ព័ត៌មានជាតិ

ប្រជាពលរដ្ឋឃុំស្វាយរំពារបានថ្លែងអំណរគុណដល់លោកអភិបាលស្រុក ដែលបានយកចិត្តទុកដាក់ផ្ដល់ជាប្រេងសម្រាប់បូមទឹកស្រោចស្រពស្រូវប្រាំងរបស់ពួកគាត់ ដែលកំពុងខ្វះខាតទឹកមុនពេលប្រមូលផល

(កំពង់ឆ្នាំង)៖ប្រជាពលរដ្ឋ២ភូមិ ក្នុងឃុំស្វាយរំពារស្រុកកំពង់លែង បានថ្លែងអំណរគុណដល់លោកអភិបាលស្រុកដែលបានជួយ ឧបត្ថម្ភប្រេងចំនួន៤កានដើម្បីចាក់ម៉ាស៊ីនបូមទឹកស្រោចស្រពស្រូវ ប្រាំងរបស់ពួកគាត់ដែលជិតដល់ពេលប្រមូលផលហើយតែខ្វះខាតទឹកស្រោចស្រពគេលើកចុងក្រោយ។ លោក ផង់ មឹប តំណាងឲ្យប្រជាពលរដ្ឋទាំង២ភូមិខាងលើនេះបានប្រាប់នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះឲ្យដឹងថា: ស្រូវ ប្រាំងពួកគាត់ទាំងពីរភូមិខាងលើនេះគឺមានភូមិល្វារ និងភូមិតាឡាត់ ស្ថិតក្នុងឃុំស្វាយរំពារស្រុកកំពង់លែង។ដែលមានស្រូវស្រែរបស់ប្រជាកសិករសរុបប្រមាណជា២៨០ហិកតាក្នុងចំណោមស្រូវប្រាំ ងទាំង២៨០ហិកតាមានខ្លះនៅសល់តែប៉ុន្មានជាកន្លះខែទៀត នឹងបានប្រមូលផល ឯស្រូវមួយចំនួនទៀតនៅប្រមាណជាមួយខែទៀតក៏ត្រូវប្រមូលផលផងដែរ។ លោកបានបន្តឲ្យដឹងទៀតថា: កន្លងមកនៅតំបន់នេះស្រូវរបស់ប្រជាពលរដ្ឋក៏មានការខ្វះខាតទឹករយៈពេលជាច្រើនខែមកដែរ តែប្រជាពលរដ្ឋបានដោះស្រាយប្រេងនិងមធ្យោបាយបូមទឹកដោយ ខ្លួនឯង ដោះស្រាយទៅតាមម្ចាស់ស្រែនីមួយៗ តែរយៈពេលពីកន្លះខែទៅមួយខែទៅមុខទៀត មុននឹងប្រមូលផលប្រជាពលរដ្ឋមានការខ្វះខាតថវិកាដើម្បីដោះស្រាយប្រេងបន្តបូមទឹកបញ្ចូលស្រែជាលើកចុងក្រោយទើបពួកគាត់បានស្នើសុំទៅរកអភិបាលស្រុកឲ្យជួយដោះ ស្រាយ ហើយលោកអភិបាលស្រុកក៏បានអញ្ជើញចុះមកពិនិត្យស្រូវស្រែរបស់ប្រជាពលរដ្ឋនិងបានជួយដោះស្រាយប្រេងចំនួន៤កានហើយលោកនឹងបន្តជួយជាបន្តបន្ទាប់ទៀតផងដែរ។ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបានប្រាប់នៅរសៀលថ្ងៃទី២៩ ខែមីនា នេះឲ្យដឹងផងដែរថា: បច្ចុប្បន្នអាជ្ញាធរស្រុក បានយកចិត្តទុកដាក់ជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពល រដ្ឋដែលជួបការខ្វះខាតទឹកស្រោចស្រពនៅគ្រប់មូលដ្ឋានទូទាំងស្រុក ជាលទ្ធផ លក្រុមការងារបានជួយ សង្គ្រោះស្រូវប្រាំងប្រជាព លរដ្ឋក្នុងស្រុកកំពង់លែង បានរាប់ពាន់ហិកតាជាប ន្តបន្ទាប់ ចំណែកស្រូវប្រជាពលរដ្ឋនៅចំណុចឃុំស្វាយរំពារខាងលើនេះលោកនឹងខិតខំធ្វើយ៉ាងណា ជួយសង្គ្រោះ ដោយផ្ដល់ជាប្រេងជូនប្រជាពលរដ្ឋរហូតដល់ពួកគាត់បានទទួលផល៕

ព័ត៌មានជាតិ

ទីតាំងដាក់ម៉ាស៊ីនកិនកំទេចឈើខុសច្បាប់មួយកន្លែងក្នុងស្រុកទឹកផុស ត្រូវបានសមត្ថកិច្ចដឹកនាំដោយលោកព្រះរាជអាជ្ញារងចុះបង្ក្រាប

