ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំង បានបែងចែកអភិបាលរងជាច្រើនរូបឲ្យចុះទៅតាមបណ្ដាមូលដ្ឋានសម្រុកជួយដោះស្រាយបញ្ហាទឹកសម្រាប់ស្រោចស្រពដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋកំពុងជួបប្រទះការក្រៀមស្វិត

(កំពង់ឆ្នាំង)៖ដោយសារមួយរយៈនេះនៅក្នុងខេត្តកំពង់ឆ្នាំង ជួបប្រទះបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្របដំណាំស្រូវប្រាំងរបស់ប្រជាកសិករនៅតាមបណ្ដាភូមិសាស្ត្រមួយចំនួនក្នុងខេត្ត លោកអភិបាល ខេត្តបានបែងចែកអភិបាលរងជាច្រើនរូបចុះទៅតាមមូលដ្ឋាន ដោយសហការជាមួយមន្ទីរពាក់ព័ន្ធមួយចំនួន ដើម្បីពិនិត្យនិងដោះស្រាយជាបន្ទាន់ក្នុងការសង្គ្រោះដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការទឹក។ ជាក់ស្ដែងនៅព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០២៤េនេះលោក សាន់ យូ អភិបាលរងខេត្កកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកកំពង់លែង បានដឹកនាំក្រុមការងារចុះពិនិត្យដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនិងការខ្វះ ខាតទឹកស្រោចស្រពដំណាំស្រូវប្រាំងនៅពេលខាងមុខនេះ សកម្មភាពចុះពិនិត្យដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋខាងលើនេះដោយមានការចូលរួមពីលោក ង៉ិន យ៉ុង អនុប្រធានមន្ទីរធនធាន ទឹក លោក យ៉ែម លក្ខិណា អភិបាលស្រុក និងលោកមេឃុំពោធិ៍ មេភូមិ មន្ត្រីប៉ុស្ដិ៍រដ្ឋបាល រួមនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ ការចុះពិនិត្យភូមិសាស្ត្រមួយចំនួនរបស់ក្រុមការងារខាងលើនេះ គឺបានពិនិត្យនៅទីតាំងទំនប់ទឹកបាយ៉ាប បឹងរលំ បឹងខ្នាយរាំង ស្ថិតក្នុងភូមិសាស្ត្រឃុំពោធិ៍ ស្រុកកំពង់លែង។ដើម្បីត្រៀមឆ្លើយតបចំពោះបញ្ហាប្រឈមអំពីការខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវប្រាំរបស់ប្រជាកសិករដែលនិងរងនៅការស្វិតក្រៀមដោយសារខ្វះខាតទឹកស្រោចស្រពនៅពេលខាងមុខនេះ។ នាឱកាសនោះដែរលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកកំពង់លែង បានធ្វើការណែនាំដល់អាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋ ដោយត្រូវត្រៀមលក្ខណៈជាមុន នៅពេលដែលដំណាំស្រូវរបស់ប្រជាពលរដ្ឋត្រូវការទឹកស្រោចស្រពសុំកុំឲ្យដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ក្រៀមស្វិតទាន់អាជ្ញាធរត្រូវតែប្រញាប់រាយការណ៍មកថ្នាក់ដឹកនាំខេត្តដើម្បីនិងមានវិធានការឲ្យបានទាន់ពេលវេលា ព្រោះមន្ទីរធន ធានទឹកខេត្តកំពង់ឆ្នាំង ក៏បានត្រៀមជាស្រេចនូវសម្ភារៈបច្ចេកទេស ដូចជាម៉ាស៊ីនបូមទឹកខ្នាតធំ ឬគ្រឿងចក្រសម្រាប់កាយប្រឡាយដើម្បីនាំទឹកយកមកស្រាចស្រពដំណាំស្រូវរបស់បងប្អូនមិនឱ្យក្រៀមស្វិតបាត់បង់ផលប្រយោជន៍របស់បងប្អូននោះឡើយ៕

ព័ត៌មានជាតិ

លោកមេឃុំ និងប្រជាពលរដ្ឋចំនួន៧ភូមិ ក្នុងឃុំខុន រ៉ង ស្រុកបរិបូណ៌ ថ្លែងអំណរគុណដល់លោកអភិបា លខេត្ត និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំព ង់ឆ្នាំង ដែលបានជួយសង្គ្រោះស្រូវប្រាំងរបស់ពួក គាត់ជាង៧០០ហិកតារងនូវការក្រៀមស្វិតឲ្យរស់ឡើងវិញបានទាន់ពេលវេលា

