ព័ត៌មានជាតិ

កម្លាំងចម្រុះថ្នាក់ជាតិ សហការជាមួយខណ្ឌរដ្ឋបាលជលផល៣ ខេត្ត គឺខេត្តកំពង់ធំ,កំពង់ឆ្នាំង,និងខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំរយៈពេល៦ថ្ងៃនៅចំណុច(កដប) ជាប់ព្រំប្រទល់ ៣ខេត្ត

(កំពង់ឆ្នាំង)៖កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងចម្រុះដឹកនាំដោយលោក ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោក សុង ហុង អនុប្រធានរដ្ឋបាលជលផល រួមនិងអធិការដ្ឋានរដ្ឋបាលជល ផលខាងត្បូង និងខាងជើងបឹងទន្លេសាបសហការជាមួយខណ្ឌរដ្ឋបា លជលផលកំពង់ឆ្នាំង, ពោធិ៍សាត់, និងកំពង់ធំ,រួមនិងកងរាជអាវុធហត្ថចម្រុះប្រចាំបឹងទន្លេសាប ដែលកម្លាំងសរុបមានចំនួន៦៧នាក់មធ្យោបាយកាណូ ត១៥គ្រឿង បានចុះបង្ក្រាបបទល្មើសនេសាទទ្រង់ ទ្រាយធំនៅចំណុចកដប ជាប់ព្រំប្រទល់៣ខេត្ត គឺខេត្តកំពង់ឆ្នាំង,កំពង់ធំ,និងខេត្តពោធិ៍សាត់។

ជាលទ្ធផលកម្លាំងចម្រុះបានចុះរុះរើរបាំងសាច់អួនចំនួន២៤កន្លែងដែលមានប្រវែង៦.៩០០ម៉ែត្រ លបលូសាច់អួន២៤លបបង្គោលបោះរបាំងចំនួន៦៥០ ដើម និងចាក់ព្រលែងត្រីចំនួន២៦០គីឡូ ក្រាមចូលទៅក្នុងបឹងទន្លេសាបវិញ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំ ង ដែលលោកបានដឹកនាំកម្លាំងរដ្ឋបាលជលផលកំពង់ឆ្នាំងចូលរួមការបង្ក្រាបបទល្មើសនេសាទខាង លើនេះ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះថា: កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំដូចខាងលើនេះគឺអនុវត្តរយៈពេល៦ថ្ងៃ ដោយចាប់ផ្ដើមធ្វើពីថ្ងៃទី១៧ ខែធ្នូ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីការចុះប្រតិបត្តិការបង្កាបបទល្មើសនេសាទរួមគ្នាទាំង៣ខេត្តរយៈពេល៦ថ្ងៃរួចហើយ តាមបណ្ដាខេត្តនីមួយៗត្រូវអនុវត្តកិច្ចការនេះបន្តទៅតាមបណ្ដាខេត្តរៀងៗខ្លួន ដោយធ្វើយ៉ាងណាមិនឲ្យកើតមាននូវបទល្មើសនេសាទ ដែលជាការរាំងស្ទះដល់ការចរាចរណ៍របស់ហ្វូងត្រីពីបឹងទន្លេសាបចុះទៅទន្លេមេគង្គលើដើម្បីស្វែងរកចំណីទីជម្រកនិងបន្តពូជចាប់ពីខ្នើត ខែមិគសិរ ត្រូវនឹងខែធ្នូ ខណៈដែលទឹកបឹងទន្លេសាបហូរចេញក្នុងល្បឿនលឿន និងដើម្បីចិញ្ចឹមកូនចៅបន្តពូជពង្សតាមសេចក្តីណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ៕

tnr

Leave a Reply

Your email address will not be published.