ព័ត៌មានជាតិ

ឈ្មួញដាក់សម្រាស់យ៉ាងធំនិងមានហ៊ុំព័ទ្ធទៅដោយស្បៃមុងជាប់ដែនអភិរក្ស នៅចំកណ្ដាលបឹងធំ ក្នុងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជល់គីរី ពលរដ្ឋស្នើសុំឲ្យថ្នាក់ដឹកនាំចុះមករុះរើចេញ និងវែកមុខរកជនល្មើសផ្ដន្ទាទោសទៅតាមច្បាប់

(កំពង់ឆ្នាំង)៖ដើម្បីរួមគ្នាអនុវត្តតាមគោលការណ៍របស់លោកអភិបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់និងបង្ក្រាបនូវរាល់បទល្មើសនៃការបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងបឹងទន្លេសាបដូចជា៖បទល្មើសនេសាទ បទល្មើសការកាប់បំផ្លាញព្រៃលិចទឹកនិងបទល្មើសការទន្ទ្រានយកដីព្រៃតំបន់៣របស់រដ្ឋ។ល។ឱ្យមាន ប្រសិទ្ធភាព។នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ អ្នកសារព័ត៌មានមួយក្រុមសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានបានចុះទៅថតផ្តិតយករូបភាពទីតាំងបទល្មើសនេសាទ១កន្លែងនៅចំណុចបឹងធំ ស្ថិតក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជល់គិរី។

នៅទីនោះ(បឹងធំ)បឹងនេះចែកជា២កំណាត់ប៉ែកខាងលើត្រូវបានកំណត់ជាតំបន់អភិរក្ស និងមួយកំណត់ទៀតទុកឱ្យប្រជានេសាទអាចរកនេសាទជាលក្ខណៈគ្រួសារ។បឹងនេះផងដែរក្នុងរដូវប្រាំងមានផ្ទៃទឹកសរុបប្រមាណជា៥០ហិកតា នេះបើតាមការស្មានផ្ទាល់ភ្នែក។បើតាមការពិនិត្យជាក់ស្ដែងដែលក្រុមការងារបានចុះទៅថតផ្ដិតយករូបភាពនៅទីតាំងខាងលើនេះ ឃើញមានគេយកស្បៃមុងមកហ៊ុំព័ទ្ធជុំវិញបរិវេណផ្ទៃទឹកមួយកន្លែងក្នុងបឹងនេះ ដែលមានទទឹ ងប្រមាណជាង១០០ម៉ែត្រ និងបណ្ដោយប្រមាណជាង៣០០ម៉ែត្រ ដោយស្បៃមុងរបស់គេចង់ជាប់នឹងបង្គោលអភិរក្សពូជត្រីនៅចំណុច(បឹងធំ)នេះតែម្ដង។ ដោយឡែកនៅផ្នែកកណ្ដាលស្បៃមុងនេះដែរក៏មាន ការកាប់មែកឈើព្រៃលិចទឹកដឹកយកមកធ្វើជាស ម្រាស់ដាក់ពាសពេញផ្ទៃទឹកក្នុងបរិវេណស្បៃមុងនោះសម្រាប់ជាជម្រកត្រីផងដែរ។

បើតាមការឲ្យដឹងពីប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា: រូបភាពខាងលើនេះគឺគេធ្វើដើម្បីចាប់ត្រីនៅក្នុងបឹងនេះ ជាពិសេសការដាក់សម្រាស់ជាប់នឹងឡូអភិរក្សពូជត្រីដូចខាងលើនេះត្រីនៅក្នុងបឹងអភិរក្សជាប់នៅទីនោះ ភាគច្រើនគឺវារត់មកចូលជ្រកក្នុងសម្រាស់របស់ពួកគេដែលដាក់នៅក្បែរនោះស្ទើរគ្មានសល់នោះឡើយ។បើតាមពួកគាត់បានអោយដឹងថា: កន្លែងខ្លះគេអាចដាក់ចំណីដូចជាស្បែកគោ ឬចំណីត្រីផ្សេងៗដើម្បីឲ្យត្រីដែលនៅជុំវិញបរិវេណនោះចូលមកស៊ីហើយជ្រកនៅក្នុងសម្រាស់នោះផងដែរ។