(កំពង់ឆ្នាំង)៖ទីតាំងដាក់ម៉ាស៊ីនកិនកំទេចឈើ ខ្នាតធំខុសច្បាប់មួយកន្លែងដែលមានលាក់ទុកកូនឈើរាប់រយម៉ែត្រគូបនិងកំទេចឈើកិនរួចរាប់រយតោននៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹក ផុស ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងស្រាវជ្រាវរកឃើញ នៅវេលាម៉ោ១៣៖០០នាទីរសៀលថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៤ បច្ចុប្បន្នត្រូវបានកំពុ ងអនុវត្តនីតិវិធីច្បាប់បញ្ជូនទៅតុលាការ។ លោកឧត្តមសេនីយ៍ត្រី ចាប ចន្ថា ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ជាអ្នកដឹកនាំសមត្ថកិច្ចបង្ក្រាបករណីខាង លើនេះ បានឱ្យដឹងថា: អនុវត្តតាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់លោក ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមានការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្នុងកិច្ចការពារធនធានធម្មជាតិតាមអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមួយក្រុមមានកម្លាំង១៣នាក់មធ្យោបាយរថយន្ត៣គ្រឿង ដោ យមានកិច្ចសម្របសម្រួលនិងដឹកនាំដោយផ្ទាល់ពីលោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញប្រតិបត្តិការស្រាវជ្រាវរុករកឃើញទីតាំងដាក់ម៉ាស៊ីនកិនកំទេចឈើដ៏ទំនើប២គ្រឿងខុសច្បាប់ នៅក្នុងទីតាំងក្រុមហ៊ុន (ហ្គ្រីនរីសត)ស្ថិត នៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុសនៅវេលាម៉ោង១៣៖០០នាទី រសៀលថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៤នេះ។ នៅក្នុងទីតាំងខាងលើនេះសមត្ថកិច្ចបានរកឃើញម៉ាស៊ីនកិនដើមឈើឱ្យទៅជាកម្ទេចឈើ ដ៏ទំនើបខ្នាតធំ២គ្រឿង និងគំនរកំទេចឈើកិនរួចរាប់រយតោន៣កន្លែង និងគ្រឿងចក្រសម្រាប់ចាប់លើកដើមឈើចូលម៉ាស៊ីនកិនចំនួន២គ្រឿង រថយន្តធុនធំសម្រាប់ដឹកកំទេចឈើលាក់ទុកក្នុងព្រៃមួយគ្រឿង និងគ្រឿងបន្លាស់គ្រ្រឿងចក្រកិនកំទេចឈើមួយចំ នួនទៀត។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា: ក្នុងពេលប្រតិបត្តិការនៅលើទីតាំងខាងលើនេះ កម្មករ និងម្ចាស់ក្រុមហ៊ុនបានចាក់សោទ្វារចេញចូលក្នុងទីតាំងក្រុម ហ៊ុន […]

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំង ចាត់ឱ្យលោកអភិបាលរងខេត្ត បន្តចុះពង្រឹងដល់ថ្នាក់ដឹកនាំនិងកងកម្លាំងប្រដាប់អាវុធ ក្នុងមូលដ្ឋានស្រុកកំពង់លែង ទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសការឈូសឆាយទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋ

(កំពង់ឆ្នាំង)៖នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ត្រូវបានលោកអភិបាលខេត្ត ចាត់ឱ្យបន្តចុះពង្រឹងការងារចាំបាច់មួយចំនួន និងដឹកនាំក្រុមការងារប្រជុំផ្សព្វផ្សាយ ស្ដីពីការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងដីព្រៃលិច ទឹកក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ការប្រជុំពង្រឹងការងារខាងលើនេះ ដោយមានការចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាល អភិបាលរងស្រុកកំពង់លែង មេ បញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ស្នងការរងនគរបាលខេត្ត អាជ្ញាធរឃុំទាំង៩ ប្រជាពលរដ្ឋនិងម្ចាស់ត្រាក់ទ័រទាំងអស់នៅតាមបណ្ដាឃុំនានាក្នុងស្រុកកំពង់លែង អញ្ជើញចូលរួមផងដែរ។ ក្នុងពិធីខាងលើនេះលោកអភិបាលរងខេត្ត បានមានប្រសាសន៍ណែនាំឲ្យអាជ្ញាធរស្រុក រួមទាំងមេឃុំនិងក្រុមប្រឹក្សាឃុំទាំង៩ ក្នុងស្រុកកំពង់លែង ត្រូវធ្វើការទប់ស្កាត់ករណីភ្លើងឆេះព្រៃនៅក្នុងដែនតំបន់ប្រើប្រាស់ច្រើនយ៉ាងចាប់ពីភ្នំនាងកង្រី រហូតដល់ភ្នំទូកមាស ដែលមានផ្ទៃដីព្រៃសរុបជាង៥.០០០ហិកតា និងត្រូវធ្វើការត្រួតពិនិត្យធ្វើរបាយការណ៍ លើផ្ទៃដីរួមនិងចំនួនគ្រួសារធ្វើស្រែប្រាំង ដាំដំណាំរួមផ្សំដូចជាស ណ្ដែក ពោត ល្ង ។ល។និងពិនិត្យទៅលើទិន្នផលស្រូវ ដំណាំកសិកម្មផ្សេងៗនៅគ្រប់បណ្ដាឃុំ ដែលបានអាស្រ័យផលកន្លងមក។ត្រូវធ្វើការត្រួតពិនិត្យលើទិន្នផលស្រូវ និងដំណាំកសិកម្មផ្សេងទៀត ដែលប្រជាកសិករប្រមូលផលរួច ពិនិត្យទៅលើផ្ទៃដីស្រែ ប្រាំងដែលរងការខូចខាតបណ្ដាលមកពីមូលហេតុខ្វះខាតទឹកស្រោចស្រព្វរយៈពេលកន្លងទៅក្នុងឆ្នាំ នេះ។ ទន្ទឹមនោះផងដែរ លោកអភិបាលរងខេត្ត បានដាក់ចេញនូវវិធាន ការទប់ស្កាត់យ៉ាងតឹងរឹង ចំពោះជនណាដែលបំពានទៅលើដីព្រៃ លិចទឹកដីតំបន់៣ដែលត្រូវបានហាមឃាត់។ចំពោះម្ចាស់ត្រាក់ទ័រដែលបានចុះបញ្ជីមានឈ្មោះត្រឹមត្រូវ ពីអាជ្ញាធរស្រុក ក៏ត្រូវទទួល ខុសត្រូវខ្ពស់ ក្នុងការភ្ជួររាស់ដីស្រែបស់ប្រជាពលរដ្ឋ […]

