ព័ត៌មានជាតិ

ពលរដ្ឋក្នុងស្រុករលាប្អៀររខេត្តកំពង់ឆ្នាំងដែលប្រកបមុខរបរធ្វើស្រែប្រាំងកំពុងមមាញឹកសម្រុកបង្កបង្កើនផលស្រូវប្រាំងដោយសារស្រូវមានតម្លៃខ្ពស់

(កំពង់ឆ្នាំង)៖ដោយសារតែបច្ចុប្បន្ននេះទាំងស្រូវវស្សានិងស្រូវប្រាំងកំពុងមានតម្លៃខ្ពស់ធ្វើឱ្យប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង មានទឹកចិត្តក្នុងការបង្ករបង្កើនផលស្រូវទាំងស្រូវប្រាំងនិងស្រូវវស្សាយ៉ាងផុលផុសនៅគ្រប់ទីកន្លែង។ដោយឡែកប្រជាកសិកររស់ នៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ដែលប្រកបមុខរបរធ្វើស្រែប្រាំងដែរនោះ ពួកគាត់ក៏បាននាំគ្នាសម្រុកចុះភ្ជួររាស់និងសាបព្រួសគ្រប់ក្រុមគ្រួសារផងដែរ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះប្រចាំខេត្តកំពង់ឆ្នាំង បានចុះទៅដល់វាលស្រែប្រាំងដ៏ធំមួយ ស្ថិតនៅចំណុចបឹងឆ្អឹងដំរីក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។និងបានពិនិត្យឃើញទិដ្ឋភាពជាក់ស្ដែងនៅទីនោះ ឃើញមានប្រជាកសិករជាច្រើនកំពុងញាប់ដៃញាប់ជើងដោយអ្នកខ្លះកំពុងភ្ជួររាស់ដីដើម្បីសាបព្រួសស្រូវ អ្នកខ្លះកំពុងបូមទឹកបញ្ចូលស្រែ ខ្លះទៀតបាននឹងកំពុងបាញ់ថ្នាំកំចាត់សត្វល្អិតក្នុងស្រែ និងប្រជាកសិករខ្លះទៀតកំពុងចាប់ផ្ដើមព្រួសស្រូវជាបណ្ដើរៗផងដែរ។ ដោយឡែកស្រូវស្រែភាគច្រើននៅក្នុងភូមិសាស្ត្រខាងលើនេះ ក៏ឃើញមានសំណាបស្រូវខ្លះដុះលូតលាស់វែងៗពេញស្រែនិងមានពណ៌ខៀវស្រង៉ាត់ដែលធ្វើឲ្យប្រជាកសិកររីករាយចំពោះដំណាំស្រូវរបស់ពួកគាត់ដែលកំពុងលូតលាស់ផងដែរ។ជួបជាមួយប្រជាកសិករម្នាក់ឈ្មោះ មាស ចន្ថា មានទីលំនៅក្នុងភូមិទឹកហូត ឃុំទឹកហូត បងប្រុសបានប្រាប់ឲ្យដឹងថា: បងប្រុសមានស្រែមួយ ខ្ទង់ ដែលមានទំហំប្រមាណជាងកន្លះហិកតា ស្រែរបស់គាត់នេះរាល់ឆ្នាំគឺទទួលបានទិន្នផលជាមធ្យមប្រមាណជា៣តោនក្នុងមួយរដូវ។ទិន្នផលស្រូវទាំងអស់នេះនៅពេលប្រមូលផលម្តងៗគឺបងប្រុសបានលៃទុកសម្រាប់ហូបខ្លះនិងសល់ខ្លះលក់យកប្រាក់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ។ បងប្រុសបានបញ្ជាក់អោយដឹងទៀតថា: បច្ចុប្បន្ននេះប្រជាកសិកររស់នៅក្នុងមូលដ្ឋានរបស់បងប្រុស គឺមានការសប្បាយចិត្តនិងរីករាយឧបមាដោយសារតែរយៈពេល២ឆ្នាំកន្លងមកនេះទាំងស្រូវ ប្រាំងនិងស្រូវវស្សាបានតម្លៃខ្ពស់ ដែលធ្វើឲ្យប្រជាកសិករមានទឹកចិត្ត និងកម្លាំងចិត្តក្នុងការបង្កបង្កើនផលស្រូវ ចំណែកអ្នកដែលមានស្រែច្រើនគឺគេអាចលក់ចេញបានប្រាក់ច្រើនសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេឲ្យមានជីវភាពធូរធារមួយកំរិតទៀតផងដែរ។បងប្រុសក៏បានសំណូមពរសុំឱ្យថ្នាក់ដឹកនាំលោកមេត្តាជួយបញ្ចុះតម្លៃប្រេងតម្លៃថ្នាំកំចាត់សត្វល្អិត និងតម្លៃជីឲ្យបានចុះថ្លៃជាងនេះបន្តិចនោះទាំងរូបគាត់ក៏ដូចជាប្រជាកសិករទាំងអស់ពិតជាទទួលបានចំណូលច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យមានជីវភាពធូរធារមួយកំរិតថែមទៀត។ ដោយឡែកប្រជាកសិករមួយរូបទៀតឈ្មោះ អៀង សុជា រស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ក៏បានឲ្យដឹងផងដែរថា: រូបគាត់ជាប្រជាកសិករប្រកបមុខរបរធ្វើស្រែប្រាំងជាយូរឆ្នាំមក ហើយ។គាត់មានដីស្រែប្រាំងទំហំជាង៣ហិកតា ចំណែកដីស្រែទាំង៣ហិកតានេះប្រសិនបើគាត់ធ្វើដោយយកចិត្តទុកដាក់ក្នុងការថែទាំឲ្យបានដិតដល់ទាំងការបាញ់ថ្នាំកំចាត់សត្វល្អិតទាំងការប្រើជី និងការបូមទឹកបញ្ចូលស្រែ នោះគាត់នឹងទទួលទិន្នផលបានជាង៦តោនក្នុងមួយហិកតា។ គាត់បានបន្តឲ្យដឹងទៀតថា:រាល់ឆ្នាំគាត់ពុំសូវបានយកចិត្តទុកដាក់ ក្នុងការប្រើជី បាញ់ថ្នាំ និងថែទាំឲ្យ បានដឹតដល់នោះទេ ដោយសារ […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋអំពាវនាវសប្បុរសជនជួយកសាងស្ពានមួយកន្លែងសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងឃុំចំនួន២ក្នុងស្រុករលាប្អៀរ បានប្រើប្រាស់

