ព័ត៌មានជាតិ

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៥ ដែលជាថ្ងៃបុណ្យចូលឆ្នាំទី១ ខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិនិងភ្ញៀវបរ ទេសមកលេងកំសាន្តជាង៣៣ម៉ឺននាក់

Video inside

(កំពង់ឆ្នាំង)៖នៅក្រុងកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គេសង្កេតឃើញ មានថ្នាក់ដឹកនាំមន្ត្រីរាជការ យុវជនយុវនារី សិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវជាតិ និងភ្ញៀវបរទេស ដែលអញ្ជើញមកពីតាមបណ្ដាខេត្ត មានចំនួនរាប់ម៉ឺននាក់បានមកលេងកម្សាន្តនៅតាមបណ្ដាទីកំសាន្តនានា និងនៅទីធ្លាប្រគុំតន្ត្រីក្នុងក្រុងកំពង់ឆ្នាំង ក៏ដូចជានៅតាមបណ្ដាមូលដ្ឋានតាមបណ្ដាស្រុកទាំង៨ នៅទូទាំងខេត្តកំពង់ឆ្នាំង ប្រកបដោយភាពសប្បាយរីករាយយ៉ាងក្រៃលែងក្រោមដំបូលសុខសន្តិភាព។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធ សករាជ ២៥៦៩ គ្រឹស្តសករាជ២០២៥នេះ នៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង គេក៏សង្កេតឃើញមានការរៀបចំសង្ក្រាន្តនៅតាមទីវត្តអារាម និងសហគមន៍កំសាន្តផ្សេងៗដោយមានការរៀបចំនូវសោភ័ណភាពបានយ៉ាងល្អឥត ខ្ចោះសម្រាប់ទទួលប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាប្រ ជាពលរដ្ឋជាភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សាន្ត។ កម្មវិធីសង្ក្រាន្តឆ្នាំថ្មីក្នុងខេត្តកំពង់ឆ្នាំងដែលបានប្រព្រឹត្ត ទៅរយៈពេល១ថ្ងៃកន្លងមកនេះ គឺប្រកបដោយភាពសប្បា យរីករាយ និងមានសុខសុវត្ថិភាពនិងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈយ៉ាងពេញលេញផងដែរ។

លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា:ភ្ញៀវជាតិនិងភ្ញៀវបរទេសដែលបានមកលេងកម្សាន្តសប្បា យសង្ក្រាន្តឆ្នាំថ្មី ក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៥ ជាថ្ងៃបុណ្យចូលឆ្នាំទី១ ទាំងភ្ញៀវជាតិនិងភ្ញៀវបរទេសសរុបមានចំនួន៣៣.៥៤២៨នាក់ក្នុងនោះភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកំសាន្តក្នុងក្រុងកំពង់ឆ្នាំងមានចំនួន ២៧៧.២៧៧នាក់។លោកសង្ឃឹមថា ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះនៅថ្ងៃចូលឆ្នាំទី២ និងថ្ងៃទី៣ និងមានភ្ញៀវជាតិនិងភ្ញៀវបរទេ សអញ្ជើញមកលេងកម្សាន្តក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំងនិ ងមានចំនួនកើនឡើងបន្ថែមទៀតផងដែរ។

លោកវីរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងផងដែរថា: ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីលោក អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត តែងបានណែនាំនិងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការយកចិត្តទុកដាក់ការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកម្សាន្តក្នុងក្រុងកំពង់ឆ្នាំងរយៈពេល៣ថ្ងៃ គឺកម្លាំងរបស់លោកបានដាក់ពង្រាយនៅតាមគោលដៅជាទីកំសាន្តនានាក្នុងក្រុងកំពង់ឆ្នាំង ដោយត្រៀមជានិច្ច ទាំងការការពារសន្តិសុខសណ្ដាប់ធ្នាប់ ទាំងការជួយបងប្អូនប្រជាពលរដ្ឋទៅតាមតម្រូវការចាំបាច់ផ្សេងៗ។

  • ដោយឡែកកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះដែរ ដែលជាថ្ងៃទី១ នៃបុណ្យចូលឆ្នាំ គឺកម្លាំងមន្ត្រីនគរបាលរបស់លោកនៅតាមបណ្ដាគោលដៅបានយកចិត្តទុកដាក់ការពារ និងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ ដើម្បីបង្កការសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋដោយមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ។កាតព្វកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋថ្ងៃនេះដែលជាថ្ងៃចូល ឆ្នាំទី២ កម្លាំងរបស់លោកក៏និងត្រៀមរៀបចំពង្រាយកម្លាំ ងទៅតាមគោលដៅជាបន្តផងដែរ៕
tnr

Leave a Reply

Your email address will not be published.