ព័ត៌មានជាតិ

ជនសង្ស័យម្នាក់សម្លាប់ប្រពន្ធខ្លួនឯងនិងម្នាក់ទៀតជាអ្នកសម គំនិត ត្រូវបានសមត្ថកិច្ចស្រុកសាមគ្គីមានជ័យ ឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត

(កំពង់ឆ្នាំង)៖ជនសង្ស័យ២នាក់ម្នាក់ជាឃាតករ និងម្នាក់ទៀតជាអ្នកសមគំនិតត្រូវបានសមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យ សហការជាមួយកម្លាំងជំនាញ នៃស្នងការនគរបាលខេត្ត ចាប់ខ្លួនបញ្ជូនមក កាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បន្ទាប់ពីជនទាំង២នាក់ខាងលើនេះបានសមគំនិតគ្នាសម្លាប់ស្ត្រីម្នាក់និងដឹកយកទៅបោះចោលទាំងកណ្ដាលយប់។ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នៅក្នុង ភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លោកវរ:សេនីយ៍ឯក សេង ចន្តា អធិការនគបាលស្រុកសាមគ្គីមានជ័យ បានប្រាប់អោយដឹងថា: នៅវេលាម៉ោង៧៖២០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានប្រទះឃើញសាក សពស្ត្រីម្នាក់ស្លាប់នៅចំណុចមាត់លូបឹងរលាំងស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ និងបានរាយការជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្នុងមូលដ្ឋាន បន្ទាប់ពីសមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុ និងឃើញមានសាកសពស្ត្រីរងគ្រោះខាងលើដូចការរាយការណ៍របស់ប្រជាពលរដ្ឋមែននោះលោកក៏បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចុះពិនិត្យនិងធ្វើកិច្ចការនេះទាំងទាំងយប់ផងដែរ។ លុះព្រឹកឡើងថ្ងៃទី២៣ ខែមីនា កម្លាំងនៃអធិការដ្ឋានស្រុកសាមគ្គីមានជ័យ បន្តសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបា លខេត្តធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ កំណត់បានមុខសញ្ញាជនដៃដល់ និងជនសមគំនិតដោយបាននាំជនសង្ស័យទាំងពីរនាក់ខាងលើនេះ មកធ្វើការសាកសួរទើបជននេះបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តដោយបានសម្លាប់ប្រពន្ធរបស់ខ្លួន ហើយដឹកយកទៅទម្លាក់ចោលនៅចំណុចខាងលើដើម្បីបង្វែងដានពិតប្រាកដមែន ។ លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា: នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាប្ដីបានសារភាពថា នៅមុនពេលកើតហេតុខ្លួននិងមិត្តភក្តរបស់ខ្លួនម្នាក់ទៀតបានអង្គុយហូបស្រា២នាក់នៅក្នុងផ្ទះជនរងគ្រោះ (ប្រពន្ធ)ខណៈដែលកំពុងអង្គុយផឹកជាមួយមិត្តភក្តិខ្លួនជាប្ដីក៏បានយកទូរស័ព្ទរបស់ប្រពន្ធមកចុចលេងខណៈនោះប្រពន្ធក៏បានទារយកទូរសព្ទទៅវិញដោយមិនចង់ឲ្យប្ដីយកទូរស័ព្ទរបស់ខ្លួនទៅចុចលេង ខណៈនោះដែរ ក៏បានបង្កទំនាស់ជាពាក្យ សំដីរហូតឈានដល់សម្លាប់ប្រពន្ធខ្លួនឯងតែម្ដង។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: ស្ត្រីរងគ្រោះឈ្មោះ មិត ធា អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅស្រុកមេ សាង ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅជាមួយបុរសជាប្តីឈ្មោះ […]

ព័ត៌មានជាតិ

មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងម្នាក់ទៀត បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្ក ឡើងរវាងម៉ូតូ និងម៉ូតូសណ្ដោងរឺម៉ក កើតហេតុនៅផ្លូវបំបែកវាងក្រុងកំពង់ឆ្នាំង ក្នុងស្រុករលាប្អៀរ

(កំពង់ឆ្នាំង)៖យុវជន២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងយុវជនម្នាក់ទៀតបានស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងម៉ូតូបុកជាមួ យម៉ូតូសណ្ដោងរឺម៉ក កើតហេតុការកាលពីវេលាម៉ោង១៖៤០នាទី រំលងអធ្រាតឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ផ្លូវវាងក្រុងកំពង់ឆ្នាំង ចំណុចផ្លូវបំបំបែកជា៤ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ង។ លោក វរៈសេនីយ៍ឯក លី ណា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានប្រាប់ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះអោយដឹងថា: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបានកើតឡើងរវាងម៉ូតូមួយគ្រឿងម៉ាកHONDA C125 ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ឆ្នាំង1E-4526ជិះឌុបគ្នា៣នាក់បើកបរដោយឈ្មោះ រឹទ្ធ ភេទប្រុស អាយុប្រមាណជា១៧ឆ្នាំ រស់នៅភូមិព្រែពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ និងអ្នករួមដំណើរ ២នាក់ទៀត មិនស្គាល់ឈ្មោះ បើកបរពីទិសខាងត្បូងទៅជើង។ លោកវរសេនីយ៍ឯកបានបញ្ជាក់ឲ្យដឹងទៀតថា: លុះជនរងគ្រោះទាំង៣នាក់បើកបរមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងម៉ាកសាន់យ៉ាន់C125 ពណ៌ស បើកបរដោយឈ្មោះ សឹម ផល្លីន ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលបានបើកម៉ូតូរឺម៉ក ឆ្លងកាត់ផ្លូវជាតិលេខ៥ ពីទិសខាងលិច ទៅទិសខាងកើតក្នុងដំណើរខ្វែងទិសគ្នាខណៈនោះក៏បានបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិងអ្នករួមដំណើ រម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយក៏បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យផងដែរ។ លោកវរសេនីយ៍បានបញ្ជាក់បន្ថែមទៀតថា: […]

ព័ត៌មានជាតិ

សាលានគរបាលជាតិភូមិភាគ៦ខេត្តកំពង់ឆ្នាំង បិទវគ្គបណ្តុះបណ្តាលមន្រ្តីប៉ុស្តិនគរបាលរដ្ឋបាលជំនាន់ទី៩

មក (កំពង់ឆ្នាំង)៖សាលានគរបាលជាតិ ភូមិភាគ៦ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីប៉ុស្តិនគរបាលរដ្ឋបាលជំនាន់ទី៩ដែលបានធ្វើឡើងក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទំាងមានការអញ្ជើញចូលរួមពី សំណាក់អស់លោក ថ្នាក់ដឹកនាំសាលានគរបាលជាតិ ស្នងការរងមកពីខេត្តចំនួន៥និងសិក្ខាកាមជាមន្រ្តីនគរបាលជាច្រើនរូបទៀតផងដែរ។ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកឧត្តមសេនីយទោ តុង អាន នាយកសាលានគរបាលជាតិភូមិភាគ៦ខេត្តកំពង់ឆ្នាំង បានអោយដឹងថា: សិស្សមន្រ្តីនគរបាលប៉ុស្តិរដ្ឋបាល ដែលបានសិក្សានៅក្នុងវគ្គបណ្តុះបណ្តាលនេះមានមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលចំនួន១៣៧រូប មកពីខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល កំពង់ធំ និងរាជធានីភ្នំពេញ។ក្នុងការស្នាក់នៅរៀនសូត្រ សិស្សនគរបាលទាំងអស់បានចូលរួមអនុវត្ត គោរពត្រឹមត្រូវអំពីវិន័យរបស់សាលា ដោយបានខិតខំសិក្សារៀនសូត្រតាមជំនាញដោយទទួលបានលទ្ធផលល្អប្រសើរដែលនឹងអាចយកទៅអនុវត្តន៍បាននៅមូលដ្ឋានរបស់ខ្លួនកាន់តែប្រសើរឡើង។ មានប្រសាសន៍នៅក្នុងឱកាសនោះដែរលោក នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានលើកឡើងថា: ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ និងផ្តល់អទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញ នូវផែនការកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយផ្តោតសំខាន់ទៅ លើការធ្វើទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិអោយស្របទៅនឹងការវិវឌ្ឍន៍នៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពនគរបាល និងស្របតាមកម្មវិធីគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី […]

ព័ត៌មានជាតិ

អតីតឡូនេសាទចំនួន៧នៅខេត្តកំពង់ឆ្នាំង ត្រូវបានជ្រើសរើសជាដែនអភិរក្សត្រីមេពូជថ្នាក់ជាតិ