ខេត្តកំពង់ឆ្នាំង: ព្រះសង្ឃ អាជ្ញាធរនិងប្រជាពលរដ្ឋរស់នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានសំណូមពរដល់សប្បុរសជនក៏ដូចជាមន្ទីរក្រសួងពាក់ព័ន្ធជួយឧបត្ថម្ភកសាងស្ពានព្រៃក្រាំងដែលជាអត្ថប្រយោជន៍ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាច្រើន ភូមិក្នុង ឃុំជ្រៃបាក់និងឃុំព្រៃខ្មែរ ស្រុករលាបៀរ ។ ព្រះគ្រូចៅអធិការវត្ត មង្គលបញ្ញា ហៅវត្តបឆ្គោល ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ព្រះនាម ស៊ុន យីម មានថេរដីកាថា: ដោយការជួបលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋជាច្រើនភូមិក្នុងឃុំចំនួន២ស្រុករលាប្អៀរ ទើបថ្ងៃនេះបងប្អូនប្រជាពលរដ្ឋមូលមតិគ្នា បើកការដ្ឋានសាងសង់ស្ពាន ទៅតាមលទ្ធភាពជាក់ស្ដែងដែលពួកគាត់មានជាបណ្ដើរៗ ហើយតាមការប្រមាណ តម្លៃរហូតដល់ជិត៣ម៉ឺនដុល្លារ។ ក្នុងនាមព្រះអង្គជាចៅអធិការវត្តបាញ់ឆ្គោលជំនួសឱ្យបងប្អូនពុទ្ធបរិស័ទ សូមអំពាវនាវដល់បងប្អូនសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភជាថវិកាជាសម្ភារៈជួយកសាងស្ពានមួយកន្លែងនេះសម្រាប់ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកកសិផលផងចុះ។ លោក សំ សំណាង មេភូមិបាញ់ឆ្គោល ឃុំជ្រែកបាក់ ស្រុករលា ប្អៀរ បានបញ្ជាក់ថា: គម្រោងសាងសង់ស្ពានមួយកន្លែងនេះមានប្រវែង២០ម៉ែត្រ ទទឹង ៤.១០ម៉ែត្រ កម្ពស់៦ម៉ែត្រ ដែលគ្រោងចំណាយថវិកាអស់ប៉ុន្មានជាង២ម៉ឺនដុល្លារ។ ក្នុងនាមលោកជាអាជ្ញាធរ ជំនួសមុខឲ្យប្រជាពលរដ្ឋសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានសប្បុរសធម៌ ក៏ដូចជាមន្ទីរក្រសួងពាក់ព័ន្ធ មេត្តាជួយឧបត្ថម្ភជាសម្ភារៈដែកស៊ីម៉ង់ដើម្បីឲ្យការកសាងស្ពានមួយកន្លែងនេះបានលឿនឆាប់រហ័ស បានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរព្រោះថាបើតាមលទ្ធភាពដែលបានចាប់ផ្ដើមកសាងនៅពេលនេះមានទឹកប្រាក់១៥០០ដុល្លារប៉ុណ្ណោះ។ តាមការបញ្ជាក់របស់មេភូមិបាញ់ឆ្គោល បានដោយដឹងថា: កាល ដើមឡើយស្ពានមួយកន្លែងនេះជាស្ពានឈើ ហើយបានបាក់រលំកាលអំឡុងខែមករាឆ្នាំ២០២៣ ក្រោយពេលប្រជាពលរដ្ឋប្រមូលផលស្រូវអស់មានទឹកជំនួនធំធ្លាក់ពីលើមកមិនដែលបាក់តែម្ដង ៕