(កំពង់ឆ្នាំង)៖ដោយសារតែមួយរយៈនេះនៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ជួបប្រទះការខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករក្នុងភូមិសាស្ត្រជាច្រើនទីតាំងក្នុងខេត្តកំពង់ឆ្នាំង។លោក អភិបាលខេត្ត និងមន្ទីរធនធានទឹ ករួមទាំងក្រុមការងារនិងអាជ្ញាធរមូលដ្ឋានមមាញឹកក្នុងការចុះពិនិត្យនិងរិះរកគ្រប់វិធីដើម្បីដាក់គ្រឿងចក្រជីកកកាយប្រឡាយបង្ហូរទឹក និងដាក់ម៉ាស៊ីនបូ មទឹកខ្នាតធំនៅតាមបណ្ដាទីតាំងដែលកំពុងជួបប្រ ទះការខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង ដោយបូម ទឹកពីបឹង ឬទន្លេនាំមកស្រោចស្រពសង្គ្រោះស្រូវប្រាំ ងរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេល។ ជាក់ស្ដែងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ លោក អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យស្រូវប្រាំងរប ស់ប្រជាពលរដ្ឋជាង៧០០ហិកតាស្ថិតនៅក្នុងឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ដែលកំពុងជួបប្រទះនូវការក្រៀមស្វិតដោយសារតែមិនមានទឹកស្រាចស្រព។បន្ទាប់ពីលោក អភិបាលខេត្ត និងលោក ប្រធានមន្ទីរធនធានទឹករួមនិងក្រុមការងារ អាជ្ញាធរមូលដ្ឋានចុះពិនិត្យនៅភូមិសាស្ត្រទីតាំងខាងលើនេះរួចមក លោក អភិបាលខេត្ត ក៏បានសម្រេចបញ្ជូនគ្រឿងចក្រចំនួន២គ្រឿងជីកប្រឡាយមួយខ្សែដែលមានប្រវែងជាង៣ពាន់ម៉ែត្រ និងដាក់ម៉ាស៊ីនបូមទឹកធន់ធំ ដើម្បីនាំទឹកពីទន្លេយកមកស្រោចស្របស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលរងការក្រៀមស្វិតចំនួនជាង៧០០ហិកតា។ លោក លន់ គង់ មេឃុំឃុនរ៉ង់ ក្នុងស្រុកបរិបូណ៌ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះឲ្យដឹងថា: បន្ទាប់ពីលោក និងក្រុមប្រឹក្សាឃុំរួមទាំងក្រុមការងារថ្នាក់ស្រុកចុះមូលដ្ឋានឃុំខុនរ៉ង់ចុះពិនិត្យស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន៧ភូមិ ក្នុងឃុំរបស់លោកមានចំនួ នជាង៧០០ហិកតា ដែលរងនូវការក្រៀមស្វិតដោយ សារការខ្វះខាតទឹកស្រោចស្រព លោកក៏បានដាក់សំណើស្នើសុំទៅលោក អភិបាលខេត្ត និងលោកប្រ ធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងជាបន្ទាន់ផងដែរ ដើម្បីឲ្យថ្នាក់ដឹកនាំ និងមន្ទីរធនធានទឹកជួយស្ដារប្រឡាយ និងដាក់ម៉ាស៊ីនបូមទឹកធន់ធំ ដើម្បីធ្វើការស ង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋខាងលើនេះឲ្យបា នទាន់ពេលវេលា។ លោកបានបន្តថា: […]

