ព័ត៌មានជាតិ

មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងម្នាក់ទៀត បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្ក ឡើងរវាងម៉ូតូ និងម៉ូតូសណ្ដោងរឺម៉ក កើតហេតុនៅផ្លូវបំបែកវាងក្រុងកំពង់ឆ្នាំង ក្នុងស្រុករលាប្អៀរ

(កំពង់ឆ្នាំង)៖យុវជន២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងយុវជនម្នាក់ទៀតបានស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងម៉ូតូបុកជាមួ យម៉ូតូសណ្ដោងរឺម៉ក កើតហេតុការកាលពីវេលាម៉ោង១៖៤០នាទី រំលងអធ្រាតឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ផ្លូវវាងក្រុងកំពង់ឆ្នាំង ចំណុចផ្លូវបំបំបែកជា៤ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ង។ លោក វរៈសេនីយ៍ឯក លី ណា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានប្រាប់ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះអោយដឹងថា: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបានកើតឡើងរវាងម៉ូតូមួយគ្រឿងម៉ាកHONDA C125 ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ឆ្នាំង1E-4526ជិះឌុបគ្នា៣នាក់បើកបរដោយឈ្មោះ រឹទ្ធ ភេទប្រុស អាយុប្រមាណជា១៧ឆ្នាំ រស់នៅភូមិព្រែពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ និងអ្នករួមដំណើរ ២នាក់ទៀត មិនស្គាល់ឈ្មោះ បើកបរពីទិសខាងត្បូងទៅជើង។ លោកវរសេនីយ៍ឯកបានបញ្ជាក់ឲ្យដឹងទៀតថា: លុះជនរងគ្រោះទាំង៣នាក់បើកបរមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងម៉ាកសាន់យ៉ាន់C125 ពណ៌ស បើកបរដោយឈ្មោះ សឹម ផល្លីន ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលបានបើកម៉ូតូរឺម៉ក ឆ្លងកាត់ផ្លូវជាតិលេខ៥ ពីទិសខាងលិច ទៅទិសខាងកើតក្នុងដំណើរខ្វែងទិសគ្នាខណៈនោះក៏បានបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិងអ្នករួមដំណើ រម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយក៏បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យផងដែរ។ លោកវរសេនីយ៍បានបញ្ជាក់បន្ថែមទៀតថា: […]

ព័ត៌មានជាតិ

សាលានគរបាលជាតិភូមិភាគ៦ខេត្តកំពង់ឆ្នាំង បិទវគ្គបណ្តុះបណ្តាលមន្រ្តីប៉ុស្តិនគរបាលរដ្ឋបាលជំនាន់ទី៩

មក (កំពង់ឆ្នាំង)៖សាលានគរបាលជាតិ ភូមិភាគ៦ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីប៉ុស្តិនគរបាលរដ្ឋបាលជំនាន់ទី៩ដែលបានធ្វើឡើងក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទំាងមានការអញ្ជើញចូលរួមពី សំណាក់អស់លោក ថ្នាក់ដឹកនាំសាលានគរបាលជាតិ ស្នងការរងមកពីខេត្តចំនួន៥និងសិក្ខាកាមជាមន្រ្តីនគរបាលជាច្រើនរូបទៀតផងដែរ។ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកឧត្តមសេនីយទោ តុង អាន នាយកសាលានគរបាលជាតិភូមិភាគ៦ខេត្តកំពង់ឆ្នាំង បានអោយដឹងថា: សិស្សមន្រ្តីនគរបាលប៉ុស្តិរដ្ឋបាល ដែលបានសិក្សានៅក្នុងវគ្គបណ្តុះបណ្តាលនេះមានមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលចំនួន១៣៧រូប មកពីខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល កំពង់ធំ និងរាជធានីភ្នំពេញ។ក្នុងការស្នាក់នៅរៀនសូត្រ សិស្សនគរបាលទាំងអស់បានចូលរួមអនុវត្ត គោរពត្រឹមត្រូវអំពីវិន័យរបស់សាលា ដោយបានខិតខំសិក្សារៀនសូត្រតាមជំនាញដោយទទួលបានលទ្ធផលល្អប្រសើរដែលនឹងអាចយកទៅអនុវត្តន៍បាននៅមូលដ្ឋានរបស់ខ្លួនកាន់តែប្រសើរឡើង។ មានប្រសាសន៍នៅក្នុងឱកាសនោះដែរលោក នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានលើកឡើងថា: ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ និងផ្តល់អទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញ នូវផែនការកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយផ្តោតសំខាន់ទៅ លើការធ្វើទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិអោយស្របទៅនឹងការវិវឌ្ឍន៍នៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពនគរបាល និងស្របតាមកម្មវិធីគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី […]

ព័ត៌មានជាតិ

អតីតឡូនេសាទចំនួន៧នៅខេត្តកំពង់ឆ្នាំង ត្រូវបានជ្រើសរើសជាដែនអភិរក្សត្រីមេពូជថ្នាក់ជាតិ