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំងចុះផ្សព្វផ្សាយ សជណ របស់រាជ រដ្ឋាភិបាលដល់ប្រជាពលរដ្ឋស្រុកកំពង់លែងស្ដីពីការអនុញ្ញាតឲ្យពលរដ្ឋក្នុងស្រុកកំពង់លែងបានអាស្រ័យផលក្នុងដីតំបន់៣មួយរដូវ គឺចាប់ពីខែធ្នូ ឆ្នាំ២០២៣ដល់ ខែកក្កដា ឆ្នាំ២០២៤

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារជាថ្នាក់ដឹកនាំខេត្ត ចុះទៅកាន់ស្រុកកំពង់លែងដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយនូវ សជណ របស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង អំពីខ្លឹមសារ សជណ របស់រាជរដ្ឋាភិបាលដែលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងមួយចំនួន ដែលធ្លាប់បានអាស្រ័យផលក្លង់ដីតំបន់៣កន្លងមក អាចអាស្រ័យផលក្នុងដីតំបន់៣បានមួយរដូវជាបណ្ដោះអាសន្ន ដោយចាប់អនុវត្តពីខែធ្នូ ឆ្នាំ២ ០២៣ រហូតដល់ខែកក្កដា ឆ្នាំ២០២៤។ ករណីសំណើរបស់ប្រជាពលរដ្ឋស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សុំកាត់ឆ្វៀលនិងអាស្រ័យផលលើទីតាំងដីក្នុងតំបន់៣ នៃតំបន់ទន្លេសាបភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ យោងលិខិតលេខ៤៤៤៨ ដនស/ក្រ.វ.ដីធ្លី ចុះថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ -លិខិតលេខ០០៥ ខន/០២៤ សជណ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ របស់ខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា -ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។ សេចក្តីដូចបានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូន ឯកឧត្តម មេត្តាជ្រាបថា រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ដូចខាងក្រោម៖ ១- អនុញ្ញាតឱ្យប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់និងអាស្រ័យផលក្នុងដីតំបន់៣នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកកំពង់លែង […]

ព័ត៌មានជាតិ

ពលរដ្ឋរស់នៅក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគីរី សាទរយ៉ាងក្រៃលែង ចំពោះដំណោះស្រាយប្រកបដោយផ្លែផ្កា រវាងពួកគាត់ ជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធការលក់មេទឹកមួយកន្លែងក្នុងសហ គមន៍