ព័ត៌មានជាតិ

សន្និបាតសមាគមមូស្លីមអាម៉ាឌីយ៉ាកម្ពុជាប្រចាំឆ្នាំលើកទី១៧នៅខេត្តកំពង់ឆ្នាំង ក្នុងពិធីសន្និបាតក៏មានសមាជិកសមាគមចំនួន ៣៦នាក់បានស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងក្នុងឱកាស ជាអធិបតីភាពក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី១៧របស់សមាគមមូស្លីមអាម៉ាឌីយ៉ាកម្ពុជានៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅក្នុងសាលាខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា: បងប្អូនសាសនិកឥស្លាមទាំងអស់ពិតជាចងចាំមិនភ្លេចទេដែលសាសនាឥស្លាមក៏ដូចជាសាសនាដទៃទៀត ត្រូវបានលុបបំបាត់ទាំងស្រុងក្នុងសម័យខ្មែរក្រហម ប៉ុល ពត គ្មានសិទ្ធិសេរីភាពគ្មានព្រះវិហារគ្មានវត្តអារាមគ្មានការជួបជុំធ្វើបុណ្យទាននានាដូចសព្វថ្ងៃនេះទេ។ឯការរស់រានមានជីវិតនិងមានសាសនាឡើងវិញដូចសព្វ ថ្ងៃនេះដោយសារគុណបំណាច់ដ៏ធំធេងរបស់ សម្ដេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកបិតាសន្តិភាពរបស់កម្ពុជា។ជាមួយគ្នានេះដែរប្រមុខរាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ ក៏ដូចជាអាណត្តិទី៧នេះបានអនុវត្តគោលនយោបាយអនុវត្តនូវគ្រប់សាសនានៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនោះឡើយគឺមានសិទ្ធគោរពជំនឿសាសនាដោយសេរី។ដោយឡែកនៅក្នុងការងារដឹកនាំស្ថាប័នថ្នាក់ជាតិក៏មានជនជាតិខ្មែរឥស្លាមជាអ្នកដឹកនាំនិងនៅក្នុងការងារនយោបាយក៏មានជនជាតិខ្មែរឥស្លាមជាមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិចូលរួមជួយសង្គមជាតិយើងផងដែរ។ ឯកឧត្តម បានបន្តថា: សន្និបាតថ្ងៃនេះមានគោលបំណង ១-ដើម្បីពង្រឹងនូវជំនឿផ្នែកសាសនាឥស្លាមនិងទី ២-គឺផ្នែកមនុស្សធម៌ដែលជាការងារចាំបាច់ ក្នុងសង្គមជាតិ។គោលបំណងទាំងពីរនេះ មានសារៈសំខាន់ចាំបាច់ដូចគ្នាពីព្រោះសាសនាក៏បានរួមចំណែកជួយកសាង និងអភិវឌ្ឍន៍ខាងផ្លូវចិត្តឲ្យមានភាពនិងនរក្នុងចិត្តការជួបជុំគ្នានេះក៏បានផ្លាស់ប្ដូរនូវបទពិសោធន៍គ្នាទៅវិញទៅមកក្នុងការស្វែងរកភាពរីកចម្រើននៅក្នុងសហគមន៍មូលដ្ឋានពង្រឹងនិងព ង្រីកសាមគ្គីភាពការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីការអភិវឌ្ឍន៍ឱ្យមានការីកចម្រើនលើគ្រប់វិស័យ។ លោកក៏សូមថ្លែងនូវការកោតសរសើរដោយស្មោះចំពោះក្រុមការ ងារនិងលោកប្រធានសមាគម ដែលបានយកចិត្តទុកដាក់រៀបចំសន្និបាតប្រចាំឆ្នាំនាថ្ងៃនេះ និងបានអំពាវនាវដល់សាសនិកក្នុងសមាគមមួយចំនួនបានស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ។ ក្នុងឱកាសនោះលោក ម៉ាន ម៉ាត់ ប្រធានសមាគមមូស្លីមអាម៉ាឌីយ៉ាកម្ពុជាបានបញ្ជាក់ថា: ការប្រមូល ផ្ដុំជួបជុំគ្នាសន្និបាតប្រចាំឆ្នាំថ្ងៃនេះ គឺជាការជួបជុំរបស់បងប្អូនសាសនិកឥស្លាមជាច្រើនមកពីខេត្តត្បូងឃ្មុំ ស្ទឹងត្រែង បន្ទាយមានជ័យ កំពត និង បងប្អូនសាសនិកមកពីបរទេសមួយចំនួនទៀត ដើម្បីចូល រួមផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកជជែកគ្នាអំពីធម៌វិន័យសាសនាអ៊ីស្លាម ដើម្បីអប់រំមនុស្សឲ្យស្គាល់ខុសស្គាល់ត្រូវ នឹងធ្វើតែអំពើល្អ ដើម្បីជួយសង្គមជាតិ ឲ្យមានការរីកចម្រើនរុងរឿងនិងរស់នៅមានសុខសន្តិភាព។ ដោយឡែកនៅក្នុងឱកាសនោះ សាសនិកឥស្លាម […]

ព័ត៌មានជាតិ

នៅសាលាដំបូងខេត្តកំពង់ឆ្នាំង មានរៀបចំពិធីផ្សព្វ ផ្សាយនិងបញ្ជ្រាបការយល់ដឹងទិដ្ឋភាពរួមនៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

