ព័ត៌មានជាតិ

លោកអភិបាលខេត្តកំពង់ឆ្នាំង បញ្ហាចំពោះមុខដែលត្រូវដោះស្រាយជាបន្ទាន់គឺការសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋចំនួន៣ស្រុក ដែលកំពុងរងនូវការក្រៀមស្វិតមិនមានទឹកស្រោចស្រព

(កំពង់ឆ្នាំង)៖លោក អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់នៅយប់ថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២៤ នេះឲ្យដឹងថា: ការងារចាំបាច់ចំពោះ មុខដែលខេត្តត្រូវយកចិត្តទុកដាក់បំផុតនោះគឺការជួយសង្គ្រោះស្រូវ ប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងរងការក្រៀមស្វិតដោយសារមិនមានទឹកស្រោចស្រពភូមិសាស្ត្រដែលកំពុងរងនូវផលប៉ះពាល់ដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋនោះគឺមានស្រុកចំនួន៣ក្នុងនោះមានស្រុកបរិបូរណ៍ ស្រុករលាប្អៀរ និងស្រុកកំពង់លែង។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា: ចំណែកស្រុក២គឺស្រុកបរិបូណ៌ និងស្រុករលាប្អៀរ គឺលោកបានប្រឹងប្រែងជីកនិងស្តាប្រឡាយបង្ហូរ ទឹកយកមកស្រោចស្រពនៅតាមបណ្ដាភូមិសាស្ត្រដែលរងការខ្វះ ខាតស្រូវប្រាំងរបស់ប្រជាពលរដ្ឋបានមួយចំនួនធំហើយ។ដោយ ឡែកនៅស្រុកកំពង់លែង ដែលដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋកំពុងខ្វះខាតទឹកដែរនោះគឺភូមិសាស្ត្រទីនោះកំពុងជួបបញ្ហាលំបាកក្នុងការនាំទឹកពីទន្លេយកមកស្រោចស្រព ដោយសារតែស្រុកកំពង់លែង ភូមិសាស្ត្រមួយចំនួនទីតាំងដីខ្ពស់ខ្លាំងជាងនីវ៉ូទឹកទន្លេ ដែលនាំឲ្យមានការលំបាកក្នុងការជីកប្រឡាយនាំទឹកឡើងយកមកស្រោចស្រពស្រូវបានងាយស្រួលដូចនៅតាមបណ្ដើរភូមិសាស្ត្រស្រុកផ្សេងៗ តែទោះជាយ៉ាងនេះក្តីក៏លោកអភិបាលនៅ តែរិះរកគ្រប់មធ្យោបាយ ដោយធ្វើយ៉ាងណាធានាឲ្យបាននូវការនាំទឹកដើម្បីយកមកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋឱ្យបានផងដែរ។

សូមបញ្ជាក់ថាៈ ប៉ុន្មានខែចុងក្រោយនេះនៅក្នុងខេត្តកំពង់ឆ្នាំងជួបបញ្ហាដំណាំស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានស្រុកចំនួន៣គឺស្រុកបរិបូណ៌ ស្រុករលាប្អៀរ និងស្រុកកំពង់លែង បានជួបប្រទះនូវការខ្វះខាតទឹកស្រោចស្រពដែលធ្វើឲ្យដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋមួយចំនួនរងការក្រៀមស្វិ តជាបណ្ដើរៗ។ ជាមួយគ្នានេះផងដែរ លោក អភិបាលខេត្ត បានប្រឹងប្រែងអស់ពីលទ្ធភាពនិងបានចុះពិនិត្យនៅគ្រប់ទីតាំង ដោយរិះរកគ្រប់មធ្យោ បាយធ្វើយ៉ាងណាត្រូវតែធ្វើការជួយសង្គ្រោះដំណាំស្រូវរបស់ប្រជា ពលរដ្ឋអោយបានទាន់ពេល។ជាមួយគ្នានេះផងដែរលោកអភិបាល ខេត្តក៏បានបែងចែកភារកិច្ចដល់លោកអភិបាលរងខេត្តជាច្រើនរូប និងបណ្តាអង្គភាពមន្ទីរពាក់ព័ន្ធមួយចំនួន ដោយបែងចែកកម្លាំងចុះទៅតាមបណ្ដាភូមិសាស្ត្រស្រុកទាំង៣ខាងលើនេះ ដើម្បីសហ ការជាមួយអាជ្ញាធរស្រុកនិងឃុំ ចុះពិនិត្យទីតាំងប្រឡាយចាស់ៗដែលត្រូវស្ដារនាំទឹកយកមកសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋកុំឱ្យក្រៀមស្វិតទាន់ ដោយឡែកដំណាំស្រូវដែលបានក្រៀមស្វិតហើយនោះធ្វើយ៉ាងណាឲ្យរស់ឡើងវិញ។

ជាក់ស្ដែងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកអភិបាលខេត្ត បានចាត់ឱ្យលោក សាន់ យូ អភិបាលរងខេត្ត និងអាជ្ញាធរស្រុកកំពង់លែង ចុះពិនិត្យការជីក និងស្ដាប្រឡាយមេមួយខ្សែមានប្រវែង៤៥០ម៉ែត្រ ដើម្បីនាំទឹកយកមកស្រោចស្រពដំណាំស្រូវរបស់ប្រជាពលរដ្ឋជាង៥០០ហិកតា ស្ថិតក្នុងភូមិសាស្ត្រវាលស្រែប្រជា ពលរដ្ឋក្នុងតំបន់២ ស្ថិតនៅឃុំត្រងិល ស្រុកកំពង់លែង។ការចុះពិនិត្យគ្រឿងចក្រដែលកំពុងធ្វើសកម្មភាពជីកនិងស្ដារប្រឡាយខាងលើនេះ លោកអភិបាលរងខេត្ត ក៏បាននាំយកប្រេងម៉ាស៊ូតចំនួន២០០លីត្រ និងសារុង ក្រម៉ា មួយចំនួនជាអំណោយរបស់លោកអភិបាលខេត្ត ចែកជូនដល់ប្រជាកសិករជាម្ចាស់ស្រែកំពុងនាំទឹកបញ្ចូលស្រែរបស់ពួកគាត់នៅទីនោះផងដែរ៕

tnr

Leave a Reply

Your email address will not be published.