(កំពង់ឆ្នាំង)៖ទីតាំងមេទឹកមួយកន្លែង ស្ថិតនៅក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគីរី ដែលប្រ ជាពលរដ្ឋបានអះអាងថា ត្រូវបានអាជ្ញាធរលួចលក់ឲ្យឈ្មួញដើម្បីប្រមូលផលត្រីនៅរដូវសម្រក ហើយត្រូវបានសារព័ត៌មាន ចុះផ្សាយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ បច្ចុប្បន្នវិវាទខាងលើនេះត្រូវបានដោះស្រាយបញ្ចប់ផងដែរ។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ឱ្យដឹងផងដែរថា: បន្ទាប់ពីមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ ឆ្នាំងចុះធ្វើការសម្រប សម្រួលជាមួយអាជ្ញាធរស្រុកជលគីរី និងរដ្ឋបាលឃុំពាមឆ្កោក រួមនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ព្រមទាំងគណៈកម្មការសហគមន៍នេ សាទអន្លង់មេត្រីសែនជ័យ និងតំណាងប្រជាពលរដ្ឋរួចមក ក្រុមការងារនៃមន្ត្រីជំនាញរដ្ឋបាលជលផលបានធ្វើការប្រជុំ និងជម្រាបជូនដល់អាជ្ញាធរស្រុក និ ងរដ្ឋបាលឃុំពាមឆ្កោកឲ្យបញ្ឈប់សកម្មភាព ទិញ, លក់,មេទឹកដែលមាននៅក្នុងឃុំពាមឆ្កោកខាងលើនេះចាប់ពីពេលនេះតទៅ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: នៅក្នុងកិច្ចប្រជុំដោះស្រាយនេញផងដែរ ក្រុមការងារជំនាញរបស់លោកក៏បានលើកឡើងផ្អែកតាមច្បាប់ស្ដីពីជលផល និងតាមអនុក្រឹត្យលេខ៨០ អនក្រ ចុះថ្ងៃទី១០ ខែមិ ថុនា ឆ្នាំ២០០៥ របស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់ គ្រងសហគមន៍នេសាទ ត្រង់ជំពូក៣នៃមាត្រា១២ គឺពុំមានសិទ្ធិលក់,ដោះដូរ,ជួល,ធ្វើអំណោយ,ប្រវា ស់,បែងចែក,ខ្ចី,បញ្ចាំ,ឬផ្ទេរកន្លែងសហគមន៍បានឡើយ។ក្នុងនោះដែរអាជ្ញាធរឃុំពាមឆ្កោកក៏បានឯក ភាពនិងទទួលយកនៅដំណោះស្រាយខាងលើនេះនឹងបានធ្វើការផ្សព្វផ្សា យបន្តអោយបញ្ឈប់ការលក់ ដូរមេទឹក តាមគោលការណ៍របស់ខណ្ឌរដ្ឋបាលជល ផលកំពង់ឆ្នាំង ដោយទុកមេទឹកនេះសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ធ្វើការនេសាទជាលក្ខណៈគ្រួសារ […]

ព័ត៌មានជាតិ

កម្លាំងចម្រុះថ្នាក់ជាតិ សហការជាមួយខណ្ឌរដ្ឋបាលជលផល៣ ខេត្ត គឺខេត្តកំពង់ធំ,កំពង់ឆ្នាំង,និងខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំរយៈពេល៦ថ្ងៃនៅចំណុច(កដប) ជាប់ព្រំប្រទល់ ៣ខេត្ត

(កំពង់ឆ្នាំង)៖កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងចម្រុះដឹកនាំដោយលោក ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោក សុង ហុង អនុប្រធានរដ្ឋបាលជលផល រួមនិងអធិការដ្ឋានរដ្ឋបាលជល ផលខាងត្បូង និងខាងជើងបឹងទន្លេសាបសហការជាមួយខណ្ឌរដ្ឋបា លជលផលកំពង់ឆ្នាំង, ពោធិ៍សាត់, និងកំពង់ធំ,រួមនិងកងរាជអាវុធហត្ថចម្រុះប្រចាំបឹងទន្លេសាប ដែលកម្លាំងសរុបមានចំនួន៦៧នាក់មធ្យោបាយកាណូ ត១៥គ្រឿង បានចុះបង្ក្រាបបទល្មើសនេសាទទ្រង់ ទ្រាយធំនៅចំណុចកដប ជាប់ព្រំប្រទល់៣ខេត្ត គឺខេត្តកំពង់ឆ្នាំង,កំពង់ធំ,និងខេត្តពោធិ៍សាត់។ ជាលទ្ធផលកម្លាំងចម្រុះបានចុះរុះរើរបាំងសាច់អួនចំនួន២៤កន្លែងដែលមានប្រវែង៦.៩០០ម៉ែត្រ លបលូសាច់អួន២៤លបបង្គោលបោះរបាំងចំនួន៦៥០ ដើម និងចាក់ព្រលែងត្រីចំនួន២៦០គីឡូ ក្រាមចូលទៅក្នុងបឹងទន្លេសាបវិញ។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំ ង ដែលលោកបានដឹកនាំកម្លាំងរដ្ឋបាលជលផលកំពង់ឆ្នាំងចូលរួមការបង្ក្រាបបទល្មើសនេសាទខាង លើនេះ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះថា: កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំដូចខាងលើនេះគឺអនុវត្តរយៈពេល៦ថ្ងៃ ដោយចាប់ផ្ដើមធ្វើពីថ្ងៃទី១៧ ខែធ្នូ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់ពីការចុះប្រតិបត្តិការបង្កាបបទល្មើសនេសាទរួមគ្នាទាំង៣ខេត្តរយៈពេល៦ថ្ងៃរួចហើយ តាមបណ្ដាខេត្តនីមួយៗត្រូវអនុវត្តកិច្ចការនេះបន្តទៅតាមបណ្ដាខេត្តរៀងៗខ្លួន ដោយធ្វើយ៉ាងណាមិនឲ្យកើតមាននូវបទល្មើសនេសាទ ដែលជាការរាំងស្ទះដល់ការចរាចរណ៍របស់ហ្វូងត្រីពីបឹងទន្លេសាបចុះទៅទន្លេមេគង្គលើដើម្បីស្វែងរកចំណីទីជម្រកនិងបន្តពូជចាប់ពីខ្នើត ខែមិគសិរ ត្រូវនឹងខែធ្នូ ខណៈដែលទឹកបឹងទន្លេសាបហូរចេញក្នុងល្បឿនលឿន និងដើម្បីចិញ្ចឹមកូនចៅបន្តពូជពង្សតាមសេចក្តីណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ៕

