ព័ត៌មានជាតិ

មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងម្នាក់ទៀត បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្ក ឡើងរវាងម៉ូតូ និងម៉ូតូសណ្ដោងរឺម៉ក កើតហេតុនៅផ្លូវបំបែកវាងក្រុងកំពង់ឆ្នាំង ក្នុងស្រុករលាប្អៀរ

(កំពង់ឆ្នាំង)៖យុវជន២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងយុវជនម្នាក់ទៀតបានស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងម៉ូតូបុកជាមួ យម៉ូតូសណ្ដោងរឺម៉ក កើតហេតុការកាលពីវេលាម៉ោង១៖៤០នាទី រំលងអធ្រាតឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ផ្លូវវាងក្រុងកំពង់ឆ្នាំង ចំណុចផ្លូវបំបំបែកជា៤ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ង។

លោក វរៈសេនីយ៍ឯក លី ណា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានប្រាប់ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះអោយដឹងថា: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបានកើតឡើងរវាងម៉ូតូមួយគ្រឿងម៉ាកHONDA C125 ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ឆ្នាំង1E-4526ជិះឌុបគ្នា៣នាក់បើកបរដោយឈ្មោះ រឹទ្ធ ភេទប្រុស អាយុប្រមាណជា១៧ឆ្នាំ រស់នៅភូមិព្រែពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ និងអ្នករួមដំណើរ ២នាក់ទៀត មិនស្គាល់ឈ្មោះ បើកបរពីទិសខាងត្បូងទៅជើង។

លោកវរសេនីយ៍ឯកបានបញ្ជាក់ឲ្យដឹងទៀតថា: លុះជនរងគ្រោះទាំង៣នាក់បើកបរមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងម៉ាកសាន់យ៉ាន់C125 ពណ៌ស បើកបរដោយឈ្មោះ សឹម ផល្លីន ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលបានបើកម៉ូតូរឺម៉ក ឆ្លងកាត់ផ្លូវជាតិលេខ៥ ពីទិសខាងលិច ទៅទិសខាងកើតក្នុងដំណើរខ្វែងទិសគ្នាខណៈនោះក៏បានបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិងអ្នករួមដំណើ រម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយក៏បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យផងដែរ។

លោកវរសេនីយ៍បានបញ្ជាក់បន្ថែមទៀតថា: បើតាមការសន្និដ្ឋានជាបឋមនិងឆ្លងតាមការពិនិត្យនៅកន្លែងកើតហេតុអាចធ្វើការសន្និ ដ្ឋានបឋមបានដូចខាងក្រោម៖
– ភាគីជិះម៉ូតូឌុបគ្នា៣នាក់ បើកបរក្នុងល្បឿនលឿនជិះដេញគ្នាដោយមិនបើកភ្លើងបំភ្លឺនៅពេលយប់ជិះម៉ូតូបិទភ្លើង(ខ្ចីខ្ជា)ធ្វេស ប្រហែសមិនប្រុងប្រយ័ត្ន។

– ដោយឡែកភាគីម៉ូតូសណ្ដោងរឺម៉កបើកបរមិនមានភ្លើងបំភ្លឺ និងចំណាំងផ្លាតគ្រប់គ្រាន់ធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន និងរត់ គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងមិនទទួលខុសត្រូវរឿងហេតុខាងលើ។

ចំណែកមធ្យោបាយទាំងអស់ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀររង់ចាំធ្វើការដោះស្រាយតាមនីតិវិធីជាបន្ត៕

tnr

Leave a Reply

Your email address will not be published.