ព័ត៌មានជាតិ

សន្និបាតសមាគមមូស្លីមអាម៉ាឌីយ៉ាកម្ពុជាប្រចាំឆ្នាំលើកទី១៧នៅខេត្តកំពង់ឆ្នាំង ក្នុងពិធីសន្និបាតក៏មានសមាជិកសមាគមចំនួន ៣៦នាក់បានស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងក្នុងឱកាស ជាអធិបតីភាពក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី១៧របស់សមាគមមូស្លីមអាម៉ាឌីយ៉ាកម្ពុជានៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅក្នុងសាលាខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា: បងប្អូនសាសនិកឥស្លាមទាំងអស់ពិតជាចងចាំមិនភ្លេចទេដែលសាសនាឥស្លាមក៏ដូចជាសាសនាដទៃទៀត ត្រូវបានលុបបំបាត់ទាំងស្រុងក្នុងសម័យខ្មែរក្រហម ប៉ុល ពត គ្មានសិទ្ធិសេរីភាពគ្មានព្រះវិហារគ្មានវត្តអារាមគ្មានការជួបជុំធ្វើបុណ្យទាននានាដូចសព្វថ្ងៃនេះទេ។ឯការរស់រានមានជីវិតនិងមានសាសនាឡើងវិញដូចសព្វ ថ្ងៃនេះដោយសារគុណបំណាច់ដ៏ធំធេងរបស់ សម្ដេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកបិតាសន្តិភាពរបស់កម្ពុជា។ជាមួយគ្នានេះដែរប្រមុខរាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ ក៏ដូចជាអាណត្តិទី៧នេះបានអនុវត្តគោលនយោបាយអនុវត្តនូវគ្រប់សាសនានៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនោះឡើយគឺមានសិទ្ធគោរពជំនឿសាសនាដោយសេរី។ដោយឡែកនៅក្នុងការងារដឹកនាំស្ថាប័នថ្នាក់ជាតិក៏មានជនជាតិខ្មែរឥស្លាមជាអ្នកដឹកនាំនិងនៅក្នុងការងារនយោបាយក៏មានជនជាតិខ្មែរឥស្លាមជាមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិចូលរួមជួយសង្គមជាតិយើងផងដែរ។

ឯកឧត្តម បានបន្តថា: សន្និបាតថ្ងៃនេះមានគោលបំណង ១-ដើម្បីពង្រឹងនូវជំនឿផ្នែកសាសនាឥស្លាមនិងទី ២-គឺផ្នែកមនុស្សធម៌ដែលជាការងារចាំបាច់ ក្នុងសង្គមជាតិ។គោលបំណងទាំងពីរនេះ មានសារៈសំខាន់ចាំបាច់ដូចគ្នាពីព្រោះសាសនាក៏បានរួមចំណែកជួយកសាង និងអភិវឌ្ឍន៍ខាងផ្លូវចិត្តឲ្យមានភាពនិងនរក្នុងចិត្តការជួបជុំគ្នានេះក៏បានផ្លាស់ប្ដូរនូវបទពិសោធន៍គ្នាទៅវិញទៅមកក្នុងការស្វែងរកភាពរីកចម្រើននៅក្នុងសហគមន៍មូលដ្ឋានពង្រឹងនិងព ង្រីកសាមគ្គីភាពការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីការអភិវឌ្ឍន៍ឱ្យមានការីកចម្រើនលើគ្រប់វិស័យ។

លោកក៏សូមថ្លែងនូវការកោតសរសើរដោយស្មោះចំពោះក្រុមការ ងារនិងលោកប្រធានសមាគម ដែលបានយកចិត្តទុកដាក់រៀបចំសន្និបាតប្រចាំឆ្នាំនាថ្ងៃនេះ និងបានអំពាវនាវដល់សាសនិកក្នុងសមាគមមួយចំនួនបានស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ។

ក្នុងឱកាសនោះលោក ម៉ាន ម៉ាត់ ប្រធានសមាគមមូស្លីមអាម៉ាឌីយ៉ាកម្ពុជាបានបញ្ជាក់ថា: ការប្រមូល ផ្ដុំជួបជុំគ្នាសន្និបាតប្រចាំឆ្នាំថ្ងៃនេះ គឺជាការជួបជុំរបស់បងប្អូនសាសនិកឥស្លាមជាច្រើនមកពីខេត្តត្បូងឃ្មុំ ស្ទឹងត្រែង បន្ទាយមានជ័យ កំពត និង បងប្អូនសាសនិកមកពីបរទេសមួយចំនួនទៀត ដើម្បីចូល រួមផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកជជែកគ្នាអំពីធម៌វិន័យសាសនាអ៊ីស្លាម ដើម្បីអប់រំមនុស្សឲ្យស្គាល់ខុសស្គាល់ត្រូវ នឹងធ្វើតែអំពើល្អ ដើម្បីជួយសង្គមជាតិ ឲ្យមានការរីកចម្រើនរុងរឿងនិងរស់នៅមានសុខសន្តិភាព។

ដោយឡែកនៅក្នុងឱកាសនោះ សាសនិកឥស្លាម ដែលអញ្ជើញចូលរួមក្នុងអង្គសន្និបាតចំនួន៣៦នាក់បានស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងក្នុងការងារមនុស្សធម៌ក្នុងការរួមចំណែកយ៉ាងសំខាន់ ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមឲនៅក្នុងខេត្តកំពង់ឆ្នាំង៕

tnr

Leave a Reply

Your email address will not be published.