ព័ត៌មានជាតិ

សង្ក្រាន្តឆ្នាំថ្មីរយៈពេល២ថ្ងៃកន្លងទៅនេះ ខេត្តកំពង់ឆ្នាំងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ និងទទួលបានភ្ញៀវជាតិនិងភ្ញៀវបរទេសជាង៧០ម៉ឺននាក់

Video inside

កំពង់ឆ្នាំង៖រយៈពេល២ថ្ងៃក្នុងមហាព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ត្រូវនិងថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០២៥ នៅក្នុងខេត្តកំពង់ឆ្នាំង កំណើនភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សាន្ត កើនដល់លើសពី៧០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសជាង៤០០នាក់ផងដែរ។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព. ស.២៥៦៩ គ.ស.២០២៥នេះ នៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង ពិសេសនៅតាមទីវត្តអារាមនិងសហគមន៍កំសាន្តនានាៗគេក៏សង្កេតឃើញមានការរៀបចំលេងនូវល្បែងល្បាំប្រជាប្រិយខ្មែរជាច្រើន និងមានប្រជាពលរដ្ឋចូលរួមលេងកំសាន្តយ៉ាងសប្បាយរីករាយ ប្រកបដោយសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អដែលបានបង្ករភាពកក់ក្តៅដល់ប្រជាពលរដ្ឋលេងកម្សាន្តទាំងយប់ទាំងថ្ងៃនៅគ្រប់ទីកន្លែងនៅទូទាំងខេត្ត។

លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះបានផ្ដល់របាយការណ៍ស្ដីពីចំនួនភ្ញៀវជាតិនិងភ្ញៀវបរទេសដែលមកលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងខេត្តកំពង់ឆ្នាំង រយៈពេល២ថ្ងៃ គឺថ្ងៃ១៤-១៥ ខែមេសា ឆ្នាំ២០២៥ ដែលមានភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកំសាន្តសរុបចំនួន៧៤៨.៧២១នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន៤៤៣ នាក់។

លោកបានបញ្ជាក់ឱ្យដឹងផងដែរថា: ក្នុងចំណោមភ្ញៀវសរុបជាង ៧០ម៉ឺននាក់ដែលបានអញ្ជើញមកលេងកំសាន្តក្នុងខេត្តកំពង់ឆ្នាំងរយៈពេល២ថ្ងៃខាងលើនេះ គឺនៅថ្ងៃបុណ្យចូលឆ្នាំទី១ ត្រូវនិងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥មានភ្ញៀវជាតិនិងភ្ញៀវបរទេសមក លេងកម្សាន្តជាង៣៣ម៉ឺននាក់ដោយឡែកនៅថ្ងៃចូលឆ្នាំទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ មានភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សា ន្តចំនួន៤១៣.២៩៣នាក់ មានចំនួនកើនជាងថ្ងៃបុណ្យចូលឆ្នាំទី១ ទាំង២ថ្ងៃនេះទាំងភ្ញៀវជាតិនិងភ្ញៀវបរទេសបានមកលេងកំសាន្តនៅក្នុងខេត្តកំពង់ឆ្នាំងសរុបចំនួនជាង៧០ម៉ឺននាក់។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា: នេះគឺជាមោទនភាពមួយយ៉ាងក្រៃលែងសម្រាប់ខេត្តកំពង់ឆ្នាំងដែលទទួលបានភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវបរទេសយ៉ាងច្រើនបែបនេះ ក្នុងនាមលោកជាថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោកសូមស្វាគមន៍នូវរាល់ការអញ្ជើញមកលេ ងកំសាន្តនៅក្នុងខេត្តកំពង់ឆ្នាំង ទាំងភ្ញៀវជាតិនិងភ្ញៀវបរទេសពិសេសគឺថ្នាក់ដឹកនាំខេត្តសូមទទួលស្វាគមន៍ជានិច្ចដូច្នេះសម្រាប់ថ្ងៃបុណ្យចូលឆ្នាំទី៣ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃបិទបញ្ចប់នៃកម្មវិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស.២០២៥ គឺជាថ្ងៃផ្ដាច់ព្រាត់ លោកសង្ឃឹមថា នឹងមានភ្ញៀវជាតិ ទាំងភ្ញៀវបរទេសនិងអញ្ជើញមកលេងកំសាន្តក្នុងខេត្តកំពង់ឆ្នាំងនិងមានចំនួនកើនឡើងបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា: ពាក់ព័ន្ធនឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សមត្ថកិច្ចក៏បានបញ្ជាក់ឲ្យដឹងផងដែរថា រយៈពេល២ថ្ងៃនេះ ក្នុងខេត្តកំពង់ឆ្នាំង គឺសមត្ថកិច្ចនៅគ្រប់គោលដៅទូទាំងខេត្តបានយកចិត្តទុកដាក់ ការពារថែរក្សាសន្តិ សុខសណ្ដាប់ធ្នាប់ ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋលេងសប្បាយដោយបានប្រព្រឹត្តទៅពុំមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់នោះឡើយ៕

tnr

Leave a Reply

Your email address will not be published.