ព័ត៌មានជាតិ

ពលរដ្ឋ 55 គ្រួសារក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគីរីសំណូមពរអាជ្ញាធរ ឈប់លក់មេទឹកដែលជាទីតាំងស្រែរបស់ពួក គាត់ទៅឲ្យឈ្មួញជាបន្តទៀត ចាប់ពីឆ្នាំនេះតទៅ

កំពង់ឆ្នាំង៖មានករណីវិវាទរវាងប្រជាពលរដ្ឋជា មួយនឹងអាជ្ញាធរដែលបានកើតឡើងនៅក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីការលក់មេ ទឹកមួយកន្លែងស្ថិតនៅក្នុងភូមិអន្លង់មេត្រី ឃុំពាម ឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ទៅអោយឈ្មួញធ្វើការនេសាទ ដែលធ្វើឲ្យពួកគាត់ជាម្ចាស់ស្រែនៅ ក្នុងទីតាំងមេទឹកខាងលើនេះកើតទុក្ខមិនសុខចិត្តនិងសុំឲ្យអាជ្ញាធរជួយធ្វើការដោះស្រាយពីបញ្ហានេះ។ បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា: នៅក្នុងចំណុចទីតាំងមេទឹកខាងលើនេះ គឺមានស្រែប្រជាពលរដ្ឋដែលមានម្ចាស់ស្រែចំនួន៥៥គ្រួសារ។រយៈពេលជាច្រើនឆ្នាំកន្លងមកពួកគាត់បានលក់មេទឹកនេះទៅឲ្យឈ្មួញធ្វើការនេសាទ ដើម្បីយកប្រាក់មកសម្រាប់បូមទឹកបញ្ចូលស្រែ ជួសជុលទំនប់ និងប្រាក់មួយចំនួនទៀតសម្រាប់កសាងសមិទ្ធផលនានានៅក្នុងភូមិ។ តែឆ្នាំទៅអាជ្ញាធរបានលក់មេទឹកនេះទៅឲ្យឈ្មួញ ដែលពួកគាត់ជាម្ចាស់ស្រែមិនបានដឹង ហើយប្រាក់ដែលបានមកពីការលក់មេទឹកនោះមិនដឹងថាអាជ្ញា ធរយកទៅចាត់ចែងធ្វើអីនោះដែរ។ចំណែកឆ្នាំនេះមេទឹកខាងលើនេះរបស់ពួកគាត់ក៏ត្រូវបានអាជ្ញាធរធ្វើកិច្ចសន្យាលក់ទៅឲ្យឈ្មួញសម្រាប់រយៈពេល ៤ឆ្នាំជាបន្តទៀត ដែលធ្វើឲ្យពួកគាត់ជាម្ចាស់ស្រែពុំទទួលបានថវិកាសម្រាប់ចាត់ចែងទិញប្រេងបូមទឹកបញ្ចូលស្រែ សម្រាប់ជួសជុលទំនប់ និងកសាងស មិទ្ធផលនានាក្នុងភូមិនោះឡើយ។ហេតុនេះហើយបានធ្វើឲ្យពួកគាត់មិនសុខចិត្ត ដោយបានស្នើសុំអាជ្ញាធរបញ្ឈប់ការលក់ដូរមេទឹកទៅឱ្យឈ្មួញចាប់ពីឆ្នាំនេះតទៅដោយទុកឲ្យពួកគាត់ដែលជាម្ចាស់ស្រែនិងប្រជាពលរដ្ឋក្នុងភូមិជាអ្នកចាត់ចែង គឺទុកមេទឹកនេះសម្រាប់បម្រើដល់ផលប្រយោជន៍រួមនៅក្នុងភូមិអន្លង់មេត្រីទាំងមូល សម្រាប់ឱ្យប្រជាព លរដ្ឋក្នុងភូមិធ្វើការនេសាទជាលក្ខណៈគ្រួសារវិញ។ ពាក់ព័ន្ធនឹងករណីខាងលើនេះលោក កែវ រិទ្ធី អនុ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះឱ្យដឹងផងដែរថា: បើយោងតាមរបាយការ ណ៍បឋមរបស់ក្រុមការងាររបស់លោកដែលបានចុះដោះស្រាយករណីវិវាទខាងលើនេះ ជាមួយអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ករណីដែលបណ្ដាលឱ្យមានវិវាទនេះកើតឡើង គឺផ្ដើមឡើងចេញពីឈ្មួញបានដាក់របាំងស្បៃមុងព័ទ្ធជុំវិញទំនប់មេទឹកក្នុងដីស្រែរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ស្រែសម្រាប់ចាប់ត្រីនៅពេលទឹកស្រក ឃើញដូច្នេះពួកគាត់ដែ លជាម្ចាស់ស្រែក៏បានធ្វើការរុះរើរបាំងនោះចេញពីដីរបស់ពួកគាត់ ប៉ុន្តែទើបតែរុះរើបានប្រមាណប្រវែងជា២ ទៅ៣ម៉ែត្រប៉ុណ្ណោះ ក៏មានទំនាស់រវាងអ្នកជួលនិងប្រជាពលរដ្ឋដែលជាម្ចាស់ស្រែតែម្ដង។ ក្នុងរបាយការណ៍នោះក៏បានបញ្ជាក់ឲ្យដឹងទៀតថា: នៅក្នុងថ្ងៃប្រជុំដោះស្រាយករណីវិវាទខាងលើនេះលោក កែវ […]

