ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំង បានបែងចែកអភិបាលរងជាច្រើនរូបឲ្យចុះទៅតាមបណ្ដាមូលដ្ឋានសម្រុកជួយដោះស្រាយបញ្ហាទឹកសម្រាប់ស្រោចស្រពដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋកំពុងជួបប្រទះការក្រៀមស្វិត

(កំពង់ឆ្នាំង)៖ដោយសារមួយរយៈនេះនៅក្នុងខេត្តកំពង់ឆ្នាំង ជួបប្រទះបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្របដំណាំស្រូវប្រាំងរបស់ប្រជាកសិករនៅតាមបណ្ដាភូមិសាស្ត្រមួយចំនួនក្នុងខេត្ត លោកអភិបាល ខេត្តបានបែងចែកអភិបាលរងជាច្រើនរូបចុះទៅតាមមូលដ្ឋាន ដោយសហការជាមួយមន្ទីរពាក់ព័ន្ធមួយចំនួន ដើម្បីពិនិត្យនិងដោះស្រាយជាបន្ទាន់ក្នុងការសង្គ្រោះដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការទឹក។

ជាក់ស្ដែងនៅព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០២៤េនេះលោក សាន់ យូ អភិបាលរងខេត្កកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកកំពង់លែង បានដឹកនាំក្រុមការងារចុះពិនិត្យដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនិងការខ្វះ ខាតទឹកស្រោចស្រពដំណាំស្រូវប្រាំងនៅពេលខាងមុខនេះ សកម្មភាពចុះពិនិត្យដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋខាងលើនេះដោយមានការចូលរួមពីលោក ង៉ិន យ៉ុង អនុប្រធានមន្ទីរធនធាន ទឹក លោក យ៉ែម លក្ខិណា អភិបាលស្រុក និងលោកមេឃុំពោធិ៍ មេភូមិ មន្ត្រីប៉ុស្ដិ៍រដ្ឋបាល រួមនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

ការចុះពិនិត្យភូមិសាស្ត្រមួយចំនួនរបស់ក្រុមការងារខាងលើនេះ គឺបានពិនិត្យនៅទីតាំងទំនប់ទឹកបាយ៉ាប បឹងរលំ បឹងខ្នាយរាំង ស្ថិតក្នុងភូមិសាស្ត្រឃុំពោធិ៍ ស្រុកកំពង់លែង។ដើម្បីត្រៀមឆ្លើយតបចំពោះបញ្ហាប្រឈមអំពីការខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវប្រាំរបស់ប្រជាកសិករដែលនិងរងនៅការស្វិតក្រៀមដោយសារខ្វះខាតទឹកស្រោចស្រពនៅពេលខាងមុខនេះ។

នាឱកាសនោះដែរលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកកំពង់លែង បានធ្វើការណែនាំដល់អាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋ ដោយត្រូវត្រៀមលក្ខណៈជាមុន នៅពេលដែលដំណាំស្រូវរបស់ប្រជាពលរដ្ឋត្រូវការទឹកស្រោចស្រពសុំកុំឲ្យដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ក្រៀមស្វិតទាន់អាជ្ញាធរត្រូវតែប្រញាប់រាយការណ៍មកថ្នាក់ដឹកនាំខេត្តដើម្បីនិងមានវិធានការឲ្យបានទាន់ពេលវេលា ព្រោះមន្ទីរធន ធានទឹកខេត្តកំពង់ឆ្នាំង ក៏បានត្រៀមជាស្រេចនូវសម្ភារៈបច្ចេកទេស ដូចជាម៉ាស៊ីនបូមទឹកខ្នាតធំ ឬគ្រឿងចក្រសម្រាប់កាយប្រឡាយដើម្បីនាំទឹកយកមកស្រាចស្រពដំណាំស្រូវរបស់បងប្អូនមិនឱ្យក្រៀមស្វិតបាត់បង់ផលប្រយោជន៍របស់បងប្អូននោះឡើយ៕

tnr

Leave a Reply

Your email address will not be published.