(កំពង់ឆ្នាំង)៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ធម្មនុញ្ញវិជ្ជា ជីវៈសារព័ត៌មានជាមូលដ្ឋានគ្រឹះ រាំនិងក្រមសីលធម៌វិជ្ជា ជីវៈសារព័ត៌មានលើកកម្ពស់តម្លៃនិងពង្រឹងជំនឿទុកចិត្តមកលើសារព័ត៌មាននៅកម្ពុជា។អ្នកសាបព័ត៌មាននិងក្រុមការងារសាធាណៈមតិ ត្រូវជំរុញការងារគ្រប់គ្រងស ណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន.ទី១-គឺរៀបចំធម្មនុញ្ញវិជ្ជា ជីវៈសារព័ត៌មាន, ទី២-រៀបចំច្បាប់ទម្លាប់, ទី៣-ជំរុញឲ្យមានការចុះបញ្ជីឲ្យបានត្រឹមត្រូវក្នុងប្រតិបត្តិការ, និងទី៤ -អ្នកសារព័ត៌មានកំណត់ឱ្យមានអត្តសញ្ញា ណច្បាស់លា ស់ ដោយត្រូវធ្វើប័ណ្ណសម្គាល់ខ្លួនឱ្យបានត្រឹ មត្រូវ ដែលប័ណ្ណព័ត៌មានទាំងនោះត្រូវចេញដោយក្រសួ ងព័ត៌មាន។
អ្នកសារព័ត៌មានត្រូវយកចិត្តទុកដាក់ពង្រឹងផ្នែកសណ្ដាប់ធ្នាប់សារព័ត៌មាន ដើម្បីជាជំនឿជឿទុកចិត្តរបស់ប្រជាពល រដ្ឋចំពោះព័ត៌មានដែលបានផ្សព្វផ្សាយ ដើម្បីផ្ដល់នូវសន្តិ សុខព័ត៌មាន និងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មានរបស់ប្រជាពលរដ្ឋ ទប់ស្កាត់និងប្រឆាំងនូវព័ត៌មានក្លែងក្លាយ។
ការណែនាំបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបងប្អូនអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា: ក្រសួងព័ត៌មាន មិនមែនគ្រាន់តែជាក្រសួងប្រមូល និងផ្សព្វផ្សាយព័ ត៌មាននោះទេ ហើយមន្ទីរព័ត៌មានក៏មិនមែនត្រឹមតែទៅយកព័ត៌មាន ហើយផ្សាយព័ត៌មាននោះដែរ ប៉ុន្តែត្រូវតែចេះគិតពីយុទ្ធសាស្រ្តនិងគោលនយោបាយព័ត៌មានសម្រាប់ប្រទេសជាតិ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា: តួនាទីរបស់មន្ទីរព័ត៌មាន គឺជាគណៈបញ្ជាការបស់គណៈអភិ បាលខេត្ត រាជធានី ហើយកិច្ចការងារសាធារណមតិ និងកិច្ចការងារព័ត៌មាន គឺពឹងផ្អែកលើមន្ត្រីនៃមន្ទីរព័ត៌មាន ដែលប្រការនេះហើយទាមទារឱ្យមានការពង្រឹងសមត្ថភាព ចំណេះជំនាញឱ្យបានកាន់រឹងមាំបន្ថែមទៀត ហើយខិតខំកែច្នៃទៅលើអ្វីដែលមានដើម្បីបង្កើននូវប្រសិទ្ធិភាពការងារព័ត៌មាន។
រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា: ការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងបរិបទបច្ចុប្បន្នសម័យ ឌីជីថល សំខាន់គឺត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ ទើបអាចគ្រប់គ្រងព័ត៌មានបាន។ដូច្នេះហើយទើបក្រសួងព័ត៌មាននៅក្នុងអាណត្តិទី៧នេះ បានដាក់ចុះនូវចក្ខុវិស័យត្រូវ តែជាស្ថាប័នទំនាក់ទនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលត្រូវតែបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុ ណភាព និងប្រសិទ្ធិភាព។
ជាមួយគ្នានេះ ក្រសួងបានដាក់ចុះការពង្រឹងសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាន បានផ្តោតសំខាន់លើការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋព័ត៌មានដែលមានគុណភាព និងសុវត្ថិភាពសារព័ត៌មាន ដែលសំដៅលើព័ត៌មាន ដែលបង្កើតឡើងបញ្ចេញផ្សព្វផ្សាយគឺជាព័ត៌មាន មានភាពត្រឹមត្រូវពិតប្រាកដមិនបំពុល។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានបញ្ជាក់ពីការបន្តស្វែងរកការគាំទ្រពីគណៈអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីជំរុញដល់មន្ទីរ អង្គភាពជំនាញ សហការជាមួយមន្ទីរព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការ និងសមិទ្ធផលក្នុងខេត្តឱ្យបានទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្ត និងជំរុញឱ្យមានកិច្ចសហការកាន់តែខ្លាំងឡើងថែមទៀតរវាងអាជ្ញាធរមានសមត្ថកិច្ចដែលជាប្រភពព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានព្រោះអាជ្ញាធរ និងអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាន។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង អនុវត្តន៍បានទោះបីជួបការលំបាកខ្វះខាតក្តី តែបានប្រឹងប្រែងរួមគ្នាជំនះបំពេញការងារសម្រេចជូនជាតិ និងខេត្តរបស់ខ្លួន ដែលបង្ហាញពីការលះបង់គ្រប់បែ បយ៉ាងដើម្បីវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងខេត្តឱ្យមានការរីកចម្រើន។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តមន្ត្រីទាំងអស់តាមរយៈការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង និងផ្តល់បណ្ណសរសើរដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងទាំងអស់។
បើតាមប្រធានមន្ទីរព័ត៌មានស្តីទីខេត្តកំពង់ឆ្នាំងបានធ្វើរបាយការណ៍ជម្រាបជូនពីវឌ្ឍនភាពការងារដែលថ្នាក់ដឹកនាំ មន្រ្តីរាជការខេត្តសម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លង មក និងលើកទឹសដៅផែនការសកម្មភាពការងារ ពិសេសបន្តគ្រប់គ្រងតាមដានព័ត៌មានក្លែងក្លាយ និងធ្វើការឆ្លើយ តបដើម្បីបន្សាព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា។ បន្តគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងសោទស្សន៍ក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។
សម្រាប់លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងថា: ការងារព័ត៌មាន គឺមានសារៈសំខាន់ណាស់ ក្នុងជីវិតប្រចាំថ្ងៃរបស់យើង គឺមិនអាចខ្វះព័ត៌មានបាននោះទេ។ ដូច្នេះហើយមន្ទីរព័ត័មាន គឺមានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានពិតដល់សាធារណជនទូទៅ ដោយត្រូវចេះជ្រើសរើសយកព័ត៌មានណាមកសរសេរឱ្យមានភាពទាក់ទាញ ហើយព្រឹត្តការណ៍ ដែលកើតឡើងនោះគួរដាក់ផ្សាយឬអត់ តើផ្តល់ផលប្រយោជន៍អ្វីខ្លះដល់អ្នកអាន និងសង្គម ហើយអ្នកសារព័ត៌មាន ក៏មានតួនាទីក្នុងការ ចូលរួមថែរក្សាស្ថេរភាពសង្គម និងប្រឆាំងព័ត៌មានក្លែងក្លាយ៕