ព័ត៌មានជាតិ

ក្រុមការងារសមាគមនារីអភិវឌ្ឍន៍កម្ពុជា និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនកុមារនៅក្នុងមណ្ឌលកុមារកំព្រាក្នុងខេត្ត នៃថ្ងៃគម្រប់ខួប៤៥ឆ្នាំក្នុងការបង្កើតសមាគមនារីអភិវ ឌ្ឍន៍កម្ពុជា

ក្រុមការងារសមាគមនារីអភិវឌ្ឍន៍កម្ពុជា និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនកុមារនៅក្នុងមណ្ឌលកុមារកំព្រាក្នុងខេត្ត នៃថ្ងៃគម្រប់ខួប៤៥ឆ្នាំក្នុងការបង្កើតសមាគមនារីអភិវ ឌ្ឍន៍កម្ពុជា (កំពង់ឆ្នាំង)៖នៅក្នុងរយៈពេល៤៥ឆ្នាំនៃការបង្កើតសមាគមនារីអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៣នេះ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃសមាគម នារីអភិវឌ្ឍកម្ពុជា បានដឹកនាំក្រុមការងារអញ្ជើញចុះមកសួរសុខទុក និងផ្ដល់អំណោយជូនកុមារ និងអ្នកគ្រូនៅក្នុងមណ្ឌលកុមារកំព្រាក្នុងខេត្តកំពង់ឆ្នាំង។កម្មវិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រីជាភរិយា រួមនិងលោកស្រី កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំ ពង់ឆ្នាំងលោកស្រី ប៊ន សុភី អភិបាលរងខេត្តនិង មន្ត្រីរាជ ការមន្ទីរអង្គភាពជុំវិញខេត្តមួយចំនួនចូលអញ្ជើញចូលរួមផងដែរ។ លោកស្រី ជូ ប៊ុនអេង នៅក្នុងកម្មវិធីនេះ បានថ្លែងទៅកាន់ក្មួយៗនិងចៅ ៗជាកុមារកំព្រាថា មណ្ឌលកុមារកំព្រាក្នុងខេត្តកំពង់ឆ្នាំងមានតាំងពីឆ្នាំ១៩៧៩ដោយមានកុមារកំព្រារាប់រយនាក់ស្នាក់នៅជាបន្តបន្ទាប់ក្រោមការឧបត្ថម្ភពីអាជ្ញាធរនិងប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងថ្ងៃខួប៤៥ឆ្នាំថ្ងៃបង្កើតសមាគមនារីអភិវឌ្ឍន៍កម្ពុជាថ្ងៃនេះក្នុងនាមសមាគមនារីកម្ពុជា លោកស្រីសូមផ្ដាំផ្ញើដល់ក្មួយៗចៅៗជាកុមារកំព្រាទាំងអស់សូមកុំគិតពីអតីតកាលរបស់ខ្លួន ដោយត្រូវប្រមូលផ្ដុំគំនិតបាញ់ឆ្ពោះក្នុងការរៀនសូត្រយកតម្រិះវិជ្ជាយកបច្ចេកទេសមុខជំនាញដើម្បីកសាងអនាគតរបស់ខ្លួនឲ្យបានល្អប្រសើរ ដើម្បីក្លាយជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ។ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងពិធីនេះដែរលោកបានប្រកាសជួយឧបត្ថម្ភលើរបបចាស់ចំពោះកុមារកំព្រាតែបច្ចុប្បន្នមានចំនួន១៨នាក់និងអ្នកគ្រូ៣នាក់ដោយម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភក្នុងមួយខែ១០ម៉ឺនរៀល