ព័ត៌មានជាតិ

ថវិកាជាង១៣ម៉ឺនដុល្លារ ដែលកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ប្រមូលបានពីសប្បុរសជនក្នុងពិធីអបអរខួប១៦១ ទិវាកាកបាទក្រហមនិងអឌ្ឍចន្ទ័ ដែលបានប្រារព្ធធ្វើនៅក្នុងសាលាខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖លោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្នុងកិច្ចប្រារព្ធទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម របស់សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនៅក្នុងសាលាខេត្ត ក្រោមប្រធានបទ៖ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ និងអាកាសធាតុ។ លោកបណ្ឌិតសភាចារ្យ នៅក្នុងឱកាសប្រារព្ធទិវាកាកបាទក្រហម អឌ្ឍក្រហមខាងលើនេះ បានមានប្រសាសន៍អំពាវនាវដល់អស់ លោក-លោកស្រី លោកឧកញ៉ា អ្នកឧកញ៉ា មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន និងអាជីវករទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង សូមបន្តចូលរួមជួយឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាខេត្តកំពង់ ឆ្នាំងជាបន្តទៀតដើម្បីរួមគ្នាធ្វើមនុស្សធម៌តាមរយះកាកបាទក្រហម ខេត្តជួយសង្គ្រោះជនរងគ្រោះក្នុងគ្រោះថ្នាក់ និងគ្រោះមហន្តរាយនានាដែលបានកើតឡើង និងជួយដល់ជនងាយរងគ្រោះទូទៅនៅ ក្នុងខេត្តកំពង់ឆ្នាំង។ លោកបណ្ឌិតសុភាចារ្យក៏បានសំណូមពរផងដែរដល់មន្ត្រីទាំងអស់ នៅក្នុងគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងអនុសាខាកាកបាទក្រហមតាមក្រុង ស្រុក សូមចាត់តាំងធ្វើការងារមនុស្សធម៌ដោយតម្លាភាព និងគណន្យភាពក្នុងការឆ្លើយតបជួយសង្គ្រោះដល់ជនរងគ្រោះដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកពូជសាសន៍ ពណ៌សម្បុរ ភាសា និងសាសនានោះឡើយ។ តាមរបាយការណ៍របស់លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា: នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤នេះ សាខាខេត្តនិងអនុសាខាក្រុងស្រុកទាំង៨បានឆ្លើយតបដល់គ្រួសាររងគ្រោះ និងអ្នកងាយរង គ្រោះដោយគ្រោះមហន្តរាយផ្សេងៗសរុប១១០គ្រួសារស្មើនឹង ២២៩នាក់។ក្នុងនោះបានទទួលអំណោយសាខាចំនួន៣៨គ្រួសារនិងអនុសាខា៧២គ្រួសារ។គ្រោះថ្នាក់ផ្សេងៗខាងលើនេះរួមមានខ្យ ល់កន្ត្រាក់ បាក់រលំផ្ទះ […]

ព័ត៌មានជាតិ

រថយន្តយីឌុបធន់ធំមួយគ្រឿងដឹកកំម្ទេចលៀសខុស ច្បាប់ក្នុងរដូវបិទនេសាទត្រូវបានសមត្ថកិច្ចនគរបា ល ស្រុករលារប្អៀរចាប់ឃាត់បាននៅចំណុចដដែលស្ថិតក្នុងភូមិវត្តថ្នល់ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ជាលើកទី៣