(កំពង់ឆ្នាំង)៖មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងសហគមន៍នេសាទ នៅតែបន្តការថែរក្សានិងអភិ រក្សមេពូជត្រីគ្រប់ប្រភេទនៅតាមបណ្ដាអតីតឡូត៍នេ សាទមួយចំនួនដែលមានសក្តានុពលក្នុងការអភិរក្សមេពូជត្រី ដើម្បីបន្តពូជពង្សក្នុងបឹងទន្លេសាបឱ្យសម្បូរឡើងវិញ។ការអភិរក្សមេពូជត្រីនៅតាមបណ្ដាអ តីតឡូត៍នេសាទដែលមានសក្តានុពលសម្រាប់ជាជម្រកមេពូជត្រីក្នុងរដូវប្រាំងទាំង អស់ខាងលើនេះ គឺមន្ត្រីរដ្ឋបាលជលផលនិងសហគមន៍នេសាទតែងបានអនុវត្តធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្ដាអតីតឡូត៍នេសាទមួយចំនួនដែលមានអន្លុងទឹកជ្រៅៗដែលអាចជាទីជម្រករបស់មេពូជត្រីបាន។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤នេះ បានប្រាប់ឲ្យដឹងថា: នៅក្នុងខេត្តកំពង់ឆ្នាំង មានសហគមន៍នេសាទចំនួន៦៣ក្រោយពីរាជរដ្ឋាភិ បាលប្រកាសរំសាយឡូត៍នេសាទទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងរួច មក ក៏បានជ្រើសរើសអតីតឡូត៍នេសាទចំនួន៧ក្នុងខេត្តកំពង់ឆ្នាំងនេះដែលមានសក្តានុពលសម្រាប់ជាជម្រកត្រីមេពូជទុកសម្រាប់អភិរក្សមេពូជត្រីថ្នាក់ជាតិ ទាំងរដូវប្រាំងនិងរដូវវស្សា។ក្នុងនោះមានអតីតឡូត៍នេសាទលេខ១,ឡូត៍នេសាទលេ៥,ឡូត៍នេសាទលេខ៩,ឡូត៍នេសាទលេខ១០,ឡូត៍នេសាទលេខ១២,ឡូត៍នេសាទលេខ១៦,និងអតីតឡូត៍នេសាទលេខ១៧។ លោកនាយខ័ណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ឲ្យដឹងទៀតថា: បច្ចុប្បន្ននេះអតីតឡូត៍នេសាទទាំង៧ទី តាំងដូចបានរៀបរាប់ខាង លើនេះ គឺសហគមន៍បាននៅប្រចាំការជាប់ជាប្រចាំ ហើយពួកគាត់ក៏បានអូស យកកំប្លោកឬគល់ឈើ និងមែកឈើងាប់ៗយកមកដាក់គរជាច្រើនកន្លែងទុកសម្រាប់ជាជម្រកត្រី និងបានសង់ជារោងសម្រាប់សហគមន៍នៅប្រចាំការនិងការពារទាំងយប់ទាំងថ្ងៃយ៉ាងត្រឹមត្រូវទៀតផង ដែលមិនមានជនណាម្នាក់ហ៊ានចូលធ្វើការនេសាទនៅ ក្នុងដែនអភិរក្សមេពូជត្រីទាំង៧ទីតាំងខាងលើនេះឡើយ។លោកបញ្ជាក់ថា: ដោយឡែកអតីតឡូត៍នេសាទលេខ១ ដែលពីមុនមកគ្រប់គ្រងដោយសហគមន៍ផ្សេង តែបច្ចុប្បន្ននេះក៏ជាកន្លែងអភិរក្សត្រីមេពូជ ថ្នាក់ជាតិផងដែរ ដែលទីតាំងទាំងអស់នេះត្រូវបានការពារយ៉ាងម៉ត់ចត់។ដោយឡែកនៅក្នុងដែនអតីតឡូត៍នេសាទលេខ១នេះដែរ គឺគេបានជ្រើសរើសទីតាំងចំនួន៣កន្លែង ដែលមានអន្លុងទឹកជ្រៅៗសម្រាប់ជាជម្រកត្រីមេពូជជ្រកក្នុងរដូវ ប្រាំង ហើយបច្ចុប្បន្ននេះ គឺសហគមន៍បានរៀបចំទាំង៣ទីតាំងនេះ ដោយបានអូសប្រមូលកំប្លោកនិងគល់ឈើ មែកឈើងាប់ៗយកមកដាក់គរទុកសម្រាប់ជាជម្រកត្រីមេពូជជ្រកនោះដោយមានបោះ បង្គោលនិងដោតខ្ទង់ជាចំណាំផងដែរ។តែបើយើងមិនដឹងមើលទៅទីនោះហាក់ដូចជាគំនរសម្រាស់មែកឈើរបស់ក្រុមឈ្មួញឬជនល្មើសដែលគេដាក់សម្រាប់ទុកហ៊ុំព័ទ្ធចាប់ត្រីនៅក្នុងដែនអភិរក្សពូជត្រីខាងលើនេះ។ ហេតុនេះ លោកនាយខណ្ឌរដ្ឋបាលជលផលក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានផងដែរត្រូវរួមសហការគ្នា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានប្រទះឃើញក្រុមឈ្មួញនិងជនខិលខូចឆ្លៀតឱកាសធ្វើការនេសាទ ដូចជាការការហ៊ុំសម្រាស់ចាប់ត្រី អូសអួន […]