(កំពង់ឆ្នាំង)៖នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ(អ.គ.ហ)បានអញ្ជើ ញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអំពី“កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។ ថ្លែងក្នុងពិធីនោះ ឯកឧត្តម អនុរដ្ឋលេខាធិការ បានលើកឡើងថា: កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គ្រប់ជ្រុងជ្រោយ និងរយៈពេលវែង ដើម្បីកែលម្អជាជំហាន ដូចជាការជួសជុលផ្ទះចាស់ ខណៈកំពុងរស់នៅ ដើម្បីរៀបចំមួយបង្គុំម្តងៗ (Block by Block) ឬមួយខឿនម្តងៗ (Platform)។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា ពិធីនេះមានគោលបំណងដើម្បីផ្សព្វ ផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីទិដ្ឋភាពរួម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្ដោតលើទស្សនាទាននៃការកែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ សមិទ្ធផលគន្លឹះ, យុទ្ធសា ស្ត្រកែទម្រង់តគន្លឹះៗ និងទិសដៅកែទម្រង់ក្នុងផែន ការសកម្មភាពរួម ដំណាក់កាលទី៤។ ឆ្លៀតក្នុងឱកា សនេះ ក៏មានរៀបចំពិធីប្រគល់-ទទួលកុំព្យូទ័រ និងសៀវភៅពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ សាធារ ណៈជូនសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងផងដែរ។ ជាកិច្ចស្វាគមន៍ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសា លាដំបូងខេត្តកំពង់ឆ្នាំង បានលើកឡើងថា […]

ព័ត៌មានជាតិ

ក្រុមបច្ចេកទេសអគ្គិសនីម្នាក់បានឆក់ខ្សែភ្លើងស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ

(កំពង់ឆ្នាំង)៖ក្រុមបច្ចេកទេសផ្នែកអគ្គីសនីម្នាក់បានឆក់ខ្សែភ្លើងស្លាប់បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យខណៈដែលជនរងគ្រោះបានឡើងបង្គោលភ្លើងដោះខ្សែភ្លើងចេញដើម្បីរំកិលបង្គោល តែសង្ស័យខុសប ច្ចេកទេស ទើបបណ្តាលឲ្យឆក់ទើនៅលើបង្គោលលោកតែម្ដង លោកបានស្លាប់ក្រោយពីបានបញ្ជូនទៅដល់មន្ទីរពេទ្យ។ហេតុការណ៍ខាងលើនេះបាន កើតឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រែកល្វា ស្ថិតក្នុងភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគីរី។ ប្រភពពីរសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា: មុនពេលកើតហេតុជនរងគ្រោះបានឡើងទៅលើប ង្គោលភ្លើង ដើម្បីដោះខ្សែភ្លើងរំកិលបង្គោលចេញ កុំឲ្យទើសផ្លូវចរាចរណ៍របស់ប្រជាពលរដ្ឋបានបើកបរឆ្លងកាត់រាល់ថ្ងៃនៅទីនោះខណៈដែលជនរងគ្រោះបានឡើងទៅដល់បង្គោលភ្លើងខាងលើ ក៏បានប៉ះខ្សែភ្លើងបណ្ដាលឲ្យឆក់ជន រងគ្រោះសន្លប់បាត់ស្មារ តីនៅលើបង្គោល ពេលឃើញដូច្នេះក្រុមការងារអគ្គិ សនី ក៏បាននាំគ្នាឡើងទៅយកជនរងគ្រោះលើកដា ក់លើរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កខេត្តកំពង់ឆ្នាំងភ្លាមៗភ្លាម។ លោកនាយប៉ុស្តិ៍រដ្ឋបាលកោះថ្កូវបានឲ្យដឹងថា: ជនរងគ្រោះមានឈ្មោះ សុខ តេង អាយុ៣៦ឆ្នាំ ជាក្រុមការងារបច្ចេកទេស ផ្នែកអគ្គិសនីខេត្តកំពង់ឆ្នាំង មា នទីលំនៅភូមិទឹកល្អក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ។ចំពោះហេតុការណ៍ខាងលើនេះបានកើត ឡើងនៅវេលាម៉ោងប្រមាណ១០៖១០នាទីព្រឹកថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៤ នៅចំណុចព្រែកល្វា ស្ថិតក្នុងភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី៕

ព័ត៌មានជាតិ

ពលរដ្ឋក្នុងស្រុករលាប្អៀររខេត្តកំពង់ឆ្នាំងដែលប្រកបមុខរបរធ្វើស្រែប្រាំងកំពុងមមាញឹកសម្រុកបង្កបង្កើនផលស្រូវប្រាំងដោយសារស្រូវមានតម្លៃខ្ពស់

