ព័ត៌មានជាតិ

លោកអភិបាលខេត្តកំពង់ឆ្នាំង កំពុងសម្របសម្រួលរកកា រងារជូនបងប្អូនពលករដែលវិលមកស្រុកកំណើត ឲ្យបានធ្វើគ្រប់ៗគ្នា ដែលការងារក្នុងខេត្តកំពង់ឆ្នាំង នៅមានចំនួនជាង១ម៉ឺន៨ពាន់កន្លែងទៀត

(កំពង់ឆ្នាំង)៖នៅក្នុងបរិវេណសាលាស្រុកកំពង់លែងកាល ពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះទីភ្នាក់ងារជាតិមុខ របរនិងការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជី វៈបានធ្វើការផ្សព្វផ្សាយនិងជួបសំណេះសំណាលសួរសុខ ទុក្ខជាមួយបងប្អូនពលករមានស្រុកកំណើតក្នុងស្រុកកំព ង់លែង ដែលមកពីធ្វើការនៅក្នុងប្រទេសថៃចំនួន៩៧នាក់ ដែលពួកគាត់កំពុងស្វែងរកការងារធ្វើនៅក្នុងស្រុក។ ពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខដល់បងប្អូនព លករនៅក្នុងស្រុកកំពង់លែង កាលពីព្រឹកមិញនេះដែរ គឺបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រ សួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងដោយមានការអញ្ជើញចូលរួមពីលោក ស៉ឹម វឌ្ឍនៈ ប្រធានមន្ទីរបណ្ដុះប ណ្ដាលវិជ្ជាជីវៈនិងក្រុមការងារ លោកអភិបាលស្រុកកំពង់ លែង-លោកអភិបាលរងស្រុក-មន្ត្រីរាជការ កងកម្លាំង យុវ ជនសិស្សានុសិស្ស និងបងប្អូនពលករជាច្រើនរូបទៀតផ ងដែរ។ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកស្រី អ៊ូច ជាច័ន្ទមល្លិកា ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោ ក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិ ជ្ជាជីវៈ មកដល់បងប្អូនពលករប្រកបដោយមនោសញ្ចេត នានឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត។លោកស្រីក៏បានលើកឡើងផងដែរថា បច្ចុប្បន្នទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានជម្រាបជូនបងប្អូនប្រជាពលករទាំងអស់ ដែលទើបត្រឡ ប់មកពីប្រទេសថៃ […]