយ៉ាងក្រៃលែង។ លោកអភិបាលខេត្តបានមានប្រសាសន៍លើកឡើងបន្តទៀតថា ថ្ងៃនេះប្រជាពលរដ្ឋអញ្ជើញមកពី៤ក្រុង -ស្រុក ក្នុងនោះមាន៖១-ក្រុងកំពង់ ឆ្នាំង,២- ស្រុកជលគីរី,៣- ស្រុកទឹកផុស,និង ៤-ស្រុកបរិបូរណ៍,ដែលមានចំនួន៣. ៦៦៦ប័ណ្ណ។ ជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង លោកអភិបាលខេត្តក៏បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់ប្រមុខថ្នាក់ដឹកនាំដែលបានធ្វើការប្ដេជ្ញាដោយឆន្ទៈមនសិការរួមសុខ […]

ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្ដីអំពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥អាណត្តិទី៥ និងរបាយការណ៍បូកសរុបការងារត្រួតពិនិត្យគណបក្ស ឆ្នាំ២០២៤ និងទិសដៅភារកិច្ចុ ឆ្នាំ២០២៥

(កំពង់ឆ្នាំង)៖លោក សាន់ យូ សមាជិកអចិន្ត្រៃយ៍គណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង អនុប្រធានប្រចាំការយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងលោក ឡុច សុវណ្ណារ៉ា សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០ ២៥នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រជុំផ្សព្វ ផ្សាយសេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥អាណត្តិទី៥ និងរបាយការណ៍បូកសរុបការងារត្រួតពិនិត្យគណបក្សឆ្នាំ២០២៤និងទិសដៅភារកិច្ចឆ្នាំ២០២៥។ ពិធីនេះដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ខេត្តចុះជួយឃុំទាំង៩ក្នុងស្រុកកំពង់លែង ក្រុមការងារគណបក្សថ្នាក់ស្រុក សមាជិកសមាជិកានិងយុវជនគណបក្សតាមបណ្ដាឃុំសរុបចំនួន ១៧០នាក់។មានប្រសាសន៍នៅក្នុងពិធីខាងលើនេះលោក សាន់ យូ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍លើកឡើងថា ឆ្នាំ២០២៤ ជាឆ្នាំទី២ដែលគណបក្សទាំងមូលបានអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ អនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣។សភាពការណ៍ទូទៅក្នុងឆ្នាំនេះមានលក្ខណៈល្អប្រសើរធានាដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជីវភាពដ៏សុខសាន្តដល់ប្រជាជនក្រោមម្លប់នៃសន្តិភាព។ តាមរយៈសមិទ្ធផលធំៗលើគ្រប់វិស័យដែលសម្រេចបាននៅឆ្នាំ ២០២៤ក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ បានឆ្លុះបញ្ចាំងច្បាស់អំពីការបន្តជំហានទៅមុខដ៏រឹងមាំរបស់ប្រជាជនកម្ពុជាលើមាគ៌ាសន្តិភាពប្រជាធិបតេយ្យនីតិ រដ្ឋ និងអភិវឌ្ឍន៍ព្រមទាំងពង្រឹងបាននូវមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០និងបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២ ០៥០ ទោះបីត្រូវប្រឈមនឹងការលំបាកយ៉ាងច្រើនទាំងកត្តាខាងក្នុងនិងកត្តាខាងក្រៅក្តី។ លោកបានបន្តឲ្យដឹងទៀតថា: អង្គសន្និបាតបានសំដែងការកោត សរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានី-ខេត្ត អង្គការយុវជនបណ្ដាអង្គការមហាជនរបស់គណបក្សមន្ត្រី និងសមាជិកសមាជិកាគណបក្សនៅគ្រ ប់មូលដ្ឋានដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្ដាលយកអស់កម្លាំងកាយកម្លាំង ចិត្តខិតខំអនុវត្តកម្មវិធីនយោបាយគោលការណ៍គោលនយោបាយនិងសេចក្តីសម្រេចនានា របស់គណបក្សឲ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។ជាពិសេសលោកសូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនយុវជន និងសមាជិកសមាជិកានៅគ្រប់មូលដ្ឋាន រួមទាំងប្រជាពលរដ្ឋនៅគ្រប់ទិសទីដែលមានការជឿ ជាក់និងការគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជារយៈពេល៤៦ឆ្នាំកន្លងមកនេះធ្វើឲ្យគណបក្សមាន លទ្ធភាពពេញលេញក្នុងការបម្រើជាតិនិងប្រជាជនប្រកបដោយជោគជ័យ។ គណបក្សប្រជាជនកម្ពុជាក៏សូមអំពាវនាវដល់បងប្អូនសមាជិកសមាជិកានិងយុវជនទាំងអស់សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការកសាងនិងការពារមាតុភូមិកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿងលើសន្តិភាពប្រជាធិប តេយ្យនីតិរដ្ឋ […]