ព័ត៌មានជាតិ

គ្រួសារក្រីក្រមានកូនតូចៗ៣នាក់មានពិការភាពពីកំណើត រស់នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្នើសុំជំនួយឧបត្ថម្ភពីសប្បុរសជន និងថ្នាក់ដឹកនាំ video inside

(កំពង់ឆ្នាំង)៖គ្រួសារក្រីក្រមួយគ្រួសារមានកូនតូចៗ៤នាក់នៅក្នុង បន្ទុក បានអំពាវនាវស្នើសុំដល់សប្បុរសជនដែលលោកមានចិត្តសប្បុរសធម៌និងថ្នាក់ដឹកនាំ មេត្តាជួយសម្រាលទុក្ខក្នុងគ្រួសាររបស់ពួកគាត់ដែលកំពុងតែជួបនូវការលំបាកទាំងជីវភាពរស់នៅប្រចាំថ្ងៃនិងការចិញ្ចឹមកូនតូចៗ៣នាក់ដែលមានពិការភាពតាំងពីកំណើត។

គ្រួសារក្រីក្រខាងលើនេះស្ត្រីជាម្ដាយមាន ឈ្មោះ សេន ដា អាយុ ២០ឆ្នាំ ឯបុរសជាឪពុកមានឈ្មោះ ប៉ិល សំ អាយុ២៣ឆ្នាំ បច្ចុប្បន្នមានទីលំនៅក្នុងភូមិបំពង់ផ្ចឹក ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។បើតាមការរៀបរាប់ពីស្ត្រីជាម្ដាយបានឲ្យដឹងថា នាងមានកូនប្រុស-ស្រី៤នាក់ នៅក្នុងបន្ទុក កូនច្បងគឺជាកូនភ្លោះស្រី១ ប្រុស១ បច្ចុប្បន្នពួកគេមានអាយុ២ខួបកន្លះ គឺកើតមកពិការទាំង២នាក់ ដើរមិនរួច កម្រើកដៃជើងបានតិចតួចតែកាន់របស់អ្វីមិន កើត និងដើរមិនរួច ភ្នែកក៏មើលមិនច្បាស់ទាំង២នាក់។ចំ ណែកកូនប្រុសម្នាក់ទៀត អាយុជាង១ខួបក៏ពិការពីកំណើ តមានអាការៈដូចគ្នាផងដែរ បច្ចុប្បន្នត្រូវបានបងប្អូនយកទៅជួយចិញ្ចឹម និងក៏មានកូនពៅម្នាក់ទៀតទើបតែមានអា យុកន្លះខែ មិនទាន់ដឹងថា រូបគេពិការដែរឬយ៉ាងណានៅ ឡើយនោះទេ។

ស្ត្រីជាម្ដាយបានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្ននាងពុំមា នផ្ទះសំបែងផ្ទាល់ខ្លួនស្នាក់នៅនោះទេ ដោយបានសុំផ្ទះម្ដា យស្នាក់នៅជាមួយ ឯប្ដីរបស់នាងធ្វើការជាជាងសំណង់បានប្រាក់បន្តិចបន្តួចយកមកដោះស្រាយជីវភាព និងទិញទឹកដោះគោ(គឺទឹកដោះគោធម្មតា)ចិញ្ចឹមកូនតូចៗទាំង៣ នាក់ ចំណែកនាងជាម្ដាយពុំបានរកស៊ីអ្វីកើតនោះទេគឺនៅ ផ្ទះដើម្បីមើលថែកូន។ដោយជួបការលំបាកគ្រប់បែបយ៉ាង និងមិនមានលទ្ធភាពក្នុងការចិញ្ចឹមនិងមើលថែកូនពិការដូចបានរៀបរាប់ជូនខាងលើនេះ ទើបនាងនិងគ្រួសារស ម្រេចចិត្តលើកដៃសំពះសុំអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ និងថ្នាក់ដឹកនាំដែលលោកមានចិត្តសប្បុរសធម៌ មេ ត្តាជួយឧបត្ថម្ភទៅតាមលទ្ធភាព ដើម្បីជួយសម្រាលបន្ទុកដល់ធ្ងន់មួយនេះដល់គ្រួសារនាងដោយក្តីសន្តោសប្រណី ។

ករណីកុមារពិការនៅក្នុងគ្រួសារខាងលើនេះ លោក ស្រី ហឿន គ្រូពេទ្យព្យាបាលដោយចលនាប្រចាំមណ្ឌលស្ដារលទ្ធភាពពលកម្មខេត្តកំពង់ឆ្នាំង ដែលបានអញ្ជើញចុះទៅពិនិត្យកុមារពិការរបស់គ្រួសារខាងលើនេះដែលនោះលោ កបានបញ្ជាក់ឲ្យដឹងថា កុមារទាំង៣នាក់គឺពិការចលករខួរក្បាល កុមារទាំងនេះចាំបាច់ត្រូវតែយកទៅទទួលការព្យាបាលនៅមណ្ឌលស្ដារលទ្ធភាព ឬក៏ត្រូវយកទៅព្យាបា លនៅមន្ទីរពេទ្យ ដើម្បីទប់ស្កាត់បង្ការកុំឱ្យមានពិការភាពកាន់តែធ្ងន់ធ្ងរជាងនេះ។ទាក់ទងនឹងបញ្ហាភ្នែកខាងលោកពុំមានជំនាញនោះទេ តែការធ្វើចលនានេះគឺបង្កើននូវមុខ ងារប្រចាំថ្ងៃរបស់គាត់ឲ្យមានភាពប្រសើរឡើងជាអតិបរិមា យើងមិនអាចព្យាបាលទៅសង្ឃឹមថា នឹងជាមួយរយភាគរ យនោះដែរ។តែការព្យាបាលនេះវាអាចថ្ងៃក្រោយពួកគាត់អាចអង្គុយផ្អែកទៅលើឧបករណ៍រទេះរុញឬក៏ឧបករណ៍ផ្សេងៗបានដោយខ្លួនឯងខ្លះ ប្រសើរជាងដែលយើងមិនធ្វើការព្យាបាលពួកគាត់។

សូមបញ្ជាក់ថាៈ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២ ៥នេះផងដែរ ក្នុងឱកាសចុះសុខទុក្ខដល់គ្រួសារកុមារមានពិការភាពពីកំណើតខាងលើនេះលោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ក្រៅអំពីលោកបាននាំគ្រូពេទ្យជំនាញព្យាបាលដោយចលនាប្រចាំមណ្ឌល ស្ដារលទ្ធភាពពលកម្មខេត្តកំ ពង់ឆ្នាំង ចុះទៅពិនិត្យកុមារពិការដោយផ្ទាល់ហើយនោះ។លោកប្រធានមន្ទីរក៏បានដឹកនាំអាជ្ញាធរឃុំអណ្ដូងស្នាយនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើ ប្រាស់ និងថវិកាមួយចំនួនផ្ដល់ជូនគ្រួសារកុមារពិការ និងផ្ដល់ជូនដល់លោកតា លោកយាយចាស់ៗនៅទីនោះមួយ ចំនួនទៀតផងដែរ៕

 

tnr

Leave a Reply

Your email address will not be published.