ប្រភពដដែលបានបន្តដឹងទៀតថា: បើតាមគាត់ដឹងឆ្នាំកន្លងទៅសម្រាស់ដែលមានទំហំធំដាក់នៅទីតាំងខាងលើនេះ គេប្រើកម្មករពី១០ទៅ២០នាក់ហើយការរើសម្រាស់មែកឈើចេញដើម្បីយកកន្លែងចាប់ត្រី និងការចាប់ត្រីទៀតសោត ត្រូវប្រើរយៈពេលពី ១៥ទៅ២០ថ្ងៃឯណោះ។ឯឧបករណ៍សម្រាប់ចាប់ត្រីក្នុងស៊ងរបស់គេនេះវិញកាលពីឆ្នាំមុនៗ គឺគេប្រើឧបករណ៍សាច់អួនក្រឡាញឹកដែលមានមុខពី១៣ទៅ១៥ម៉ែត្របំពាក់ទៅដោយឧបករណ៍ឆក់ត្រជាក់អូសដោយកម្លាំងម៉ាស៊ីនធ្វើសកម្មភាពចាប់ត្រីដែលសូម្បី តែត្រីឆ្លូញដែលនៅបាតផុកក៏ត្រូវឡើងមកទាំងអស់ដោយសារតែឧបករណ៍ឆក់ត្រជាក់របស់ពួកគេ។នេះជាប្រភពពីប្រជាពលរដ្ឋដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ដែលគេធ្លាប់ធ្វើសកម្មភាពកាលពីឆ្នាំមុនៗកន្លងទៅ។

រីឯប្រភេទត្រីដែលបានមកពីការហ៊ុំព័ទ្ធសម្រាស់ខាងលើនេះគឺភាគ ច្រើនជាត្រីល្អៗដូចជាត្រីសណ្ដាយ ត្រីក្រពាត់ ត្រីទ្រនេល ត្រីឆ្លាំង ត្រីកេះ ត្រីឆ្លូញ។ល។ផលត្រីដែលគេប្រមូលបានមានចំនួនរហូតទៅដល់រាប់តោនឯណោះ។ប្រភពខាងលើបានបញ្ជាក់អោយដឹងទៀតថា: សម្រាស់មួយកន្លែងដែលមានទំហំនេះគឺម្ចាស់មានតែ២ ទៅ៣នាក់តែប៉ុណ្ណោះ ប្រជាពលរដ្ឋធម្មតាមិនមានលទ្ធភាព និងមិនអាចធ្វើបាននោះឡើយ។ហេតុនេះពួកគាត់ស្នើសុំឲ្យថ្នាក់ដឹកនាំខេត្ត មេត្តាចាត់វិធានការឲ្យបានតឹងរឹងបំផុត ចំពោះជនដែលបានប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ខាងលើនេះ ដើម្បីឲ្យរៀងចាលបើមិនដូច្នោះទេពួកគេនិងបន្តធ្វើជារៀងរាល់ឆ្នាំជាបន្តបន្ទាប់ទៀត។រឿងដែលប្រជាពលរដ្ឋឈឺឆ្អាលបំផុតនោះគឺកំហុសបទល្មើសនេសាទខាងលើនេះ៖ទី១-គឺការដាក់សម្រាស់ចាប់ត្រីមានទំហំធំដោយខុសច្បាប់
ទី២-ហ៊ុំព័ទ្ធចាប់ត្រីដោយប្រើឧបករណ៍ស្បៃមុង
ទី៣-កាប់មែកឈើព្រៃលិចទឹកយកមកធ្វើជាសម្រាស់ដាក់ចាប់ត្រីដែលខុសច្បាប់
ទី៤-ការដាក់សម្រាស់ជាប់នឹងឡូត៍អភិរក្សពូជត្រី
និងទី៥-ការចាប់ត្រីដោយប្រើឧបករណ៍អួនក្រឡាញឹកមុខធំអូសដោយកម្លាំងម៉ាស៊ីន ប្រសិនបើមានបំពាក់ឧបករណ៍ឆក់ត្រជាក់ចាប់ត្រីដូចឆ្នាំមុនៗទៀតនោះរឹតតែមានកំហុសធ្ងន់ធ្ងរថែមទៀតផង។