ព័ត៌មានជាតិ

ឈ្មួញដាក់សម្រាស់យ៉ាងធំនិងមានហ៊ុំព័ទ្ធទៅដោយស្បៃមុងជាប់ដែនអភិរក្ស នៅចំកណ្ដាលបឹងធំ ក្នុងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជល់គីរី ពលរដ្ឋស្នើសុំឲ្យថ្នាក់ដឹកនាំចុះមករុះរើចេញ និងវែកមុខរកជនល្មើសផ្ដន្ទាទោសទៅតាមច្បាប់

(កំពង់ឆ្នាំង)៖ដើម្បីរួមគ្នាអនុវត្តតាមគោលការណ៍របស់លោកអភិបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់និងបង្ក្រាបនូវរាល់បទល្មើសនៃការបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងបឹងទន្លេសាបដូចជា៖បទល្មើសនេសាទ បទល្មើសការកាប់បំផ្លាញព្រៃលិចទឹកនិងបទល្មើសការទន្ទ្រានយកដីព្រៃតំបន់៣របស់រដ្ឋ។ល។ឱ្យមាន ប្រសិទ្ធភាព។នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ អ្នកសារព័ត៌មានមួយក្រុមសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានបានចុះទៅថតផ្តិតយករូបភាពទីតាំងបទល្មើសនេសាទ១កន្លែងនៅចំណុចបឹងធំ ស្ថិតក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជល់គិរី។ នៅទីនោះ(បឹងធំ)បឹងនេះចែកជា២កំណាត់ប៉ែកខាងលើត្រូវបានកំណត់ជាតំបន់អភិរក្ស និងមួយកំណត់ទៀតទុកឱ្យប្រជានេសាទអាចរកនេសាទជាលក្ខណៈគ្រួសារ។បឹងនេះផងដែរក្នុងរដូវប្រាំងមានផ្ទៃទឹកសរុបប្រមាណជា៥០ហិកតា នេះបើតាមការស្មានផ្ទាល់ភ្នែក។បើតាមការពិនិត្យជាក់ស្ដែងដែលក្រុមការងារបានចុះទៅថតផ្ដិតយករូបភាពនៅទីតាំងខាងលើនេះ ឃើញមានគេយកស្បៃមុងមកហ៊ុំព័ទ្ធជុំវិញបរិវេណផ្ទៃទឹកមួយកន្លែងក្នុងបឹងនេះ ដែលមានទទឹ ងប្រមាណជាង១០០ម៉ែត្រ និងបណ្ដោយប្រមាណជាង៣០០ម៉ែត្រ ដោយស្បៃមុងរបស់គេចង់ជាប់នឹងបង្គោលអភិរក្សពូជត្រីនៅចំណុច(បឹងធំ)នេះតែម្ដង។ ដោយឡែកនៅផ្នែកកណ្ដាលស្បៃមុងនេះដែរក៏មាន ការកាប់មែកឈើព្រៃលិចទឹកដឹកយកមកធ្វើជាស ម្រាស់ដាក់ពាសពេញផ្ទៃទឹកក្នុងបរិវេណស្បៃមុងនោះសម្រាប់ជាជម្រកត្រីផងដែរ។ បើតាមការឲ្យដឹងពីប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា: រូបភាពខាងលើនេះគឺគេធ្វើដើម្បីចាប់ត្រីនៅក្នុងបឹងនេះ ជាពិសេសការដាក់សម្រាស់ជាប់នឹងឡូអភិរក្សពូជត្រីដូចខាងលើនេះត្រីនៅក្នុងបឹងអភិរក្សជាប់នៅទីនោះ ភាគច្រើនគឺវារត់មកចូលជ្រកក្នុងសម្រាស់របស់ពួកគេដែលដាក់នៅក្បែរនោះស្ទើរគ្មានសល់នោះឡើយ។បើតាមពួកគាត់បានអោយដឹងថា: កន្លែងខ្លះគេអាចដាក់ចំណីដូចជាស្បែកគោ ឬចំណីត្រីផ្សេងៗដើម្បីឲ្យត្រីដែលនៅជុំវិញបរិវេណនោះចូលមកស៊ីហើយជ្រកនៅក្នុងសម្រាស់នោះផងដែរ។ ប្រភពដដែលបានបន្តដឹងទៀតថា: បើតាមគាត់ដឹងឆ្នាំកន្លងទៅសម្រាស់ដែលមានទំហំធំដាក់នៅទីតាំងខាងលើនេះ គេប្រើកម្មករពី១០ទៅ២០នាក់ហើយការរើសម្រាស់មែកឈើចេញដើម្បីយកកន្លែងចាប់ត្រី និងការចាប់ត្រីទៀតសោត ត្រូវប្រើរយៈពេលពី ១៥ទៅ២០ថ្ងៃឯណោះ។ឯឧបករណ៍សម្រាប់ចាប់ត្រីក្នុងស៊ងរបស់គេនេះវិញកាលពីឆ្នាំមុនៗ គឺគេប្រើឧបករណ៍សាច់អួនក្រឡាញឹកដែលមានមុខពី១៣ទៅ១៥ម៉ែត្របំពាក់ទៅដោយឧបករណ៍ឆក់ត្រជាក់អូសដោយកម្លាំងម៉ាស៊ីនធ្វើសកម្មភាពចាប់ត្រីដែលសូម្បី តែត្រីឆ្លូញដែលនៅបាតផុកក៏ត្រូវឡើងមកទាំងអស់ដោយសារតែឧបករណ៍ឆក់ត្រជាក់របស់ពួកគេ។នេះជាប្រភពពីប្រជាពលរដ្ឋដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ដែលគេធ្លាប់ធ្វើសកម្មភាពកាលពីឆ្នាំមុនៗកន្លងទៅ។ រីឯប្រភេទត្រីដែលបានមកពីការហ៊ុំព័ទ្ធសម្រាស់ខាងលើនេះគឺភាគ ច្រើនជាត្រីល្អៗដូចជាត្រីសណ្ដាយ ត្រីក្រពាត់ ត្រីទ្រនេល ត្រីឆ្លាំង ត្រីកេះ ត្រីឆ្លូញ។ល។ផលត្រីដែលគេប្រមូលបានមានចំនួនរហូតទៅដល់រាប់តោនឯណោះ។ប្រភពខាងលើបានបញ្ជាក់អោយដឹងទៀតថា: សម្រាស់មួយកន្លែងដែលមានទំហំនេះគឺម្ចាស់មានតែ២ ទៅ៣នាក់តែប៉ុណ្ណោះ ប្រជាពលរដ្ឋធម្មតាមិនមានលទ្ធភាព និងមិនអាចធ្វើបាននោះឡើយ។ហេតុនេះពួកគាត់ស្នើសុំឲ្យថ្នាក់ដឹកនាំខេត្ត មេត្តាចាត់វិធានការឲ្យបានតឹងរឹងបំផុត ចំពោះជនដែលបានប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ខាងលើនេះ ដើម្បីឲ្យរៀងចាលបើមិនដូច្នោះទេពួកគេនិងបន្តធ្វើជារៀងរាល់ឆ្នាំជាបន្តបន្ទាប់ទៀត។រឿងដែលប្រជាពលរដ្ឋឈឺឆ្អាលបំផុតនោះគឺកំហុសបទល្មើសនេសាទខាងលើនេះ៖ទី១-គឺការដាក់សម្រាស់ចាប់ត្រីមានទំហំធំដោយខុសច្បាប់ ទី២-ហ៊ុំព័ទ្ធចាប់ត្រីដោយប្រើឧបករណ៍ស្បៃមុង ទី៣-កាប់មែកឈើព្រៃលិចទឹកយកមកធ្វើជាសម្រាស់ដាក់ចាប់ត្រីដែលខុសច្បាប់ ទី៤-ការដាក់សម្រាស់ជាប់នឹងឡូត៍អភិរក្សពូជត្រី និងទី៥-ការចាប់ត្រីដោយប្រើឧបករណ៍អួនក្រឡាញឹកមុខធំអូសដោយកម្លាំងម៉ាស៊ីន […]

