ព័ត៌មានជាតិ

ក្រុមបច្ចេកទេសអគ្គិសនីម្នាក់បានឆក់ខ្សែភ្លើងស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ

(កំពង់ឆ្នាំង)៖ក្រុមបច្ចេកទេសផ្នែកអគ្គីសនីម្នាក់បានឆក់ខ្សែភ្លើងស្លាប់បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យខណៈដែលជនរងគ្រោះបានឡើងបង្គោលភ្លើងដោះខ្សែភ្លើងចេញដើម្បីរំកិលបង្គោល តែសង្ស័យខុសប ច្ចេកទេស ទើបបណ្តាលឲ្យឆក់ទើនៅលើបង្គោលលោកតែម្ដង លោកបានស្លាប់ក្រោយពីបានបញ្ជូនទៅដល់មន្ទីរពេទ្យ។ហេតុការណ៍ខាងលើនេះបាន កើតឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រែកល្វា ស្ថិតក្នុងភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគីរី។

ប្រភពពីរសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា: មុនពេលកើតហេតុជនរងគ្រោះបានឡើងទៅលើប ង្គោលភ្លើង ដើម្បីដោះខ្សែភ្លើងរំកិលបង្គោលចេញ កុំឲ្យទើសផ្លូវចរាចរណ៍របស់ប្រជាពលរដ្ឋបានបើកបរឆ្លងកាត់រាល់ថ្ងៃនៅទីនោះខណៈដែលជនរងគ្រោះបានឡើងទៅដល់បង្គោលភ្លើងខាងលើ ក៏បានប៉ះខ្សែភ្លើងបណ្ដាលឲ្យឆក់ជន រងគ្រោះសន្លប់បាត់ស្មារ តីនៅលើបង្គោល ពេលឃើញដូច្នេះក្រុមការងារអគ្គិ សនី ក៏បាននាំគ្នាឡើងទៅយកជនរងគ្រោះលើកដា ក់លើរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កខេត្តកំពង់ឆ្នាំងភ្លាមៗភ្លាម។

លោកនាយប៉ុស្តិ៍រដ្ឋបាលកោះថ្កូវបានឲ្យដឹងថា: ជនរងគ្រោះមានឈ្មោះ សុខ តេង អាយុ៣៦ឆ្នាំ ជាក្រុមការងារបច្ចេកទេស ផ្នែកអគ្គិសនីខេត្តកំពង់ឆ្នាំង មា នទីលំនៅភូមិទឹកល្អក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ។ចំពោះហេតុការណ៍ខាងលើនេះបានកើត ឡើងនៅវេលាម៉ោងប្រមាណ១០៖១០នាទីព្រឹកថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៤ នៅចំណុចព្រែកល្វា ស្ថិតក្នុងភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី៕

tnr

Leave a Reply

Your email address will not be published.