(កំពង់ឆ្នាំង)៖កម្លាំងនគរបាលនៃអធិការស្រុករលាកប្អៀរ នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះបា នចុះចាប់ឃាត់រថយន្តដឹកកម្ទេចលៀសចម្រុះខុស ច្បាប់មួយគ្រឿងដែលកំពុងធ្វើសកម្មភាពលើកការ៉ុងកម្ទេចលៀសដាក់លើរថយន្ត នៅចំណុចថ្នល់តាសែ ង ស្ថិតក្នុងភូមិវត្តថ្នល់ ឃុំភ្នំក្រាំងដីមាស ស្រុករលា ប្អៀរ ខេត្តកំពង់ឆ្នាំង។ លោក យឹម សុផល អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដែលបានដឹ កនាំកម្លាំងនគរបាលចុះបង្ក្រាបបទល្មើសដឹកកម្ទេចលៀសចម្រុះដោយខុសច្បាប់ នៅយប់ថ្ងៃទី១១ ខែក ក្កដាឆ្នាំ២០២៤យប់មិញនេះបានបញ្ជាក់ប្រាប់ឲ្យដឹងថា: បន្ទាប់ពីទទួលបានព័ត៌មាន ថាមានរថយន្តធុនធំមួយគ្រឿងកំពុងធ្វើសកម្មភាពលើកការ៉ុងកម្ទេចលៀសចម្រុះខុសច្បាប់ឡើងដាក់លើរថយន្តនៅចំណុចខាងលើ លោកវីរៈសេនីយ៍ទោ រ៉េត សុផល អធិការនគរបាលស្រុករលាប្អៀរ ក៏បានបញ្ជាឲ្យលោកដឹកនាំកម្លាំងចុះធ្វើការនេះភ្លាមៗផងដែរ។ លោកបានបន្តឲ្យដឹងថា: នៅយប់នោះផងដែរបន្ទាប់ ពីរកឃើញរថយន្តធុនធំមួយគ្រឿងកំពុងតែលើកការ៉ុងកម្ទេចលៀសដាក់លើរថយន្ត ខណៈនោះលោកក៏បានទូរស័ព្ទសហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផលតែដោយយប់ជ្រៅពេកមិនអាចធ្វើការទំនា ក់ទំនងបាន លុះព្រឹកឡើងលោកក៏បានធ្វើការសហ ការជាមួយខណ្ឌរដ្ឋបាលជលផលម្ដងទៀត នឹងបានសុំគោលការណ៍ពីថ្នាក់ដឹកនាំដោយដឹកយកកំទេចលៀសចម្រុះខាងលើនេះយកទៅចាក់ចូលទៅក្នុងទឹ កស្ទឹងមួយកន្លែង ស្ថិតនៅក្នុងភូមិវត្តស្ទឹង ឃុំបន្ទាយ ព្រាល ស្រុករលាប្អៀរ ដែលកម្ទេចលៀសចម្រុះទាំង អស់សរុបចំនួន៥០០ការ៉ុង ស្មើនិង២៥តោន។ សូមបញ្ជាក់ថា: បើតាមសមត្ថកិច្ចនគរបាល និងមន្ត្រីជំនាញបានឲ្យដឹងថា ឆ្លងតាមការពិនិត្យទៅលើរថ យន្តខាងលើនេះ គឺរថយន្តនេះ មានម៉ាកហ៉ីយ៉ុនដា យ(HYUNDAI)ពណ៌ស ផ្លាកលេខ […]

ព័ត៌មានជាតិ

ក្រុមការងារអង្គការចៃកា(JICA)ចុះប្រមូលទិន្នន័យការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ នៅលើផ្លូវជាតិ៥ចំ ណុចផ្លូវបំបែកជា៤ ចំនួន៥ទីតាំងក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រៀមបំពាក់ភ្លើងស្តុប

