ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្ដាំផ្ញើដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង ធ្វើយ៉ាងណាខិតខំជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងកិច្ចការពារដីតំបន់៣

(កំពង់ឆ្នាំង)៖ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគររូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារជាថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ឆ្នាំងអញ្ជើញ ចុះពិនិត្យស្ថានភាពភូមិសាស្ត្រតំបន់៣អំពីការអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំពោធិ៍ ស្រុកកំពង់លែង។ ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពនៃការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ ឃុំពោធិ៍ស្រុកកំពង់លែង ខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏ជួបសំណេះសំណាលជាមួយប្រជាកសិករ និងបានបន្តអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទំនប់ទឹកបឹងរលំ ដែលជាប្រព័ន្ធប្រឡាយទឹកសម្រាប់នាំទឹកពីទន្លេមកស្រោចស្រព្វស្រែប្រាំងរបស់ប្រជាកសិករនៅក្នុងតំបន់នោះផងដែរ។ ក្នុងឱកាសចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជា ពលរដ្ឋនៅក្នុងភូមិសាស្ត្រឃុំពោធិ៍ ស្រុកកំពង់លែង ខាងលើនេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងដែលបានអញ្ជើញអមដំណើរ ឧបនាយករដ្ឋមន្ត្រីដែរនោះ បានរាយការណ៍លម្អិតពាក់ព័ន្ធនិងវិធីសាស្រ្តបច្ចេកទេសនិងបទពិសោធន៍ក្នុងការជួយសង្គ្រោះ ស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ឃុំពោធិ៍នេះ ដែលក្រុមការងារធ្លាប់មានបទពិសោធន៍ក្នុងការជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករកាលពីឆ្នាំកន្លងមក។ក្នុងនោះលោកអភិបាលខេត្តក៏បានលើកឡើងនិងបង្ហាញនូវគម្រោង ផែនការដែលត្រូវត្រៀមលក្ខណៈរួចជាស្រេចក្នុងការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករទាំងនៅទីនេះនឹងនៅ តាមបណ្ដាស្រុកមួយចំនួនទៀត ដែលនឹងជួបនូវការខ្វះខាតទឹកស្រោចស្រព្យស្រូវប្រាំងរបស់ប្រជាកសិករ។ លោកអភិបាលខេត្ត ក៏បានរាយការណ៍ជូនលោកឧបនាយករដ្ឋមន្ត្រី នូវកិច្ចខិតខំប្រឹងប្រែងការពារថែរក្សាដីតំបន់៣និងព្រៃលិចទឹកពីសមត្ថកិច្ចនិងអាជ្ញាធរនៅតាមបណ្តាមូលដ្ឋាន ដោយមានការ ទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់។និងបានពង្រឹងនូវវិធានការគ្រប់គ្រងគ្រោះមហន្តរាយ និងដោះស្រាយបញ្ហាបានទាន់ពេលវេលាជូនប្រជាជនរងគ្រោះនិងប្រជាជនងាយរងគ្រោះ ពិសេសការជួយ សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋរយៈពេលកន្លងមក និងរៀបចំផែនការត្រៀមជួយសង្គ្រោះស្រូវប្រាំងជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកស្រោចស្រព្វនាពេលខាងមុខនេះផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់ថ្នាក់ ដឹកនាំខេត្ត-ក្រុង-ស្រុកទាំងអស់ ត្រូវខិត ខំយកចិត្តទុកដាក់បន្ថែមទៀត ទៅលើកិច្ចការជួយ សង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នឹងត្រូវយកចិត្តទុកដាក់បន្ថែមទៀតផងដែរ ទៅលើកិច្ចការពារធនធានធម្មជាតិ ពិសេសការពារដីតំបន់៣ ដោយធ្វើយ៉ាងណាកុំឱ្យមានការចូលទន្ទ្រាន ជាថ្មីទៀត។នឹងត្រូវដាំដើមឈើឡើងវិញនៅលើដីរបស់រដ្ឋទាំងឡាយណាដែលត្រូវបានឈូសឆាយបំផ្លាញកន្លងមក។ លោកឧបនាយករដ្ឋមន្ត្រីក៏បានជម្រុញឲ្យអាជ្ញាធរខេត្តត្រូវខិតខំជំរុញការដោះស្រាយទំនាស់ដីធ្លីនៅមូលដ្ឋានដែលបានកើតឡើងកន្លងមកប្រកបដោយតម្លាភាព សុចរិតភាព យុត្តិធម៌ […]

