ព័ត៌មានជាតិ

ប្រជាពលរដ្ឋអំពាវនាវសប្បុរសជនជួយកសាងស្ពានមួយកន្លែងសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងឃុំចំនួន២ក្នុងស្រុករលាប្អៀរ បានប្រើប្រាស់

ខេត្តកំពង់ឆ្នាំង: ព្រះសង្ឃ អាជ្ញាធរនិងប្រជាពលរដ្ឋរស់នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានសំណូមពរដល់សប្បុរសជនក៏ដូចជាមន្ទីរក្រសួងពាក់ព័ន្ធជួយឧបត្ថម្ភកសាងស្ពានព្រៃក្រាំងដែលជាអត្ថប្រយោជន៍ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាច្រើន ភូមិក្នុង ឃុំជ្រៃបាក់និងឃុំព្រៃខ្មែរ ស្រុករលាបៀរ ។

ព្រះគ្រូចៅអធិការវត្ត មង្គលបញ្ញា ហៅវត្តបឆ្គោល ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ព្រះនាម ស៊ុន យីម មានថេរដីកាថា: ដោយការជួបលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋជាច្រើនភូមិក្នុងឃុំចំនួន២ស្រុករលាប្អៀរ ទើបថ្ងៃនេះបងប្អូនប្រជាពលរដ្ឋមូលមតិគ្នា បើកការដ្ឋានសាងសង់ស្ពាន ទៅតាមលទ្ធភាពជាក់ស្ដែងដែលពួកគាត់មានជាបណ្ដើរៗ ហើយតាមការប្រមាណ តម្លៃរហូតដល់ជិត៣ម៉ឺនដុល្លារ។ ក្នុងនាមព្រះអង្គជាចៅអធិការវត្តបាញ់ឆ្គោលជំនួសឱ្យបងប្អូនពុទ្ធបរិស័ទ សូមអំពាវនាវដល់បងប្អូនសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភជាថវិកាជាសម្ភារៈជួយកសាងស្ពានមួយកន្លែងនេះសម្រាប់ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកកសិផលផងចុះ។

លោក សំ សំណាង មេភូមិបាញ់ឆ្គោល ឃុំជ្រែកបាក់ ស្រុករលា ប្អៀរ បានបញ្ជាក់ថា: គម្រោងសាងសង់ស្ពានមួយកន្លែងនេះមានប្រវែង២០ម៉ែត្រ ទទឹង ៤.១០ម៉ែត្រ កម្ពស់៦ម៉ែត្រ ដែលគ្រោងចំណាយថវិកាអស់ប៉ុន្មានជាង២ម៉ឺនដុល្លារ។ ក្នុងនាមលោកជាអាជ្ញាធរ ជំនួសមុខឲ្យប្រជាពលរដ្ឋសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានសប្បុរសធម៌ ក៏ដូចជាមន្ទីរក្រសួងពាក់ព័ន្ធ មេត្តាជួយឧបត្ថម្ភជាសម្ភារៈដែកស៊ីម៉ង់ដើម្បីឲ្យការកសាងស្ពានមួយកន្លែងនេះបានលឿនឆាប់រហ័ស បានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរព្រោះថាបើតាមលទ្ធភាពដែលបានចាប់ផ្ដើមកសាងនៅពេលនេះមានទឹកប្រាក់១៥០០ដុល្លារប៉ុណ្ណោះ។

តាមការបញ្ជាក់របស់មេភូមិបាញ់ឆ្គោល បានដោយដឹងថា: កាល ដើមឡើយស្ពានមួយកន្លែងនេះជាស្ពានឈើ ហើយបានបាក់រលំកាលអំឡុងខែមករាឆ្នាំ២០២៣ ក្រោយពេលប្រជាពលរដ្ឋប្រមូលផលស្រូវអស់មានទឹកជំនួនធំធ្លាក់ពីលើមកមិនដែលបាក់តែម្ដង ៕

tnr

Leave a Reply

Your email address will not be published.