ព័ត៌មានជាតិ

ពលរដ្ឋសាទរចំពោះការដោះស្រាយបញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង ត្រូវបានដោះស្រាយប្រកបដោយតម្លាភាព និងពុំមានការរើសអើង

(កំពង់ឆ្នាំង)៖រដ្ឋបាលស្រុកកំពង់លែង នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ មានរៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានអញ្ជើញមកពី៩ឃុំក្នុងស្រុកកំពង់លែងទាំងមូលដែលមានប្រជាពលរដ្ឋមកចូលរួមចំនួន៩៩គ្រួសារ ពិធីនេះបានរៀបចំនៅក្នុងសាលាស្រុកកំពង់លែង ក្រោមអធិបតីភាពលោក កែវ វណ្ណដេត មេបញ្ជាការកងទ័ពជើងអាកាស តំណាងលោកបណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង។

និងដោយមានការអញ្ជើញចូលរួមពីលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង លោក-លោក ស្រីអភិបាលរងស្រុក លោកមេបញ្ជាការ-មេបញ្ជា ការរង និងលោកអធិការ-អធិការរង -នាយប៉ុស្តិ៍នគរ បាលរដ្ឋបាល និងប្រជាពលរដ្ឋជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។

លោកអភិបាលស្រុកកំពង់លែង បានលើកឡើងឱ្យដឹងថា រយៈពេល កន្លងមកនិងក្នុងពេលបច្ចុប្បន្ន ថ្នា ក់ដឹកនាំស្រុក មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ និងកងកម្លាំងទាំង៣ប្រភេទ ចំណុះឱ្យស្រុកកំពង់លែង បានខិតខំយកចិត្តទុកដាក់បម្រើនិងដោះស្រាយនូវរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមបណ្ដាលមូលដ្ឋានទាំង៩ឃុំទូទាំងស្រុកកំពង់លែង ទាំងសណ្ដាប់ធ្នាប់សាធារណៈ ទាំងបញ្ហាប្រឈមនានា ទាំងការសំណូមពររបស់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំក្នុងមូលដ្ឋានបានខិតខំយកចិត្តទុកដាក់ដោះស្រាយទៅលើបញ្ហាទាំងអស់នោះជូនប្រជាពលរដ្ឋ ដោយយកអស់ពីកម្លាំងកាយចិត្តដោយមិនមានការរើសអើងនោះឡើយ។បើទោះជាការដោះស្រាយពុំទទួលបានលទ្ធផលមួយរយភាគរយក៏ដោយ ក៏រដ្ឋបាលស្រុក និងថ្នាក់ដឹកនាំក្នុងមូលដ្ឋាននៅតែបន្តប្រឹងប្រែងខិត ខំយកអស់ពីកម្លាំងការចិត្តដើម្បីដោះស្រាយជូនពួកគាត់ប្រកបដោយភាពទទួលខុសត្រូវ។

លោកអភិបាលស្រុកបានបន្តឲ្យដឹងទៀតថា: នៅក្នុងពេលថ្មីៗកន្លងទៅនេះ នៅក្នុងឃុំស្វាយរំពារក៏ជួបនូវបញ្ហាប្រឈមមួយចំនួន តែក្នុងនាមលោកជាថ្នាក់ដឹកនាំស្រុក លោកបានយកចិត្តទុកដាក់ដោះស្រាយសម្របសម្រួលករណីនេះ ដែលមកដល់ពេលនេះ រាល់បញ្ហាប្រឈមនានាត្រូវបានដោះស្រាយបញ្ចប់ផងដែរ។ទន្ទឹមនឹងនេះលោកអភិបាលស្រុកក៏សូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បើជួបបញ្ហាប្រឈមឬមានទុក្ខកង្វល់ផ្សេងៗសូមបងប្អូ នប្រញាប់រាយការណ៍ចូលថ្នាក់ដឹកនាំក្នុងមូលដ្ឋានដែលបងប្អូនរស់នៅផ្ទាល់ ឬក៏រាយការមកមករដ្ឋបាលស្រុក ដើម្បីរដ្ឋបាលស្រុកនិងចាត់ក្រុមការងារចុះទៅពិនិត្យនិងដោះស្រាយជូនបងប្អូនឲ្យបានទាន់ពេលវេលា។

នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋទាំង៩៩ គ្រួសារដែលបានអញ្ជើញមកពី៩ឃុំ ក្នុងស្រុកកំពង់លែង កាលពីព្រឹកមិញនេះផងដែរ លោក កែវ វណ្ណដេត មេបញ្ជាការកងទ័ពជើងអាកាស ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ដែលបានអញ្ជើញចូលរួមក្នុងពិធីចំណេះសំណាលនាថ្ងៃនេះ ប្រកបដោយមនោសញ្ចេតនានឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីថ្នាក់ដឹកនាំ។ក្នុងនោះលោកមេបញ្ជាការក៏បានថ្លែងនូវការកោតសរសើរនិងវាយម្លៃខ្ព ស់ដល់ថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រធានក្រុមប្រឹក្សាឃុំទាំង៩នៅក្នុងស្រុកកំពង់លែង ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់បម្រើការពារ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋដើម្បីឆ្លើយតបសំណើរសំណូ មពរនិងទុក្ខកង្វល់របស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

លោកមេបញ្ជាការបានបញ្ជាក់ឲ្យដឹងទៀតថា: ចំពោះការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព គឺគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតាមគោលនយោ បាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ដែលធ្វើឲ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅនិងមានជំនឿជឿជាក់មកលើអាជ្ញាធរ និងសមត្ថកិច្ចរបស់យើង។ក្នុងនោះដែរ លោកមេបញ្ជាការក៏បានកើ្រនរំលឹកបន្ថែមទៀត ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដោយត្រូវធ្វើយ៉ាងណាខិតខំដោះស្រាយនូវរាល់ទំនាស់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានបន្ថែមទៀត ពិសេសត្រូវពិនិត្យសិក្សាស្រាវជ្រាវនិងប្រមូលព័ត៌ មានដើម្បីធ្វើការសម្របសម្រួលដោះស្រាយ រាល់វិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការដែលអាចធ្វើទៅបាននិងត្រូវឆ្លើយតបទៅតាមសំណូមពររបស់ប្រជាពលរ ដ្ឋប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ពិសេសត្រូវបង្កើតវេទិកាសាធារណៈដើម្បីទទួលនូវសំណូមពរនិងទុក្ខកង្វល់របស់ប្រជាពលរដ្ឋយកមកដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ រដ្ឋបាលស្រុកកំពុងលែង ក៏បានផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋទាំង៩៩គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករ១០គីឡូក្រាម និងថវិកា៦ម៉ឺនរៀល។ចំណែកថវិកា៦ម៉ឺនរៀលនេះគឺបានមកពីរដ្ឋបាលស្រុក៣ម៉ឺនរៀល លោកបណ្ឌិត សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាស២ម៉ឺនរៀល និងគ្រូបង្ហាត់ភាសាកូរ៉េប្រចាំស្រុកកំពង់លែងចំនួន១ម៉ឺនរៀលក្នុង១គ្រួសារផងដែរ៕

 

tnr

Leave a Reply

Your email address will not be published.