ព័ត៌មានជាតិ

ទីតាំងដាក់ម៉ាស៊ីនកិនកំទេចឈើខុសច្បាប់មួយកន្លែងក្នុងស្រុកទឹកផុស ត្រូវបានសមត្ថកិច្ចដឹកនាំដោយលោកព្រះរាជអាជ្ញារងចុះបង្ក្រាប

(កំពង់ឆ្នាំង)៖ទីតាំងដាក់ម៉ាស៊ីនកិនកំទេចឈើ ខ្នាតធំខុសច្បាប់មួយកន្លែងដែលមានលាក់ទុកកូនឈើរាប់រយម៉ែត្រគូបនិងកំទេចឈើកិនរួចរាប់រយតោននៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹក ផុស ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងស្រាវជ្រាវរកឃើញ នៅវេលាម៉ោ១៣៖០០នាទីរសៀលថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៤ បច្ចុប្បន្នត្រូវបានកំពុ ងអនុវត្តនីតិវិធីច្បាប់បញ្ជូនទៅតុលាការ។

លោកឧត្តមសេនីយ៍ត្រី ចាប ចន្ថា ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ជាអ្នកដឹកនាំសមត្ថកិច្ចបង្ក្រាបករណីខាង លើនេះ បានឱ្យដឹងថា: អនុវត្តតាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់លោក ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមានការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្នុងកិច្ចការពារធនធានធម្មជាតិតាមអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមួយក្រុមមានកម្លាំង១៣នាក់មធ្យោបាយរថយន្ត៣គ្រឿង ដោ យមានកិច្ចសម្របសម្រួលនិងដឹកនាំដោយផ្ទាល់ពីលោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញប្រតិបត្តិការស្រាវជ្រាវរុករកឃើញទីតាំងដាក់ម៉ាស៊ីនកិនកំទេចឈើដ៏ទំនើប២គ្រឿងខុសច្បាប់ នៅក្នុងទីតាំងក្រុមហ៊ុន (ហ្គ្រីនរីសត)ស្ថិត នៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុសនៅវេលាម៉ោង១៣៖០០នាទី រសៀលថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៤នេះ។

នៅក្នុងទីតាំងខាងលើនេះសមត្ថកិច្ចបានរកឃើញម៉ាស៊ីនកិនដើមឈើឱ្យទៅជាកម្ទេចឈើ ដ៏ទំនើបខ្នាតធំ២គ្រឿង និងគំនរកំទេចឈើកិនរួចរាប់រយតោន៣កន្លែង និងគ្រឿងចក្រសម្រាប់ចាប់លើកដើមឈើចូលម៉ាស៊ីនកិនចំនួន២គ្រឿង រថយន្តធុនធំសម្រាប់ដឹកកំទេចឈើលាក់ទុកក្នុងព្រៃមួយគ្រឿង និងគ្រឿងបន្លាស់គ្រ្រឿងចក្រកិនកំទេចឈើមួយចំ នួនទៀត។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា: ក្នុងពេលប្រតិបត្តិការនៅលើទីតាំងខាងលើនេះ កម្មករ និងម្ចាស់ក្រុមហ៊ុនបានចាក់សោទ្វារចេញចូលក្នុងទីតាំងក្រុម ហ៊ុន រួចបាននាំគ្នារត់គេចខ្លួនអស់។ឆ្លងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានអោយដឹងថា សកម្មភាពដាក់ម៉ាស៊ីនទំនើប កិនកំទេចឈើខុសច្បាប់នេះកើ តមានតាំងពីខែកក្កដា ឆ្នាំ២០២៣ មានរយៈពេល ៩ខែហើយពុំមានអ្នកណាដឹងឡើយ។ដោយឡែកកាលពីសៀលថ្ងៃទី២៧ ខែមីនា សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្ត កំពង់ឆ្នាំង បានតាមចាប់ឃាត់រថយន្តធន់ធំមួយគ្រឿងដឹកកំទេចឈើកិនរួចខាងលើនេះប្រមាណ២៨តោន មានគោលដៅដឹកទៅកាន់ខេត្តកំពត ដែលសមត្ថកិច្ចឃាត់ចាប់បាននៅចំណុចឃុំឈូកស ស្រុកកំពង់ត្រឡាច។ដោយអនុវត្តតាមការបញ្ជារបស់លោកព្រះរាជអាជ្ញាខេត្ត សមត្ថកិច្ចបានប្រគល់រថយន្តនេះជូនផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច រក្សាទុកកសាងសំណុំរឿងតាមនិតិវិធី។

បន្ទាប់មកនៅថ្ងៃទី២៨ ទើបសមត្ថកិច្ចបើកប្រតិបត្តិការរុករកស្រាវជ្រាវ ឈានមករកឃើញទីតាំងលាក់ទុកម៉ាស៊ីនទំនើបកិនកំទេចឈើនៅក្នុងទីតាំងខាងលើនេះ។លោកមេភូមិក្រាំងស្គារត្បូង ដែលបានសហការជាមួយសមត្ថកិច្ចក្នុងពេលគ្រប់គ្រងទីតាំងខុសច្បាប់ខាងលើនេះបានបញ្ជាក់ឲ្យដឹងថា: ដីក្រុមហ៊ុនហ្គី្រនរីសត នេះមានទំហំជាង៨០០ហិកតា ក្នុងពេលមានសកម្មភាពខុសច្បាប់ មួយរយៈចុង ក្រោយនេះគឺម្ចាស់ក្រុមហ៊ុនបានបិទទ្វារច្រកចេញចូលក្នុងទីតាំងក្រុមហ៊ុនរហូតមកមិនឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ចេញចូលលេងកម្សាន្តនិងស ម្រាកលំហែកាយដូចឆ្នាំមុនៗឡើយ។

ជុំវិញករណីខាងលើនេះដែរលោក កែវ វ៉ាន់ន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងពេលដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅពិនិត្យមើលទីតាំងខុសច្បាប់ខាងលើនេះនៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២ ០២៤នេះ លោកបានឲ្យដឹងថា: ដោយទទួលបានបទបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបងខេត្ត លោកក៏បានចុះមកពិនិត្យដល់ទីតាំងខាងលើនេះជាក់ស្តែងផងដែរ តែដោយពេលវេលាយប់ទៅហើយមិនអាចចាត់ការទាន់ ដូច្នេះលោកបានប្រគល់សម្ភា រៈទាំងអស់នេះឱ្យសមត្ថកិច្ចនគរបាលនៅយាមការ ពារមួយយប់សិន លុះនៅថ្ងៃនេះទី២៩ ខែមីនានេះ លោកនឹងរៀបចំក្រុមការងារចម្រុះថ្នាក់ខេត្តមួយក្រុមដែលមានសមត្ថកិច្ចជំនាញសមត្ថកិច្ចនគរបាលខេត្ត នគរបាលប៉ុស្តិ៍ នគរបាលស្រុក អាជ្ញាធរភូមិឃុំ ស្រុក ខេត្ត និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចុះមកពិនិត្យសម្ភារះគ្រឿងចក្រលើទីតាំងខាងលើនេះម្តងទៀត បន្ទាប់មកលោកនឹងសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាដើម្បីចាត់ការបន្តផងដែរ៕

tnr

Leave a Reply

Your email address will not be published.