ព័ត៌មានជាតិ

ពិធីប្រកួតបាល់ទាត់សិស្សអនុវិទ្យាល័យស្រុកបរិបូ ណ៌ដើម្បីជ្រើសរើសជើងឯកប្រចាំស្រុក ត្រៀមឡើងប្រកួតជ្រើសរើសជើងឯកប្រចាំខេត្តជាបន្ត

(កំពង់ឆ្នាំង)៖ពិធីប្រកួតបាល់ទាត់កម្រិតសិស្សសាលាថ្នាក់អនុវិទ្យា ល័យ ដើម្បីជ្រើសរើសជើងឯកប្រចាំស្រុក និងត្រៀមឡើងមកប្រកួតប្រចាំខេត្តបន្តដើម្បីជ្រើសរើសជើងឯកសិស្សអនុវិទ្យាល័យប្រចាំខេត្ត។ពិធីនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងសាលាអនុវិទ្យាល័យបរិបូរណ៍ខាងជើងស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ លោក ឌឿ ម៉ុន ក្រុមការងារក្នុងការប្រកួតបាល់ទាត់ក្រុមយុវសិស្សថ្នាក់អនុវិទ្យាល័យខាងលើនេះបានប្រាប់បណ្ដាញព័ត៌មានទស្សនៈរាស្ត្រឲ្យដឹងថា: ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកនៃសិស្សអនុវិទ្យាល័យខាងលើនេះ ការប្រកួតគឺរវាងសិស្សអនុវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ខាងជើង រវាង អនុវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ខាងត្បូង ប្រកួតដើម្បីជ្រើសរើសជើងឯកប្រចាំស្រុក ត្រៀមឡើងទៅប្រកួតជ្រើសរើសជើងឯកប្រចាំខេត្តជាបន្តទៀតសម្រាប់កីឡាបាល់ទាត់សិស្សអនុវិទ្យាល័យ។ពិធីប្រកួតបានចាប់ផ្ដើមដំណើរការក្រោមអធិបតីភាពលោក អ៉ី សារី អភិបាលរងស្រុកបរិបូណ៌ លោកប្រាក់ យី កាន ជាមន្ត្រីគយប្រចាំខេត្តកំពង់ឆ្នាំង លោកនាយកវិទ្យាល័យបរិបូរណ៍ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋជាច្រើនអ្នកបានចូលរួមទស្សនាផងដែរ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: បញ្ចប់ការប្រកួតជាលទ្ធផលសិស្សអនុវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ខាង ជើងទទួលបានមួយគ្រាប់ និងអនុវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ខាងត្បូង0ពិន្ទុ។ការប្រកួតប្រព្រឹត្តទៅអស់រយៈពេល៩០នាទីក្រុមទាំងពីរពុំទទួលបានពិន្ទុនោះឡើយ។លុះបន្ថែមម៉ោងដើម្បីទាត់បាល់ប៉េណាំងទី។ទើបក្រុមកីឡាបាល់ទាត់សិស្សអនុវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ខាងជើងទាត់បាល់ប៉េណាំងទីចូលបានមួយគ្រាប់។ ពិធីប្រកួតបាល់ទាត់ខាងលើនេះបានប្រព្រឹត្តទៅយ៉ាងសប្បាយភ្ញៀវខ្ញា ដោយមានការគាំទ្រក្រុមកីឡាបាល់ទាត់ទាំងសងខាងប្រកបទៅដោយភក្តីភាពដោយឡែកក្រុមកីឡាបាល់ទាត់ទាំងអស់បានទទួល យកលទ្ធផលដោយក្តីរីករាយផងដែរ៕

