កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចាប់ខ្លួនបុរសជាថៅកែម្នាក់ ក្រោយរំលោភ និងគំរាមសម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំ ដែលជាឈ្នួលធ្វើការនៅផ្ទះរបស់ជនល្មើស។ ជនល្មើសឈ្មោះ ប៉ាង គឹមចាន់ អាយុប្រហែល ៤០ឆ្នាំ មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ករណីនេះ កើតឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពេលដែលក្មេងស្រីរងគ្រោះ បានទៅធ្វើការជាឈ្នួលបម្រើនៅផ្ទះរបស់ជនល្មើស។ ពេលចាប់រំលោភដំបូង ជនល្មើសបានឲ្យលុយក្មេងស្រីរងគ្រោះ១០០ដុល្លារ ហើយគំរាមមិនឲ្យប្រាប់គេ បើប្រាប់គេនឹងសម្លាប់ចោល។ ក្រោយមកទៀត ក៏ចាប់រំលោភម្តងទៀត ហើយយកលុយ២០ម៉ឺនរៀល ឲ្យក្មេងស្រីរងគ្រោះ ពេលនាងយំ តែលុយនេះ ក្រោយមកក៏ត្រូវប្រពន្ធជនល្មើសដកពីក្មេងស្រីរងគ្រោះវិញ។ ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ក្មេងស្រីរងគ្រោះ បានឈប់ធ្វើការ […]
Author: tnr
លោកបណ្ឌិត ម៉ុង ឬទ្ធី អញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង៧១ និងមន្ត្រីរាជការ ក្នុងខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង)÷នៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិក ព្រឹទ្ធសភាភូមិភាគ៧ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់-មន្ត្រីរាជការកង កម្លាំង ប្រដាប់អាវុធ នៅទូទាំងខេត្តកំពង់ ឆ្នាំង។នៅក្នុងពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត លោក សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងអស់លោក-លោកស្រីសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគ៧ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អញ្ជើញចូលរួមសរុបមានចំនួនជិត៧០០នាក់។ លោកបណ្ឌិត ម៉ុង ឬទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៧ នៅក្នុងពិធីសំណេះសំណាលខាងលើនេះ ជាដំ បូង លោកបណ្ឌិត ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសូរសុខ ទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកា ល សម្ដេចតែងតែគិតគូអំពីសុខទុក្ខដល់បងប្អូនប្រជាពល រដ្ឋ និងមន្ត្រីរាជការរបស់យើងនៅគ្រប់ទីកន្លែង ប្រកបដោ យមនោសញ្ចេតនានឹករលឹកយ៉ាងជ្រាលជ្រៅផងដែរ។ ទន្ទឹមនឹងនោះលោកបណ្ឌិតក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានខិតខំយកអស់ពីកម្លាំង កាយចិត្តបម្រើប្រជាពលរដ្ឋ និងរក្សានូវសន្តិភាព […]
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មានក្នុងខេត្ត យកទៅអនុវត្តក្នុងវិស័យព័ត៌មានឱ្យមានប្រសិទ្ធភាពខ្ពស់
(កំពង់ឆ្នាំង)៖នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំធ្វើការផ្សព្វផ្សាយស្តីពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌ ដល់អ្នកសារព័ត៌មានក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលបានធ្វើឡើងក្រោមអធិបតីភាព លោក ឈាង វណ្ណៈ ប្រធានមន្ទីរស្តីទីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និង លោក ហឹង ចូច អនុប្រធានមន្ទីរ និងក្រុមការងារព័ត៌មាន និងសាធារណមតិខេត្តរួមទាំងលោក-លោកស្រីថ្នាក់ដឹកនាំការិយាល័យជំនាញ និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅខេត្តកំពង់ឆ្នាំង ។ មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ហឹង ចូច អនុប្រធាន មន្ទីរនិងជាប្រធានក្រុមសារធារណមតិខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា ការផ្សព្វផ្សាយស្តីពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌ ដល់អ្នកសារព័ត៌មានក្នុងមូលដ្ឋានខេត្តកំ ពង់ឆ្នាំង នាពេលនេះគឺដើម្បីពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈលើវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីបញ្រ្ជាបការយល់ដឹង និងអភិវឌ្ឍន៍ធនធានសមត្ថភាពអំពីតួនាទីភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន សម្រាប់រក្សាសន្តិភាព និងសណ្ដាប់ធ្នាប់សង្គម ពិសេសគឺការបង្កើនការទំនាក់ទំនងឱ្យមានភាពស្និទ្ឋស្នាលរវាងអ្នកសារព័ត៌មានជាមួយថ្នាក់ដឹកនាំនិង អាជ្ញា ធរមូលដ្ឋានគ្រប់លំ ដាប់ថ្នាក់ក្នុងន័យបង្ខិតឱ្យកាន់តែកៀកជិតគ្នាសហការល្អ សំដៅរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម។ តាមរយៈការងារផ្សព្វផ្សាយនាពេលនេះ នឹងធ្វើឲ្យអ្នកសារព័ត៌មាន បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត អំពីសិទ្ធិ តួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីពង្រឹងវិជ្ជាជីវៈនិងជំនឿទុកចិត្តពីសាធារណជន។ មានប្រសាសន៍នៅក្នុងឱកាសនោះផងដែរ លោក ឈាង វណ្ណៈ ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា […]
ប្រជាកសិករក្នុងស្រុកកំពង់លែងរីករាយ ដោយឆ្នាំនេះស្រូវប្រាំងរបស់ពួកគាត់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា
(កំពង់ឆ្នាំង)៖ប្រជាកសិករក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលប្រកបមុខរបរធ្វើស្រែប្រាំងរីករាយ ដោយឆ្នាំនេះ ការបង្កបង្កើនផលស្រូវប្រាំងរបស់ពួកគាត់ពុំមានជួបប្រទនូវការខ្វះខាតទឹកស្រេចស្រព្យធ្ងន់ធ្ងរដូចឆ្នាំមុនៗនោះឡើយ។ដោយសារតែឆ្នាំនេះមានការយកចិត្តទុកដាក់និងត្រៀមជាមុនទាំងការជួសជុលប្រព័ន្ធធារាសាស្ត្រនិងម៉ាស៊ីនបូមទឹកពីថ្នាក់ដឹកនាំខេត្ត-ស្រុកក្នុងការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករបានទាន់ពេលវេលាដោយអាជ្ញាធរបានអះអាងថា និងបន្តការអនុវត្តនូវបទពិសោធន៍ដ៏មានប្រសិទ្ធភាពនេះនិងបន្តទៅឆ្នាំក្រោយៗទៀតដើម្បីចូលរួមលើ កកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បាននាំយកប្រេង ម៉ាស៊ូតចំនួន ១.០០០លីត្រផ្ដល់ដោយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ជូនដល់ប្រជាកសិករក្នុងស្រុកកំពង់លែងបន្ថែមទៀតដើម្បីត្រៀមទុកប្រើប្រាស់សក្នុងការបូមទឹកស្រោចស្រព្យស្រូវប្រាំងរបស់ពួកគាត់នៅពេលជួបប្រទះការខ្វះខាតទឹកទម្រាំដល់ពេលប្រមូលផលដែលនៅមិនយូរប៉ុន្មានក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ក្នុងឱកាសនាំយកប្រេងម៉ាស៊ូតដែលជាអំណោយរបស់ លោកអភិបាលខេត្ត ផ្ដល់ជូនប្រជាកសិករក្នុងឃុំដារស្រុកកំពង់លែងខាងលើនេះ លោក សាន់ យូ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំស្រុកកំពង់លែងមាន លោក សំ ចាន់ថន ប្រធានក្រុមប្រឹក្សាស្រុកលោក យ៉ែម លក្ខិណា អភិបាលស្រុក អភិបាលរងស្រុក មេបញ្ជាការអា វុធហត្ថ អធិការនគរបាលស្រុក អា ជ្ញាធរឃុំ ក៏បានជួបសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងមូលដ្ឋានឃុំដារ និងប្រជាកសិករមកពីបណ្ដាឃុំមួយចំនួនទៀតក្នុងស្រុកកំពង់លែងផងដែរ។ក្នុងឱកាសនោះលោកអភិបាលរងខេត្ត និងថ្នាក់ដឹកនាំក៏បានណែនាំដល់ប្រជាកសិករត្រូវយកចិត្តទុកដាក់ថែទាំដំណាំស្រូវ ដោយអនុវត្តទៅតាមការណែនាំរបស់មន្ត្រីជំនាញនៃមន្ទីរកសិកម្មទាំងការប្រើជី និងការប្រើថ្នាំកម្ចាត់សត្វល្អិត រួមនិងការបាញ់ថ្នាំបំផ្លាញស្មៅឲ្យមានប្រសិទ្ធភាព ចៀសវាងការចំណាយប្រាក់កាសច្រើនតែពុំទទួលបានលទ្ធផលល្អ ដែលធ្វើឲ្យបងប្អូនប្រជាកសិករយើងខាតបង់ប្រាក់និងពេលវេលា។ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានបញ្ជាក់ […]
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្ដាំផ្ញើដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង ធ្វើយ៉ាងណាខិតខំជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងកិច្ចការពារដីតំបន់៣
(កំពង់ឆ្នាំង)៖ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគររូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារជាថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ឆ្នាំងអញ្ជើញ ចុះពិនិត្យស្ថានភាពភូមិសាស្ត្រតំបន់៣អំពីការអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំពោធិ៍ ស្រុកកំពង់លែង។ ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពនៃការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ ឃុំពោធិ៍ស្រុកកំពង់លែង ខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏ជួបសំណេះសំណាលជាមួយប្រជាកសិករ និងបានបន្តអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទំនប់ទឹកបឹងរលំ ដែលជាប្រព័ន្ធប្រឡាយទឹកសម្រាប់នាំទឹកពីទន្លេមកស្រោចស្រព្វស្រែប្រាំងរបស់ប្រជាកសិករនៅក្នុងតំបន់នោះផងដែរ។ ក្នុងឱកាសចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជា ពលរដ្ឋនៅក្នុងភូមិសាស្ត្រឃុំពោធិ៍ ស្រុកកំពង់លែង ខាងលើនេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងដែលបានអញ្ជើញអមដំណើរ ឧបនាយករដ្ឋមន្ត្រីដែរនោះ បានរាយការណ៍លម្អិតពាក់ព័ន្ធនិងវិធីសាស្រ្តបច្ចេកទេសនិងបទពិសោធន៍ក្នុងការជួយសង្គ្រោះ ស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ឃុំពោធិ៍នេះ ដែលក្រុមការងារធ្លាប់មានបទពិសោធន៍ក្នុងការជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករកាលពីឆ្នាំកន្លងមក។ក្នុងនោះលោកអភិបាលខេត្តក៏បានលើកឡើងនិងបង្ហាញនូវគម្រោង ផែនការដែលត្រូវត្រៀមលក្ខណៈរួចជាស្រេចក្នុងការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករទាំងនៅទីនេះនឹងនៅ តាមបណ្ដាស្រុកមួយចំនួនទៀត ដែលនឹងជួបនូវការខ្វះខាតទឹកស្រោចស្រព្យស្រូវប្រាំងរបស់ប្រជាកសិករ។ លោកអភិបាលខេត្ត ក៏បានរាយការណ៍ជូនលោកឧបនាយករដ្ឋមន្ត្រី នូវកិច្ចខិតខំប្រឹងប្រែងការពារថែរក្សាដីតំបន់៣និងព្រៃលិចទឹកពីសមត្ថកិច្ចនិងអាជ្ញាធរនៅតាមបណ្តាមូលដ្ឋាន ដោយមានការ ទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់។និងបានពង្រឹងនូវវិធានការគ្រប់គ្រងគ្រោះមហន្តរាយ និងដោះស្រាយបញ្ហាបានទាន់ពេលវេលាជូនប្រជាជនរងគ្រោះនិងប្រជាជនងាយរងគ្រោះ ពិសេសការជួយ សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋរយៈពេលកន្លងមក និងរៀបចំផែនការត្រៀមជួយសង្គ្រោះស្រូវប្រាំងជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកស្រោចស្រព្វនាពេលខាងមុខនេះផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់ថ្នាក់ ដឹកនាំខេត្ត-ក្រុង-ស្រុកទាំងអស់ ត្រូវខិត ខំយកចិត្តទុកដាក់បន្ថែមទៀត ទៅលើកិច្ចការជួយ សង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នឹងត្រូវយកចិត្តទុកដាក់បន្ថែមទៀតផងដែរ ទៅលើកិច្ចការពារធនធានធម្មជាតិ ពិសេសការពារដីតំបន់៣ ដោយធ្វើយ៉ាងណាកុំឱ្យមានការចូលទន្ទ្រាន ជាថ្មីទៀត។នឹងត្រូវដាំដើមឈើឡើងវិញនៅលើដីរបស់រដ្ឋទាំងឡាយណាដែលត្រូវបានឈូសឆាយបំផ្លាញកន្លងមក។ លោកឧបនាយករដ្ឋមន្ត្រីក៏បានជម្រុញឲ្យអាជ្ញាធរខេត្តត្រូវខិតខំជំរុញការដោះស្រាយទំនាស់ដីធ្លីនៅមូលដ្ឋានដែលបានកើតឡើងកន្លងមកប្រកបដោយតម្លាភាព សុចរិតភាព យុត្តិធម៌ […]
ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន៥៨៨៥បណ្ណត្រូវបានថ្នាក់ដឹកនាំ និងមន្ត្រីសុរិយោដីខេត្ត នាំយកទៅផ្ដល់ជូនប្រជាពលរដ្ឋនៅក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីចែ កវិញ្ញាបនប័ត្រ(ប័ណ្ណកម្មសិទ្ធ)ដីធ្លីជូនប្រជាពលរដ្ឋ ចំនួន៦ភូមិ ក្នុងឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្នុងពិធីនោះដែរដោយមានការអញ្ជើញចូលរួមពីអស់លោ ក-លោកស្រីប្រតិភូអមដំណើរ, លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកអភិបាលរងខេត្ត មន្ត្រីរាជការជុំវិញខេត្ត លោកអភិបាលស្រុកនិង ប្រជាពលរដ្ឋដែលមកទទួលប័ណ្ណដីធ្លីសរុបអ្នកចូល រួមមានចំនួនជាង ៨០០នាក់។ លោក លី សុភា ប្រធានមន្ទីរដែនដីនគររូបនីយកម្ម សុរិយោដី និងសំណង់ខេត្តកំពង់ឆ្នាំងក្នុងពិធីនេះលោកបានឲ្យដឹងថា:ការវាស់វែង ដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំង បានរៀបចំមានក្រុមចុះបញ្ជីចំនួន១១ ក្រុមមានកម្លាំងសរុប៣៥០នាក់។ក្នុងនោះកម្លាំងខេត្ត១៧៩នាក់ កម្លាំងយុវជន១៥៣នាក់ និងក្រុមចុះបញ្ជីរបស់ក្រសួងដែនដីមាន១៣នាក់។ដោយសារការខិតខំប្រឹងប្រែងពីមន្ត្រីសុរិយោដីនិងមន្ត្រីចុះរបស់វែងទាំងអស់ និងដោយមានការសហការល្អពីប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានផងនោះធ្វើឱ្យកិច្ចដំណើរ ការនាក្នុងការវាស់ វែងដីធ្លីនេះប្រកបដោយភាពជឿន លឿននិងប្រព្រឹត្តទៅបានយ៉ាងឆាប់រហ័សផងដែរ។ លោកបានបញ្ជាក់ទៀតថា:តាំងពីថ្ងៃចាប់ផ្ដើមចុះវាស់វែងរហូត មកដល់ពេលនេះ គឺក្រុមការងារវាស់វែងសម្រេចបា នចុះបញ្ជីនិងវាស់វែងបាន៩៥%ផែនការនេះនិងត្រូវវាស់ វែងឲ្យរួចរាល់នៅត្រឹមចុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ព្រោះការវាស់វែងនៅសល់ប្រហែលជា៥%ទៀតតែប៉ុ ណ្ណោះ។ដើម្បីជំរុញនៃការវាស់វែងដីធ្លីឲ្យបានសម្រេចតាមផែនការប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនិងបន្តសហការសហការអោយបានល្អជាជាមួយនិងមន្ត្រីចុះវាស់វែ ងដីធ្លីជាបន្តទៀតដោយធ្វើយ៉ាងណាឱ្យផែនការនេះសម្រេ ចបានទៅតាមការគ្រោងទុក។ មានប្រសាសន៍នៅក្នុងឱកាសនោះផងដែរលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ ថាអស់រយៈពេល៤៦ឆ្នាំ នៅលើកំណាត់ផ្លូវដ៏បត់បែនលំបាកស្មុគស្មាញ […]