(កំពង់ឆ្នាំង)៖ក្រុមការងារអង្គការ ចៃការ(JICA)នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យនិងប្រមូលទិន្នន័យអំពីការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទនៅតាមគោលដៅចំណុចផ្លូវបំបែកជា៤ មាន៥ចំ ណុចនៅលើដងផ្លូវជាតិលេខ៥ត្រង់ចំណុចផ្លូវវាងក្រុងកំពង់ឆ្នាំង ដោយចាប់ផ្ដើមពីផ្សារព្រៃខ្មែរ រហូតដល់ផ្សារពង្រក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោក សុខ ហេងពិសី ដែលបានដឹកនាំក្រុមការងាររបស់អង្គការចៃការ(JICA)ចុះត្រួតពិនិត្យប្រមូលទិន្នន័យរបស់យានយន្តគ្រប់ប្រភេទ ក្នុងការធ្វើចរាចរណ៍ទាំង៥គោលដៅខាងលើនេះ បានប្រាប់ នៅចំណុចផ្លូវបំបែកជា៤ស្ថិតក្នុងភូមិគល់គប់ឃុំស្រែ ថ្មី ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះឲ្យដឹងថា ថ្នាក់ដឹកនាំអង្គការចៃការ (JICA)របស់លោកបានចាត់ឱ្យលោកដឹកនាំក្រុមការងារចុះត្រួតពិនិត្យតាមគោលដៅផ្លូវបំបែកជា៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចផ្លូវ វាងក្រុងកំពង់ឆ្នាំង ដោយចាប់ផ្ដើមពីផ្សារព្រៃខ្មែរ រហូតទៅ ដល់ផ្សារពង្រដែលមាន៥គោលដៅក្នុងគោលបំណងត្រួតពិនិត្យប្រមូលទិន្នន័យការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ នៅតាមបណ្ដាគោលដៅទាំង៥ខាងលើនេះ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំរបស់អង្គការ ក្នុងការបំពាក់ភ្លើងស្តុបបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: ការចុះត្រួតពិនិត្យនិងស្រង់យកទិន្នន័យក្នុងការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ ដែលកំពុងធ្វើចរាចរណ៍នៅតាមគោលដៅទាំង៥ខាងលើនេះ គឺធ្វើរយៈពេល២ ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ការចុះប្រមូលទិន្នន័យតាមគោលដៅទាំង៥នេះ គឺចាប់ផ្ដើមពីម៉ោង៦៖០០នាទីព្រឹក រហូតដល់ម៉ោង៨៖០០នាទីយប់។ លោកបញ្ជាក់ទៀតថា: បន្ទាប់ពីប្រមូលទិន្នន័យការធ្វើចរាចរណ៍របស់យានយន្តនៅតាមគោលដៅទាំង៥ ខាងលើនេះរួចហើយ លោកនឹងរាយការណ៍ជូនថ្នាក់ ដឹកនាំរបស់អង្គការចៃការ(JICA)ក្នុងការសម្រេច។ការងារនេះដែរ បើតាមលោកដឹងមុននឹងសម្រេចធ្វើ ការបំពាក់ភ្លើងស្តុបនៅតាមបណ្ដាគោលដៅខាងលើនេះ ថ្នាក់ដឹកនាំរបស់អង្គការចៃកា(JICA)និងសហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវ គោក ដើម្បីសុំការផ្ដល់នូវការវាយតម្លៃអំពីអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដាគោលដៅផ្លូវខ្វែងជា៤ទាំង៥ចំណុចខាងលើនេះ ថាតើចំណុចណាដែលឧស្សាហ៍ជួបគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ជាងគេនោះថ្នាក់ដឹកនាំអង្គការចៃការ(JICA)របស់លោកនឹងធ្វើការពិចារណាក្នុងការសម្រេចការបំពាក់ភ្លើងស្តុបផងដែរ៕  

