លោក សុខ វាសនា ជាប្រធានក្លឹបបាល់ទាត់ ឥន្ទ្រីដូនព្រីង ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងជាតំណាងឲ្យសហគមន៍តារាងបាល់ទាត់ក្លឹបឥន្ទ្រីដូនព្រីង(ដំណាក់ព្រីង) សូមគោរពស្នើសុំដល់អាជ្ញាធរ សប្បុរសជន ទាំងក្នុងប្រទេសនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភក្លឹបបាល់ទាត់របស់យើងខ្ញុំ ដូចជាសម្លៀកបំពាក់កីឡា សម្ភារៈហ្វឹកហាត់កីឡា និងសម្ភារៈផ្សេង។សម្រាប់ទ្រទ្រង់នៅដល់វិស័យកីឡាបាល់ទាត់របស់យើងខ្ញុំ ដែលបង្កើតឡើងសម្រាប់ក្រុមយុវជនយើងឱ្យងាកមកចាប់អារម្មណ៍ក្នុងវិស័យកីឡា ដើម្បីចៀសផុតនូវអំពើអបាយាមុខផ្សេងៗ។អាស្រ័យដូចបានគោរពស្នើ សុំខាងលើនេះ សូមអស់លោក-លោកស្រីដែលស្នេហាវិស័យកីឡា មេត្តាជួយឧបត្ថម្ភទៅតាមទឹកចិត្តជ្រះថ្លារបស់អស់ លោក-លោកស្រី ដោយក្តីអនុគ្រោះ។សូមអរព្រះគុណ និងអរគុណទុកជាមុន
ព័ត៌មានជាតិ
បិតសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន
(កំពង់ឆ្នាំង)៖លោកបណ្ឌិតសុភាចារ្យអ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងអស់លោក-លោកស្រីប្រតិភូអមដំណើរ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត លោក ស៊ុវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ ឆ្នាំង នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលមានអ្នកចូលរួមមកពីគ្រប់មូលដ្ឋាននិងគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងខេត្តសរុបចំនួន១៦២នាក់។ នៅក្នុងឱកាសនេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឡើងរាយការណ៍សង្ខេបជូនគណៈអធិបតី អំពីដំណើរការនិងលទ្ធផលនៃអង្គសន្និបាតដែលក្រុមការ ងារបានគោរពដាក់ជូនមានប្រធានបទចំនួន៦មានក្រុមដឹកនាំពិភាក្សាចំនួន៦ក្រុម ដែលមានគ្រប់សមាសភាព មន្ទីរអង្គភាព និងក្រុង- ស្រុកពាក់ព័ន្ធលើប្រធានបទនីមួយៗ ដើម្បីរកឲ្យឃើញបញ្ហាប្រឈមនិងដំណោះស្រាយរយៈពេល១ថ្ងៃកន្លះរួចមកហើយ និងបានប្រព្រឹត្តទៅដូចខាងក្រោម។ អង្គសន្និបាតនេះ រដ្ឋបាលខេត្តបានអញ្ជើញសមាសភាពថ្នាក់ដឹកនាំសំខាន់ៗរួមមាន៖ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូង ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងក ម្លាំងឈរជើងក្នុងភូមិសាស្ត្រខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព មន្ត្រីរាជការចំណុះសាលាខេត្ត ប្រធានក្រុមប្រឹក្សាអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំ- […]
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងការប្រកាសសាខាមូលនិធិជាតិជំនួយសង្គម ក្នុងខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធ ជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា មន្ត្រីរាជការធ្វើការនៅក្នុងមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាគ្រប់ខេត្ត ដែលជាអ្នកផ្ដល់សេវាជូនអតីតយុទ្ធជនជូននិវត្តជន ជនមានពិការ ភាពនិងប្រជាពលរដ្ឋត្រូវបង្កើតផេកហ្វេសប៊ុក (facebook) ផ្លូវការរបស់ខ្លួនដើ ម្បីងាយស្រួលដល់ប្រជាពលរដ្ឋមានទំនាក់ ទំនងសួរនាំក្នុ ងការផ្ដល់សេវាឆាប់រហ័សជូនពួកគាត់នៅគ្រប់មូលដ្ឋាន។ លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជំនួយសង្គមរបស់មន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនយុវនីតិសម្បទាខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។ ពិធីនេះដែរ បានធ្វើឡើងនៅក្នុងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តលោក ស៊ុន សុវណ្ណារិទ្ធិ អ ភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងលោកអភិបាល ក្រុង- ស្រុក និងមន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្តសរុបចំនួន ១១០នាក់។ លោក រដ្ឋមន្ត្រីបានបន្តថា: មន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន ជាអ្នកផ្ដល់សេវា ត្រូវតែយកចិត្តទុកដាក់ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងសហគមន៍តាមបណ្ដាមូលដ្ឋានជាប្រចាំផងដែរ ដើម្បីក្តាប់បានអំពីការលំបាកនឹងតម្រូវការចាំបាច់សម្រាប់ការជួយដោះ ស្រាយជូនពួកគាត់បានទាន់ពេលវេលា។ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាកំពុងដំណើរ ការកសាងមណ្ឌលសំចត២កន្លែង ដោយមួយកន្លែងនៅក្នុងរខេត្តបាត់ដំបង ដើម្បីគិតគូរដល់ជនអនាថា អ្នកសុំទាននៅក្នុងប្រទេសដែលនេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋា ភិបាលយើង។ នៅក្នុងឱកាសនេះដែរ […]
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបសំណេះសំណាលនិងជំរុញដល់អ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងរួមគ្នាទប់ស្កាត់និងប្រឆាំងនូវរាល់ព័ត៌មានក្លែងក្លាយឲ្យបានទាន់ពេលវេលា
(កំពង់ឆ្នាំង)៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ធម្មនុញ្ញវិជ្ជា ជីវៈសារព័ត៌មានជាមូលដ្ឋានគ្រឹះ រាំនិងក្រមសីលធម៌វិជ្ជា ជីវៈសារព័ត៌មានលើកកម្ពស់តម្លៃនិងពង្រឹងជំនឿទុកចិត្តមកលើសារព័ត៌មាននៅកម្ពុជា។អ្នកសាបព័ត៌មាននិងក្រុមការងារសាធាណៈមតិ ត្រូវជំរុញការងារគ្រប់គ្រងស ណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន.ទី១-គឺរៀបចំធម្មនុញ្ញវិជ្ជា ជីវៈសារព័ត៌មាន, ទី២-រៀបចំច្បាប់ទម្លាប់, ទី៣-ជំរុញឲ្យមានការចុះបញ្ជីឲ្យបានត្រឹមត្រូវក្នុងប្រតិបត្តិការ, និងទី៤ -អ្នកសារព័ត៌មានកំណត់ឱ្យមានអត្តសញ្ញា ណច្បាស់លា ស់ ដោយត្រូវធ្វើប័ណ្ណសម្គាល់ខ្លួនឱ្យបានត្រឹ មត្រូវ ដែលប័ណ្ណព័ត៌មានទាំងនោះត្រូវចេញដោយក្រសួ ងព័ត៌មាន។ អ្នកសារព័ត៌មានត្រូវយកចិត្តទុកដាក់ពង្រឹងផ្នែកសណ្ដាប់ធ្នាប់សារព័ត៌មាន ដើម្បីជាជំនឿជឿទុកចិត្តរបស់ប្រជាពល រដ្ឋចំពោះព័ត៌មានដែលបានផ្សព្វផ្សាយ ដើម្បីផ្ដល់នូវសន្តិ សុខព័ត៌មាន និងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មានរបស់ប្រជាពលរដ្ឋ ទប់ស្កាត់និងប្រឆាំងនូវព័ត៌មានក្លែងក្លាយ។ ការណែនាំបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបងប្អូនអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា: ក្រសួងព័ត៌មាន មិនមែនគ្រាន់តែជាក្រសួងប្រមូល និងផ្សព្វផ្សាយព័ ត៌មាននោះទេ ហើយមន្ទីរព័ត៌មានក៏មិនមែនត្រឹមតែទៅយកព័ត៌មាន ហើយផ្សាយព័ត៌មាននោះដែរ ប៉ុន្តែត្រូវតែចេះគិតពីយុទ្ធសាស្រ្តនិងគោលនយោបាយព័ត៌មានសម្រាប់ប្រទេសជាតិ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី […]
រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាបុណ្យជ័យជំនះ៧មករា ១៩៧៩-៧មករា២០២៥
(កំពង់ឆ្នាំង)៖រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាបុណ្យជ័យជម្នះ៧មករា១៩៧៩- ៧មករា ២០២៥ ជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវបានរម្លឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃអស់ជាង៣លាននាក់។ ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍ទិវាបុណ្យជ័យជំនះ ៧មករា ១៩៧៩-៧មករា ២០២៥ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីព្រឹកមិញនេះផងដែរ គឺបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងក្រុមការងារ។លោកប្រធានក្រុមប្រឹក្សាខេត្ត លោក-លោកស្រីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកអភិបាល អភិបាលរងខេត្ត លោកអភិបាល អភិបាលរង-ក្រុង-ស្រុក មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោ កគ្រូអ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួនជា ង៩ពាន់នាក់។ នៅក្នុងពិធីខាងលើនេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានឡើងមានប្រសាស ន៍ឲ្យដឹងថា រយៈពេល៤៦ឆ្នាំនេះ ផ្តើមចេញពីជ័យជម្នះ៧ មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោកទាំងមូលនឹកស្មា នមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រ ល័យពូជសាសន៍ ពីសង្រ្គាមស៊ីវិល […]
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៨ខែមករា ឆ្នាំ ២០២៥ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។ ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់លោកប្រធាននិងអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង-ស្រុក លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត លោកអភិបាលរង ខេត្តកំពង់ឆ្នាំង ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុកទាំង៨ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធក្នុងខេត្តចូលរួមផងដែរ។ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងពិធីនេះបានអានរបាយការណ៍សង្ខេបអំពីលទ្ធផលរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលសម្រេចបានអំពីចំណុចខ្លាំងនិងចំណុច ខ្សោយព្រមទាំងបញ្ហាប្រឈមមួយចំនួន នៅក្នុងឆ្នាំ២០២ ៤កន្លងទៅ និងលើកទិសដៅអនុវត្តបន្តនៅក្នុងឆ្នាំ២០២៥ ស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិ បាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ចំណុចសំខាន់ៗនៃការពិភាក្សាក្នុងកិច្ចប្រជុំនេះលោកបណ្ឌិតសុភាចារ្យ លោកអភិបាលខេត្ត អភិបាលរងខេត្តលោកប្រធានក្រុមការងារចុះមូលដ្ឋានក្រុង-ស្រុកទាំង៨ បានពិភាក្សាគ្នាផ្ដោតលើការគ្រប់គ្រងការពារដីតំបន់៣ ដីគម្របព្រៃឈើឆ្នាំ២០០២ ដីបរិស្ថាន ដីតំបន់អភិរក្ស ដីព្រៃ លិចទឹកជុំវិញបឹងទន្លេសាបការវាស់វែងដីធ្លីផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។ជំរុញនិងពង្រឹងការអនុវត្តគោលនយោ បាយភូមិឃុំមានសុវត្ថិភាពគ្មានក្មេងទំនើង គ្មានគ្រឿង ញៀន គ្មានល្បែងស៊ីសង គ្មានអំពើហិង្សា គ្មានចោរកម្មឆក់ប្លន់ គ្មានគ្រោះថ្នាក់ចរាចរណ៍។ដោយរួមគ្នាដោះស្រា […]
ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងអំពាវនាវដល់ប្រជាពលរដ្ឋដែលមកទិញត្រីធ្វើប្រហុក,ផ្អក, ត្រីឆ្អើរ,ឬទឹក ត្រី សម្រាប់យកទៅទុកផ្គត់ផ្គង់គ្រួសារក្នុងរដូវត្រីចុះនេះ
(កំពង់ឆ្នាំង)៖ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ គឺត្រីចាប់ផ្ដើមបម្លាស់ទីចេញពីបឹងទន្លេសាប បឹងបួរស្ទឹង និងព្រែកនានា ចូល ទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ ដែលជាការអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន។ហេតុនេះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដែលមានបំណងចង់មកទិញត្រីយកទៅធ្វើប្រហុក,ផ្អក,ត្រីឆ្អើរ, ទឹកត្រី,ដើម្បីទុកផ្គត់ផ្គង់ក្នុងគ្រួ សារនិងតុសម្រាប់ការទទួលទានមានរយៈពេលយូរ សូមអញ្ជើញរួសរាន់មកទិញត្រីនៅជួរមាត់ទន្លេ និងនៅតាមបណ្ដាភូមិសាស្ត្រផ្សេងៗក្នុងខេត្ត ឬក៏នៅជើងកំពង់ឆ្នុកទ្រូ ក្នុងស្រុកបរិបូរណ៍ ជាដើម។ ក្នុងនោះដែរ ខណ្ឌរដ្ឋបាលជលផលសំណូមពរដល់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយសម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរស្នាក់នៅនិងដឹកជញ្ជូនផលិតផលត្រីឱ្យបានសមស្របទៅតាមជាក់ស្ដែង។ ប្រជាពលរដ្ឋនៅក្នុងភូមិឆ្នុកទ្រូ ដែលមានមុខរបរនេសាទត្រី និងជាអ្នកទិញត្រីលក់ បានប្រាប់ឲ្យដឹងថា: ត្រីឆ្នាំនេះចាប់ផ្ដើមចុះយ៉ាងគំហុកចាប់ពីខ្នើតទី១ ដែលខុសពីឆ្នាំមុនៗ។កាលពីឆ្នាំមុនៗក្នុងខ្នើតទី១ ត្រីមិនសូវចុះច្រើននោះទេ រហូតដល់ខ្នើតទី២ និងខ្នើតទី ៣ ទើបត្រីសម្រុកចុះខ្លាំង។ដោយឡែកក្នុងឆ្នាំនេះត្រីគ្រប់ប្រភេទចាប់ផ្ដើមត្រូវតាំងពីថ្ងៃ៦កើត នៃខ្នើតទី១ ទៅហើយ។រីឯតម្លៃត្រីដែលត្រូវខ្លាំងក្នុងថ្ងៃទី១និងទី ២ក្នុងខ្នើតទី១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះដែរ ត្រីគ្រប់ប្រភេទមានតម្លៃដូចខាងក្រោម។ ប្រភេទត្រីឆ្កោក ត្រីមួយក្បាលមានទម្ងន់ចាប់ពី ១គីឡូកន្លះឡើងទៅ ក្នុងមួយគីឡូ តម្លៃ១៥,០០០រៀល,(មុនត្រីត្រូវតម្លៃ២៥,០០០ រៀលក្នុងមួយគីឡូ),ត្រីឆ្កោ កមួយក្បាលទម្ងន់១គីឡូ តម្លៃ១០,០០០រៀល,ត្រីឆ្កោ កទម្ងន់ ០.៨គីឡូ មួយក្បាលតម្លៃ៨,០០០រៀល,ត្រីឆ្កោកទម្ងន់០.៥គីឡូ តម្លៃ៦,០០០រៀល។ត្រីច្រកែងទំហំ៣ក្បាល១គីឡូ តម្លៃក្នុង១គីឡូ ៥,០០០រៀល, ត្រីរៀលប្រភេទត្រីឆ្អើរ តម្លៃមួយគីឡូ២,០០០រៀល,ត្រីចម្រុះប្រភេទ(ឆាកា) […]
លោកព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង និងលោកស្នងការនគរបាលខេត្ត ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកបរិបូណ៌និងអញ្ជើញចូលរួមក្នុងពិធីបុណ្យសព