ព័ត៌មានជាតិ

ពលរដ្ឋក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ថ្លែងអំណរគុណដល់ថ្នាក់ ដឹកនាំដែលបានចុះជួយដោះស្រាយនូវគ្រប់មធ្យោបាយក្នុងការ សង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ដែលកំពុងខ្វះខាតទឹកស្រោចស្រព

(កំពង់ឆ្នាំង)លោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៤នេះបានដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំនិងមន្ទីរពាក់ ព័ន្ធចុះសួរសុខទុក្ខប្រជាកសិករ និងពិនិត្យជួយសង្គ្រោះស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន២៣០ហិកតានៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលកំពុងត្រូវការទឹកជាចាំបាច់ដើម្បីស្រោចស្រព។ លោក ម៉ែន នួន មេឃុំស្វាយជ្រុំនៅព្រឹកថ្ងៃទី០៥ ខែមករានេះបានឲ្យដឹងថា: ស្រែប្រាំងនៅតំបន់ទំនប់២០ឧសភាស្ថិតក្នុងឃុំស្វាយជ្រុំនេះមានចំនួន២៣០ហិកតា ស្ថិតនៅក្នុងភូមិថ្មកែវ និងភូមិកំពង់រាំង ឃុំស្វាយជ្រុំកំពុងខ្វះខាតទឹកស្រោចស្រពក្នុងនោះស្រែប្រជាពលរដ្ឋ ចំនួន៨០ហិកតា បើមានទឹកគ្រប់គ្រាន់ប្រហែលជាជាង១០ថ្ងៃទៀត នឹងបានប្រមូលផលហើយ។ ជាមួយគ្នានេះដែរបើមានប្រេងគ្រប់គ្រាន់សម្រាប់ចាក់ម៉ាស៊ីនបូមទឹកឲ្យបានជាង២០ថ្ងៃទៀតនោះយើងនឹងសង្គ្រោះស្រូវប្រាំងដែលមានចំនួន២៣០ហិកតាខាងលើនេះបានជាស្ថាពរផងដែរ។ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្ត និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត ក្នុងពេលចុះត្រួតពិនិត្យការបូមទឹកបញ្ចូលស្រែប្រាំងនៅតំបន់ខាងលើនេះបានឲ្យដឹងថា: ដំណាំស្រូវប្រាំងក្នុងតំបន់នេះមិនទាន់មានការខូចខាតធ្ងន់ធ្ងរនៅឡើយទេ ដោយយើងអាចបូមទឹកពីទំនប់២០ឧសភាដាក់មកតាមប្រឡាយមេនិងបូមបន្តអាចជួយសង្គ្រោះបានទាន់ពេលវេលា។ដូច្នេះការបូមទឹកដាក់ចូលក្នុងប្រឡាយមេខាងលើនេះ ជាង១០ថ្ងៃទៀត អាចនឹងសង្គ្រោះស្រែប្រាំងនៅចំណុចនេះបានទាំងអស់។ ដោយឡែកលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្ត បានឱ្យដឹងទៀតថា: នៅក្នុងរដូវប្រាំងឆ្នាំ២០២៣និង២០២៤នេះ ស្រែប្រាំងដែលខ្វះខាតទឹកនៅក្នុងស្រុករលាប្អៀរ និងស្រុកបរិបូរណ៌ និងស្រុកកំពង់លែងមានជាង១.០០០ហិកតា។មកដល់ពេលនេះអាជ្ញាធរខេត្ត ស្រុក និងមន្ទីរពាក់ព័ន្ធបានជួយស […]

ព័ត៌មានជាតិ

លោកអភិបាលខេត្តកំពង់ឆ្នាំង បញ្ហាចំពោះមុខដែលត្រូវដោះស្រាយជាបន្ទាន់គឺការសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋចំនួន៣ស្រុក ដែលកំពុងរងនូវការក្រៀមស្វិតមិនមានទឹកស្រោចស្រព