ព័ត៌មានជាតិ

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដឹកនាំថ្នាក់ដឹកនាំនិងក្រុមការងារនាំយកទៀនចំណាំវស្សា និងទេយ្យទានរួមទាំងបច្ច័យ វេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន១៤វត្តមកពីឃុំចំនួន៣ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ខណៈពិធីដែលបុណ្យចូលព្រះវស្សាកាន់តែខិតចូលមកដល់បងប្អូនពុទ្ធបរិស័ទទីជិតឆ្ងាយបាននាំគ្នាទៅកាន់ទីវត្តអារាមដើម្បីប្រគេនទេយ្យទានផ្សេងៗនិងបច្ច័យ ចំពោះព្រះសង្ឃទៅតាមជំនឿនៃព្រះពុទ្ធសាសនាជាប្រពៃណីពីដូនតា ដែលពិធីនេះបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ និងនៅគ្រប់ទីអារាម។ ដោយឡែកនៅវត្តតុណ្ឌបព្វតារាមហៅវត្តភ្នំចំពុះ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ លោកបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សា ស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ និងជាប្រធានក្រុមការងាររាជរដ្ធាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រ ធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង រួមទាំងក្រុមការងាររាជរដ្ឋាភិបាល និងលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ ព្រម ទាំងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនទៀត បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន រួមទាំងបច្ច័យ៤និងបច្ច័យកសាងវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន១៣វត្តនិងអាស្រមចំនួន ១ស្ថិតក្នុងឃុំចំនួន៣ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងនោះមានឃុំទឹកហូត-ឃុំគោកបន្ទាយ- និងឃុំអណ្ដូងស្នាយ។ ពិធីប្រគេនទៀនចំណាំព្រះវស្សានិងតេយ្យទានរួមទាំងបច្ច័យ ចំពោះព្រះសង្ឃទាំង១៤វត្ត ដែលគង់ចាំព្រះវស្សាខាងលើនេះ បានប្រព្រឹត្តទៅនៅក្នុងវត្តតុណ្ឌបព្វតារាម ហៅវត្ត(ភ្នំចំពុះ)ស្ថិតក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកបណ្ឌិត សភាចារ្យ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេច […]

ព័ត៌មានជាតិ

ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ប្រកាសសមាស ភាពនិងតួនាទី ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានស្រុកបរិបូណ៌ សំដៅឱ្យមានប្រសិទ្ធ ភាពតម្លាភាព និងគណនេយ្យភាព

(កំពង់ឆ្នាំង)៖រាជរដ្ឋាភិបាលបានរៀបចំក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដោយបានចាត់តាំងសមាជិកសមាជិការាជរដ្ឋាភិបាលនិងមន្ត្រីរាជការតាមក្រសួងស្ថាប័នជាសមាសភាពក្នុងក្រុមការងារនេះជាបន្តបន្ទាប់សំដៅចូលរួមគាំទ្រនិងជំរុញការអនុវត្តកម្មវិ ធីនយោបាយយុទ្ធសាស្ត្រគោលនយោបាយនិងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលដើម្បីបម្រើផលប្រយោជន៍និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានានិងចូលរួមបំផុសចលនាឲ្យមានការគាំទ្រការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការកសាងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីក ចម្រើនលើគ្រប់វិស័យ។ ដោយអនុវត្តទៅតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិ បាលខាងលើនេះ ដោយឡែកនៅស្រុកបរិបូណ៌ ខេ ត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រជុំរៀបចំសមាសភាព តួនាទីភារកិច្ច និងរបៀបរបបការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលលដ្ឋានឃុំទាំង១១របស់ស្រុកបរិបូរណ៍ ដើម្បីចូលរួមគាំទ្រនិងជំរុញការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របច្ចកោណផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិគោលនយោបាយនិងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឲ្យមានសកម្មភាពផុលផុសនៅតាមមូលដ្ឋានក្នុងស្រុកបរិបូណ៌ទាំងមូល ដើម្បីរួមគ្នាបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យឈានចូលដំណាក់កាលថ្មីសំដៅឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជន បទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានស្រុកបរិបូណ៌ និងដោយមានការអញ្ជើញចូលរួមពី សំណាក់អស់លោក-លោក ស្រីមកពីតាមបណ្ដាក្រសួងនានានិងអភិបាល រងខេត្ត អភិបាលស្រុកនិងអភិបាលរងស្រុកបរិបូណ៌ និងក៏មានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗមកពីតាមបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត ដែលសុទ្ធសឹងជាសមាជិករបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូរណ៍ជាច្រើនរូបផងដែរ។ នៅក្នុងពិធីខាងលើនេះដែរ បន្ទាប់ពីលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៍ បានឡើងប្រកាសសមាសភាពរបស់ក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានក្នុងឃុំទាំង១១ របស់ស្រុកបរិបូរណ៍រួចមក លោក លី ណារុន រដ្ឋលេខា ធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូណ៌ បានអញ្ជើញឡើងមានប្រសាសន៍ទៅកាន់សមាជិករបស់រាជរដ្ឋាភិបាលចុះមូលដ្ឋា នស្រុកបរិបូណ៌ ដែលបានអញ្ជើញចូលរួមនៅ ក្នុងកម្មវិធីខាងលើនេះថា ជាដំបូងលោកសូមពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកប ដោយមនោសញ្ចេតនា សេចក្តីស្រឡាញ់ សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅ និងពរសព្វសាធុការពីសំណាក់ សម្ដេច […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបណ្ដុះបណ្ដាលគ្រូបង្គោលនៃកម្លាំងប្រជាការពារឃុំ-សង្កាត់ទាំង៧១ នៅទូទាំងខេត្ត ដោយមានអ្នកចូលរួមជាងប្រាំពីររយនាក់

