ព័ត៌មានជាតិ

លោកបណ្ឌិត ម៉ុង ឬទ្ធី អញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង៧១ និងមន្ត្រីរាជការ ក្នុងខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)÷នៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិក ព្រឹទ្ធសភាភូមិភាគ៧ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់-មន្ត្រីរាជការកង កម្លាំង ប្រដាប់អាវុធ នៅទូទាំងខេត្តកំពង់ ឆ្នាំង។នៅក្នុងពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត លោក សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងអស់លោក-លោកស្រីសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគ៧ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អញ្ជើញចូលរួមសរុបមានចំនួនជិត៧០០នាក់។

លោកបណ្ឌិត ម៉ុង ឬទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៧ នៅក្នុងពិធីសំណេះសំណាលខាងលើនេះ ជាដំ បូង លោកបណ្ឌិត ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសូរសុខ ទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកា ល សម្ដេចតែងតែគិតគូអំពីសុខទុក្ខដល់បងប្អូនប្រជាពល រដ្ឋ និងមន្ត្រីរាជការរបស់យើងនៅគ្រប់ទីកន្លែង ប្រកបដោ យមនោសញ្ចេតនានឹករលឹកយ៉ាងជ្រាលជ្រៅផងដែរ។

ទន្ទឹមនឹងនោះលោកបណ្ឌិតក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានខិតខំយកអស់ពីកម្លាំង កាយចិត្តបម្រើប្រជាពលរដ្ឋ និងរក្សានូវសន្តិភាព សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យរស់នៅប្រកបដោយភាពសុខដុមរមនា នៅគ្រប់មូលដ្ឋានក្រោមដំបូលសន្តិភាពនាពេលបច្ចុប្បន្ននេះ។

លោកបណ្ឌិត ក៏បានលើកឡើងផងដែរថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ក្នុងវិស័យកសិកម្ម លោកបណ្ឌិត ក៏កំពុងតែរកដៃគូរដើម្បីសាងសង់រោងចក្រផលិតជីអោយមាន គុណភាពល្អ ហើយតម្លៃសមរម្យសម្រាប់ផ្គត់ផ្គង់ដល់កសិកររបស់យើង ដើម្បីប្រើប្រាស់ឱ្យមានគុណភាពល្អ និងចំណាយថវិកាតិច ប្រសិនបើកសិករយើងប្រើប្រាស់ចំជីក្លែងក្លាយការប្រើប្រាស់ទៅលើផលដំណាំផ្សេងៗគឺមិនទទួលបានផ្លែផ្កាល្អនោះឡើយ។

លោកបណ្ឌិតបានមានប្រសាសន៍ឲ្យដឹងទៀតថា: លោកបណ្ឌិតសង្ឃឹមយ៉ាងមុតមាំថា នៅដើមឆ្នាំ២០២៦ ខាងមុខនេះ កម្ពុជានិងមានរោងចក្រផលិតជីដោយខ្លួនឯង ចំណែកឯដើមទុនដែលគ្រោងនិងចំណាយទៅលើរោងចក្រផលិតជីនេះផងដែរ នឹងត្រូវចំណាយអស់ប្រមាណជា២០លានដុល្លារសហរដ្ឋអាមេរិក។លោកបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នលោកបណ្ឌិតមានវ័យ៧០ឆ្នាំទៅហើយ តែដើម្បីចូលរួមបម្រើប្រជាជន លោកបណ្ឌិតត្រូវតែលះបង់គ្រប់បែបយ៉ាងបម្រើដល់ប្រជាជនយើងឱ្យបានបានសម្រេច។

លោកបណ្ឌិតបានឲ្យដឹងទៀតថា: កាលពីថ្ងៃទី២០ ខែមីនា ម្សិល មិញនេះ ក៏មានជនជាតិជប៉ុនមួយក្រុមបានមកជួបពិភាក្សាជាមួយលោកបណ្ឌិត ដោយគេនិងជួយបង្កើតជាមេជីធម្មជាតិសម្រាប់ជួយបង្កើនទិន្នផលផង សម្រាប់ការពារបរិស្ថានផង។ចំណែករោងចក្រផលិតជីនេះដែរ គឺមិនអាចធ្វើតែមួយកន្លែងបាននោះទេ គឺត្រូវការជាច្រើនកន្លែងពីព្រោះដើម្បីបម្រើជូនប្រជាពលរដ្ឋទូទាំងប្រទេសកុំឱ្យពិ បាកដឹកឆ្ងាយនាំឱ្យខាតបង់ថវិកាច្រើន។លោកបណ្ឌិតបា នបញ្ជាក់ថា នេះគ្រាន់តែជាការបញ្ជាក់ក្រៅផ្លូវការខ្លះៗ ដើម្បីឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ និងអាជ្ញាធរដែនដីបានដឹងថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល គឺមិននៅស្ងៀមនោះទេ ចំពោះវិស័យកសិកម្ម គឺរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទៅលើការបង្ករបង្កើនផលរបស់ប្រជាកសិករ។

ជាចុងក្រោយលោកបណ្ឌិត ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៧ មានជំនឿយ៉ាងមុតមាំថា ក្នុងពិធីសំណេះសំណាល ដែលបានប្រព្រឹត្តទៅនាពេលនេះ ពិតជាបានផ្ដល់នូវគុណតម្លៃបន្ថែមទៀត ជូនដល់អស់លោក-លោ កស្រី និងអ្នកចូលរួមទាំងអស់ ជាពិសេសសមាជិក-សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធិភាព ប្រសិទ្ធិផល និងការទទួលខុសត្រូវខ្ពស់ ដើម្បីសហការគ្នា និងរួមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈម និងសំណូមពរនានាជូនប្រជាពលរដ្ឋឲ្យបានយ៉ា ងល្អប្រសើរ ដោយរក្សាបាននូវសុខសន្តិភាព សណ្ដាប់ធ្នា ប់សាធារណៈនិងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានរបស់ខ្លួន៕

tnr

Leave a Reply

Your email address will not be published.