(កំពង់ឆ្នាំង)៖លោក អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់នៅយប់ថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២៤ នេះឲ្យដឹងថា: ការងារចាំបាច់ចំពោះ មុខដែលខេត្តត្រូវយកចិត្តទុកដាក់បំផុតនោះគឺការជួយសង្គ្រោះស្រូវ ប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងរងការក្រៀមស្វិតដោយសារមិនមានទឹកស្រោចស្រពភូមិសាស្ត្រដែលកំពុងរងនូវផលប៉ះពាល់ដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋនោះគឺមានស្រុកចំនួន៣ក្នុងនោះមានស្រុកបរិបូរណ៍ ស្រុករលាប្អៀរ និងស្រុកកំពង់លែង។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: ចំណែកស្រុក២គឺស្រុកបរិបូណ៌ និងស្រុករលាប្អៀរ គឺលោកបានប្រឹងប្រែងជីកនិងស្តាប្រឡាយបង្ហូរ ទឹកយកមកស្រោចស្រពនៅតាមបណ្ដាភូមិសាស្ត្រដែលរងការខ្វះ ខាតស្រូវប្រាំងរបស់ប្រជាពលរដ្ឋបានមួយចំនួនធំហើយ។ដោយ ឡែកនៅស្រុកកំពង់លែង ដែលដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋកំពុងខ្វះខាតទឹកដែរនោះគឺភូមិសាស្ត្រទីនោះកំពុងជួបបញ្ហាលំបាកក្នុងការនាំទឹកពីទន្លេយកមកស្រោចស្រព ដោយសារតែស្រុកកំពង់លែង ភូមិសាស្ត្រមួយចំនួនទីតាំងដីខ្ពស់ខ្លាំងជាងនីវ៉ូទឹកទន្លេ ដែលនាំឲ្យមានការលំបាកក្នុងការជីកប្រឡាយនាំទឹកឡើងយកមកស្រោចស្រពស្រូវបានងាយស្រួលដូចនៅតាមបណ្ដើរភូមិសាស្ត្រស្រុកផ្សេងៗ តែទោះជាយ៉ាងនេះក្តីក៏លោកអភិបាលនៅ តែរិះរកគ្រប់មធ្យោបាយ ដោយធ្វើយ៉ាងណាធានាឲ្យបាននូវការនាំទឹកដើម្បីយកមកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋឱ្យបានផងដែរ។ សូមបញ្ជាក់ថាៈ ប៉ុន្មានខែចុងក្រោយនេះនៅក្នុងខេត្តកំពង់ឆ្នាំងជួបបញ្ហាដំណាំស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានស្រុកចំនួន៣គឺស្រុកបរិបូណ៌ ស្រុករលាប្អៀរ និងស្រុកកំពង់លែង បានជួបប្រទះនូវការខ្វះខាតទឹកស្រោចស្រពដែលធ្វើឲ្យដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋមួយចំនួនរងការក្រៀមស្វិ តជាបណ្ដើរៗ។ ជាមួយគ្នានេះផងដែរ លោក អភិបាលខេត្ត បានប្រឹងប្រែងអស់ពីលទ្ធភាពនិងបានចុះពិនិត្យនៅគ្រប់ទីតាំង ដោយរិះរកគ្រប់មធ្យោ បាយធ្វើយ៉ាងណាត្រូវតែធ្វើការជួយសង្គ្រោះដំណាំស្រូវរបស់ប្រជា ពលរដ្ឋអោយបានទាន់ពេល។ជាមួយគ្នានេះផងដែរលោកអភិបាល ខេត្តក៏បានបែងចែកភារកិច្ចដល់លោកអភិបាលរងខេត្តជាច្រើនរូប និងបណ្តាអង្គភាពមន្ទីរពាក់ព័ន្ធមួយចំនួន ដោយបែងចែកកម្លាំងចុះទៅតាមបណ្ដាភូមិសាស្ត្រស្រុកទាំង៣ខាងលើនេះ ដើម្បីសហ ការជាមួយអាជ្ញាធរស្រុកនិងឃុំ ចុះពិនិត្យទីតាំងប្រឡាយចាស់ៗដែលត្រូវស្ដារនាំទឹកយកមកសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋកុំឱ្យក្រៀមស្វិតទាន់ ដោយឡែកដំណាំស្រូវដែលបានក្រៀមស្វិតហើយនោះធ្វើយ៉ាងណាឲ្យរស់ឡើងវិញ។ ជាក់ស្ដែងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកអភិបាលខេត្ត បានចាត់ឱ្យលោក សាន់ យូ អភិបាលរងខេត្ត និងអាជ្ញាធរស្រុកកំពង់លែង ចុះពិនិត្យការជីក […]

ព័ត៌មានជាតិ

លោកអភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំងដីព្រៃលិចទឹកមួយកន្លែងជាដីអតីតឡូនេសាទលេខ១៤ស្ថិតក្នុងឃុំពាមឆ្កោកស្រុកជលគីរី ដែលត្រូវបានគេកាប់ឆ្ការ និងដុតបំផ្លាញដើម្បីយកដីបម្រើប្រយោជន៍ផ្សេងៗ

(កំពង់ឆ្នាំង)៖លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះបានដឹកនាំក្រុមការងារចម្រុះមានអាជ្ញាធរថ្នាក់ខេត្ត ស្រុក និងថ្នាក់មូលដ្ឋាននឹងមន្ត្រីជំនាញរួមទាំងកងកម្លាំងប្រដាប់អាវុធចុះពិនិត្យទីតាំងដីព្រៃមួយកន្លែងជាដីព្រៃអតីតឡូនេសាទលេខ១៤ ស្ថិតនៅក្នុងភូមិភ្លង ឃុំពាមឆ្កោក ស្រុកជលគីរី ជាប់ព្រំប្រទល់និងភូមិពាមពពិច ឃុំកោះថ្កូវ ស្រុកជល់គីរី ដែលត្រូវបានគេកាប់ឆ្កានិងដុតបំផ្លាញយកដីបម្រើដល់ផលប្រយោជន៍ផ្សេងៗដោយពុំមានច្បាប់អនុញ្ញាត។ ក្រោយពីមានការចុះផ្សាយពីបណ្ដាញព័ត៌មានក្នុងស្រុកមួយចំនួនពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ពីរមួយកន្លែងស្ថិតក្នុងអតីតឡូនេសាទលេខ១៤ ក្នុងភូមិសាស្ត្រទីតាំងខាងលើនេះ និងដោយលោក អភិបាលខេត្ត ពុំមានការជឿជាក់ទៅលើរបាយការណ៍របស់ក្រុមចម្រុះ ដែលបានចុះមកពិនិត្យការកាប់ឆ្ការនិងដុតបំផ្លាញព្រៃលិចទឹកនៅទីតាំងខាងលើនេះកាលពីថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៤ ដែលដឹកនាំដោយលោក ដូវ គឹមស៊ីង អភិបាល ស្រុកជលគីរី ដោយក្នុងរបាយការណ៍នោះបានបញ្ជាក់ថា ពុំមានការកាប់ឆ្កា និងដុតបំផ្លាញដីព្រៃដែលមានទំហំធំដូចការចុះផ្សាយរបស់អ្នកសារព័ត៌មាននោះឡើយគឺមានតែប្រជាពលរដ្ឋកាប់ឆ្កាបន្លាយួនបន្តិចបន្តួចនៅជុំវិញខ្ទមរបស់គាត់តែប៉ុណ្ណោះ។ បន្ទាប់ពីលោក អភិបាលខេត្ត បានពិនិត្យក្នុងរបាយការណ៍របស់លោក អភិបាល ស្រុកជល់គីរី ឃើញមានការខុសគ្នាឆ្ងាយទាំងទំហំនៃការកាប់ទន្ទ្រាន និងរូបភាពព្រៃឈើធំៗដែលត្រូវបានគេកាប់និងដុតបំផ្លាញមិនដូចនៅក្នុងព័ត៌មានចុះ ផ្សាយលោក អភិបាលខេត្ត ចង់ឃើញទិដ្ឋភាពជាក់ស្ដែងលោកក៏បានដឹកនាំក្រុមការងារចម្រុះ ដោយបានរួមដំណើរដោយលោក សាន់ យូ អភិបាលរងខេត្ត លោកអនុប្រធានមន្ទីរកសិកម្មខេត្ត លោកនាយខណ្ឌរដ្ឋបាលជលផលខេត្ត លោកអភិបាលស្រុកជលគីរី លោកអភិបាល ស្រុករលាប្អៀរ អាជ្ញាធរភូមិ ឃុំ […]

ព័ត៌មានជាតិ

មន្ទីរធម្មការខេត្តប្រារព្ធពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវិច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ដែលមានមន្ត្រីសង្ឃនិងមន្ត្រីរាជការចូលរួមជាង៧០០អង្គនាក់

(កំពង់ឆ្នាំង)៖នៅក្នុងវត្តទួលខ្សាច់ស្ថិតនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ មន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង បានប្រារព្ធបើកពិធីសន្និបាតផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ក្រោមអធិបតីភាពសម្ដេចមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះបាឡាតគណរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះមហា សុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីលោក ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការនិង សាសនា លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង មន្ត្រីសង្ឃគ្រប់ឋានានុក្រមក្នុងខេត្ត មន្ត្រីសាសនាឥស្លាម សាសនាគ្រឹស សាសនាបាហៃ សាសនាមហាយាន មន្ត្រីរាជការគណៈកម្មាធិការអាចារ្យក្នុងខេត្ត ចូលរួមសរុបជាង៧០០អង្គ/នាក់។ នៅក្នុងកម្មវិធីនេះលោក សរ លៀង ប្រធានមន្ទីរធម្មការ និង សាសនាខេត្ត បានអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ដោយបានគូបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងធម្មការ និងមន្ទីរធម្មការនិងសាសនាខេត្តបានលើកទឹតចិត្តដល់បរិស័ទគ្រប់សាសនាគោរពតាមព្រះវិន័យនិងពិធីសាសនារៀងៗខ្លួន ដោយមានសាមគ្គីភាពគ្នាល្អក្នុងរង្វង់សាសនារបស់ខ្លួនមានដំណើរការល្អប្រសើរនិងសុខដុមនីយកម្មសាសនា។ខេត្តកំពង់ឆ្នាំងមានវត្តសរុបចំនួន២១៩វត្ត អាស្រម១៤ ព្រះសង្ឃគង់ចាំព្រះវស្សាសរុប២៦០០អង្គ អាចារ្យសរុប៦១៩រូប គណៈកម្មការវត្តមានចំនួន២៩៣៧រូប។ នៅក្នុងពិធីនេះដែរមន្ត្រីសង្ឃខេត្ត បានអានសង្ឃប្រកាសគណៈ មហានិកាយ […]

ព័ត៌មានជាតិ

ដីព្រៃលិចទឹកតំបន់៣ជិត១០០ហិកតា នៅក្នុងឃុំពាមឆ្កោកស្រុកជលគីរីត្រូវបានគេលួចឈូសឆាយក្នុងឆ្នាំ២០២៣ថ្មីៗនេះ និងយកស្រូវទៅលួចព្រួស ត្រូវបានរដ្ឋបាលស្រុកជលគីរីចុះបង្ក្រាប

