(កំពង់ឆ្នាំង)៖ពិធីប្រកួតបាល់ទាត់កម្រិតសិស្សសាលាថ្នាក់អនុវិទ្យា ល័យ ដើម្បីជ្រើសរើសជើងឯកប្រចាំស្រុក និងត្រៀមឡើងមកប្រកួតប្រចាំខេត្តបន្តដើម្បីជ្រើសរើសជើងឯកសិស្សអនុវិទ្យាល័យប្រចាំខេត្ត។ពិធីនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងសាលាអនុវិទ្យាល័យបរិបូរណ៍ខាងជើងស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោក ឌឿ ម៉ុន ក្រុមការងារក្នុងការប្រកួតបាល់ទាត់ក្រុមយុវសិស្សថ្នាក់អនុវិទ្យាល័យខាងលើនេះបានប្រាប់បណ្ដាញព័ត៌មានទស្សនៈរាស្ត្រឲ្យដឹងថា: ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកនៃសិស្សអនុវិទ្យាល័យខាងលើនេះ ការប្រកួតគឺរវាងសិស្សអនុវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ខាងជើង រវាង អនុវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ខាងត្បូង ប្រកួតដើម្បីជ្រើសរើសជើងឯកប្រចាំស្រុក ត្រៀមឡើងទៅប្រកួតជ្រើសរើសជើងឯកប្រចាំខេត្តជាបន្តទៀតសម្រាប់កីឡាបាល់ទាត់សិស្សអនុវិទ្យាល័យ។ពិធីប្រកួតបានចាប់ផ្ដើមដំណើរការក្រោមអធិបតីភាពលោក អ៉ី សារី អភិបាលរងស្រុកបរិបូណ៌ លោកប្រាក់ យី កាន ជាមន្ត្រីគយប្រចាំខេត្តកំពង់ឆ្នាំង លោកនាយកវិទ្យាល័យបរិបូរណ៍ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋជាច្រើនអ្នកបានចូលរួមទស្សនាផងដែរ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា: បញ្ចប់ការប្រកួតជាលទ្ធផលសិស្សអនុវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ខាង ជើងទទួលបានមួយគ្រាប់ និងអនុវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ខាងត្បូង0ពិន្ទុ។ការប្រកួតប្រព្រឹត្តទៅអស់រយៈពេល៩០នាទីក្រុមទាំងពីរពុំទទួលបានពិន្ទុនោះឡើយ។លុះបន្ថែមម៉ោងដើម្បីទាត់បាល់ប៉េណាំងទី។ទើបក្រុមកីឡាបាល់ទាត់សិស្សអនុវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ខាងជើងទាត់បាល់ប៉េណាំងទីចូលបានមួយគ្រាប់។
ពិធីប្រកួតបាល់ទាត់ខាងលើនេះបានប្រព្រឹត្តទៅយ៉ាងសប្បាយភ្ញៀវខ្ញា ដោយមានការគាំទ្រក្រុមកីឡាបាល់ទាត់ទាំងសងខាងប្រកបទៅដោយភក្តីភាពដោយឡែកក្រុមកីឡាបាល់ទាត់ទាំងអស់បានទទួល យកលទ្ធផលដោយក្តីរីករាយផងដែរ៕