ព័ត៌មានជាតិ

សាលានគរបាលជាតិភូមិភាគ៦ខេត្តកំពង់ឆ្នាំង បិទវគ្គបណ្តុះបណ្តាលមន្រ្តីប៉ុស្តិនគរបាលរដ្ឋបាលជំនាន់ទី៩

មក

(កំពង់ឆ្នាំង)៖សាលានគរបាលជាតិ ភូមិភាគ៦ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីប៉ុស្តិនគរបាលរដ្ឋបាលជំនាន់ទី៩ដែលបានធ្វើឡើងក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទំាងមានការអញ្ជើញចូលរួមពី សំណាក់អស់លោក ថ្នាក់ដឹកនាំសាលានគរបាលជាតិ ស្នងការរងមកពីខេត្តចំនួន៥និងសិក្ខាកាមជាមន្រ្តីនគរបាលជាច្រើនរូបទៀតផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកឧត្តមសេនីយទោ តុង អាន នាយកសាលានគរបាលជាតិភូមិភាគ៦ខេត្តកំពង់ឆ្នាំង បានអោយដឹងថា: សិស្សមន្រ្តីនគរបាលប៉ុស្តិរដ្ឋបាល ដែលបានសិក្សានៅក្នុងវគ្គបណ្តុះបណ្តាលនេះមានមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលចំនួន១៣៧រូប មកពីខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល កំពង់ធំ និងរាជធានីភ្នំពេញ។ក្នុងការស្នាក់នៅរៀនសូត្រ សិស្សនគរបាលទាំងអស់បានចូលរួមអនុវត្ត គោរពត្រឹមត្រូវអំពីវិន័យរបស់សាលា ដោយបានខិតខំសិក្សារៀនសូត្រតាមជំនាញដោយទទួលបានលទ្ធផលល្អប្រសើរដែលនឹងអាចយកទៅអនុវត្តន៍បាននៅមូលដ្ឋានរបស់ខ្លួនកាន់តែប្រសើរឡើង។

មានប្រសាសន៍នៅក្នុងឱកាសនោះដែរលោក នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានលើកឡើងថា: ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ និងផ្តល់អទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញ នូវផែនការកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយផ្តោតសំខាន់ទៅ លើការធ្វើទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិអោយស្របទៅនឹងការវិវឌ្ឍន៍នៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពនគរបាល និងស្របតាមកម្មវិធីគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។លោកនាយឧត្តមសេនីយ៍បានផ្តាំផ្ញើដល់មន្រ្តីនគរបាល ប៉ុស្តិ៍រដ្ឋបាលដែលបានទទួលការបណ្តុះបណ្តាលនាពេលនេះ ត្រូវយកចំណេះដឹង បទ ពិសោធន៍ និងជំនាញថ្មីៗទៅប្រើប្រាស់ឱ្យបានជាប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ និងផ្តល់សេវាសាធារ ណៈជូនពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយគុណតម្លៃនិងគុណធម៌។នាឱកាសនោះលោកនាយឧត្តមសេនីយ៍បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលដែលទទួលជ័យលាភីក្នងការសិក្សាផងដែរ៕

 

tnr

Leave a Reply

Your email address will not be published.