(កំពង់ឆ្នាំង)៖លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ ទោ តេង ចាន់ណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះទៅពិនិត្យទីតាំ ងកន្លែងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលមានរថយន្ត៤គ្រឿង និងម៉ូតូមួយគ្រឿងបុកគ្នាកណ្ដាលផ្លូវជាតិលេខ៥ បណ្ដាលឱ្យមានមនុស្សស្លាប់៣នាក់ និងរងរបួសធ្ងន់និងស្រាល២នាក់។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចភូមិអូររំចេក ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ លោកវីរៈសេនីយ៍ឯក លី ណា នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា: បន្ទាប់ពីលោកព្រះរាជអាជ្ញា និងលោកស្នងការបានចុះពិនិត្យទីតាំងកើតហេតុខាងលើនេះរួចហើយនោះ លោកទាំងពីរក៏បានអញ្ជើញទៅចូលរួមនៅក្នុងពិធីបុណ្យសពជន រងគ្រោះទាំង៣នាក់ ដើម្បីចូលរួមរំលែកនូវមរណៈទុក្ខដ៏សែនក្រៀមក្រំរបស់ក្រុមគ្រួសារនៃសព។ក្នុងការអញ្ជើញចូលរួមរំលែកមរណៈទុក្ខដ៏សែនក្រៀមក្រំរបស់គ្រួសារសពទាំង៣នាក់ខាងលើនេះ លោកទាំងពីរក៏បានចូលរួមជាថវិកាក្នុងពិធីបុណ្យសពដើម្បីរួមចំណែកនៅក្នុងកម្មវិធីបុណ្យក្នុងនោះលោកព្រះរាជអាជ្ញាចូលរួមជាថវិកា២០ម៉ឺនរៀលនិងលោក ស្នងការចូលរួមក្នុងពិធីបុណ្យសពថវិកាចំនួន៥០ម៉ឺនរៀលផងដែរ។ លោកវរសេនីយ៍ឯក បានបន្តឲ្យដឹងទៀតថា: នៅក្នុងពេលចុះពិនិត្យទីតាំងកើតហេតុខាងលើនេះ លោកឧត្តមសេនីយ៍ទោស្នងការក៏បានផ្ដល់នូវវិធីសាស្រ្តសំខាន់ៗមួយចំនួនក្នុងការស្រាវជ្រាវនិងបន្តនីតិវិធីក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការបន្តនីតិវិធីរបស់សមត្ថកិច្ចជំនាញក្នុងការបំពេញការងារជាបន្ត។ដោយឡែកលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏បានប្តេជ្ញាអនុវត្តនិងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុតចំពោះតៃកុងរថយន្តបង្ក ដើម្បីផ្ដល់យុត្តិធម៌ជូនគ្រួសារជនរងគ្រោះ និងជនរងគ្រោះដែលបានស្លាប់ទៅ។ លោកវរសេនីយ៍ឯកបន្តថា: រឿងដែលគួរអោយសង្វែកជាទីបំផុតនោះ គឺជនរងគ្រោះទាំង៣នាក់ជាបងថ្លៃ ប្អូន ថ្លៃ និងក្មួយ ដែលជនរងគ្រោះទាំង៣អ្នកនេះ រស់នៅជាមួយម្ដាយចាស់ជរានិងជាស្ត្រីមេម៉ាយក្នុងដំបូលផ្ទះតែមួយ។ សូមបញ្ជាក់ថា៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ លោកវីរៈសេនីយ៍ឯក […]
ថវិកាជាង១៣ម៉ឺនដុល្លារ ដែលកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ប្រមូលបានពីសប្បុរសជនក្នុងពិធីអបអរខួប១៦១ ទិវាកាកបាទក្រហមនិងអឌ្ឍចន្ទ័ ដែលបានប្រារព្ធធ្វើនៅក្នុងសាលាខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖លោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្នុងកិច្ចប្រារព្ធទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម របស់សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនៅក្នុងសាលាខេត្ត ក្រោមប្រធានបទ៖ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ និងអាកាសធាតុ។ លោកបណ្ឌិតសភាចារ្យ នៅក្នុងឱកាសប្រារព្ធទិវាកាកបាទក្រហម អឌ្ឍក្រហមខាងលើនេះ បានមានប្រសាសន៍អំពាវនាវដល់អស់ លោក-លោកស្រី លោកឧកញ៉ា អ្នកឧកញ៉ា មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន និងអាជីវករទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង សូមបន្តចូលរួមជួយឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាខេត្តកំពង់ ឆ្នាំងជាបន្តទៀតដើម្បីរួមគ្នាធ្វើមនុស្សធម៌តាមរយះកាកបាទក្រហម ខេត្តជួយសង្គ្រោះជនរងគ្រោះក្នុងគ្រោះថ្នាក់ និងគ្រោះមហន្តរាយនានាដែលបានកើតឡើង និងជួយដល់ជនងាយរងគ្រោះទូទៅនៅ ក្នុងខេត្តកំពង់ឆ្នាំង។ លោកបណ្ឌិតសុភាចារ្យក៏បានសំណូមពរផងដែរដល់មន្ត្រីទាំងអស់ នៅក្នុងគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងអនុសាខាកាកបាទក្រហមតាមក្រុង ស្រុក សូមចាត់តាំងធ្វើការងារមនុស្សធម៌ដោយតម្លាភាព និងគណន្យភាពក្នុងការឆ្លើយតបជួយសង្គ្រោះដល់ជនរងគ្រោះដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកពូជសាសន៍ ពណ៌សម្បុរ ភាសា និងសាសនានោះឡើយ។ តាមរបាយការណ៍របស់លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា: នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤នេះ សាខាខេត្តនិងអនុសាខាក្រុងស្រុកទាំង៨បានឆ្លើយតបដល់គ្រួសាររងគ្រោះ និងអ្នកងាយរង គ្រោះដោយគ្រោះមហន្តរាយផ្សេងៗសរុប១១០គ្រួសារស្មើនឹង ២២៩នាក់។ក្នុងនោះបានទទួលអំណោយសាខាចំនួន៣៨គ្រួសារនិងអនុសាខា៧២គ្រួសារ។គ្រោះថ្នាក់ផ្សេងៗខាងលើនេះរួមមានខ្យ ល់កន្ត្រាក់ បាក់រលំផ្ទះ […]
រថយន្តយីឌុបធន់ធំមួយគ្រឿងដឹកកំម្ទេចលៀសខុស ច្បាប់ក្នុងរដូវបិទនេសាទត្រូវបានសមត្ថកិច្ចនគរបា ល ស្រុករលារប្អៀរចាប់ឃាត់បាននៅចំណុចដដែលស្ថិតក្នុងភូមិវត្តថ្នល់ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ជាលើកទី៣
(កំពង់ឆ្នាំង)៖កម្លាំងនគរបាលនៃអធិការស្រុករលាកប្អៀរ នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះបា នចុះចាប់ឃាត់រថយន្តដឹកកម្ទេចលៀសចម្រុះខុស ច្បាប់មួយគ្រឿងដែលកំពុងធ្វើសកម្មភាពលើកការ៉ុងកម្ទេចលៀសដាក់លើរថយន្ត នៅចំណុចថ្នល់តាសែ ង ស្ថិតក្នុងភូមិវត្តថ្នល់ ឃុំភ្នំក្រាំងដីមាស ស្រុករលា ប្អៀរ ខេត្តកំពង់ឆ្នាំង។ លោក យឹម សុផល អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដែលបានដឹ កនាំកម្លាំងនគរបាលចុះបង្ក្រាបបទល្មើសដឹកកម្ទេចលៀសចម្រុះដោយខុសច្បាប់ នៅយប់ថ្ងៃទី១១ ខែក ក្កដាឆ្នាំ២០២៤យប់មិញនេះបានបញ្ជាក់ប្រាប់ឲ្យដឹងថា: បន្ទាប់ពីទទួលបានព័ត៌មាន ថាមានរថយន្តធុនធំមួយគ្រឿងកំពុងធ្វើសកម្មភាពលើកការ៉ុងកម្ទេចលៀសចម្រុះខុសច្បាប់ឡើងដាក់លើរថយន្តនៅចំណុចខាងលើ លោកវីរៈសេនីយ៍ទោ រ៉េត សុផល អធិការនគរបាលស្រុករលាប្អៀរ ក៏បានបញ្ជាឲ្យលោកដឹកនាំកម្លាំងចុះធ្វើការនេះភ្លាមៗផងដែរ។ លោកបានបន្តឲ្យដឹងថា: នៅយប់នោះផងដែរបន្ទាប់ ពីរកឃើញរថយន្តធុនធំមួយគ្រឿងកំពុងតែលើកការ៉ុងកម្ទេចលៀសដាក់លើរថយន្ត ខណៈនោះលោកក៏បានទូរស័ព្ទសហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផលតែដោយយប់ជ្រៅពេកមិនអាចធ្វើការទំនា ក់ទំនងបាន លុះព្រឹកឡើងលោកក៏បានធ្វើការសហ ការជាមួយខណ្ឌរដ្ឋបាលជលផលម្ដងទៀត នឹងបានសុំគោលការណ៍ពីថ្នាក់ដឹកនាំដោយដឹកយកកំទេចលៀសចម្រុះខាងលើនេះយកទៅចាក់ចូលទៅក្នុងទឹ កស្ទឹងមួយកន្លែង ស្ថិតនៅក្នុងភូមិវត្តស្ទឹង ឃុំបន្ទាយ ព្រាល ស្រុករលាប្អៀរ ដែលកម្ទេចលៀសចម្រុះទាំង អស់សរុបចំនួន៥០០ការ៉ុង ស្មើនិង២៥តោន។ សូមបញ្ជាក់ថា: បើតាមសមត្ថកិច្ចនគរបាល និងមន្ត្រីជំនាញបានឲ្យដឹងថា ឆ្លងតាមការពិនិត្យទៅលើរថ យន្តខាងលើនេះ គឺរថយន្តនេះ មានម៉ាកហ៉ីយ៉ុនដា យ(HYUNDAI)ពណ៌ស ផ្លាកលេខ […]