តារាងបាល់ទាត់ក្លឹបឥន្ទ្រីដូនព្រីង(ដំណាក់ព្រីង)គោរពស្នើសុំដល់អាជ្ញាធរ សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភក្លឹបបាល់ទាត់របស់យើងខ្ញុំ ដើម្បីជួយទ្រទ្រង់ដល់វិស័យកីឡាបាល់ទាត់
លោក សុខ វាសនា ជាប្រធានក្លឹបបាល់ទាត់ ឥន្ទ្រីដូនព្រីង ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងជាតំណាងឲ្យសហគមន៍តារាងបាល់ទាត់ក្លឹបឥន្ទ្រីដូនព្រីង(ដំណាក់ព្រីង) សូមគោរពស្នើសុំដល់អាជ្ញាធរ សប្បុរសជន ទាំងក្នុងប្រទេសនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភក្លឹបបាល់ទាត់របស់យើងខ្ញុំ ដូចជាសម្លៀកបំពាក់កីឡា សម្ភារៈហ្វឹកហាត់កីឡា និងសម្ភារៈផ្សេង។សម្រាប់ទ្រទ្រង់នៅដល់វិស័យកីឡាបាល់ទាត់របស់យើងខ្ញុំ ដែលបង្កើតឡើងសម្រាប់ក្រុមយុវជនយើងឱ្យងាកមកចាប់អារម្មណ៍ក្នុងវិស័យកីឡា ដើម្បីចៀសផុតនូវអំពើអបាយាមុខផ្សេងៗ។អាស្រ័យដូចបានគោរពស្នើ សុំខាងលើនេះ សូមអស់លោក-លោកស្រីដែលស្នេហាវិស័យកីឡា មេត្តាជួយឧបត្ថម្ភទៅតាមទឹកចិត្តជ្រះថ្លារបស់អស់ លោក-លោកស្រី ដោយក្តីអនុគ្រោះ។សូមអរព្រះគុណ និងអរគុណទុកជាមុន
បិតសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន
(កំពង់ឆ្នាំង)៖លោកបណ្ឌិតសុភាចារ្យអ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងអស់លោក-លោកស្រីប្រតិភូអមដំណើរ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត លោក ស៊ុវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ ឆ្នាំង នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលមានអ្នកចូលរួមមកពីគ្រប់មូលដ្ឋាននិងគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងខេត្តសរុបចំនួន១៦២នាក់។ នៅក្នុងឱកាសនេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឡើងរាយការណ៍សង្ខេបជូនគណៈអធិបតី អំពីដំណើរការនិងលទ្ធផលនៃអង្គសន្និបាតដែលក្រុមការ ងារបានគោរពដាក់ជូនមានប្រធានបទចំនួន៦មានក្រុមដឹកនាំពិភាក្សាចំនួន៦ក្រុម ដែលមានគ្រប់សមាសភាព មន្ទីរអង្គភាព និងក្រុង- ស្រុកពាក់ព័ន្ធលើប្រធានបទនីមួយៗ ដើម្បីរកឲ្យឃើញបញ្ហាប្រឈមនិងដំណោះស្រាយរយៈពេល១ថ្ងៃកន្លះរួចមកហើយ និងបានប្រព្រឹត្តទៅដូចខាងក្រោម។ អង្គសន្និបាតនេះ រដ្ឋបាលខេត្តបានអញ្ជើញសមាសភាពថ្នាក់ដឹកនាំសំខាន់ៗរួមមាន៖ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូង ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងក ម្លាំងឈរជើងក្នុងភូមិសាស្ត្រខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព មន្ត្រីរាជការចំណុះសាលាខេត្ត ប្រធានក្រុមប្រឹក្សាអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំ- […]
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងការប្រកាសសាខាមូលនិធិជាតិជំនួយសង្គម ក្នុងខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធ ជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា មន្ត្រីរាជការធ្វើការនៅក្នុងមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាគ្រប់ខេត្ត ដែលជាអ្នកផ្ដល់សេវាជូនអតីតយុទ្ធជនជូននិវត្តជន ជនមានពិការ ភាពនិងប្រជាពលរដ្ឋត្រូវបង្កើតផេកហ្វេសប៊ុក (facebook) ផ្លូវការរបស់ខ្លួនដើ ម្បីងាយស្រួលដល់ប្រជាពលរដ្ឋមានទំនាក់ ទំនងសួរនាំក្នុ ងការផ្ដល់សេវាឆាប់រហ័សជូនពួកគាត់នៅគ្រប់មូលដ្ឋាន។ លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជំនួយសង្គមរបស់មន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនយុវនីតិសម្បទាខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។ ពិធីនេះដែរ បានធ្វើឡើងនៅក្នុងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តលោក ស៊ុន សុវណ្ណារិទ្ធិ អ ភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងលោកអភិបាល ក្រុង- ស្រុក និងមន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្តសរុបចំនួន ១១០នាក់។ លោក រដ្ឋមន្ត្រីបានបន្តថា: មន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន ជាអ្នកផ្ដល់សេវា ត្រូវតែយកចិត្តទុកដាក់ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងសហគមន៍តាមបណ្ដាមូលដ្ឋានជាប្រចាំផងដែរ ដើម្បីក្តាប់បានអំពីការលំបាកនឹងតម្រូវការចាំបាច់សម្រាប់ការជួយដោះ ស្រាយជូនពួកគាត់បានទាន់ពេលវេលា។ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាកំពុងដំណើរ ការកសាងមណ្ឌលសំចត២កន្លែង ដោយមួយកន្លែងនៅក្នុងរខេត្តបាត់ដំបង ដើម្បីគិតគូរដល់ជនអនាថា អ្នកសុំទាននៅក្នុងប្រទេសដែលនេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋា ភិបាលយើង។ នៅក្នុងឱកាសនេះដែរ […]
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបសំណេះសំណាលនិងជំរុញដល់អ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងរួមគ្នាទប់ស្កាត់និងប្រឆាំងនូវរាល់ព័ត៌មានក្លែងក្លាយឲ្យបានទាន់ពេលវេលា
(កំពង់ឆ្នាំង)៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ធម្មនុញ្ញវិជ្ជា ជីវៈសារព័ត៌មានជាមូលដ្ឋានគ្រឹះ រាំនិងក្រមសីលធម៌វិជ្ជា ជីវៈសារព័ត៌មានលើកកម្ពស់តម្លៃនិងពង្រឹងជំនឿទុកចិត្តមកលើសារព័ត៌មាននៅកម្ពុជា។អ្នកសាបព័ត៌មាននិងក្រុមការងារសាធាណៈមតិ ត្រូវជំរុញការងារគ្រប់គ្រងស ណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន.ទី១-គឺរៀបចំធម្មនុញ្ញវិជ្ជា ជីវៈសារព័ត៌មាន, ទី២-រៀបចំច្បាប់ទម្លាប់, ទី៣-ជំរុញឲ្យមានការចុះបញ្ជីឲ្យបានត្រឹមត្រូវក្នុងប្រតិបត្តិការ, និងទី៤ -អ្នកសារព័ត៌មានកំណត់ឱ្យមានអត្តសញ្ញា ណច្បាស់លា ស់ ដោយត្រូវធ្វើប័ណ្ណសម្គាល់ខ្លួនឱ្យបានត្រឹ មត្រូវ ដែលប័ណ្ណព័ត៌មានទាំងនោះត្រូវចេញដោយក្រសួ ងព័ត៌មាន។ អ្នកសារព័ត៌មានត្រូវយកចិត្តទុកដាក់ពង្រឹងផ្នែកសណ្ដាប់ធ្នាប់សារព័ត៌មាន ដើម្បីជាជំនឿជឿទុកចិត្តរបស់ប្រជាពល រដ្ឋចំពោះព័ត៌មានដែលបានផ្សព្វផ្សាយ ដើម្បីផ្ដល់នូវសន្តិ សុខព័ត៌មាន និងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មានរបស់ប្រជាពលរដ្ឋ ទប់ស្កាត់និងប្រឆាំងនូវព័ត៌មានក្លែងក្លាយ។ ការណែនាំបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបងប្អូនអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា: ក្រសួងព័ត៌មាន មិនមែនគ្រាន់តែជាក្រសួងប្រមូល និងផ្សព្វផ្សាយព័ ត៌មាននោះទេ ហើយមន្ទីរព័ត៌មានក៏មិនមែនត្រឹមតែទៅយកព័ត៌មាន ហើយផ្សាយព័ត៌មាននោះដែរ ប៉ុន្តែត្រូវតែចេះគិតពីយុទ្ធសាស្រ្តនិងគោលនយោបាយព័ត៌មានសម្រាប់ប្រទេសជាតិ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី […]