ព័ត៌មានជាតិ

បិតសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន

(កំពង់ឆ្នាំង)៖លោកបណ្ឌិតសុភាចារ្យអ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងអស់លោក-លោកស្រីប្រតិភូអមដំណើរ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត លោក ស៊ុវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ ឆ្នាំង នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលមានអ្នកចូលរួមមកពីគ្រប់មូលដ្ឋាននិងគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងខេត្តសរុបចំនួន១៦២នាក់។

នៅក្នុងឱកាសនេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឡើងរាយការណ៍សង្ខេបជូនគណៈអធិបតី អំពីដំណើរការនិងលទ្ធផលនៃអង្គសន្និបាតដែលក្រុមការ ងារបានគោរពដាក់ជូនមានប្រធានបទចំនួន៦មានក្រុមដឹកនាំពិភាក្សាចំនួន៦ក្រុម ដែលមានគ្រប់សមាសភាព មន្ទីរអង្គភាព និងក្រុង- ស្រុកពាក់ព័ន្ធលើប្រធានបទនីមួយៗ ដើម្បីរកឲ្យឃើញបញ្ហាប្រឈមនិងដំណោះស្រាយរយៈពេល១ថ្ងៃកន្លះរួចមកហើយ និងបានប្រព្រឹត្តទៅដូចខាងក្រោម។

អង្គសន្និបាតនេះ រដ្ឋបាលខេត្តបានអញ្ជើញសមាសភាពថ្នាក់ដឹកនាំសំខាន់ៗរួមមាន៖ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូង ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងក ម្លាំងឈរជើងក្នុងភូមិសាស្ត្រខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព មន្ត្រីរាជការចំណុះសាលាខេត្ត ប្រធានក្រុមប្រឹក្សាអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំ- សង្កាត់ ស្មៀនឃុំ-ចៅសង្កាត់និងអង្គការមិនមែនរដ្ឋាភិបាលក្នុងខេត្តសរុបចំនួន៦១២ នាក់។

អង្គសន្និបាតក៏បានផ្សព្វផ្សាយខ្លឹមសារ ១-របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។ ២- របាយការណ៍លទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ- សង្កាត់ មានសមត្ថភាពឆ្នាំ២០២៤ និងលើកទឹកដៅឆ្នាំ២០២៥ ក្នុងនោះដែរ សមាជិកសមាជិកានៃអង្គសន្និបាតបានឯកភាពលើរបាយការណ៍លទ្ធផលនិងទិសដៅការងារសំខាន់ៗដែលអង្គសន្និបាតបានលើកឡើងនិងបានធ្វើការងារវាយតម្លៃប្រកប ដោយក្តីមោទនភាពខ្ពស់ចំពោះសមិទ្ធ ផលរីកចម្រើនថ្មីៗដែលខេត្តកំពង់ឆ្នាំង ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលបានក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ ពិសេសរក្សាបាន សុខសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាយការពង្រឹងលទ្ធិប្រជាធិបតេយ្យការគោ រពសិទ្ធិមនុស្សក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងក្រោមការដឹកនាំដោយផ្ទាល់ប្រក បដោយភាពឈ្លាសវៃរបស់លោក អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។

សមិទ្ធផលដែលរដ្ឋបាលខេត្តបានពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងដែនដីរបស់រដ្ឋបាលគ្រប់ថ្នាក់ដោយផ្ដោតទៅ លើការអនុវត្តច្បាប់ម្ចាស់ការថែរក្សាសន្តិសុខ សណ្ដាប់ ធ្នាប់សោភ័ណភាព និងការអភិវឌ្ឍ ដែលមាននិរន្តរភាព និងគ្រប់ជ្រុងជ្រោយតាមរយៈយន្តការ ក្រុមប្រឹក្សា គណៈអភិបា ល គណៈបញ្ជាការឯកភាពរដ្ឋបាលនិងគណៈកម្មា ធិការនានា ស្របតាមនីតិវិធី។នឹងបានពង្រឹងការផ្ដល់សេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោល ការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ពិសេសពង្រឹងការផ្ដល់សេវាតាមច្រកចេញចូលតែមួយ និងបានពង្រឹងការអនុវត្តតួនាទីភារកិច្ចនិងការទទួលខុស ត្រូវទាំងក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត ក្រុមប្រឹក្សានិងគណៈអភិបាលក្រុង-ស្រុក-ឃុំសង្កាត់ ស្របតាមច្បាប់កំណត់។

