ព័ត៌មានជាតិ

មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង មានការវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិស័យដែលធ្វើឲ្យទទួលបានចំណាត់ថ្នាក់ល្អក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងមានការកោតសរសើរពីថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋក្នុងខេត្ត

(កំពង់ឆ្នាំង)៖មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីបិទអង្គសន្និបាតបន្ទាប់ពីអង្គសន្និបាតប្រនានព្រឹត្តទៅអស់រយៈពេល២ថ្ងៃ វិធីនេះដែរធ្វើឡើងក្រោមអធិបតីភាពលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិ បាល និងមានការអញ្ជើញចូលរួមពីលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលគ្រប់លំដាប់ថ្នាក់ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ,មណ្ឌលសុខភាព,ប៉ុស្តសុខភាព,ប្រធានមន្ទីរជំនាញពាក់ព័ន្ធតំណាងអង្គការដៃគូរអភិវឌ្ឍន៍សរុបប្រមាណ១៣៥នាក់។

ក្នុងពិធីខាងលើនេះក៏មានបទបង្ហាញស្ដីពីកម្មវិធីប្រយុទ្ធនិងជំងឺមិនឆ្លង,កម្មវិធីសុខភាពបន្តពូជ,សុខភាពមាតា,ទារក,កុមារ,និងអាហាររូបត្ថម្ភ,កម្មវិធីប្រយុទ្ធនិងជំងឺឆ្លង,និយ័តកម្មសុខាភិបាល,និងបទបង្ហាញមេរៀនបទពិសោធន៍ការផ្ដល់សេវាសាធារណៈគំរូរបស់មន្ទីរខេត្តកំពង់ឆ្នាំង។

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍លើកឡើងឲ្យដឹងថា: ក្រោមម្លប់នៃសន្តិភាព និងដោយមានការគាំទ្រយ៉ាងសកម្មពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងដោយមានការណែនាំផ្ទាល់ពីលោកអភិបាលខេត្តកំពង់ឆ្នាំង នៅឆ្នាំ២០២៤មន្ទីរសុខាភិបាលខេត្តសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ស្របតាមផែនការប្រតិបត្តិប្រចាំឆ្នាំ និងគោលដៅយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល។ជាក់ស្ដែងគឺធានាបាននូវការផ្ដល់សេវាជូនប្រជាជនទាន់ពេល និងអនុវត្តបានត្រឹមត្រូវទៅតាមគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាលមន្ទីរសុខាភិបាលគ្រប់លំដាប់ថ្នាក់បានចូលរួមផ្ដល់សេវាយ៉ាងស្រស្រាក់ស្រស្រាំសំដៅ លើកកម្ពស់ស្ថានភាពសុខភាពជូនប្រជាជនឲ្យកាន់តែល្អប្រសើរប្រកបដោយឥរិយាបថល្អ។

លោកប្រធានមន្ទីរសុខាភិបាលបានបន្តឲ្យដឹងទៀតថា: ដោយឡែកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមន្ទីរពេទ្យ គឺបានរៀបចំកែលម្អឲ្យមានបន្ទប់សង្គ្រោះបន្ទាន់ចំនួន២បន្ទប់ និងសាងសង់ជួសជុលពង្រីកអគារជំងឺកុមារ១ខ្នង និងការបំពាក់គ្រែសម្រាកនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច កែលម្អអគារពិគ្រោះជំងឺដំបូង,អគារវះកាត់រៀបចំឲ្យមានបន្ទប់វះកាត់ចំនួន៤បន្ទប់និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដូចជាប្រព័ន្ធលូបង្ហូរ ទឹកភ្លៀង និងទឹកកខ្វក់ រៀបចំបន្ទប់ទឹកបន្ទប់បោកគក់ បន្ទប់សម្លាប់មេរោគលើសម្ភារៈប្រើប្រាស់នៅមន្ទីរពេទ្យខេត្ត។ល។។

ដោយឡែកឱសថបរិក្ខារ និងបរិក្ខាពេទ្យ៖ មន្ទីរពេទ្យខេត្តបានបំពាក់សម្ភារៈវះកាត់ដូចជាម៉ាស៊ីនដាក់ថ្នាំសណ្ដំ,គ្រែវះកាត់, អំពូលភ្លើងហ្វាវះកាត់,និងសម្ភារៈសង្គ្រោះបន្ទាន់ ម៉ាស៊ីនលាងឈាម២គ្រឿងបានទទួលឱសថព្យាបាលទឹកនោមផ្អែម លើសសម្ពាធឈាមមានក្នុងស្តុកជាប្រចាំ។បានបំពាក់ឧបករណ៍កម្ដៅទារ ក,ឧបករណ៍តាមដានការកន្ត្រាក់ស្បូននៅបន្ទប់សំរាលកូនក្នុងមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច។

ចំពោះធនធានមនុស្ស និងការគ្រប់គ្រង៖មន្ត្រីសុខាភិបាលសរុបចំនួន៨២៧នាក់ បានវាយតម្លៃដំឡើងថ្នាក់តាមវេនប្រចាំឆ្នាំចំនួន ៤៩២នាក់ និង២៧៨នាក់សម្រាប់ឆ្នាំ២០២៥។ការបណ្ដុះបណ្ដាលជំនាញវេជ្ជ សាស្ត្របន្ថែមដល់គ្រូពេទ្យ គិលានុបដ្ឋាក ដោយបានបញ្ជូនក្រុមគ្រូពេទ្យទៅកម្មសិក្សា និងអនុវត្តនៅមន្ទីរពេទ្យជាតិ នា នា ដូចជាផ្នែកសង្គ្រោះបន្ទាន់,ផ្នែកវះ កាត់,បានចំនួន២២នាក់។

លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួ ងសុខាភិបាលនៅក្នុងអង្គពិធីខាងលើនេះ ជាដំបូងលោកបានឆ្លៀតឱកាសពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួង សុខាភិបាលមកដល់ថ្នាក់ដឹកនាំនិងបុគ្គលិកនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងទាំងអស់ក្នុងក្តីនឹករលឹកនិងប្រកបដោយមនោសញ្ចេត នាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅជាទីបំផុត។ក្នុងនោះដែរលោករដ្ឋលេខាធិការក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ ដឹកនាំនិងបុគ្គលិកនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងទាំង អស់ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋប្រកបដោយភាពទទួល ខុសត្រូវខ្ពស់។ការខិ តខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំនិងបុគ្គលិកសុខាភិបាលកន្លងមក លោកបានចូលរួមអបអរសារទរដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលមានមន្ទីរ ពេទ្យចំនួន២បានទទួលជ័យលាភី ជាមន្ទីរពេទ្យបង្អែកកម្រិត៣ បានទទួលចំណាត់ថ្នាក់លេខ៤ កំពង់ត្រឡាចជាមន្ទីរពេទ្យកម្រិតលេខ១ ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងក្របខណ្ឌទូទាំងរាជធានី-ខេត្ត និងលើកទឹកចិត្តអោយគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់បន្តរក្សានូវគុណតំលៃនិងកេរិ៍ឈ្មោះរបស់យើង អោយកាន់តែល្អជានិរន្ត។ បន្ថែមលើនោះលោកបានផ្តល់នូវអនុសាសន៍ណែនាំលើកិច្ចការដែលបន្តអនុវត្តអោយទទួលជោគជ័យបន្ថែមទៀតដូចខាងក្រោម៖

*១៖-បន្តពង្រឹងមុខងារ និងសមត្ថភាពមណ្ឌលសុខភាពឱ្យកាន់តែរឹងមាំ ក្នុងការផ្តល់សេវាអប់រំសុខភាព សេវាបង្ការជំងឺ និងសេវាព្យាបាលដែលមានគុណភា ពនិងសុវត្ថិភាព ដើម្បីប្រជាជនមូលដ្ឋានទទួលបានសេវាថែទាំសុខភាព ស្របតាមលក្ខខណ្ឌបច្ចេកទេសព្រមទាំងរក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រជាជ នមូលដ្ឋាន និងជំរុញការចូលរួមរបស់សហគមន៍ក្នុង ការថែរក្សាសុខភាពដែលជាទ្រព្យធនដ៏សំខាន់សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍមូលដ្ឋាន។

*២៖-បន្តពង្រឹងសមត្ថភាពបច្ចេកទេសនៃមន្ទីរពេទ្យបង្អែកស្រុកឱ្យក្លាយជាបង្អែកដ៏រឹងមាំរបស់មណ្ឌលសុខភាព ដូចនេះមន្ទីរពេទ្យស្រុកត្រូវមានសមត្ថភាពបច្ចេកទេសសមស្របតាមនិយាមស្តង់ដាដើម្បីគ្រប់ គ្រងករណីអ្នកជំងឺ ឬជនរងគ្រោះដែលបានបញ្ជូនមកពីមណ្ឌលសុខភាព ជាពិសេសករណីសង្គ្រោះបន្ទាន់។
*៣៖-បង្កើនការយល់ដឹងរបស់ប្រជាជនយុវជន និងកុមារ ក្នុងការបង្ការហានិភ័យនៃជំងឺ ជាពិសេសជំងឺ មិនឆ្លង និងការប្រតិបត្តិការផ្លាស់ប្តូរឥរិយាបថហានិភ័យសុខភាពព្រមទាំងយកចិត្តទុកដាក់ទទួលខុស ត្រូវលើសុខភាពផ្ទាល់ខ្លួន តាមរយៈការអប់រំសុខភាពក្នុងមូលដ្ឋានសុខាភិបាល ការចុះផ្តល់សេវាសុខភាពតាមសហ គមន៍និងតាមយន្តការផ្សព្វផ្សាយដើម្បីបញ្ជូនសារអប់រំសុខភាពដល់ប្រជាជននិងសាធារណ ជន។
*៤៖-ពង្រឹងគុណភាពព័ត៌មាននៃការផ្តល់សេវាទាំងរដ្ឋ និងឯកជន។ការផ្តល់សេវាថែទាំសុខភាពមានប្រ សិទ្ធភាព និងសក្តិសិទ្ធភាពជាធុរកិច្ចស្នូលនៃប្រព័ន្ធសុខាភិបាលដើម្បីសង្គ្រោះអាយុជីវិត និងបង្កើនលទ្ធផលសុខភាពអ្នកជំងឺ ឱ្យកាន់តែប្រសើរឡើង។

*៥៖-ត្រូវបន្តការជំរុញឱ្យមានសេវា២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃ ក្នុងមួយសប្តាហ៍ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិតទូទាំងខេត្តនិងចូលរួមកែលម្អរនូវចំនុចអសកម្មរបស់បុគ្គលិកមួយចំនួនតូចអោយបានប្រសើទាំងអស់គ្នា៕

tnr

Leave a Reply

Your email address will not be published.