(កំពង់ឆ្នាំង)៖នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ(អ.គ.ហ)បានអញ្ជើ ញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអំពី“កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម អនុរដ្ឋលេខាធិការ បានលើកឡើងថា: កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គ្រប់ជ្រុងជ្រោយ និងរយៈពេលវែង ដើម្បីកែលម្អជាជំហាន ដូចជាការជួសជុលផ្ទះចាស់ ខណៈកំពុងរស់នៅ ដើម្បីរៀបចំមួយបង្គុំម្តងៗ (Block by Block) ឬមួយខឿនម្តងៗ (Platform)។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា ពិធីនេះមានគោលបំណងដើម្បីផ្សព្វ ផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីទិដ្ឋភាពរួម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្ដោតលើទស្សនាទាននៃការកែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ សមិទ្ធផលគន្លឹះ, យុទ្ធសា ស្ត្រកែទម្រង់តគន្លឹះៗ និងទិសដៅកែទម្រង់ក្នុងផែន ការសកម្មភាពរួម ដំណាក់កាលទី៤។ ឆ្លៀតក្នុងឱកា សនេះ ក៏មានរៀបចំពិធីប្រគល់-ទទួលកុំព្យូទ័រ និងសៀវភៅពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ សាធារ ណៈជូនសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងផងដែរ។
ជាកិច្ចស្វាគមន៍ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសា លាដំបូងខេត្តកំពង់ឆ្នាំង បានលើកឡើងថា កម្មវិធីផ្សព្វផ្សាយនេះគឺពិតជាមានសារៈសំខាន់បំផុត ដើម្បីពង្រឹងពុទ្ធិបន្ថែមទៀតពាក់ព័ន្ធនឹងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្ត មប្រធានសាលាដំបូង សំណូមពរយ៉ាងទទូចចំពោះលោក លោកស្រី ជាចៅក្រម ឱ្យបន្តការខិតខំព្យាយា មក្នុងការផ្ដល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ ដោយឈរលើច្បាប់ជាធរមាន និងសូមបំពេញការងារដើម្បីប្រយោជន៍អង្គភាព ប្រយោជន៍ប្រជាពលរដ្ឋទូទៅដោយយុត្តិធម៌ និងមិនលំអៀង។
សូមបញ្ជាក់ផងដែរថា កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង, ឯកឧត្ត ម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃអ.គ.ហ, លោកអនុប្រធាន លោក- លោកស្រីព្រះរាជអាជ្ញារង លោក-លោកស្រីចៅក្រម លោក-លោកស្រីព្រះរាជអាជ្ញារងកម្មសិក្សា លោកចៅក្រមកម្មសិក្សា, លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង,មន្ដ្រីនៃអ.គ.ហ, ប្រធាន- អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល លោក-លោក ស្រីក្រឡាបញ្ជីសាលាដំបូង លោក-លោកស្រីក្រឡា បញ្ជីអយ្យការ ប្រធាន-អនុប្រធានការិយាល័យ នៃលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ឆ្នាំ ងផងដែរ៕