និងអង្ករក្នុងមួយខែ៣០០គីឡូ។ លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា:ទាក់ទងនឹងការរៀនសូត្រនៅថ្នាក់ឧត្តមសិក្សាលោកអាចនឹងជួយផ្ដល់អាហាររូបករណ៍ដល់កុមារកំព្រាដែលបានប្រឡងចូលឧត្តមសិក្សានិងក៏មានអាហារូបករណ៍រៀននៅប្រទេសវៀតណាមផងដែរ ដូច្នេះក្មួយៗត្រូវខិតខំរៀនសូត្រ។ លោកអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់អ្នកគ្រូទទួលបន្ទុកថែទាំកុមារកំព្រាក្នុងខេត្តផងដែរថា សូមអ្នកគ្រូរៀបចំកម្មវិធីជូនកុមារកំព្រាដើរទស្សនកិច្ចសិក្សាតាមបណ្ដាខេត្តនានាយ៉ាងហោ ចណាស់ក្នុងមួយឆ្នាំក៏បាន៣ដងយ៉ាងតិច ដោយការចំ ណាយទាំងអស់និងមធ្យោបាយធ្វើដំណើរ រដ្ឋបាលខេត្តជាអ្នករ៉ាប់រងឧបត្ថម្ភជូន។ចំពោះសន្តិសុខនៅក្នុងមណ្ឌលកុមារកំព្រាលោកនិងណែនាំដល់លោកអភិបាលក្រុងកំព់ង់ឆ្នាំងចាត់តាំងឲ្យមានសន្តិសុខយាមកាមការពារសុវត្ថិភាពនៅក្នុងមណ្ឌលកុមារមិនឲ្យកើតមានបញ្ហាអ្វីទៀតនោះឡើយ។ […]

ព័ត៌មានជាតិ

ចេកល័ក្ខជាដំណាំ អត្តសញ្ញាណមួយសម្រាប់ ប្រជាជននៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប

ខេត្តសៀមរាប ៖ ប្រជាជននៅខេត្តសៀមរាបភាគច្រើន ទទួលស្គាល់ថាជាដំណាំចេកល័ក្ខ ជាដំណាំហូបផ្លែមានអត្តសញ្ញាណនៅលើខ្នងភ្នំគូលែន។ ចេកមាន ផ្លែធំៗហើយនៅពេលទុំមានពណ៌ក្រមៅ លាយក្រហមស្រាល និងមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់គួរចង់បរិភោគ។ ទេសចរទាំងឡាយ នៅពេលឡើងទៅកម្សាន្តលើ ភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ប្រាកដជាស្គាល់ដើមចេកល័ក្ខ។ ផ្លែ របស់វា បានដាក់លក់ជាហូរហែ តាមដងផ្លូវទៅ កាន់តំបន់ខ្នងភ្នំ។ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ ដែលស្ថិត នៅ លើខ្នងភ្នំគូលែននេះបានឱ្យដឹងថា ចេកប្រភេទនេះ គឺជា ប្រភេទ ដំណាំប្រពៃរបស់អ្នកស្រុក ច្រើនតំណមកហើយ។ បច្ចុប្បន្ន ប្រជាពលរដ្ឋលើភ្នំគូលែន និយមដាំចេកល័ក្ខ ព្រោះអាចលក់បាន តម្លៃខ្ពស់។ លោក ផាន់ ផុន បានឱ្យដឹងបន្ថែមថា”ចេកល័ក្ខផ្លែវាពេលទុំ មានរសជាតិផ្អែម និងក្លិនក្រអូប។ គេអាចបរិភោគ វាបានពេលទុំហើយ វាមាន រសជាតិផ្អែមឆ្ងាញ់ខុសពីចេកដទៃ។ តម្លៃចេកល័ក្ខមានតម្លៃថ្លៃជាងចេកផ្សេងទៀត។ នៅតាមផ្លូងឡើងភ្នំគូលែន អ្នកភូមិលក់ចេកល័ក្ខមួយស្ទង ចាប់ពី២៥.០០០ ដល់៣០.០០០រៀល។ បើទិញជាស្និតវិញ តម្លៃមួយស្និត ៤.០០០-៧.០០០ […]