(កំពង់ឆ្នាំង)៖ដោយសារតែបច្ចុប្បន្ននេះទាំងស្រូវវស្សានិងស្រូវប្រាំងកំពុងមានតម្លៃខ្ពស់ធ្វើឱ្យប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង មានទឹកចិត្តក្នុងការបង្ករបង្កើនផលស្រូវទាំងស្រូវប្រាំងនិងស្រូវវស្សាយ៉ាងផុលផុសនៅគ្រប់ទីកន្លែង។ដោយឡែកប្រជាកសិកររស់ នៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ដែលប្រកបមុខរបរធ្វើស្រែប្រាំងដែរនោះ ពួកគាត់ក៏បាននាំគ្នាសម្រុកចុះភ្ជួររាស់និងសាបព្រួសគ្រប់ក្រុមគ្រួសារផងដែរ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះប្រចាំខេត្តកំពង់ឆ្នាំង បានចុះទៅដល់វាលស្រែប្រាំងដ៏ធំមួយ ស្ថិតនៅចំណុចបឹងឆ្អឹងដំរីក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។និងបានពិនិត្យឃើញទិដ្ឋភាពជាក់ស្ដែងនៅទីនោះ ឃើញមានប្រជាកសិករជាច្រើនកំពុងញាប់ដៃញាប់ជើងដោយអ្នកខ្លះកំពុងភ្ជួររាស់ដីដើម្បីសាបព្រួសស្រូវ អ្នកខ្លះកំពុងបូមទឹកបញ្ចូលស្រែ ខ្លះទៀតបាននឹងកំពុងបាញ់ថ្នាំកំចាត់សត្វល្អិតក្នុងស្រែ និងប្រជាកសិករខ្លះទៀតកំពុងចាប់ផ្ដើមព្រួសស្រូវជាបណ្ដើរៗផងដែរ។ ដោយឡែកស្រូវស្រែភាគច្រើននៅក្នុងភូមិសាស្ត្រខាងលើនេះ ក៏ឃើញមានសំណាបស្រូវខ្លះដុះលូតលាស់វែងៗពេញស្រែនិងមានពណ៌ខៀវស្រង៉ាត់ដែលធ្វើឲ្យប្រជាកសិកររីករាយចំពោះដំណាំស្រូវរបស់ពួកគាត់ដែលកំពុងលូតលាស់ផងដែរ។ជួបជាមួយប្រជាកសិករម្នាក់ឈ្មោះ មាស ចន្ថា មានទីលំនៅក្នុងភូមិទឹកហូត ឃុំទឹកហូត បងប្រុសបានប្រាប់ឲ្យដឹងថា: បងប្រុសមានស្រែមួយ ខ្ទង់ ដែលមានទំហំប្រមាណជាងកន្លះហិកតា ស្រែរបស់គាត់នេះរាល់ឆ្នាំគឺទទួលបានទិន្នផលជាមធ្យមប្រមាណជា៣តោនក្នុងមួយរដូវ។ទិន្នផលស្រូវទាំងអស់នេះនៅពេលប្រមូលផលម្តងៗគឺបងប្រុសបានលៃទុកសម្រាប់ហូបខ្លះនិងសល់ខ្លះលក់យកប្រាក់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ។ បងប្រុសបានបញ្ជាក់អោយដឹងទៀតថា: បច្ចុប្បន្ននេះប្រជាកសិកររស់នៅក្នុងមូលដ្ឋានរបស់បងប្រុស គឺមានការសប្បាយចិត្តនិងរីករាយឧបមាដោយសារតែរយៈពេល២ឆ្នាំកន្លងមកនេះទាំងស្រូវ ប្រាំងនិងស្រូវវស្សាបានតម្លៃខ្ពស់ ដែលធ្វើឲ្យប្រជាកសិករមានទឹកចិត្ត និងកម្លាំងចិត្តក្នុងការបង្កបង្កើនផលស្រូវ ចំណែកអ្នកដែលមានស្រែច្រើនគឺគេអាចលក់ចេញបានប្រាក់ច្រើនសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេឲ្យមានជីវភាពធូរធារមួយកំរិតទៀតផងដែរ។បងប្រុសក៏បានសំណូមពរសុំឱ្យថ្នាក់ដឹកនាំលោកមេត្តាជួយបញ្ចុះតម្លៃប្រេងតម្លៃថ្នាំកំចាត់សត្វល្អិត និងតម្លៃជីឲ្យបានចុះថ្លៃជាងនេះបន្តិចនោះទាំងរូបគាត់ក៏ដូចជាប្រជាកសិករទាំងអស់ពិតជាទទួលបានចំណូលច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យមានជីវភាពធូរធារមួយកំរិតថែមទៀត។ ដោយឡែកប្រជាកសិករមួយរូបទៀតឈ្មោះ អៀង សុជា រស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ក៏បានឲ្យដឹងផងដែរថា: រូបគាត់ជាប្រជាកសិករប្រកបមុខរបរធ្វើស្រែប្រាំងជាយូរឆ្នាំមក ហើយ។គាត់មានដីស្រែប្រាំងទំហំជាង៣ហិកតា ចំណែកដីស្រែទាំង៣ហិកតានេះប្រសិនបើគាត់ធ្វើដោយយកចិត្តទុកដាក់ក្នុងការថែទាំឲ្យបានដិតដល់ទាំងការបាញ់ថ្នាំកំចាត់សត្វល្អិតទាំងការប្រើជី និងការបូមទឹកបញ្ចូលស្រែ នោះគាត់នឹងទទួលទិន្នផលបានជាង៦តោនក្នុងមួយហិកតា។ គាត់បានបន្តឲ្យដឹងទៀតថា:រាល់ឆ្នាំគាត់ពុំសូវបានយកចិត្តទុកដាក់ ក្នុងការប្រើជី បាញ់ថ្នាំ និងថែទាំឲ្យ បានដឹតដល់នោះទេ ដោយសារ […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋអំពាវនាវសប្បុរសជនជួយកសាងស្ពានមួយកន្លែងសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងឃុំចំនួន២ក្នុងស្រុករលាប្អៀរ បានប្រើប្រាស់