(កំពង់ឆ្នាំង)៖ដោយអនុវត្តតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការបណ្ដុះបណ្ដាលគ្រូ បង្គោល ប្រជាការពារឃុំ-សង្កាត់ចំនួន៧១ឃុំ- សង្កាត់នៅក្នុងខេត្តកំពង់ឆ្នាំង ដោយមានប្រជាការពារចូលរួមជាង៧៨៣នាក់។កម្មវិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកស្រី កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង លោក ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ឯក ស៊ុនរស្មី ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត លោក-លោកស្រី អភិបាលរងខេត្ត លោកអភិបាលក្រុង.ស្រុក លោកអធិការនគរបាលក្រុងស្រុកទាំង៨ លោក-លោកស្រីមេឃុំ ចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់និងប្រជាការពារចូលរួមសរុប៧៨៣នាក់។ លោក ស៊ុន សុវណ្ណារិទ្ធិ ក្នុងពិធីនេះបានមាន ប្រសាសន៍ថា: ប្រជាការពារនៅក្នុងឃុំ-សង្កាត់ទាំង៧១ របស់ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមានជាង៦.០០០នាក់ ប្រជាការពារទាំងអស់មានតួនាទីនិងភារកិច្ចសំខាន់ណាស់នៅគ្រប់មូលដ្ឋានក្នុងការចូលរួមកិច្ចការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ការពារការិយាល័យបោះឆ្នោតក្នុងឃុំ-សង្កាត់បង្ក្រាបក្មេងទំនើងល្បែងស៊ីសងជាមួយសមត្ថកិច្ចនគរបាល។ជួយធ្វើកិច្ចការងារសង្គមជាច្រើនទៀតដូចជាៈជួយពន្លត់អគីភ័យដូចជាភ្លើងឆេះផ្ទះ ភ្លើងឆេះព្រៃ និងជួយប្រជាពលរដ្ឋរងគ្រោះធម្មជាតិផ្សេងៗ ដូចជាទឹកជំនន់ខ្យល់កន្ត្រាក់រលំផ្ទះ ត្រូវជួយជួសជុលផ្ទះសម្បែងជូនប្រជាពលរដ្ឋដែលមិនអាចខ្វះបងប្អូនប្រជាការពារយើងបានឡើយ។ លោកអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបន្តថា: អនុវត្តតាមផែនការរបស់ប្រមុខរាជរដ្ឋាភិបាលគណៈបញ្ជា ការឯកភាពរដ្ឋបាលក្រុងស្រុកនិងរដ្ឋបាលឃុំ- […]