ព័ត៌មានជាតិ

ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន៥៨៨៥បណ្ណត្រូវបានថ្នាក់ដឹកនាំ និងមន្ត្រីសុរិយោដីខេត្ត នាំយកទៅផ្ដល់ជូនប្រជាពលរដ្ឋនៅក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីចែ កវិញ្ញាបនប័ត្រ(ប័ណ្ណកម្មសិទ្ធ)ដីធ្លីជូនប្រជាពលរដ្ឋ ចំនួន៦ភូមិ ក្នុងឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្នុងពិធីនោះដែរដោយមានការអញ្ជើញចូលរួមពីអស់លោ ក-លោកស្រីប្រតិភូអមដំណើរ, លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកអភិបាលរងខេត្ត មន្ត្រីរាជការជុំវិញខេត្ត លោកអភិបាលស្រុកនិង ប្រជាពលរដ្ឋដែលមកទទួលប័ណ្ណដីធ្លីសរុបអ្នកចូល រួមមានចំនួនជាង ៨០០នាក់។ លោក លី សុភា ប្រធានមន្ទីរដែនដីនគររូបនីយកម្ម សុរិយោដី និងសំណង់ខេត្តកំពង់ឆ្នាំងក្នុងពិធីនេះលោកបានឲ្យដឹងថា:ការវាស់វែង ដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំង បានរៀបចំមានក្រុមចុះបញ្ជីចំនួន១១ ក្រុមមានកម្លាំងសរុប៣៥០នាក់។ក្នុងនោះកម្លាំងខេត្ត១៧៩នាក់ កម្លាំងយុវជន១៥៣នាក់ និងក្រុមចុះបញ្ជីរបស់ក្រសួងដែនដីមាន១៣នាក់។ដោយសារការខិតខំប្រឹងប្រែងពីមន្ត្រីសុរិយោដីនិងមន្ត្រីចុះរបស់វែងទាំងអស់ និងដោយមានការសហការល្អពីប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានផងនោះធ្វើឱ្យកិច្ចដំណើរ ការនាក្នុងការវាស់ វែងដីធ្លីនេះប្រកបដោយភាពជឿន លឿននិងប្រព្រឹត្តទៅបានយ៉ាងឆាប់រហ័សផងដែរ។ លោកបានបញ្ជាក់ទៀតថា:តាំងពីថ្ងៃចាប់ផ្ដើមចុះវាស់វែងរហូត មកដល់ពេលនេះ គឺក្រុមការងារវាស់វែងសម្រេចបា នចុះបញ្ជីនិងវាស់វែងបាន៩៥%ផែនការនេះនិងត្រូវវាស់ វែងឲ្យរួចរាល់នៅត្រឹមចុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ព្រោះការវាស់វែងនៅសល់ប្រហែលជា៥%ទៀតតែប៉ុ ណ្ណោះ។ដើម្បីជំរុញនៃការវាស់វែងដីធ្លីឲ្យបានសម្រេចតាមផែនការប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនិងបន្តសហការសហការអោយបានល្អជាជាមួយនិងមន្ត្រីចុះវាស់វែ ងដីធ្លីជាបន្តទៀតដោយធ្វើយ៉ាងណាឱ្យផែនការនេះសម្រេ ចបានទៅតាមការគ្រោងទុក។ មានប្រសាសន៍នៅក្នុងឱកាសនោះផងដែរលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ ថាអស់រយៈពេល៤៦ឆ្នាំ នៅលើកំណាត់ផ្លូវដ៏បត់បែនលំបាកស្មុគស្មាញ […]