ខេត្តកំពង់ឆ្នាំង: ព្រះសង្ឃ អាជ្ញាធរនិងប្រជាពលរដ្ឋរស់នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានសំណូមពរដល់សប្បុរសជនក៏ដូចជាមន្ទីរក្រសួងពាក់ព័ន្ធជួយឧបត្ថម្ភកសាងស្ពានព្រៃក្រាំងដែលជាអត្ថប្រយោជន៍ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាច្រើន ភូមិក្នុង ឃុំជ្រៃបាក់និងឃុំព្រៃខ្មែរ ស្រុករលាបៀរ ។ ព្រះគ្រូចៅអធិការវត្ត មង្គលបញ្ញា ហៅវត្តបឆ្គោល ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ព្រះនាម ស៊ុន យីម មានថេរដីកាថា: ដោយការជួបលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋជាច្រើនភូមិក្នុងឃុំចំនួន២ស្រុករលាប្អៀរ ទើបថ្ងៃនេះបងប្អូនប្រជាពលរដ្ឋមូលមតិគ្នា បើកការដ្ឋានសាងសង់ស្ពាន ទៅតាមលទ្ធភាពជាក់ស្ដែងដែលពួកគាត់មានជាបណ្ដើរៗ ហើយតាមការប្រមាណ តម្លៃរហូតដល់ជិត៣ម៉ឺនដុល្លារ។ ក្នុងនាមព្រះអង្គជាចៅអធិការវត្តបាញ់ឆ្គោលជំនួសឱ្យបងប្អូនពុទ្ធបរិស័ទ សូមអំពាវនាវដល់បងប្អូនសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភជាថវិកាជាសម្ភារៈជួយកសាងស្ពានមួយកន្លែងនេះសម្រាប់ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកកសិផលផងចុះ។ លោក សំ សំណាង មេភូមិបាញ់ឆ្គោល ឃុំជ្រែកបាក់ ស្រុករលា ប្អៀរ បានបញ្ជាក់ថា: គម្រោងសាងសង់ស្ពានមួយកន្លែងនេះមានប្រវែង២០ម៉ែត្រ ទទឹង ៤.១០ម៉ែត្រ កម្ពស់៦ម៉ែត្រ ដែលគ្រោងចំណាយថវិកាអស់ប៉ុន្មានជាង២ម៉ឺនដុល្លារ។ ក្នុងនាមលោកជាអាជ្ញាធរ ជំនួសមុខឲ្យប្រជាពលរដ្ឋសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានសប្បុរសធម៌ ក៏ដូចជាមន្ទីរក្រសួងពាក់ព័ន្ធ មេត្តាជួយឧបត្ថម្ភជាសម្ភារៈដែកស៊ីម៉ង់ដើម្បីឲ្យការកសាងស្ពានមួយកន្លែងនេះបានលឿនឆាប់រហ័ស បានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរព្រោះថាបើតាមលទ្ធភាពដែលបានចាប់ផ្ដើមកសាងនៅពេលនេះមានទឹកប្រាក់១៥០០ដុល្លារប៉ុណ្ណោះ។ តាមការបញ្ជាក់របស់មេភូមិបាញ់ឆ្គោល បានដោយដឹងថា: កាល ដើមឡើយស្ពានមួយកន្លែងនេះជាស្ពានឈើ ហើយបានបាក់រលំកាលអំឡុងខែមករាឆ្នាំ២០២៣ ក្រោយពេលប្រជាពលរដ្ឋប្រមូលផលស្រូវអស់មានទឹកជំនួនធំធ្លាក់ពីលើមកមិនដែលបាក់តែម្ដង ៕

