(កំពង់ឆ្នាំង)៖លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធ ជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា មន្ត្រីរាជការធ្វើការនៅក្នុងមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាគ្រប់ខេត្ត ដែលជាអ្នកផ្ដល់សេវាជូនអតីតយុទ្ធជនជូននិវត្តជន ជនមានពិការ ភាពនិងប្រជាពលរដ្ឋត្រូវបង្កើតផេកហ្វេសប៊ុក (facebook) ផ្លូវការរបស់ខ្លួនដើ ម្បីងាយស្រួលដល់ប្រជាពលរដ្ឋមានទំនាក់ ទំនងសួរនាំក្នុ ងការផ្ដល់សេវាឆាប់រហ័សជូនពួកគាត់នៅគ្រប់មូលដ្ឋាន។
លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជំនួយសង្គមរបស់មន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនយុវនីតិសម្បទាខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។ ពិធីនេះដែរ បានធ្វើឡើងនៅក្នុងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តលោក ស៊ុន សុវណ្ណារិទ្ធិ អ ភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងលោកអភិបាល ក្រុង- ស្រុក និងមន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្តសរុបចំនួន ១១០នាក់។
លោក រដ្ឋមន្ត្រីបានបន្តថា: មន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន ជាអ្នកផ្ដល់សេវា ត្រូវតែយកចិត្តទុកដាក់ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងសហគមន៍តាមបណ្ដាមូលដ្ឋានជាប្រចាំផងដែរ ដើម្បីក្តាប់បានអំពីការលំបាកនឹងតម្រូវការចាំបាច់សម្រាប់ការជួយដោះ ស្រាយជូនពួកគាត់បានទាន់ពេលវេលា។ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាកំពុងដំណើរ ការកសាងមណ្ឌលសំចត២កន្លែង ដោយមួយកន្លែងនៅក្នុងរខេត្តបាត់ដំបង ដើម្បីគិតគូរដល់ជនអនាថា អ្នកសុំទាននៅក្នុងប្រទេសដែលនេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋា ភិបាលយើង។
នៅក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រីបានផ្ដាំផ្ញើដល់មន្ត្រីរាជការក្នុងមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ត្រូវយកចិត្តទុកដាក់សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អគិតគូរសុខទុក្ខ និងតម្រូវការរបស់មន្ត្រីចុះធ្វើការតាមមូលដ្ឋាន គឺបើប្រើគោត្រូវអោយស្មៅស៊ី។នៅបំណាច់ឆ្នាំត្រូវយកចិត្តទុកដាក់លើកសរសើរនិងជូនរង្វាន់ដល់ម ន្ត្រីដែលអនុវត្តការងារបានល្អ និងក៏ត្រូវតែអនុវត្តវិន័យចំ ពោះមន្ត្រីដែលអសកម្មក្នុងការបំពេញការងារផងដែរ។
នៅក្នុងកម្មវិធីនេះដែរលោករដ្ឋមន្ត្រីគណៈប្រតិភូអមដំណើរ និងភ្ញៀវចូលរួមបានអញ្ជើញចុះពិនិត្យមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មនិងកាយសម្បទាខេត្តកំពង់ឆ្នាំងនិងបានសួរសុខទុក្ខ ដល់ជនមានពិការភាព នៅក្នុងមជ្ឈមណ្ឌល ក្នុងនោះលោករដ្ឋមន្ត្រី និងលោកស្រី ជា ផល្គុន ជាភរិយា ក៏បានចែកអំណោយជូនដល់ជនមានពិការភាពកំពុងស្ដារលទ្ធភាពពលកម្ម និងកាយសម្បទានៅ ក្នុងមណ្ឌលចំនួន២៥នាក់ដែលក្នុងម្នាក់ៗទទួលបានអង្ករមួយបាវ ៣០គី ឡូ,ទឹកត្រី១យួរ,ទឹកស៉ីអ៉ីវ១យួរ,ត្រីខ១យួរ,ប៊ីចេង១កញ្ចប់, អំបិល១កញ្ចប់,ប្រេងកូឡា៣ដប និងថវិកា៥ម៉ឺនរៀល ចំណែកជនមានពិការភាពជាកុមារទទួលបានថ្នាំវីតាមីនក្នុងម្នាក់ៗ១ដុំផងដែរ។
បន្ទាប់មកលោករដ្ឋមន្ត្រី និងលោកស្រីជាភរិយានិងប្រតិភូក៏បានអញ្ជើញចុះពិនិត្យមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំ ង ដែលមានកុមារកំព្រាសរុបចំនួន៣០នាក់ ក្នុងនោះ១២នាក់កំពុងរៀននៅភ្នំពេញ និង១៨នាក់កំពុងស្នាក់នៅរៀនសូត្រ នៅក្នុងមណ្ឌលកុមារកំព្រាខេត្ត។លោករដ្ឋមន្ត្រីក៏បានចុះពិនិត្យ មើលបន្ទប់ស្នាក់នៅរបស់ក្មួយៗកុមារកំព្រា ពិនិត្យមើលការហូបចុករបស់ក្មួយៗកុមារកំព្រានៅក្នុងមណ្ឌលផងដែរ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីនិងលោកស្រីជាភរិយា ក៏បា នផ្ដល់អំណោយជូនមណ្ឌលកុមារកំព្រារួមមានអង្ករ២០បាវ,ទឹកត្រី និងទឹកស៊ីអ៊ីវ២០យួរ,ថ្នាំវីតាមីន រួមនិងថវិកាមួយ ចំនួនឧបត្ថម្ភដល់កុមារកំព្រាសម្រាប់ដោះស្រាយទៅតាមតម្រូវការចាំបាច់៕