(កំពង់ឆ្នាំង)៖មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងសហគមន៍នេសាទ នៅតែបន្តការថែរក្សានិងអភិ រក្សមេពូជត្រីគ្រប់ប្រភេទនៅតាមបណ្ដាអតីតឡូត៍នេ សាទមួយចំនួនដែលមានសក្តានុពលក្នុងការអភិរក្សមេពូជត្រី ដើម្បីបន្តពូជពង្សក្នុងបឹងទន្លេសាបឱ្យសម្បូរឡើងវិញ។ការអភិរក្សមេពូជត្រីនៅតាមបណ្ដាអ តីតឡូត៍នេសាទដែលមានសក្តានុពលសម្រាប់ជាជម្រកមេពូជត្រីក្នុងរដូវប្រាំងទាំង អស់ខាងលើនេះ គឺមន្ត្រីរដ្ឋបាលជលផលនិងសហគមន៍នេសាទតែងបានអនុវត្តធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្ដាអតីតឡូត៍នេសាទមួយចំនួនដែលមានអន្លុងទឹកជ្រៅៗដែលអាចជាទីជម្រករបស់មេពូជត្រីបាន។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤នេះ បានប្រាប់ឲ្យដឹងថា: នៅក្នុងខេត្តកំពង់ឆ្នាំង មានសហគមន៍នេសាទចំនួន៦៣ក្រោយពីរាជរដ្ឋាភិ បាលប្រកាសរំសាយឡូត៍នេសាទទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងរួច មក ក៏បានជ្រើសរើសអតីតឡូត៍នេសាទចំនួន៧ក្នុងខេត្តកំពង់ឆ្នាំងនេះដែលមានសក្តានុពលសម្រាប់ជាជម្រកត្រីមេពូជទុកសម្រាប់អភិរក្សមេពូជត្រីថ្នាក់ជាតិ ទាំងរដូវប្រាំងនិងរដូវវស្សា។ក្នុងនោះមានអតីតឡូត៍នេសាទលេខ១,ឡូត៍នេសាទលេ៥,ឡូត៍នេសាទលេខ៩,ឡូត៍នេសាទលេខ១០,ឡូត៍នេសាទលេខ១២,ឡូត៍នេសាទលេខ១៦,និងអតីតឡូត៍នេសាទលេខ១៧។ លោកនាយខ័ណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ឲ្យដឹងទៀតថា: បច្ចុប្បន្ននេះអតីតឡូត៍នេសាទទាំង៧ទី តាំងដូចបានរៀបរាប់ខាង លើនេះ គឺសហគមន៍បាននៅប្រចាំការជាប់ជាប្រចាំ ហើយពួកគាត់ក៏បានអូស យកកំប្លោកឬគល់ឈើ និងមែកឈើងាប់ៗយកមកដាក់គរជាច្រើនកន្លែងទុកសម្រាប់ជាជម្រកត្រី និងបានសង់ជារោងសម្រាប់សហគមន៍នៅប្រចាំការនិងការពារទាំងយប់ទាំងថ្ងៃយ៉ាងត្រឹមត្រូវទៀតផង ដែលមិនមានជនណាម្នាក់ហ៊ានចូលធ្វើការនេសាទនៅ ក្នុងដែនអភិរក្សមេពូជត្រីទាំង៧ទីតាំងខាងលើនេះឡើយ។លោកបញ្ជាក់ថា: ដោយឡែកអតីតឡូត៍នេសាទលេខ១ ដែលពីមុនមកគ្រប់គ្រងដោយសហគមន៍ផ្សេង តែបច្ចុប្បន្ននេះក៏ជាកន្លែងអភិរក្សត្រីមេពូជ ថ្នាក់ជាតិផងដែរ ដែលទីតាំងទាំងអស់នេះត្រូវបានការពារយ៉ាងម៉ត់ចត់។ដោយឡែកនៅក្នុងដែនអតីតឡូត៍នេសាទលេខ១នេះដែរ គឺគេបានជ្រើសរើសទីតាំងចំនួន៣កន្លែង ដែលមានអន្លុងទឹកជ្រៅៗសម្រាប់ជាជម្រកត្រីមេពូជជ្រកក្នុងរដូវ ប្រាំង ហើយបច្ចុប្បន្ននេះ គឺសហគមន៍បានរៀបចំទាំង៣ទីតាំងនេះ ដោយបានអូសប្រមូលកំប្លោកនិងគល់ឈើ មែកឈើងាប់ៗយកមកដាក់គរទុកសម្រាប់ជាជម្រកត្រីមេពូជជ្រកនោះដោយមានបោះ បង្គោលនិងដោតខ្ទង់ជាចំណាំផងដែរ។តែបើយើងមិនដឹងមើលទៅទីនោះហាក់ដូចជាគំនរសម្រាស់មែកឈើរបស់ក្រុមឈ្មួញឬជនល្មើសដែលគេដាក់សម្រាប់ទុកហ៊ុំព័ទ្ធចាប់ត្រីនៅក្នុងដែនអភិរក្សពូជត្រីខាងលើនេះ។ ហេតុនេះ លោកនាយខណ្ឌរដ្ឋបាលជលផលក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានផងដែរត្រូវរួមសហការគ្នា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានប្រទះឃើញក្រុមឈ្មួញនិងជនខិលខូចឆ្លៀតឱកាសធ្វើការនេសាទ ដូចជាការការហ៊ុំសម្រាស់ចាប់ត្រី អូសអួន […]

ព័ត៌មានជាតិ

ឈ្មួញដាក់សម្រាស់យ៉ាងធំនិងមានហ៊ុំព័ទ្ធទៅដោយស្បៃមុងជាប់ដែនអភិរក្ស នៅចំកណ្ដាលបឹងធំ ក្នុងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជល់គីរី ពលរដ្ឋស្នើសុំឲ្យថ្នាក់ដឹកនាំចុះមករុះរើចេញ និងវែកមុខរកជនល្មើសផ្ដន្ទាទោសទៅតាមច្បាប់

(កំពង់ឆ្នាំង)៖ដើម្បីរួមគ្នាអនុវត្តតាមគោលការណ៍របស់លោកអភិបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់និងបង្ក្រាបនូវរាល់បទល្មើសនៃការបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងបឹងទន្លេសាបដូចជា៖បទល្មើសនេសាទ បទល្មើសការកាប់បំផ្លាញព្រៃលិចទឹកនិងបទល្មើសការទន្ទ្រានយកដីព្រៃតំបន់៣របស់រដ្ឋ។ល។ឱ្យមាន ប្រសិទ្ធភាព។នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ អ្នកសារព័ត៌មានមួយក្រុមសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានបានចុះទៅថតផ្តិតយករូបភាពទីតាំងបទល្មើសនេសាទ១កន្លែងនៅចំណុចបឹងធំ ស្ថិតក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជល់គិរី។ នៅទីនោះ(បឹងធំ)បឹងនេះចែកជា២កំណាត់ប៉ែកខាងលើត្រូវបានកំណត់ជាតំបន់អភិរក្ស និងមួយកំណត់ទៀតទុកឱ្យប្រជានេសាទអាចរកនេសាទជាលក្ខណៈគ្រួសារ។បឹងនេះផងដែរក្នុងរដូវប្រាំងមានផ្ទៃទឹកសរុបប្រមាណជា៥០ហិកតា នេះបើតាមការស្មានផ្ទាល់ភ្នែក។បើតាមការពិនិត្យជាក់ស្ដែងដែលក្រុមការងារបានចុះទៅថតផ្ដិតយករូបភាពនៅទីតាំងខាងលើនេះ ឃើញមានគេយកស្បៃមុងមកហ៊ុំព័ទ្ធជុំវិញបរិវេណផ្ទៃទឹកមួយកន្លែងក្នុងបឹងនេះ ដែលមានទទឹ ងប្រមាណជាង១០០ម៉ែត្រ និងបណ្ដោយប្រមាណជាង៣០០ម៉ែត្រ ដោយស្បៃមុងរបស់គេចង់ជាប់នឹងបង្គោលអភិរក្សពូជត្រីនៅចំណុច(បឹងធំ)នេះតែម្ដង។ ដោយឡែកនៅផ្នែកកណ្ដាលស្បៃមុងនេះដែរក៏មាន ការកាប់មែកឈើព្រៃលិចទឹកដឹកយកមកធ្វើជាស ម្រាស់ដាក់ពាសពេញផ្ទៃទឹកក្នុងបរិវេណស្បៃមុងនោះសម្រាប់ជាជម្រកត្រីផងដែរ។ បើតាមការឲ្យដឹងពីប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា: រូបភាពខាងលើនេះគឺគេធ្វើដើម្បីចាប់ត្រីនៅក្នុងបឹងនេះ ជាពិសេសការដាក់សម្រាស់ជាប់នឹងឡូអភិរក្សពូជត្រីដូចខាងលើនេះត្រីនៅក្នុងបឹងអភិរក្សជាប់នៅទីនោះ ភាគច្រើនគឺវារត់មកចូលជ្រកក្នុងសម្រាស់របស់ពួកគេដែលដាក់នៅក្បែរនោះស្ទើរគ្មានសល់នោះឡើយ។បើតាមពួកគាត់បានអោយដឹងថា: កន្លែងខ្លះគេអាចដាក់ចំណីដូចជាស្បែកគោ ឬចំណីត្រីផ្សេងៗដើម្បីឲ្យត្រីដែលនៅជុំវិញបរិវេណនោះចូលមកស៊ីហើយជ្រកនៅក្នុងសម្រាស់នោះផងដែរ។ ប្រភពដដែលបានបន្តដឹងទៀតថា: បើតាមគាត់ដឹងឆ្នាំកន្លងទៅសម្រាស់ដែលមានទំហំធំដាក់នៅទីតាំងខាងលើនេះ គេប្រើកម្មករពី១០ទៅ២០នាក់ហើយការរើសម្រាស់មែកឈើចេញដើម្បីយកកន្លែងចាប់ត្រី និងការចាប់ត្រីទៀតសោត ត្រូវប្រើរយៈពេលពី ១៥ទៅ២០ថ្ងៃឯណោះ។ឯឧបករណ៍សម្រាប់ចាប់ត្រីក្នុងស៊ងរបស់គេនេះវិញកាលពីឆ្នាំមុនៗ គឺគេប្រើឧបករណ៍សាច់អួនក្រឡាញឹកដែលមានមុខពី១៣ទៅ១៥ម៉ែត្របំពាក់ទៅដោយឧបករណ៍ឆក់ត្រជាក់អូសដោយកម្លាំងម៉ាស៊ីនធ្វើសកម្មភាពចាប់ត្រីដែលសូម្បី តែត្រីឆ្លូញដែលនៅបាតផុកក៏ត្រូវឡើងមកទាំងអស់ដោយសារតែឧបករណ៍ឆក់ត្រជាក់របស់ពួកគេ។នេះជាប្រភពពីប្រជាពលរដ្ឋដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ដែលគេធ្លាប់ធ្វើសកម្មភាពកាលពីឆ្នាំមុនៗកន្លងទៅ។ រីឯប្រភេទត្រីដែលបានមកពីការហ៊ុំព័ទ្ធសម្រាស់ខាងលើនេះគឺភាគ ច្រើនជាត្រីល្អៗដូចជាត្រីសណ្ដាយ ត្រីក្រពាត់ ត្រីទ្រនេល ត្រីឆ្លាំង ត្រីកេះ ត្រីឆ្លូញ។ល។ផលត្រីដែលគេប្រមូលបានមានចំនួនរហូតទៅដល់រាប់តោនឯណោះ។ប្រភពខាងលើបានបញ្ជាក់អោយដឹងទៀតថា: សម្រាស់មួយកន្លែងដែលមានទំហំនេះគឺម្ចាស់មានតែ២ ទៅ៣នាក់តែប៉ុណ្ណោះ ប្រជាពលរដ្ឋធម្មតាមិនមានលទ្ធភាព និងមិនអាចធ្វើបាននោះឡើយ។ហេតុនេះពួកគាត់ស្នើសុំឲ្យថ្នាក់ដឹកនាំខេត្ត មេត្តាចាត់វិធានការឲ្យបានតឹងរឹងបំផុត ចំពោះជនដែលបានប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ខាងលើនេះ ដើម្បីឲ្យរៀងចាលបើមិនដូច្នោះទេពួកគេនិងបន្តធ្វើជារៀងរាល់ឆ្នាំជាបន្តបន្ទាប់ទៀត។រឿងដែលប្រជាពលរដ្ឋឈឺឆ្អាលបំផុតនោះគឺកំហុសបទល្មើសនេសាទខាងលើនេះ៖ទី១-គឺការដាក់សម្រាស់ចាប់ត្រីមានទំហំធំដោយខុសច្បាប់ ទី២-ហ៊ុំព័ទ្ធចាប់ត្រីដោយប្រើឧបករណ៍ស្បៃមុង ទី៣-កាប់មែកឈើព្រៃលិចទឹកយកមកធ្វើជាសម្រាស់ដាក់ចាប់ត្រីដែលខុសច្បាប់ ទី៤-ការដាក់សម្រាស់ជាប់នឹងឡូត៍អភិរក្សពូជត្រី និងទី៥-ការចាប់ត្រីដោយប្រើឧបករណ៍អួនក្រឡាញឹកមុខធំអូសដោយកម្លាំងម៉ាស៊ីន […]

