កំពង់ឆ្នាំង៖មានករណីវិវាទរវាងប្រជាពលរដ្ឋជា មួយនឹងអាជ្ញាធរដែលបានកើតឡើងនៅក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីការលក់មេ ទឹកមួយកន្លែងស្ថិតនៅក្នុងភូមិអន្លង់មេត្រី ឃុំពាម ឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ទៅអោយឈ្មួញធ្វើការនេសាទ ដែលធ្វើឲ្យពួកគាត់ជាម្ចាស់ស្រែនៅ ក្នុងទីតាំងមេទឹកខាងលើនេះកើតទុក្ខមិនសុខចិត្តនិងសុំឲ្យអាជ្ញាធរជួយធ្វើការដោះស្រាយពីបញ្ហានេះ។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា: នៅក្នុងចំណុចទីតាំងមេទឹកខាងលើនេះ គឺមានស្រែប្រជាពលរដ្ឋដែលមានម្ចាស់ស្រែចំនួន៥៥គ្រួសារ។រយៈពេលជាច្រើនឆ្នាំកន្លងមកពួកគាត់បានលក់មេទឹកនេះទៅឲ្យឈ្មួញធ្វើការនេសាទ ដើម្បីយកប្រាក់មកសម្រាប់បូមទឹកបញ្ចូលស្រែ ជួសជុលទំនប់ និងប្រាក់មួយចំនួនទៀតសម្រាប់កសាងសមិទ្ធផលនានានៅក្នុងភូមិ។
តែឆ្នាំទៅអាជ្ញាធរបានលក់មេទឹកនេះទៅឲ្យឈ្មួញ ដែលពួកគាត់ជាម្ចាស់ស្រែមិនបានដឹង ហើយប្រាក់ដែលបានមកពីការលក់មេទឹកនោះមិនដឹងថាអាជ្ញា ធរយកទៅចាត់ចែងធ្វើអីនោះដែរ។ចំណែកឆ្នាំនេះមេទឹកខាងលើនេះរបស់ពួកគាត់ក៏ត្រូវបានអាជ្ញាធរធ្វើកិច្ចសន្យាលក់ទៅឲ្យឈ្មួញសម្រាប់រយៈពេល ៤ឆ្នាំជាបន្តទៀត ដែលធ្វើឲ្យពួកគាត់ជាម្ចាស់ស្រែពុំទទួលបានថវិកាសម្រាប់ចាត់ចែងទិញប្រេងបូមទឹកបញ្ចូលស្រែ សម្រាប់ជួសជុលទំនប់ និងកសាងស មិទ្ធផលនានាក្នុងភូមិនោះឡើយ។ហេតុនេះហើយបានធ្វើឲ្យពួកគាត់មិនសុខចិត្ត ដោយបានស្នើសុំអាជ្ញាធរបញ្ឈប់ការលក់ដូរមេទឹកទៅឱ្យឈ្មួញចាប់ពីឆ្នាំនេះតទៅដោយទុកឲ្យពួកគាត់ដែលជាម្ចាស់ស្រែនិងប្រជាពលរដ្ឋក្នុងភូមិជាអ្នកចាត់ចែង គឺទុកមេទឹកនេះសម្រាប់បម្រើដល់ផលប្រយោជន៍រួមនៅក្នុងភូមិអន្លង់មេត្រីទាំងមូល សម្រាប់ឱ្យប្រជាព លរដ្ឋក្នុងភូមិធ្វើការនេសាទជាលក្ខណៈគ្រួសារវិញ។
ពាក់ព័ន្ធនឹងករណីខាងលើនេះលោក កែវ រិទ្ធី អនុ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះឱ្យដឹងផងដែរថា: បើយោងតាមរបាយការ ណ៍បឋមរបស់ក្រុមការងាររបស់លោកដែលបានចុះដោះស្រាយករណីវិវាទខាងលើនេះ ជាមួយអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ករណីដែលបណ្ដាលឱ្យមានវិវាទនេះកើតឡើង គឺផ្ដើមឡើងចេញពីឈ្មួញបានដាក់របាំងស្បៃមុងព័ទ្ធជុំវិញទំនប់មេទឹកក្នុងដីស្រែរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ស្រែសម្រាប់ចាប់ត្រីនៅពេលទឹកស្រក ឃើញដូច្នេះពួកគាត់ដែ លជាម្ចាស់ស្រែក៏បានធ្វើការរុះរើរបាំងនោះចេញពីដីរបស់ពួកគាត់ ប៉ុន្តែទើបតែរុះរើបានប្រមាណប្រវែងជា២ ទៅ៣ម៉ែត្រប៉ុណ្ណោះ ក៏មានទំនាស់រវាងអ្នកជួលនិងប្រជាពលរដ្ឋដែលជាម្ចាស់ស្រែតែម្ដង។
ក្នុងរបាយការណ៍នោះក៏បានបញ្ជាក់ឲ្យដឹងទៀតថា: នៅក្នុងថ្ងៃប្រជុំដោះស្រាយករណីវិវាទខាងលើនេះលោក កែវ ម៉េត មេឃុំពាមឆ្កោក បានផ្ដល់លទ្ធភាព ដោយសុំឲ្យប្រជាពលរដ្ឋគិតជាថ្មី ដើម្បីមានកិច្ចព្រម ព្រៀងថ្មីមួយ ក្នុងការបញ្ចប់បញ្ហា ដោយលោកសុំដកឃ្លាទៅពិភាក្សាជាមួយតំណាងមេទំនប់ម្នាក់ទៀ ត។ក្នុងនោះលោកមេឃុំក៏បានសំណូមពរសុំឲ្យមន្ត្រីជំនាញរាយការណ៍ជូននាយខណ្ឌរដ្ឋបាលជលផល នៅពេលអាជ្ញាធរធ្វើការសម្របសម្រួលបញ្ចប់កិច្ច ការ ហើយលោកមេឃុំក៏នឹងរាយការណ៍ជូននាយខណ្ឌ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅ ពេលក្រោយទៀត៕