ព័ត៌មានជាតិ

តារាងបាល់ទាត់ក្លឹបឥន្ទ្រីដូនព្រីង(ដំណាក់ព្រីង)គោរពស្នើសុំដល់អាជ្ញាធរ សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភក្លឹបបាល់ទាត់របស់យើងខ្ញុំ ដើម្បីជួយទ្រទ្រង់ដល់វិស័យកីឡាបាល់ទាត់

លោក សុខ វាសនា ជាប្រធានក្លឹបបាល់ទាត់ ឥន្ទ្រីដូនព្រីង ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងជាតំណាងឲ្យសហគមន៍តារាងបាល់ទាត់ក្លឹបឥន្ទ្រីដូនព្រីង(ដំណាក់ព្រីង) សូមគោរពស្នើសុំដល់អាជ្ញាធរ សប្បុរសជន ទាំងក្នុងប្រទេសនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភក្លឹបបាល់ទាត់របស់យើងខ្ញុំ ដូចជាសម្លៀកបំពាក់កីឡា សម្ភារៈហ្វឹកហាត់កីឡា និងសម្ភារៈផ្សេង។សម្រាប់ទ្រទ្រង់នៅដល់វិស័យកីឡាបាល់ទាត់របស់យើងខ្ញុំ ដែលបង្កើតឡើងសម្រាប់ក្រុមយុវជនយើងឱ្យងាកមកចាប់អារម្មណ៍ក្នុងវិស័យកីឡា ដើម្បីចៀសផុតនូវអំពើអបាយាមុខផ្សេងៗ។អាស្រ័យដូចបានគោរពស្នើ សុំខាងលើនេះ សូមអស់លោក-លោកស្រីដែលស្នេហាវិស័យកីឡា មេត្តាជួយឧបត្ថម្ភទៅតាមទឹកចិត្តជ្រះថ្លារបស់អស់ លោក-លោកស្រី ដោយក្តីអនុគ្រោះ។សូមអរព្រះគុណ និងអរគុណទុកជាមុន

ព័ត៌មានជាតិ

បិតសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន

(កំពង់ឆ្នាំង)៖លោកបណ្ឌិតសុភាចារ្យអ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងអស់លោក-លោកស្រីប្រតិភូអមដំណើរ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត លោក ស៊ុវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ ឆ្នាំង នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលមានអ្នកចូលរួមមកពីគ្រប់មូលដ្ឋាននិងគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងខេត្តសរុបចំនួន១៦២នាក់។ នៅក្នុងឱកាសនេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឡើងរាយការណ៍សង្ខេបជូនគណៈអធិបតី អំពីដំណើរការនិងលទ្ធផលនៃអង្គសន្និបាតដែលក្រុមការ ងារបានគោរពដាក់ជូនមានប្រធានបទចំនួន៦មានក្រុមដឹកនាំពិភាក្សាចំនួន៦ក្រុម ដែលមានគ្រប់សមាសភាព មន្ទីរអង្គភាព និងក្រុង- ស្រុកពាក់ព័ន្ធលើប្រធានបទនីមួយៗ ដើម្បីរកឲ្យឃើញបញ្ហាប្រឈមនិងដំណោះស្រាយរយៈពេល១ថ្ងៃកន្លះរួចមកហើយ និងបានប្រព្រឹត្តទៅដូចខាងក្រោម។ អង្គសន្និបាតនេះ រដ្ឋបាលខេត្តបានអញ្ជើញសមាសភាពថ្នាក់ដឹកនាំសំខាន់ៗរួមមាន៖ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូង ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងក ម្លាំងឈរជើងក្នុងភូមិសាស្ត្រខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព មន្ត្រីរាជការចំណុះសាលាខេត្ត ប្រធានក្រុមប្រឹក្សាអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំ- […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងការប្រកាសសាខាមូលនិធិជាតិជំនួយសង្គម ក្នុងខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធ ជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា មន្ត្រីរាជការធ្វើការនៅក្នុងមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាគ្រប់ខេត្ត ដែលជាអ្នកផ្ដល់សេវាជូនអតីតយុទ្ធជនជូននិវត្តជន ជនមានពិការ ភាពនិងប្រជាពលរដ្ឋត្រូវបង្កើតផេកហ្វេសប៊ុក (facebook) ផ្លូវការរបស់ខ្លួនដើ ម្បីងាយស្រួលដល់ប្រជាពលរដ្ឋមានទំនាក់ ទំនងសួរនាំក្នុ ងការផ្ដល់សេវាឆាប់រហ័សជូនពួកគាត់នៅគ្រប់មូលដ្ឋាន។ លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជំនួយសង្គមរបស់មន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនយុវនីតិសម្បទាខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។ ពិធីនេះដែរ បានធ្វើឡើងនៅក្នុងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តលោក ស៊ុន សុវណ្ណារិទ្ធិ អ ភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងលោកអភិបាល ក្រុង- ស្រុក និងមន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្តសរុបចំនួន ១១០នាក់។ លោក រដ្ឋមន្ត្រីបានបន្តថា: មន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន ជាអ្នកផ្ដល់សេវា ត្រូវតែយកចិត្តទុកដាក់ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងសហគមន៍តាមបណ្ដាមូលដ្ឋានជាប្រចាំផងដែរ ដើម្បីក្តាប់បានអំពីការលំបាកនឹងតម្រូវការចាំបាច់សម្រាប់ការជួយដោះ ស្រាយជូនពួកគាត់បានទាន់ពេលវេលា។ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាកំពុងដំណើរ ការកសាងមណ្ឌលសំចត២កន្លែង ដោយមួយកន្លែងនៅក្នុងរខេត្តបាត់ដំបង ដើម្បីគិតគូរដល់ជនអនាថា អ្នកសុំទាននៅក្នុងប្រទេសដែលនេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋា ភិបាលយើង។ នៅក្នុងឱកាសនេះដែរ […]