ព័ត៌មានជាតិ

ចិនប្រកាសជួយស្រីលង្កា ខណៈប្រទេសដែនកោះមួយនេះ កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ដ៏អាក្រក់

ប៉េកាំង ៖ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានផ្តល់ការគាំទ្រដល់ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា ខណៈដែនកោះមហាសមុទ្រឥណ្ឌាកំពុងជួបវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ បើតាមទូរទស្សន៍រដ្ឋចិន CCTV នៅក្នុងសារ របស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បាននិយាយថា លោកជឿជាក់ថា ស្រីលង្កា អាចនឹងមានលទ្ធភាពងើបចេញពីវិបត្តិសេដ្ឋកិច្ច និងសង្គម ហើយថា រូបលោកផ្ទាល់ត្រៀមខ្លួនជាស្រេច ដើម្បីផ្ដល់ការគាំទ្រ និងជំនួយតាមដែលអាចធ្វើបានទៅដល់លោក Wickremesinghe និងប្រជាជនស្រីលង្កានៅក្នុង កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្រីលង្កា ត្រូវបានគេរាយការណ៍ថាបានជំពាក់បំណុលចិនជាង ៥ពាន់លានដុល្លារ ជំពាក់ឥណ្ឌា ៣.៨ពាន់លានដុល្លារ ហើយជប៉ុនក៏បានឱ្យខ្ចី ៣.៥ពាន់លានដុល្លារផងដែរ ខណៈជាង ១ពាន់លានដុល្លារទៀតជំពាក់បណ្ដាប្រទេសអ្នកមានមួយចំនួន។ គួរបញ្ជាក់ថា លោក Ranil Wickremesinghe ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីស្រីលង្កាចំនួន៦លើក បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីថ្មីជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទោះបីជាមានការជំទាស់ពីក្រុមបាតុករ៕

ព័ត៌មានជាតិ

អភិបាលរងខេត្តក្រចេះអញ្ជេីញសំណេះសំណាល និងដោះស្រាយផលប៉ះពាល់ជូន ប្រជាពលរដ្ឋចំនួន១១ គ្រួសារ ក្នុងស្រុកចិត្របុរី

ខេត្តក្រចេះ ៖ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ ជាប្រធានអនុគណៈកម្មការខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញចុះសំណេះសំណាល សួសុខទុក្ខ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកចិត្របុរី ចំនួន១១គ្រួសារ។ ក្នុងកិច្ចការនេះផងដែរ ដោយមានការចូលរួមពីសំណាក់ក្រុមការងារអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ និងគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤។ ជាមួយគ្នានេះ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ ក៏បានលេីកហេតុផល និងពន្យល់អំពីច្បាប់ខ្លះៗ ស្តីពីផលប៉ះពាល់ និងសិទ្ធិគ្រប់គ្រងដែលមានក្នុងប្រព័ន្ធច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំង១១គ្រួសារ ដេីម្បីឱ្យពួកគាត់បានយល់ និងមិនមានការរំលោភបំពានទៅលេីអ្នកដទៃ ពិសេសទៅផលប្រយោជន៍សាធារណៈ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម និងក្រុមការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤ បានជូនថវិកា ឧបត្ថម្ភតាមកិច្ចសន្យា មួយចំនួនសម្រាប់ប្រជាពលលរដ្ឋ ដែលរងផលប៉ះពាល់ចំនួន១១ គ្រួសារ ដែលស្ថិតនៅទីតាំងចាក់សម្រាម ក្នុងស្រុកចិត្របុរី។  លេីសពីនេះ ឯកឧត្តម គង់ គឹមនី បានក្រេីនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកចិត្របុរី ថែរក្សាសុខភាព […]