ព័ត៌មានជាតិ

ជនសង្ស័យម្នាក់សម្លាប់ប្រពន្ធខ្លួនឯងនិងម្នាក់ទៀតជាអ្នកសម គំនិត ត្រូវបានសមត្ថកិច្ចស្រុកសាមគ្គីមានជ័យ ឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត

(កំពង់ឆ្នាំង)៖ជនសង្ស័យ២នាក់ម្នាក់ជាឃាតករ និងម្នាក់ទៀតជាអ្នកសមគំនិតត្រូវបានសមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យ សហការជាមួយកម្លាំងជំនាញ នៃស្នងការនគរបាលខេត្ត ចាប់ខ្លួនបញ្ជូនមក កាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បន្ទាប់ពីជនទាំង២នាក់ខាងលើនេះបានសមគំនិតគ្នាសម្លាប់ស្ត្រីម្នាក់និងដឹកយកទៅបោះចោលទាំងកណ្ដាលយប់។ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នៅក្នុង ភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោកវរ:សេនីយ៍ឯក សេង ចន្តា អធិការនគបាលស្រុកសាមគ្គីមានជ័យ បានប្រាប់អោយដឹងថា: នៅវេលាម៉ោង៧៖២០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានប្រទះឃើញសាក សពស្ត្រីម្នាក់ស្លាប់នៅចំណុចមាត់លូបឹងរលាំងស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ និងបានរាយការជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្នុងមូលដ្ឋាន បន្ទាប់ពីសមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុ និងឃើញមានសាកសពស្ត្រីរងគ្រោះខាងលើដូចការរាយការណ៍របស់ប្រជាពលរដ្ឋមែននោះលោកក៏បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចុះពិនិត្យនិងធ្វើកិច្ចការនេះទាំងទាំងយប់ផងដែរ។

លុះព្រឹកឡើងថ្ងៃទី២៣ ខែមីនា កម្លាំងនៃអធិការដ្ឋានស្រុកសាមគ្គីមានជ័យ បន្តសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបា លខេត្តធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ កំណត់បានមុខសញ្ញាជនដៃដល់ និងជនសមគំនិតដោយបាននាំជនសង្ស័យទាំងពីរនាក់ខាងលើនេះ មកធ្វើការសាកសួរទើបជននេះបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តដោយបានសម្លាប់ប្រពន្ធរបស់ខ្លួន ហើយដឹកយកទៅទម្លាក់ចោលនៅចំណុចខាងលើដើម្បីបង្វែងដានពិតប្រាកដមែន ។

លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា: នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាប្ដីបានសារភាពថា នៅមុនពេលកើតហេតុខ្លួននិងមិត្តភក្តរបស់ខ្លួនម្នាក់ទៀតបានអង្គុយហូបស្រា២នាក់នៅក្នុងផ្ទះជនរងគ្រោះ (ប្រពន្ធ)ខណៈដែលកំពុងអង្គុយផឹកជាមួយមិត្តភក្តិខ្លួនជាប្ដីក៏បានយកទូរស័ព្ទរបស់ប្រពន្ធមកចុចលេងខណៈនោះប្រពន្ធក៏បានទារយកទូរសព្ទទៅវិញដោយមិនចង់ឲ្យប្ដីយកទូរស័ព្ទរបស់ខ្លួនទៅចុចលេង ខណៈនោះដែរ ក៏បានបង្កទំនាស់ជាពាក្យ សំដីរហូតឈានដល់សម្លាប់ប្រពន្ធខ្លួនឯងតែម្ដង។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា: ស្ត្រីរងគ្រោះឈ្មោះ មិត ធា អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅស្រុកមេ សាង ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅជាមួយបុរសជាប្តីឈ្មោះ វ៉ាន់ វិរ: អាយុ៣៨ឆ្នាំង រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។នៅលើសាកសពសមត្ថកិច្ចជំនាញរកឃើញស្នាមដាល់ចំភ្នែក និងច្របាច់ក ដោយមានស្នាមក្រចក បណ្ដាលឱ្យស្ត្រីរងគ្រោះដាច់ខ្យល់ស្លាប់ ។បន្ទាប់មកជនដៃដល់និងមិត្តភក្តរបស់គេម្នាក់ទៀតឈ្មោះ គឹម ខឿន អាយុ ៣៣ឆ្នាំ ក៏បានដឹកសពស្ត្រីរងគ្រោះតាមម៉ូតូយកមកទម្លាក់ចោលនៅក្បែរលូ ចំណុចខាងលើ ដែលមានចម្ងាយប្រមាណជា៤០០ ម៉ែត្រពីកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យជាឃាតកនិងបក្ខពួកម្នាក់ទៀតជាអ្នកសម គំនិត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងបានបញ្ជូនមកស្នងការនគបាលខេត្ត ដើម្បីកសាងឯសំណុំឯកសារបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់៕

tnr

Leave a Reply

Your email address will not be published.