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំងចុះផ្សព្វផ្សាយ សជណ របស់រាជ រដ្ឋាភិបាលដល់ប្រជាពលរដ្ឋស្រុកកំពង់លែងស្ដីពីការអនុញ្ញាតឲ្យពលរដ្ឋក្នុងស្រុកកំពង់លែងបានអាស្រ័យផលក្នុងដីតំបន់៣មួយរដូវ គឺចាប់ពីខែធ្នូ ឆ្នាំ២០២៣ដល់ ខែកក្កដា ឆ្នាំ២០២៤

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារជាថ្នាក់ដឹកនាំខេត្ត ចុះទៅកាន់ស្រុកកំពង់លែងដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយនូវ សជណ របស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង អំពីខ្លឹមសារ សជណ របស់រាជរដ្ឋាភិបាលដែលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងមួយចំនួន ដែលធ្លាប់បានអាស្រ័យផលក្លង់ដីតំបន់៣កន្លងមក អាចអាស្រ័យផលក្នុងដីតំបន់៣បានមួយរដូវជាបណ្ដោះអាសន្ន ដោយចាប់អនុវត្តពីខែធ្នូ ឆ្នាំ២ ០២៣ រហូតដល់ខែកក្កដា ឆ្នាំ២០២៤។ ករណីសំណើរបស់ប្រជាពលរដ្ឋស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សុំកាត់ឆ្វៀលនិងអាស្រ័យផលលើទីតាំងដីក្នុងតំបន់៣ នៃតំបន់ទន្លេសាបភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ យោងលិខិតលេខ៤៤៤៨ ដនស/ក្រ.វ.ដីធ្លី ចុះថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ -លិខិតលេខ០០៥ ខន/០២៤ សជណ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ របស់ខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា -ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។ សេចក្តីដូចបានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូន ឯកឧត្តម មេត្តាជ្រាបថា រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ដូចខាងក្រោម៖ ១- អនុញ្ញាតឱ្យប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់និងអាស្រ័យផលក្នុងដីតំបន់៣នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកកំពង់លែង […]

ព័ត៌មានជាតិ

ពលរដ្ឋរស់នៅក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគីរី សាទរយ៉ាងក្រៃលែង ចំពោះដំណោះស្រាយប្រកបដោយផ្លែផ្កា រវាងពួកគាត់ ជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធការលក់មេទឹកមួយកន្លែងក្នុងសហ គមន៍

(កំពង់ឆ្នាំង)៖ទីតាំងមេទឹកមួយកន្លែង ស្ថិតនៅក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគីរី ដែលប្រ ជាពលរដ្ឋបានអះអាងថា ត្រូវបានអាជ្ញាធរលួចលក់ឲ្យឈ្មួញដើម្បីប្រមូលផលត្រីនៅរដូវសម្រក ហើយត្រូវបានសារព័ត៌មាន ចុះផ្សាយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ បច្ចុប្បន្នវិវាទខាងលើនេះត្រូវបានដោះស្រាយបញ្ចប់ផងដែរ។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ឱ្យដឹងផងដែរថា: បន្ទាប់ពីមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ ឆ្នាំងចុះធ្វើការសម្រប សម្រួលជាមួយអាជ្ញាធរស្រុកជលគីរី និងរដ្ឋបាលឃុំពាមឆ្កោក រួមនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ព្រមទាំងគណៈកម្មការសហគមន៍នេ សាទអន្លង់មេត្រីសែនជ័យ និងតំណាងប្រជាពលរដ្ឋរួចមក ក្រុមការងារនៃមន្ត្រីជំនាញរដ្ឋបាលជលផលបានធ្វើការប្រជុំ និងជម្រាបជូនដល់អាជ្ញាធរស្រុក និ ងរដ្ឋបាលឃុំពាមឆ្កោកឲ្យបញ្ឈប់សកម្មភាព ទិញ, លក់,មេទឹកដែលមាននៅក្នុងឃុំពាមឆ្កោកខាងលើនេះចាប់ពីពេលនេះតទៅ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: នៅក្នុងកិច្ចប្រជុំដោះស្រាយនេញផងដែរ ក្រុមការងារជំនាញរបស់លោកក៏បានលើកឡើងផ្អែកតាមច្បាប់ស្ដីពីជលផល និងតាមអនុក្រឹត្យលេខ៨០ អនក្រ ចុះថ្ងៃទី១០ ខែមិ ថុនា ឆ្នាំ២០០៥ របស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់ គ្រងសហគមន៍នេសាទ ត្រង់ជំពូក៣នៃមាត្រា១២ គឺពុំមានសិទ្ធិលក់,ដោះដូរ,ជួល,ធ្វើអំណោយ,ប្រវា ស់,បែងចែក,ខ្ចី,បញ្ចាំ,ឬផ្ទេរកន្លែងសហគមន៍បានឡើយ។ក្នុងនោះដែរអាជ្ញាធរឃុំពាមឆ្កោកក៏បានឯក ភាពនិងទទួលយកនៅដំណោះស្រាយខាងលើនេះនឹងបានធ្វើការផ្សព្វផ្សា យបន្តអោយបញ្ឈប់ការលក់ ដូរមេទឹក តាមគោលការណ៍របស់ខណ្ឌរដ្ឋបាលជល ផលកំពង់ឆ្នាំង ដោយទុកមេទឹកនេះសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ធ្វើការនេសាទជាលក្ខណៈគ្រួសារ […]