ពាក់ព័ន្ធនឹងករណីការដាក់សម្រាស់ខ្នាតធំចាប់ត្រីនៅចំណុចបឹងធំខាងលើនេះ លោក នួន រិទ្ធី នាយរងផ្នែកស្ដីទីកំពង់ប្រាសាទបានប្រាប់នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះអោយដឹងថា: ករណីនេះលោកពុំបានដឹងនោះទេដោយសារតែលោកជាប់រវល់ការងារច្រើនតែករណី នេះលោកនិងចុះទៅពិនិត្យមើលជាក់ស្ដែង។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងដែរថា: ករណីនេះលោកបានទទួលសេចក្តីរាយការណ៍ពីក្រុមការងាររបស់លោកដែរ ហើយលោកក៏បានចាត់ឱ្យផ្នែក និងសង្កាត់រដ្ឋបាលជលផល សហការជាមួយសហគមន៍ ចុះទៅធ្វើកិច្ចការនេះហើយ តែសុំឲ្យអ្នកសារព័ត៌មានយើងជួយតាមមើលករណីខាងលើនេះជាបន្តទៀតផង។

ជុំវិញករណីខាងលើនេះដែរលោក ងិន ហ៊ុន ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះដែរថា:បើកើតមានករណីដូចខាងលើនេះពិតប្រាកដមែននោះ លោកនិងបញ្ជាឱ្យមន្ត្រីជំនាញកាប់ស្បៃមុងយកចេញទាំងអស់ ដោយទុកសម្រាស់នៅទីតាំងដដែលតែលោកនិងមិនអនុញ្ញាតឱ្យហ៊ុំចាប់ត្រីជាដាច់ខាត ចំពោះអ្នកដែលប្រព្រឹត្តលោកនឹងធ្វើការស្រាវជ្រាវ ដើម្បីនាំយកមកកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី។

សូមបញ្ជាក់ថា៖បើយោងតាមច្បាប់ស្ដីពីជលផល ក្នុងមាត្រា១០២
-សកម្មភាពទាំងឡាយណាដែលធ្វើឡើងដោយមន្ត្រីអាជ្ញាធរដែនដីមន្ត្រីនគរបាល មន្ត្រីនៃកងយុទ្ធពលខេមរៈភូមិន្ទឬមន្ត្រីអាជ្ញាធរផ្សេងទៀតដើម្បីធ្វើអន្តរាគមន៍ផ្ដល់ការអនុញ្ញាតដោយផ្ទាល់ ឬដោយប្រយោលជួយដល់អាជីវកម្មជលផលនិងធ្វើសកម្មភាពគ្រប់ បែបយ៉ាងផ្ទុយនឹងបទបញ្ញត្តិនៃច្បាប់នេះ ឬធ្វើការគំរាមកំហែង ដល់មន្ត្រីរដ្ឋបាលជលផល ឬរាំងស្ទះដល់ការបំពេញភារកិច្ច និងកិច្ចប្រតិបត្តិការរបស់មន្ត្រីជលផលត្រូវចាត់ទុកជាបទល្មើសដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយ(១)ឆ្នាំទៅបី(៣)ឆ្នាំនិង/ឬពិន័យជាប្រាក់ពីប្រាំ(៥.០០០.០០០)រៀលទៅហាសិប (៥០.០០០.០០០)រៀល។

ចំពោះមាត្រា ១០៣.
ក្នុងច្បាប់ស្ដីពីជលផលនេះដែរ
-ចំពោះសកម្មភាពដូចខាងក្រោមដែលប្រព្រឹត្តឡើងដោយមន្ត្រីរដ្ឋបាលជលផល ត្រូវចាត់ទុកជាបទល្មើស នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយ(១)ឆ្នាំទៅបី(៣)ឆ្នាំនិង/ឬពិន័យជាប្រាក់ពីប្រាំ (៥.០០០.០០០)រៀលទៅហាសិប(៥០.០០០.០០០)រៀល
បើបានប្រព្រឹត្តដូចករណីខាងក្រោម៖
១-ផ្ដល់ការអនុញ្ញាតណាមួយដែលផ្ទុយនឹងបទបញ្ញត្តិនៃច្បាប់នេះ
២-ចូលរួមទាំងស្រុងឬដោយផ្នែកនិងដោយផ្ទាល់ឬដោយប្រយោល ក្នុងសកម្មភាពណាមួយនៃអាជីវកម្មជលផលដែលផ្ទុយនឹងបទបញ្ញត្តិនៃច្បាប់នេះ។

និងមាត្រា១០៤

-ជនណាដែលប្រព្រឹត្តអំពើក្លែងបន្លំគ្រប់ប្រភេទដែលទាក់ទងនឹងវិស័យជលផលត្រូវផ្ដន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន៕

tnr

Leave a Reply

Your email address will not be published.