ព័ត៌មានជាតិ

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបសំណេះសំណាលនិងជំរុញដល់អ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងរួមគ្នាទប់ស្កាត់និងប្រឆាំងនូវរាល់ព័ត៌មានក្លែងក្លាយឲ្យបានទាន់ពេលវេលា

(កំពង់ឆ្នាំង)៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ធម្មនុញ្ញវិជ្ជា ជីវៈសារព័ត៌មានជាមូលដ្ឋានគ្រឹះ រាំនិងក្រមសីលធម៌វិជ្ជា ជីវៈសារព័ត៌មានលើកកម្ពស់តម្លៃនិងពង្រឹងជំនឿទុកចិត្តមកលើសារព័ត៌មាននៅកម្ពុជា។អ្នកសាបព័ត៌មាននិងក្រុមការងារសាធាណៈមតិ ត្រូវជំរុញការងារគ្រប់គ្រងស ណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន.ទី១-គឺរៀបចំធម្មនុញ្ញវិជ្ជា ជីវៈសារព័ត៌មាន, ទី២-រៀបចំច្បាប់ទម្លាប់, ទី៣-ជំរុញឲ្យមានការចុះបញ្ជីឲ្យបានត្រឹមត្រូវក្នុងប្រតិបត្តិការ, និងទី៤ -អ្នកសារព័ត៌មានកំណត់ឱ្យមានអត្តសញ្ញា ណច្បាស់លា ស់ ដោយត្រូវធ្វើប័ណ្ណសម្គាល់ខ្លួនឱ្យបានត្រឹ មត្រូវ ដែលប័ណ្ណព័ត៌មានទាំងនោះត្រូវចេញដោយក្រសួ ងព័ត៌មាន។ អ្នកសារព័ត៌មានត្រូវយកចិត្តទុកដាក់ពង្រឹងផ្នែកសណ្ដាប់ធ្នាប់សារព័ត៌មាន ដើម្បីជាជំនឿជឿទុកចិត្តរបស់ប្រជាពល រដ្ឋចំពោះព័ត៌មានដែលបានផ្សព្វផ្សាយ ដើម្បីផ្ដល់នូវសន្តិ សុខព័ត៌មាន និងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មានរបស់ប្រជាពលរដ្ឋ ទប់ស្កាត់និងប្រឆាំងនូវព័ត៌មានក្លែងក្លាយ។ ការណែនាំបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបងប្អូនអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា: ក្រសួងព័ត៌មាន មិនមែនគ្រាន់តែជាក្រសួងប្រមូល និងផ្សព្វផ្សាយព័ ត៌មាននោះទេ ហើយមន្ទីរព័ត៌មានក៏មិនមែនត្រឹមតែទៅយកព័ត៌មាន ហើយផ្សាយព័ត៌មាននោះដែរ ប៉ុន្តែត្រូវតែចេះគិតពីយុទ្ធសាស្រ្តនិងគោលនយោបាយព័ត៌មានសម្រាប់ប្រទេសជាតិ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាបុណ្យជ័យជំនះ៧មករា ១៩៧៩-៧មករា២០២៥