ព័ត៌មានជាតិ

មនុស្ស៤នាក់រងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍ផ្ទុះគ្រាប់ចាស់១គ្រាប់សល់ពីសង្គ្រាម នៅក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌

(កំពង់ឆ្នាំង)៖មនុស្ស៤នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍ផ្ទុះគ្រាប់ដែលបន្សល់ទុកពីសម័យសង្គ្រាមមួយគ្រាប់ មិនស្គាល់ប្រភេទគ្រាប់ ដែលជនរងគ្រោះរើសបានពីក្នុងទឹកទន្លេ និងបានយកមកគប់លេងបណ្តាលគ្រាប់នោះផ្ទុះឡើង ទើបបណ្ដាលឱ្យមានមនុស្សក្មេងចាស់រងរបួសធ្ងន់និងស្រាលចំនួន៤នាក់។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងនៅ៤៖០០នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចកោះមនោ ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះថា: ករណីខាងលើនេះ នៅមុនពេលកើតហេតុមានបុរសម្នាក់រស់នៅក្នុងភូមិឃុំខាងលើ បានយកមងទៅរាយនៅក្នុងទន្លេ ហើយក៏បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់មិនស្គាល់ប្រភេទជាគ្រាប់អ្វីនោះទេ និងបានស្រង់យកគ្រាប់នោះមកគប់លេងនៅលើដីមាត់ ច្រាំងទន្លេ លុះគប់ចុះឡើងជាច្រើនសារ ទើបគ្រាប់នោះក៏បានផ្ទុះឡើង បណ្ដាលឲ្យមានមនុស្ស២នាក់រងរបួសស្រាលក្នុងនោះមានកុមារអាយុទើបតែ១ខូបម្នាក់ផងដែរ។និងមនុស្សចាស់២នាក់ទៀតរងរបួសធ្ងន់ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ភ្លាមៗនោះដែរជនរងគ្រោះទាំង៤នាក់ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍។ លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៍ បានអោយអ្នកសារព័ត៌មានដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះថា: ជនរងគ្រោះទាំង៤នាក់ខាងលើនេះមាន ១-ឈ្មោះ សេន សារី ភេទប្រុសអាយុ២៣ឆ្នាំ រងរបួសធ្ងន់ ,ទី២-ឈ្មោះ សេន ពូកៅ ភេទប្រុសអាយុ ៤៣ឆ្នាំ រងរបួសធ្ងន់ ,ទី៣-ឈ្មោះ សេន ម៉ាលិច ភេទ ប្រុសអាយុ១០ឆ្នាំ រងរបួសស្រាលនិងក្មេងម្នាក់ទៀត ទើបតែមានអាយុជាង១ខួប រងរបួសស្រាលជនរងគ្រោះទាំងអស់ជាជនជាតិខ្មែរឥស្លាម […]

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ធ្វើពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់សរុបជាង៨០០នាក់

(កំពង់ឆ្នាំង)៖គណៈកម្មាធិការគណបក្សប្រជាជនក ម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹក១៥ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងស្រុកនិងអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីផ្សព្វផ្សាយផែនការយុទ្ធនាការឃោសនាបោះឆ្នោតនិងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាក្រុង ស្រុក របស់គណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យក្នុងពេលខាងមុខនេះ។កិច្ចសំណេះសំណា លខាងលើនេះបានធ្វើឡើងក្រោមអធិបតីភាព បណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ក ណ្ដាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដោយមានសមាជិកសមាជិកាគណបក្សជាសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ចូលរួមសរុបចំនួន៨៤៩នាក់។ នៅក្នុងកិច្ចប្រជុំនេះដែរលោក ស៊ុន សុវណ្ណារិទ្ធិ សមាជិកគណៈ កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍បូកសរុបអំពីវឌ្ឍនភាពនៃការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ជូនអង្គពិធីស្តាប់យ៉ាងក្បោះក្បាយដើម្បីជាមូលដ្ឋានដល់សាខាបក្ស ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងឃុំសង្កាត់ ក្នុងការបន្តអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀតក្រោមម្លប់សុខសន្តិភាព។ នៅក្នុងពិធីនេះដែរ បណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក៏បានផ្ដល់នូវអនុសាសន៍ដឹកនាំ និងណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំបក្សគ្រប់សាខាបក្ស នៅគ្រប់មូលដ្ឋានបក្ស ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវនូវគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា។ជាពិសេសត្រូវយកចិត្តទុកដាក់ចូលរួមឲ្យបានសកម្មក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តនិងក្រុងស្រុក និងការចូលរួមរបស់អង្គបោះឆ្នោតដែ លជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវតែគោរពច្បាប់ស្ដីពីការបោះឆ្នោតឲ្យបានខ្ជាប់ខ្ជួន […]

