ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំងចុះផ្សព្វផ្សាយ សជណ របស់រាជ រដ្ឋាភិបាលដល់ប្រជាពលរដ្ឋស្រុកកំពង់លែងស្ដីពីការអនុញ្ញាតឲ្យពលរដ្ឋក្នុងស្រុកកំពង់លែងបានអាស្រ័យផលក្នុងដីតំបន់៣មួយរដូវ គឺចាប់ពីខែធ្នូ ឆ្នាំ២០២៣ដល់ ខែកក្កដា ឆ្នាំ២០២៤

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារជាថ្នាក់ដឹកនាំខេត្ត ចុះទៅកាន់ស្រុកកំពង់លែងដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយនូវ សជណ របស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង អំពីខ្លឹមសារ សជណ របស់រាជរដ្ឋាភិបាលដែលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងមួយចំនួន ដែលធ្លាប់បានអាស្រ័យផលក្លង់ដីតំបន់៣កន្លងមក អាចអាស្រ័យផលក្នុងដីតំបន់៣បានមួយរដូវជាបណ្ដោះអាសន្ន ដោយចាប់អនុវត្តពីខែធ្នូ ឆ្នាំ២ ០២៣ រហូតដល់ខែកក្កដា ឆ្នាំ២០២៤។

រណីសំណើរបស់ប្រជាពលរដ្ឋស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សុំកាត់ឆ្វៀលនិងអាស្រ័យផលលើទីតាំងដីក្នុងតំបន់៣ នៃតំបន់ទន្លេសាបភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

យោងលិខិតលេខ៤៤៤៨ ដនស/ក្រ.វ.ដីធ្លី ចុះថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់
-លិខិតលេខ០០៥ ខន/០២៤ សជណ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ របស់ខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
-ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

សេចក្តីដូចបានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូន ឯកឧត្តម មេត្តាជ្រាបថា រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ដូចខាងក្រោម៖

១- អនុញ្ញាតឱ្យប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់និងអាស្រ័យផលក្នុងដីតំបន់៣នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកកំពង់លែង បានប្រើប្រាស់អាស្រ័យផលបណ្ដោះអាសន្នមួយរដូវ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ដោយតម្រូវឲ្យធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ ឃុំ ស្រុក និងខេត្ត។
២- បង្កើតក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងរៀប ចំដែនដីនគររូបនីយកម្មនិងសំណង់ ចុះត្រួតពិនិត្យវាយតម្លៃអំពីស្ថានភាពនៃកិរិយាកាន់កាប់ដី និងអាស្រ័យផលជាក់ស្ដែងនៅក្នុងដីតំបន់៣ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការស្នើសុំសម្រួលព្រំតំបន់៣ ឆ្លើយតបតម្រូវការចាំបាច់ចំពោះមុខនិងដំណើរវិវត្តន៍របស់សង្គមជាតិ។

៣- គណៈបញ្ជាការឯកភាពខេត្តក្នុងនាមគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ត្រូវបន្តប្រើប្រាស់កម្លាំងសរុបតាមការចាំបាច់ដោយ មានកិច្ចសហការពីគណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិនិងសមត្ថកិច្ចពាក់ព័ន្ធចុះអនុវត្តច្បាប់ចំពោះជនទាំងឡាយ ណាដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិដើម្បីពង្រឹងប្រសិទ្ធ ភាព ការងារគ្រប់គ្រងដីតំបន់៣ព្រៃលិចទឹកនៃតំបន់ទន្លេសាប។

ពាក់ព័ន្ធករណីខាងលើនេះលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបានប្រាប់នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះឲ្យដឹងថា: ការប្រជុំផ្សព្វផ្សាយ សជណ របស់រាជរដ្ឋាភិបាលដែលប្រព្រឹត្ត ទៅនៅព្រឹកថ្ងៃទី៩ ខែមករា ព្រឹកមិញនេះក្រោមអធិបតីភាពលោកអភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមទាំងប្រជាពលរដ្ឋចំនួនជាង១០០នាក់មកពី៩ឃុំ។

លោកបានបញ្ជាក់ទៀតថា: យោងតាមខ្លឹមសារក្នុង សជ ណ របស់រាជរដ្ឋាភិបាលខាងលើនេះគឺបានអនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង ដែលធ្លាប់បានអាស្រ័យផលនៅក្នុងដីតំបន់៣កន្លងមកអាចអាស្រ័យផលបានមួយរដូវ ដោយចាប់គិតខែធ្នូ ឆ្នាំ២០២៣ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីប្រមូលផលរួចក្រុមការងារអន្តរក្រសួងនិងចុះមកពិនិត្យដីតំបន់៣ជាក់ស្ដែង ដើម្បីកំណត់ព្រំប្រទល់ដីតំបន់៣ឲ្យបានច្បាស់លាស់។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា: ពាក់ព័ន្ធនឹងការអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលអាស្រ័យផលក្នុងដីតំបន់៣មួយរដូវជាបណ្ដោះ អាសន្នខាងលើនេះដែរ អាជ្ញាធរស្រុកក៏ត្រូវតែមានវិធានការឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ជាទីបំផុត ពាក់ព័ន្ធនឹងគ្រឿងចក្រដែលចូលភ្ជួររាស់ក្នុងដីតំបន់៣ ពិសេសគឺត្រាក់ទ័រ លោកចាំបាច់ត្រូវតែបំពាក់ប្រព័ន្ធជីភីអែស (gps)ដើម្បីតាមដាននូវរាល់សកម្មភាពនៃការឈូសឆាយភ្ជួររាស់របស់ប្រជាពលរដ្ឋ ដោយត្រូវកំណត់និងបែង ចែកឲ្យបានច្បាស់លាស់រវាងដីស្រែនិងដីព្រៃលិចទឹក គឺធ្វើយ៉ាងណាចៀសវាងការឈូសឆាយប៉ះពាល់ដីតំបន់៣ជាដីព្រៃលិចទឹករបស់រដ្ឋ៕

tnr

Leave a Reply

Your email address will not be published.