(កំពង់ឆ្នាំង)៖រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាបុណ្យជ័យជម្នះ៧មករា១៩៧៩- ៧មករា ២០២៥ ជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវបានរម្លឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃអស់ជាង៣លាននាក់។ ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍ទិវាបុណ្យជ័យជំនះ ៧មករា ១៩៧៩-៧មករា ២០២៥ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីព្រឹកមិញនេះផងដែរ គឺបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងក្រុមការងារ។លោកប្រធានក្រុមប្រឹក្សាខេត្ត លោក-លោកស្រីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកអភិបាល អភិបាលរងខេត្ត លោកអភិបាល អភិបាលរង-ក្រុង-ស្រុក មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោ កគ្រូអ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួនជា ង៩ពាន់នាក់។ នៅក្នុងពិធីខាងលើនេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានឡើងមានប្រសាស ន៍ឲ្យដឹងថា រយៈពេល៤៦ឆ្នាំនេះ ផ្តើមចេញពីជ័យជម្នះ៧ មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោកទាំងមូលនឹកស្មា នមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រ ល័យពូជសាសន៍ ពីសង្រ្គាមស៊ីវិល […]

ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៨ខែមករា ឆ្នាំ ២០២៥ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អ៊ុក​ រ៉ាប៊ុន​ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង​។ ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់លោកប្រធាននិងអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង-ស្រុក លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត លោកអភិបាលរង ខេត្តកំពង់ឆ្នាំង ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុកទាំង៨ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធក្នុងខេត្តចូលរួមផងដែរ។ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងពិធីនេះបានអានរបាយការណ៍សង្ខេបអំពីលទ្ធផលរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលសម្រេចបានអំពីចំណុចខ្លាំងនិងចំណុច ខ្សោយព្រមទាំងបញ្ហាប្រឈមមួយចំនួន នៅក្នុងឆ្នាំ២០២ ៤កន្លងទៅ និងលើកទិសដៅអនុវត្តបន្តនៅក្នុងឆ្នាំ២០២៥ ស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិ បាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ចំណុចសំខាន់ៗនៃការពិភាក្សាក្នុងកិច្ចប្រជុំនេះលោកបណ្ឌិតសុភាចារ្យ លោកអភិបាលខេត្ត អភិបាលរងខេត្តលោកប្រធានក្រុមការងារចុះមូលដ្ឋានក្រុង-ស្រុកទាំង៨ បានពិភាក្សាគ្នាផ្ដោតលើការគ្រប់គ្រងការពារដីតំបន់៣ ដីគម្របព្រៃឈើឆ្នាំ២០០២ ដីបរិស្ថាន ដីតំបន់អភិរក្ស ដីព្រៃ លិចទឹកជុំវិញបឹងទន្លេសាបការវាស់វែងដីធ្លីផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។ជំរុញនិងពង្រឹងការអនុវត្តគោលនយោ បាយភូមិឃុំមានសុវត្ថិភាពគ្មានក្មេងទំនើង គ្មានគ្រឿង ញៀន គ្មានល្បែងស៊ីសង គ្មានអំពើហិង្សា គ្មានចោរកម្មឆក់ប្លន់ គ្មានគ្រោះថ្នាក់ចរាចរណ៍។ដោយរួមគ្នាដោះស្រា […]