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សាធារណរដ្ឋកូរ៉េបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងរយៈពេល២ថ្ងៃបានចំនួន៣៥០០នាក់

(កំពង់ឆ្នាំង)៖ប្រជាពលរដ្ឋចំនួន៣៥០០នាក់មកពី៧ឃុំក្នុងស្រុកកំពង់លែង មានឃុំច្រណូក ,ឃុំដារ, ឃុំសំរោងសែន,ឃុំស្វាយរំពារ,ឃុំត្រងិល,ឃុំកំពង់ហៅ,និងឃុំពោធិ៍,នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ ទទួលបានការព្យាបាលដោយមិនគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុង អ៊ូលសាន នៃសាធារណៈរដ្ឋកូរ៉េ។ដែលការព្យាបាលនេះធ្វើឡើងមានរយៈពេល២ថ្ងៃគឺថ្ងៃទី៧និងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបានឲ្យដឹងថា: ពិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋខាងលើនេះផងដែរ បានប្រព្រឹត្តទៅដោយមានការចូលរួមពីលោក យ៉ិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ចំណែកក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីក្រុង អ៊ូលសាន នៃសាធារណៈរដ្ឋកូរ៉េ និងក្រុមគ្រូពេទ្យសា ធារណរដ្ឋកូរ៉េសរុបមានចំនួន១៩នាក់ក្នុងនោះក៏មា នការអញ្ជើញចូលរួមពីសំណាក់អស់លោក- លោកស្រី ក្រុមការងាររដ្ឋបាលខេត្ត-ស្រុក អាជ្ញាធរឃុំ កង កម្លាំង យុវជនស.ស.យ.ក ប្រមាណជា៦០នាក់ យុវជនស្រឡាញ់សន្តិភាព៣០នាក់ និងប្រជាពលរដ្ឋដែលត្រូវមកពិនិត្យជំងឺសរុបទាំងពីរថ្ងៃនេះមានចំនួន៣ ៥០០។ លោក យ៉ិន សាវ៉េន អភិបាលរងខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាលាក្រុង អ៊ូលសាន នៃសាធារណៈរដ្ឋកូរ៉េ ដោយបានស្ម័គ្រចិត្តអញ្ជើញមកពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល២ថ្ងៃ។ក្នុងនាមថ្នាក់ដឹកនាំខេត្ត ជួសមុខឱ្យប្រជាពល រដ្ឋក្នុងស្រុកកំពង់លែងទាំងមូលសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសកម្មភាពមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាធារណរដ្ឋកូរ៉េដែលបានលះបង់ពេលវេលាហ្នឹងថវិកាមកជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិត ថ្លៃ។ឆ្លៀតក្នុងឱកាសនេះផងដែរលោកអភិបាល ស្រុកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងទាំងអស់ដូចជាប្រជា ពលរដ្ឋនៅតាមបណ្ដាស្រុកដទៃទៀត សូមអញ្ជើញមកពិនិត្យនិងព្យាបាលជំងឺជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាធារណរដ្ឋកូរ៉េដែលសុទ្ធសឹងជាគ្រូពេទ្យដែលមានបទពិសោធន៍និងមានជំនាញច្បាស់លាស់ក្នុងការពិនិត្យនិងព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់។ […]

