កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចាប់ខ្លួនបុរសជាថៅកែម្នាក់ ក្រោយរំលោភ និងគំរាមសម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំ ដែលជាឈ្នួលធ្វើការនៅផ្ទះរបស់ជនល្មើស។
ជនល្មើសឈ្មោះ ប៉ាង គឹមចាន់ អាយុប្រហែល ៤០ឆ្នាំ មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ករណីនេះ កើតឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពេលដែលក្មេងស្រីរងគ្រោះ បានទៅធ្វើការជាឈ្នួលបម្រើនៅផ្ទះរបស់ជនល្មើស។
ពេលចាប់រំលោភដំបូង ជនល្មើសបានឲ្យលុយក្មេងស្រីរងគ្រោះ១០០ដុល្លារ ហើយគំរាមមិនឲ្យប្រាប់គេ បើប្រាប់គេនឹងសម្លាប់ចោល។ ក្រោយមកទៀត ក៏ចាប់រំលោភម្តងទៀត ហើយយកលុយ២០ម៉ឺនរៀល ឲ្យក្មេងស្រីរងគ្រោះ ពេលនាងយំ តែលុយនេះ ក្រោយមកក៏ត្រូវប្រពន្ធជនល្មើសដកពីក្មេងស្រីរងគ្រោះវិញ។ ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ក្មេងស្រីរងគ្រោះ បានឈប់ធ្វើការ ហើយពេលទៅដល់ផ្ទះ ក៏រៀបរាប់ការឈឺចាប់នេះ ដល់ឪពុកម្តាយ ទើបពួកគេបានដាក់ពាក្យបណ្តឹង ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ហើយឈានដល់ការចាប់ខ្លួនតែម្តង។ ឪពុកម្តាយក្មេងស្រីរងគ្រោះ ទទូចឲ្យស្ថាប័នតុលាការដាក់ទោសឲ្យធ្ងន់ធ្ងរបំផុតដល់ជនល្មើសម្នាក់នេះ។កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចាប់ខ្លួនថៅកែម្នាក់ ក្រោយចាប់រំលោភ និងគំរាមសម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំ ដែលជាឈ្នួលបម្រើ.។