បានយកចិត្តទុកដាក់គ្រប់គ្រងនិងបណ្ដុះបណ្ដាលធន ធានមនុស្ស បានជំរុញការអនុវត្តគោលនយោបាយវិមជ្ជការ និងសហវិមជ្ឈការ និងកម្មវិធីជាតិ អនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងបានជំរុញអនុវត្តមុខងារដែលបានផ្ទេរពីថ្នាក់ជាតិ និងបានពង្រឹងវិធានការគ្រប់គ្រងគ្រោះមហន្តរាយនិងដោះស្រាយបញ្ហាបានទាន់ ពេលវេលាជូនប្រជាជនរងគ្រោះនិងប្រជាជនងាយរង គ្រោះផងដែរ។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង អោយដឹងថា លោកបណ្ឌិតមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយបានចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងនាឱកាសដ៏ថ្លៃថ្លានេះ។ពិធីសន្និ បាតបានប្រព្រឹត្តទៅរយៈពេល១ថ្ងៃកន្លះ និងបានដំណើរ ការទៅដោយរលូនស្របទៅតាមរបៀបវារៈ និងកម្មវិធីដែលបានគ្រោងទុកដោយមានសមាសភាពចូលរួមមកពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងរដ្ឋបាលខេត្តកំពង់ឆ្នាំង ពិធីសន្និបាតនេះ ជារបៀបវារៈការងារមួយដ៏សំខាន់និងតែងតែបានរៀបចំឡើងជារៀងរាល់ឆ្នាំ ស្របតាមគោល ការណ៍ណែនាំដែលបានកំណត់ដើម្បីរដ្ឋបាលខេត្តធ្វើការពិនិត្យនិងវាយតម្លៃអំពីសមិទ្ធផលការងារដែលសម្រេចបាននៅក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះព្រមទាំងពិនិត្យមើលនៅចំណុចខ្លាំងចំណុចខ្សោយ បញ្ហាប្រឈម នឹងកាលានុវត្តភាព ដើម្បីរីករកមធ្យោបាយឬដំណោះ ស្រាយឲ្យបានសមស្រប រួមជាមួយនឹងការដាក់ចេញទៅការងារសម្រាប់ឆ្នាំ២០២៥ប្រកបដោយភាពម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយដែលអាចឆ្លើយតបនិងតម្រូវការចាំបាច់នៅក្នុងខេត្ត។

លោកបណ្ឌិតសភាចារ្យ បានថ្លែងបញ្ជាក់ឲ្យដឹងទៀតថា ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនលោកបណ្ឌិតផ្ទាល់លោកបណ្ឌិតសូមសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់អស់លោក- លោកស្រីដែលជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៅខេត្តកំពង់ឆ្នាំងដែលបានយកអស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់និងសម្រេចបាននិងសមិទ្ធផលនានាជាច្រើនដែលមានកត់ត្រានៅក្នុងរបាយ ការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។

សមិទ្ធផលដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងខិតខំសម្រេចបាននេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយក្រសួងស្ថាប័ន និងរាជរដ្ឋាភិបាលនៅក្នុងការគ្រប់គ្រងនិងដឹកនាំប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យស្របតាមកម្មវិធីនយោបាយនិងយុទ្ធសា ស្ត្របច្ចការដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងការធានាបានយ៉ាងល្អប្រសើ និងសុខសន្តិភាព ស្ថេរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងដំណើរ ការជាប្រក្រតីភាពនូវសកម្មភាពសេដ្ឋកិច្ចសង្គមនយោបា យ ពាណិជ្ជកម្មនិងទំនាក់ទំនងការបរទេសយ៉ាងរស់រវើកនិងកាន់តែសកម្មថែមទៀត។

លោកបណ្ឌិតសភាចារ្យ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថេរភាពនយោបា យសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានរឹងមាំ។ជាពិសេសត្រូវរួមគ្នាទប់ស្កាត់និងតស៊ូប្រឆាំងដាច់ ខាតរាល់សកម្មភាពពីខាងក្រៅដែលប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងបង្ករអស្ថេរភាពក្នុងសង្គមក្នុងចេតនាបំផ្លាញសន្តិភាព ស្ថេរភាពសង្គមនិងបង្អាក់ដំណើរការនៃការរីកចម្រើន លូតលាស់របស់ប្រទេសជាតិយើង។

ត្រូវបង្ការទប់ស្កាត់និងបង្ក្រាបឲ្យខានតែបាននូវរាល់សកម្មភាពឬទង្វើដែលប៉ុនប៉ងធ្វើឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាមមានចរាចលវឹកវរក្នុងសង្គមដែលរៀបចំដោយក្រុមប្រឆាំងខុសច្បាប់មួយចំនួនតូចតាមគ្រប់មធ្យោបាយនិងគ្រប់រូបភាពរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់តាមដា នស្រាវជ្រាវនិងទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវរាល់ទង្វើមិនស្របច្បាប់ចលនាឧទ្ទាមនិងបដិវត្តន៍ពណ៌នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរ ដ្ឋគ្រប់មជ្ឈដ្ឋាននៅតាមវេទិកាសាធា រណៈឬមធ្យោបាយផ្សេងទៀតឲ្យជៀស វាងការចូលរួមក្នុងសកម្មភាពទាំ ងឡាយណាដែលខុស ច្បាប់និងប៉ះពាល់ដល់សន្តិភាពនិងស្ថេរភាពសណ្ដាប់ ធ្នាប់សាធារណៈនិងសង្គមជាតិ និងត្រូវបន្តជំរុញលើក កម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សការការពារនិងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជាមួយនឹងការពង្រឹងនីតិរដ្ឋ និងការគោរពច្បាប់ឲ្យបានម៉ឺងម៉ាត់ដើម្បីលើកកំពស់យុត្តិធម៌ និងសីលធម៌សង្គមប្រកបដោយប្រសិទ្ធភាព៕

tnr

Leave a Reply

Your email address will not be published.