ព័ត៌មានជាតិ

កម្លាំងចម្រុះថ្នាក់ជាតិ សហការជាមួយខណ្ឌរដ្ឋបាលជលផល៣ ខេត្ត គឺខេត្តកំពង់ធំ,កំពង់ឆ្នាំង,និងខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំរយៈពេល៦ថ្ងៃនៅចំណុច(កដប) ជាប់ព្រំប្រទល់ ៣ខេត្ត

(កំពង់ឆ្នាំង)៖កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងចម្រុះដឹកនាំដោយលោក ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោក សុង ហុង អនុប្រធានរដ្ឋបាលជលផល រួមនិងអធិការដ្ឋានរដ្ឋបាលជល ផលខាងត្បូង និងខាងជើងបឹងទន្លេសាបសហការជាមួយខណ្ឌរដ្ឋបា លជលផលកំពង់ឆ្នាំង, ពោធិ៍សាត់, និងកំពង់ធំ,រួមនិងកងរាជអាវុធហត្ថចម្រុះប្រចាំបឹងទន្លេសាប ដែលកម្លាំងសរុបមានចំនួន៦៧នាក់មធ្យោបាយកាណូ ត១៥គ្រឿង បានចុះបង្ក្រាបបទល្មើសនេសាទទ្រង់ ទ្រាយធំនៅចំណុចកដប ជាប់ព្រំប្រទល់៣ខេត្ត គឺខេត្តកំពង់ឆ្នាំង,កំពង់ធំ,និងខេត្តពោធិ៍សាត់។ ជាលទ្ធផលកម្លាំងចម្រុះបានចុះរុះរើរបាំងសាច់អួនចំនួន២៤កន្លែងដែលមានប្រវែង៦.៩០០ម៉ែត្រ លបលូសាច់អួន២៤លបបង្គោលបោះរបាំងចំនួន៦៥០ ដើម និងចាក់ព្រលែងត្រីចំនួន២៦០គីឡូ ក្រាមចូលទៅក្នុងបឹងទន្លេសាបវិញ។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំ ង ដែលលោកបានដឹកនាំកម្លាំងរដ្ឋបាលជលផលកំពង់ឆ្នាំងចូលរួមការបង្ក្រាបបទល្មើសនេសាទខាង លើនេះ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះថា: កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំដូចខាងលើនេះគឺអនុវត្តរយៈពេល៦ថ្ងៃ ដោយចាប់ផ្ដើមធ្វើពីថ្ងៃទី១៧ ខែធ្នូ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់ពីការចុះប្រតិបត្តិការបង្កាបបទល្មើសនេសាទរួមគ្នាទាំង៣ខេត្តរយៈពេល៦ថ្ងៃរួចហើយ តាមបណ្ដាខេត្តនីមួយៗត្រូវអនុវត្តកិច្ចការនេះបន្តទៅតាមបណ្ដាខេត្តរៀងៗខ្លួន ដោយធ្វើយ៉ាងណាមិនឲ្យកើតមាននូវបទល្មើសនេសាទ ដែលជាការរាំងស្ទះដល់ការចរាចរណ៍របស់ហ្វូងត្រីពីបឹងទន្លេសាបចុះទៅទន្លេមេគង្គលើដើម្បីស្វែងរកចំណីទីជម្រកនិងបន្តពូជចាប់ពីខ្នើត ខែមិគសិរ ត្រូវនឹងខែធ្នូ ខណៈដែលទឹកបឹងទន្លេសាបហូរចេញក្នុងល្បឿនលឿន និងដើម្បីចិញ្ចឹមកូនចៅបន្តពូជពង្សតាមសេចក្តីណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ៕