ព័ត៌មានជាតិ

មន្ទីរធម្មការខេត្តប្រារព្ធពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវិច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ដែលមានមន្ត្រីសង្ឃនិងមន្ត្រីរាជការចូលរួមជាង៧០០អង្គនាក់

(កំពង់ឆ្នាំង)៖នៅក្នុងវត្តទួលខ្សាច់ស្ថិតនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ មន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង បានប្រារព្ធបើកពិធីសន្និបាតផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ក្រោមអធិបតីភាពសម្ដេចមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះបាឡាតគណរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះមហា សុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីលោក ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការនិង សាសនា លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង មន្ត្រីសង្ឃគ្រប់ឋានានុក្រមក្នុងខេត្ត មន្ត្រីសាសនាឥស្លាម សាសនាគ្រឹស សាសនាបាហៃ សាសនាមហាយាន មន្ត្រីរាជការគណៈកម្មាធិការអាចារ្យក្នុងខេត្ត ចូលរួមសរុបជាង៧០០អង្គ/នាក់។

នៅក្នុងកម្មវិធីនេះលោក សរ លៀង ប្រធានមន្ទីរធម្មការ និង សាសនាខេត្ត បានអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ដោយបានគូបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងធម្មការ និងមន្ទីរធម្មការនិងសាសនាខេត្តបានលើកទឹតចិត្តដល់បរិស័ទគ្រប់សាសនាគោរពតាមព្រះវិន័យនិងពិធីសាសនារៀងៗខ្លួន ដោយមានសាមគ្គីភាពគ្នាល្អក្នុងរង្វង់សាសនារបស់ខ្លួនមានដំណើរការល្អប្រសើរនិងសុខដុមនីយកម្មសាសនា។ខេត្តកំពង់ឆ្នាំងមានវត្តសរុបចំនួន២១៩វត្ត អាស្រម១៤ ព្រះសង្ឃគង់ចាំព្រះវស្សាសរុប២៦០០អង្គ អាចារ្យសរុប៦១៩រូប គណៈកម្មការវត្តមានចំនួន២៩៣៧រូប។

នៅក្នុងពិធីនេះដែរមន្ត្រីសង្ឃខេត្ត បានអានសង្ឃប្រកាសគណៈ មហានិកាយ និងគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាជូនអង្គសន្និបាត ដោយមានខ្លឹមសារថា គណៈធម្មយុត្តិនិកាយនៃព្រះរាជាណាចក្រកម្ពុជាបន្តពង្រឹងពង្រីកការកសាងវត្តអារាមរដ្ឋធម្មយុទ្ធនិកាយខ្មែរបង្កើតឲ្យមានសាលាធម្មវិន័យពុទ្ធិកៈសិក្សាដើម្បីបណ្ដុះបណ្ដាលធនធានមនុ ស្សបង្កើតសាលារៀនព្រះធម៌ ដល់កុមារនិងបរិស័ទតាមមូលដ្ឋានឲ្យមានមណ្ឌលវិបស្សនាកម្មដ្ឋានបដិបត្តិអប់រំចិត្តអប់រំជំនាញនិងវិធីដោះស្រាយអធិករណ៍នានា ដោយមានការប្រឡងប្រជែងជាប្រចាំ។

ព្រះសង្ឃធម្មយុត្តិនិកាយខ្មែរត្រូវពង្រឹងសាមគ្គីភាពរវាងបព្វជិត និងបព្វជិត បព្វជិតនិងបរិស័ទ ដោយចូលរួមក្នុងសកម្មភាពសង្គមសង្គ្រោះចំពោះបរិស័ទទូទៅដោយសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងតំបន់របស់ខ្លួនឬទីតាំងដែលខ្លួនមានសកម្មភាពនិងបន្តរួមគ្នាទប់ស្កាត់ការជួញដូរមនុស្សនៅក្នុងកម្ពុជាដើម្បីឲ្យមានសុខសន្តិភាពជានិច្ចនិរន្តរៀងទៅ។

លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងក្នុងពិធីនេះក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិកន្លងមកបានខិតខំកសាងវត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធលើវិស័យព្រះពុទ្ធសាសនានៅគ្រប់មូលដ្ឋានឲ្យមានការរីកចម្រើនធ្វើឲ្យប្រជាពលរដ្ឋ ពុទ្ធបរិស័ទ គណៈកម្មាការអាចារ្យព្រះសង្ឃចូលរួមអភិវឌ្ឍន៍ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យមានការរីកចម្រើននិងគង់វង្សរហូតតទៅ។លោកអភិបាលរង ខេត្តក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទ មន្ត្រីរាជការនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់សូមជួយបន្តឧបត្ថម្ភគាំទ្រនិងរួម គ្នាអភិវឌ្ឍវិស័ យព្រះពុទ្ធសាសនារបស់ជាតិឲ្យបានរីកចម្រើនរុងរឿងបន្ថទៀត។

សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត បានមានថេរដីកាថា: ប្រមុខរាជរដ្ឋាភិបាលអាណិតទី៧នេះបានមានគោលការណ៍កែទម្រង់ការងារដឹកនាំនានារបស់ប្រទេសជាតិពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានផងដែរ។ដូច្នេះវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋក៏ត្រូវតែមានការកែទម្រង់ដូចគ្នាដែរ។គឺយើងត្រូវកែទម្រង់ពីថ្នាក់មូលដ្ឋានទៅដូចជាកែទម្រង់ឲ្យវត្តមានបរិស្ថានល្អ មានគាត់ល្អមានសាលាឆាន់ល្អ មានបន្ទប់ទឹកល្អ មានសួនច្បារល្អ និងការពារដីវត្តបានល្អជាដើម។ទន្ទឹមនេះដែរក៏ត្រូវរួមគ្នាកែទម្រង់ការគ្រប់គ្រង និងដឹកនាំវត្តល្អ គឺកាត់បន្ថយជម្លោះ ដោះស្រាយអធិករឈរលើការសាមគ្គីភាពល្អរវាងគណៈកម្មាធិការអាចារ្យវត្តនិងលោកគ្រូចៅអធិការ។ដើម្បីឲ្យពុទ្ធបរិស័ទនៅក្នុងមូលដ្ឋានមានជំនឿចូលរួមគោរពប្រតិបត្តិនិងគាំទ្រព្រះពុទ្ធសាសនារបស់ជាតិឲ្យមានភាពរីកចម្រើនរហូតតទៅ។

នៅក្នុងពិធីនេះដែរឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានលើកឡើងថាមប្រមុខរាជរដ្ឋាភិ បាលកម្ពុជាបានអនុវត្តគោលនយោបាយសុខដុមនីយកម្មសាសនាគឺគោរពប្រតិបត្តិសាសនានៅក្នុងកម្ពុជាទៅតាមជំនឿរៀងៗខ្លួន។ សាសនាបានអប់រំមនុស្សឲ្យស្គាល់ពីគុណតម្លៃ ដោយមានការប្រព្រឹត្តទៅ តាមធម៌វិន័យ មានចិត្តស្ងាត់ រស់នៅក្នុងសង្គមត្រូវជួយសង្គមអោយមានសុខសន្តិភាព រួមគ្នាថែរក្សាសន្តិភាព មានសុខសន្តិភាពក្នុងសាសនាទាំងអស់ គឺរស់ជាមួយគ្នាក្នុងសុខដុមនីយកម្មសាសនា។

បន្ទាប់មកលោករដ្ឋលេខាធិការក៏បានប្រកាសបើកការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ដើម្បីអោយអង្គសន្និបាតបន្តធ្វើការផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសម្រាប់ការប្រតិបត្តិដាក់ចេញទិសដៅអភិវឌ្ឍព្រះពុទ្ធសាស នានៅគ្រប់មូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំងឲ្យមានការរីកចម្រើនថែមទៀត៕

tnr

Leave a Reply

Your email address will not be published.