ព័ត៌មានជាតិ

លោកអភិបាលស្រុកកំពង់លែងនិងភរិយា ដឹកនាំក្រុមការងារយកអំណោយនិងថវិកាផ្ដល់ជូនកុមារកំព្រា៣នាក់ ដែលត្រូវបានឪពុកម្ដាយស្លាប់ចោល

  (កំពង់ឆ្នាំង)៖លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង និងភរិយា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៤នេះ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក ក្រុមយុវជន ស.ស.យ.ក ក្រុមការងារសាខាកាកបាទក្រហមស្រុកកំពង់លែង និងអាជ្ញាធរមូលដ្ឋាន បា ននាំយកអំណោយនិងថវិកាផ្ដល់ជូនកុមារ៣នាក់បងប្អូនបង្កើត ដែលកំព្រាឪពុកម្ដាយរស់នៅក្នុងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង។ លោកអភិបាលស្រុកបានឲ្យដឹងថា: កុមារកំព្រាទាំង៣នាក់ខាងលើនេះ គឺស្រីទាំង៣នាក់ ដោយឡែកកូនស្រីពៅទើបតែមានអាយុ២ ខែកន្លះ ដែលត្រូវម្ដាយទើបស្លាប់ចោលជាងមួយខែកន្លងទៅនេះ ចំណែកឪពុកក៏បានស្លាប់ចោលតាំងពីកូនពៅនៅក្នុងពោះម្តាយមកម្លេះពួកគាត់ទាំង២នាក់គឺស្លាប់ដោយសារជំងឺ។បច្ចុប្បន្នកុមារកំព្រាទាំង៣នាក់រស់នៅជាមួយជីដូនចាស់ជាស្ត្រីមេម៉ាយ គឺរស់នៅក្នុងភូមិឃុំខាងលើ។អំណោយដែលបានយកទៅផ្ដល់ជូនកុមារកំព្រាខាងលើនេះមានអង្ករ៥០គីឡូក្រាម មី១កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,មុង ភួយ ក្រមា សារ៉ុង និងថវិកាចំនួន៨៤ម៉ឺនរៀល។ លោកអភិបាលស្រុក ក្នុងឱកាសនោះផងដែរលោកក៏បានមាន ប្រសាសន៍ផ្ដាំផ្ញើដល់គ្រួសារកុមារកំព្រាដែលត្រូវបានឪពុកម្ដាយស្លាប់ចោលពិសេសគឺកូនស្រីច្បងដែលមានអាយុជាងឆ្នាំ ដោយត្រូវមើលថែទាំប្អូនព្រោះនៅពេលអត់ពីឪពុកម្ដាយទៅភារៈដ៏ធ្ងន់នេះត្រូវធ្លាក់មកលើជីដូននិងក្មួយស្រីហើយ ដែលទទួលភារៈមើលថែទាំប្អូន និងចៅទាំង២ដោយត្រូវរកប្រាក់យកមកទិញទឹកដោះគោសម្រាប់ចិញ្ចឹមប្អូននិងចៅ។លោកក៏បានបញ្ជាក់ដែរថា ការលំបាកទាំងអស់នេះក្នុងនាមថ្នាក់ដឹកនាំដែលជាម៉ែជាឪ លោកនិងជួយសម្រាលនូវទុក្ខលំបាក ដោយបន្តជួយឧបត្ថម្ភនូវប្រាក់កាសខ្លះៗជាបន្តទៀតទៅតាមលទ្ធភាព ដើម្បីទិញទឹកដោះគោចិញ្ចឹមទារកដែលទើបតែមានអាយុជាង២ខែឱ្យមានជីវិតនិងមានការធំធាត់ផងដែរ៕