ព័ត៌មានជាតិ

ពិធីប្រកួតបាល់ទាត់សិស្សអនុវិទ្យាល័យស្រុកបរិបូ ណ៌ដើម្បីជ្រើសរើសជើងឯកប្រចាំស្រុក ត្រៀមឡើងប្រកួតជ្រើសរើសជើងឯកប្រចាំខេត្តជាបន្ត

(កំពង់ឆ្នាំង)៖ពិធីប្រកួតបាល់ទាត់កម្រិតសិស្សសាលាថ្នាក់អនុវិទ្យា ល័យ ដើម្បីជ្រើសរើសជើងឯកប្រចាំស្រុក និងត្រៀមឡើងមកប្រកួតប្រចាំខេត្តបន្តដើម្បីជ្រើសរើសជើងឯកសិស្សអនុវិទ្យាល័យប្រចាំខេត្ត។ពិធីនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងសាលាអនុវិទ្យាល័យបរិបូរណ៍ខាងជើងស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ លោក ឌឿ ម៉ុន ក្រុមការងារក្នុងការប្រកួតបាល់ទាត់ក្រុមយុវសិស្សថ្នាក់អនុវិទ្យាល័យខាងលើនេះបានប្រាប់បណ្ដាញព័ត៌មានទស្សនៈរាស្ត្រឲ្យដឹងថា: ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកនៃសិស្សអនុវិទ្យាល័យខាងលើនេះ ការប្រកួតគឺរវាងសិស្សអនុវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ខាងជើង រវាង អនុវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ខាងត្បូង ប្រកួតដើម្បីជ្រើសរើសជើងឯកប្រចាំស្រុក ត្រៀមឡើងទៅប្រកួតជ្រើសរើសជើងឯកប្រចាំខេត្តជាបន្តទៀតសម្រាប់កីឡាបាល់ទាត់សិស្សអនុវិទ្យាល័យ។ពិធីប្រកួតបានចាប់ផ្ដើមដំណើរការក្រោមអធិបតីភាពលោក អ៉ី សារី អភិបាលរងស្រុកបរិបូណ៌ លោកប្រាក់ យី កាន ជាមន្ត្រីគយប្រចាំខេត្តកំពង់ឆ្នាំង លោកនាយកវិទ្យាល័យបរិបូរណ៍ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋជាច្រើនអ្នកបានចូលរួមទស្សនាផងដែរ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: បញ្ចប់ការប្រកួតជាលទ្ធផលសិស្សអនុវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ខាង ជើងទទួលបានមួយគ្រាប់ និងអនុវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ខាងត្បូង0ពិន្ទុ។ការប្រកួតប្រព្រឹត្តទៅអស់រយៈពេល៩០នាទីក្រុមទាំងពីរពុំទទួលបានពិន្ទុនោះឡើយ។លុះបន្ថែមម៉ោងដើម្បីទាត់បាល់ប៉េណាំងទី។ទើបក្រុមកីឡាបាល់ទាត់សិស្សអនុវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ខាងជើងទាត់បាល់ប៉េណាំងទីចូលបានមួយគ្រាប់។ ពិធីប្រកួតបាល់ទាត់ខាងលើនេះបានប្រព្រឹត្តទៅយ៉ាងសប្បាយភ្ញៀវខ្ញា ដោយមានការគាំទ្រក្រុមកីឡាបាល់ទាត់ទាំងសងខាងប្រកបទៅដោយភក្តីភាពដោយឡែកក្រុមកីឡាបាល់ទាត់ទាំងអស់បានទទួល យកលទ្ធផលដោយក្តីរីករាយផងដែរ៕

ព័ត៌មានជាតិ

ពលរដ្ឋក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ថ្លែងអំណរគុណដល់ថ្នាក់ ដឹកនាំដែលបានចុះជួយដោះស្រាយនូវគ្រប់មធ្យោបាយក្នុងការ សង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ដែលកំពុងខ្វះខាតទឹកស្រោចស្រព

(កំពង់ឆ្នាំង)លោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៤នេះបានដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំនិងមន្ទីរពាក់ ព័ន្ធចុះសួរសុខទុក្ខប្រជាកសិករ និងពិនិត្យជួយសង្គ្រោះស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន២៣០ហិកតានៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលកំពុងត្រូវការទឹកជាចាំបាច់ដើម្បីស្រោចស្រព។ លោក ម៉ែន នួន មេឃុំស្វាយជ្រុំនៅព្រឹកថ្ងៃទី០៥ ខែមករានេះបានឲ្យដឹងថា: ស្រែប្រាំងនៅតំបន់ទំនប់២០ឧសភាស្ថិតក្នុងឃុំស្វាយជ្រុំនេះមានចំនួន២៣០ហិកតា ស្ថិតនៅក្នុងភូមិថ្មកែវ និងភូមិកំពង់រាំង ឃុំស្វាយជ្រុំកំពុងខ្វះខាតទឹកស្រោចស្រពក្នុងនោះស្រែប្រជាពលរដ្ឋ ចំនួន៨០ហិកតា បើមានទឹកគ្រប់គ្រាន់ប្រហែលជាជាង១០ថ្ងៃទៀត នឹងបានប្រមូលផលហើយ។ ជាមួយគ្នានេះដែរបើមានប្រេងគ្រប់គ្រាន់សម្រាប់ចាក់ម៉ាស៊ីនបូមទឹកឲ្យបានជាង២០ថ្ងៃទៀតនោះយើងនឹងសង្គ្រោះស្រូវប្រាំងដែលមានចំនួន២៣០ហិកតាខាងលើនេះបានជាស្ថាពរផងដែរ។ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្ត និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត ក្នុងពេលចុះត្រួតពិនិត្យការបូមទឹកបញ្ចូលស្រែប្រាំងនៅតំបន់ខាងលើនេះបានឲ្យដឹងថា: ដំណាំស្រូវប្រាំងក្នុងតំបន់នេះមិនទាន់មានការខូចខាតធ្ងន់ធ្ងរនៅឡើយទេ ដោយយើងអាចបូមទឹកពីទំនប់២០ឧសភាដាក់មកតាមប្រឡាយមេនិងបូមបន្តអាចជួយសង្គ្រោះបានទាន់ពេលវេលា។ដូច្នេះការបូមទឹកដាក់ចូលក្នុងប្រឡាយមេខាងលើនេះ ជាង១០ថ្ងៃទៀត អាចនឹងសង្គ្រោះស្រែប្រាំងនៅចំណុចនេះបានទាំងអស់។ ដោយឡែកលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្ត បានឱ្យដឹងទៀតថា: នៅក្នុងរដូវប្រាំងឆ្នាំ២០២៣និង២០២៤នេះ ស្រែប្រាំងដែលខ្វះខាតទឹកនៅក្នុងស្រុករលាប្អៀរ និងស្រុកបរិបូរណ៌ និងស្រុកកំពង់លែងមានជាង១.០០០ហិកតា។មកដល់ពេលនេះអាជ្ញាធរខេត្ត ស្រុក និងមន្ទីរពាក់ព័ន្ធបានជួយស […]