(កំពង់ឆ្នាំង)៖សមត្ថកិច្ចចម្រុះនៃគណបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរីនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤បានសហការគ្នាចុះបង្ក្រាបបទល្មើសលួចឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់៣ជិត ១០០ហិកតាដែលត្រូវបានជនខិសខូចមួយចំនួនលួចឈូសឆាយទន្ទ្រានដោយខុសច្បាប់ថែមទាំងបានលួចយកស្រូវទៅព្រួសនៅលើដីនោះថែមទៀតផង។ដឺដែលត្រូវបានជនល្មើសលួចឈូសឆាយនិងយកស្រូវទៅព្រួសខាងលើនេះ ស្ថិតនៅចំណុចព្រែកស្ដីដកគង តូច ជាប់ដៃព្រែកផ្ទោលនៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី។ លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលស្រុកនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា: ដីព្រៃលិចទឹកក្នុងតំបន់៣ នៅចំណុចខាងលើនេះត្រូវបានជនខិលខូចលួចទន្ទ្រានឈូសឆាយយកធ្វើជាកម្មសិទ្ធិកាលពីរដូវទឹកទន្លេឡើងក្នុងឆ្នាំ២០២៣នេះ។ដែលកាលនោះសមត្ថកិច្ចយើងក៏ធ្លាប់បានហៅអ្នកឈូសឆាយមួយចំនួនមកធ្វើកិច្ចសន្យាបញ្ឈប់ការឈូសឆាយ និងក៏មិនអនុញ្ញាតឲ្យព្រួសស្រូវធ្វើស្រែនោះដែរ។ ប៉ុន្តែជាក់ស្ដែងនៅរដូវសម្រកឆ្នាំនេះសមមត្ថកិច្ចយើងបានចុះទៅពិនិត្យឃើញដីព្រៃលិចទឹកតំបន់៣នៅចំណុចនេះត្រូវបានគេលួច​ឈូសឆាយបន្តអស់ជិត១០០ហិកតា។ហើយក៏មានអ្នកលួចយកស្រូវចូលទៅព្រួសដើម្បីងាយស្រួលក្នុងការបន្លំកាន់កាប់យកធ្វើជាកម្មសិទ្ធិផងដែរ។ហឹតុនេះទើបនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរីបានសហការគ្នាចុះបង្ក្រាបករណីនេះដោយមិនអនុញ្ញាតឲ្យយកស្រូវទៅព្រួសនោះឡើយ។ ករណីខាងលើនេះពេលសមត្ថកិច្ចចុះទៅដល់ក៏ឃើញមានជន ល្មើសជិត១០នាក់កំពុងធ្វើសកម្មភាពព្រួសស្រូវ ពេលឃើញសមត្ថកិច្ចទៅដល់ក៏បាននាំគ្នារត់គេចខ្លួន សមត្ថកិច្ចក៏បានធ្វើការដកហូតពូជស្រូវពង្រោះបាន១២បាវដែលក្នុង១បាវៗមានទម្ងន់៤០ គីឡូក្រាមនៅលើទីតាំងដីខាងលើនេះផងដែរ។ដោយឡែកដីមួយចំនួនតូចត្រូវបានគេលួចព្រោះស្រូវរួចហើយដែរករណីនេះរដ្ឋបាលស្រុកកំពុងបន្តចុះបង្ក្រាបមិនអនុញ្ញាតឲ្យមានការធ្វើស្រែបន្តទៀតនោះឡើយ។ លោកអភិបាលស្រុកជលគីរីបានបញ្ជាក់ឲ្យដឹងទៀតថា: ករណីលួចឈូសឆាយដីព្រៃលិចទឹកតំបន់៣នៅចំណុចនេះគឺប្រឆាំងនឹងគោលការណ៍របស់រាជរដ្ឋាភិបាលដោយសង្ស័យថា មានអ្នករៀបចំនូវពីក្រោយ ដែលសមត្ថកិច្ចយើងកំពុងធ្វើការស៊ើបអង្កេត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចំណាត់ការបន្ត ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា: អ្នកលួចឈូសឆាយដីតំបន់៣នៅចំណុចខាងលើនេះ មួយចំនួនសស្ស័យជាមន្ត្រីរាជការ និងមួយចំនួនជាប្រជាពលរដ្ឋ។ករណីនេះសមត្ថកិច្ចជំនាញនិងអាជ្ញាធរគួរតែស្រាវជ្រាវរកមុខជនល្មើសឲ្យឃើញបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ទើបបទល្មើសការទន្ទ្រានយកដីព្រៃលិចទឹករបស់រដ្ឋដូចខាងលើនេះលែងកើតមានជាបន្តទៀត។ពាក់ព័ន្ធនិងដីតំបន់៣ នេះដែរលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនៅរាល់អង្គប្រជុំនានាកន្លងមក លោកធ្លាប់ព្រមានជាញឹកញាប់ដល់មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋា នរបស់ខ្លួនសូមកុំឲ្យប៉ះពាល់ដីព្រៃលិចទឹកតំបន់៣អោយសោះ ករណីមានមន្ត្រីរាជការឬអាជ្ញាធរ រួមទាំងប្រជាពលរដ្ឋមានការពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះមុខច្បាប់គឺរដ្ឋបាលខេត្តមិនអត់ឱនអោយនោះឡើយ៕