(កំពង់ឆ្នាំង)៖ទីតាំងមេទឹកមួយកន្លែង ស្ថិតនៅក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគីរី ដែលប្រ ជាពលរដ្ឋបានអះអាងថា ត្រូវបានអាជ្ញាធរលួចលក់ឲ្យឈ្មួញដើម្បីប្រមូលផលត្រីនៅរដូវសម្រក ហើយត្រូវបានសារព័ត៌មាន ចុះផ្សាយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ បច្ចុប្បន្នវិវាទខាងលើនេះត្រូវបានដោះស្រាយបញ្ចប់ផងដែរ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ឱ្យដឹងផងដែរថា: បន្ទាប់ពីមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ ឆ្នាំងចុះធ្វើការសម្រប សម្រួលជាមួយអាជ្ញាធរស្រុកជលគីរី និងរដ្ឋបាលឃុំពាមឆ្កោក រួមនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ព្រមទាំងគណៈកម្មការសហគមន៍នេ សាទអន្លង់មេត្រីសែនជ័យ និងតំណាងប្រជាពលរដ្ឋរួចមក ក្រុមការងារនៃមន្ត្រីជំនាញរដ្ឋបាលជលផលបានធ្វើការប្រជុំ និងជម្រាបជូនដល់អាជ្ញាធរស្រុក និ ងរដ្ឋបាលឃុំពាមឆ្កោកឲ្យបញ្ឈប់សកម្មភាព ទិញ, លក់,មេទឹកដែលមាននៅក្នុងឃុំពាមឆ្កោកខាងលើនេះចាប់ពីពេលនេះតទៅ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា: នៅក្នុងកិច្ចប្រជុំដោះស្រាយនេញផងដែរ ក្រុមការងារជំនាញរបស់លោកក៏បានលើកឡើងផ្អែកតាមច្បាប់ស្ដីពីជលផល និងតាមអនុក្រឹត្យលេខ៨០ អនក្រ ចុះថ្ងៃទី១០ ខែមិ ថុនា ឆ្នាំ២០០៥ របស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់ គ្រងសហគមន៍នេសាទ ត្រង់ជំពូក៣នៃមាត្រា១២ គឺពុំមានសិទ្ធិលក់,ដោះដូរ,ជួល,ធ្វើអំណោយ,ប្រវា ស់,បែងចែក,ខ្ចី,បញ្ចាំ,ឬផ្ទេរកន្លែងសហគមន៍បានឡើយ។ក្នុងនោះដែរអាជ្ញាធរឃុំពាមឆ្កោកក៏បានឯក ភាពនិងទទួលយកនៅដំណោះស្រាយខាងលើនេះនឹងបានធ្វើការផ្សព្វផ្សា យបន្តអោយបញ្ឈប់ការលក់ ដូរមេទឹក តាមគោលការណ៍របស់ខណ្ឌរដ្ឋបាលជល ផលកំពង់ឆ្នាំង ដោយទុកមេទឹកនេះសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ធ្វើការនេសាទជាលក្ខណៈគ្រួសារ ដោយមិនអនុញ្ញាតឱ្យមានការលក់ដូរឱ្យឈ្មួញទៀតចាប់ពីពេលនេះតទៅ។
ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋក្នុងសហគមន៍អន្លុងមេត្រីសែនជ័យទាំងអស់សាទរយ៉ាងក្រៃលែង និងអរគុណដល់មន្ត្រីជំនាញរដ្ឋបាលជលផល រួមនិងអាជ្ញាធរស្រុក ឃុំចំពោះដំណោះស្រាយប្រកប ដោយភាពត្រឹមត្រូវខាងលើនេះ ដែលបានផ្ដល់ឱកា សដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មានសិទ្ធិគ្រប់ គ្រងនិងបានធ្វើការនេសាទនៅក្នុងទីតាំងមេទឹកខាង លើនេះឡើងវិញចាប់ពីពេលនេះតទៅ។
សូមរំលឹកថា៖រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានករណីទំនាស់រវាងប្រជាពលរដ្ឋក្នុងសហគមន៍អន្លង់មេត្រីសែនជ័យ ស្ថិតក្នុងឃុំពាមឆ្កោ ក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ ជាមួយនិងអាជ្ញាធរមូលដ្ឋាន ដោ យប្រជាពលរដ្ឋបានអះអាងថា អាជ្ញាធរបានឃុបឃិ តគ្នាលួចលក់មេទឹកមួយកន្លែងស្ថិតនៅក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជល់គីរី ទៅឱ្យឈ្មួញដើម្បីប្រមូលយកផលត្រីនៅរដូវសម្រក ឃើញដូច្នេះពួក គាត់ក៏បានស្នើសុំឲ្យមន្ត្រីជំនាញរដ្ឋបាលជលផលនិងអាជ្ញាធរធ្វើការដោះស្រាយជូនពួកគាត់ឡើងវិញ ដោយពួកគាត់មិនព្រមឲ្យលក់មេទឹកនោះទៅអោយឈ្មួញនោះឡើយ។គឺទុកមេទឹកសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ធ្វើការមេសាទជាលក្ខណៈគ្រួសារវិញបន្ទាប់ពីមន្ត្រីជំនាញចុះធ្វើការសម្របសម្រួលជាមួ យនឹងអាជ្ញាធរតាមសំណូមពររបស់ប្រជាពលរដ្ឋ ម កដល់ពេលនេះការសម្របសម្រួលត្រូវបានបញ្ចប់ ជាលទ្ធផលទាំងភាគីប្រជាពលរដ្ឋ និងអាជ្ញាធរបានព្រម ព្រៀងគ្នា ដោយបញ្ឈប់ការលក់មេ ទឹកខាងលើនេះទៅឱ្យឈ្មួញជាបន្តទៀត ដោយទុកទីតាំងមេទឹកនេះសម្រាប់ឲ្យពល រដ្ឋក្នុងសហគមន៍ធ្វើការនេសាទជាលក្ខណៈគ្រួសារចាប់ពីពេលនេះតទៅ៕